តើយើងគួរតែធ្វើយ៉ាងដូចម្តេចដើម្បីរក្សាភាពបរិសុទ្ធ និងគ្រប់គ្រងតណ្ហារបស់ខ្លួន?

ប្រសិន​បើ​យើង​សង្កេត​មើល​ប្រវត្តិ​សា​ស្រ្ត​របស់​មនុស្សជាតិ​នោះ​ យើងនឹងឃើញថា នៅពេលដែល មនុស្សដើរផ្លូវខុសពីភាពអៀនខ្មាស និងបានជ្រើសផ្លូវដែលមិនបរិសុទ្ធនោះ ពួកគេនឹងជួបបញ្ហា និងមហន្តរាយ ដែលធ្វើឲ្យពួកគេបាត់បង់អ្វីៗទាំងអស់។ អ្នកដែលដើរចេញពីក្តីអៀនខ្មាស ---គឹដើរចេញពីស្នូលសំខាន់របស់ខ្លួន។ ក្នុងសារដ៏ខ្ពង់ខ្ពស់ដែលមានក្នុងគម្ពីរគួរអាន ក៏បានរំលឹកពីអារ្យធម៌ដួលរលំ ដោយសារតែខ្វះភាពអៀនខ្មាសផងដែរ។ «ជាការពិតណាស់ យើងបានធ្វើការសាកល្បងរួចហើយចំពោះមនុស្សនៅជំនាន់មុនពួកគេ។ អល់ឡោះដឹងច្បាស់ណាស់ចំពោះនរណាដែលមានជំនឿដ៏ពិតប្រាកដ។ ហើយដឹងច្បាស់ណាស់ចំពោះពួកដែលភូតកុហក។» (al-Ankabut 29:3)។​ យើងអាចធ្វើជាមនុស្សរម្យទម និង បរិសុទ្ធបានលុះត្រាតែយើងមិនធ្វើតាមចិត្តតណ្ហារបស់ខ្លួន ដែលនេះគឺជាកាតព្វកិច្ចសីលធម៌របស់ យើង។

តើយើងគួរតែធ្វើបែបណាដើម្បីការពារភាពបរិសុទ្ធរបស់យើង និងធ្វើជាមនុស្សម្នាក់ដែលមានភាពរម្យទម ? លក្ខខណ្ឌសំខាន់ៗទាំងអស់ដែលពាក់ព័ន្ធនឹងប្រធានបទនេះត្រូវបានលើកឡើងដោយ លោក Fethullah Gulen និងអ្នកដើរតាមគាត់ ក៏ដូចជាក្នុងសៀវភៅរបស់គាត់ផងដែរ។ នេះជាចំណុចសំខាន់មួយចំនួន៖

១. ភាពធុញទ្រាន់មិនមែនជាមូលហេតុនាំឲ្យអស់ភាពបរិសុទ្ធឡើយ

ជាទូទៅ ភាពធុញទ្រាន់កើតឡើងដោយសារតែទឹកចិត្តមិនស្កប់ស្កល់របស់មនុស្ស ដោយសារតែមិនបង្កើត ទំនាក់ទំនងជាមួយនឹងអល់ឡោះ និងអ្នកនាំសាររបស់លោក មិនអនុវត្តតាមច្បាប់សាសនា និងមិនបានភ្ជាប់ខ្លួនទៅនឹងភាពជាខ្ញុំបម្រើ។ មនុស្សប្រភេទនេះជាអ្នកបង្កើតផ្លូវសម្រាប់ពពួកបិសាច។

យកល្អ យើងគួរតែចៀសវាងប្រព្រឹត្តអំពើដូច្នោះ ព្រោះវាជាទង្វើទាញអំពើបាបហូរដូចជាទឹកជំនាន់។

ចូលប្រព្រឹត្តអំពើល្អជានិច្ចគ្រប់កន្លែងដែលអ្នកឆ្លងកាត់។ សិស្សជាទីគោរពរបស់ព្យាការី និយាយតែពាក្យពិត និងយុត្តិធម៌ជានិច្ច។ Abu Bakr, Umar ibn al-Khattab និងAbu Dharr (សូមអល់ឡោះស្រឡាញ់ពេញចិត្តពួកគេ) សុទ្ធតែធ្លាប់ធ្វើបែបនេះ។ អ្នកដែលធ្វើបែបនេះ ពួកគេគឺកំពុងតែការពារខ្លួនឯងពីអំពើបាប។

ព្យាការីរបស់យើង (សន្តិភាព និងពរជ័យចូលមានដល់គាត់) ធ្លាប់ហាមឃាត់សិស្សរបស់គាត់ ពីការអង្គុយនៅតាមដងផ្លូវ។ នៅពេលដែលពួកគេនិយាយថា៖ « ឱ អ្នកនាំសាររបស់អល់ឡោះ យើង ជួបជុំគ្នានៅក្រៅដើម្បីធ្វើរឿងល្អ និង​​ត្រឹមត្រូវតែប៉ុណ្ណោះ» គាត់បានឆ្លើយថា៖ «ប្រសិនបើជាដូច្នោះមែន ចូរធ្វើកិច្ចការល្អនៅក្រៅចុះ។ ន័យម្យ៉ាងទៀតនិយាយថា ចូរធ្វើឲ្យថ្ម និងបន្លាទាំងអស់មានភាពបរិសុទ្ធ ស្វាគមន៍មនុស្សដែលអ្នកជួប និងផ្សព្វផ្សាយដល់ពួកគេឲ្យប្រព្រឹត្តអំពើល្អ និងហាមឃាត់ពួកគេពីអំពើបាប។» ហេតុនេះ យើងគួរតែមានចេតនាបរិសុទ្ធមួយ។

នៅខាងក្រៅយើងត្រូវតែតឿនគ្នាជានិច្ច។ មនុស្សម្នាក់ត្រូវតែប្រយ័ត្នខ្លួនពីអំពើបាបប្រៀបដូចជាគេប្រយ័ត្នខ្លួននឹងសត្រូវដូច្នោះដែរ ។ យ៉ាងណាមិញ ប្រសិនបើគាត់ទៅខាងក្រៅ ដោយមិនបានត្រៀមអារម្មណ៍ការពារផ្លូវចិត្តរបស់ខ្លួនជាមុន ប្រសិនជានៅតែគ្មានការការពារដោយរបាំងពីការបាញ់របស់ពពួកបិសាច ដូច្នេះវិញ្ញាណរបស់គេនឹងទទួលការប៉ះទង្គិច ហើយបើកទ្វាទទួលយកនូវឥទ្ធិពលអាក្រក់គ្រប់បែបយ៉ាង។ ហើយប្រសិនបើវាកើតមានម្តងហើយម្តងទៀត លើសពីម្តងនោះ គេនឹងលែងមានអារម្មណ៍ខាងផ្លូវចិត្តទាំងនោះតទៅទៀតហើយ។ វិញ្ញាណរបស់គេលែងមានការការពារពីអំពើបាប និង អំពើអាក្រក់តទៅទៀត។ ជាលទ្ធផល គេនឹងរស់នៅក្នុងសភាពអាណាធិបតយ្យ ពាក់ព័ន្ធនឹងរឿងលាក់កំបាំង ដែលណែនាំដោយបិសាចគ្រប់ពេលវេលា។ មុនចេញទៅខាងក្រៅ យើងត្រូវតែទទួលបានការដាស់តឿនខាងផ្លូវចិត្តជាមុនសិន។ យើងត្រូវតែអានសៀវភៅសាសនា ឬអានអ្វីដែលទាក់ទងនឹងផ្លូវចិត្ត ដែលធ្វើឲ្យយើងសប្បាយរីករាយនឹងអ្វីដែលយើងមាន។ យើងអាចការពារខ្លួនឯងពីការប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ។

២. យើងត្រូវតែបោះបង់ចោលនូវការញៀននឹងតណ្ហារបស់ខ្លួន

ទម្លាប់ និងចំណង់តណ្ហាគឺដូចជាថ្នាំពុលដែលអាចសំលាប់មនុស្សបាន និង ជាបន្ទុកដែលអាចទាញគេទៅរកភាពដែលថោកទាប។ ដួងវិញ្ញាណរីកដុះដាល និង វិវត្តប្រសើរឡើងច្រាស់សមមាត្រនឹងតណ្ហា និយាយមួយបែបទៀត នៅពេលតណ្ហាត្រូវបានផ្តល់ ដួងវិញ្ញាណចាប់ផ្តើមរួញ ណែន និង ធ្ងន់ ។ ចុងក្រោយ អារម្មណ៍ផ្លូវចិត្ត វិញ្ញាណ និង បេះដូងដែលមិនល្អក៏កើតមានឡើង។

ក្នុង ហាឌីស អ្នកនាំសាររបស់អល់ឡោះបាននិយាយថា ពពួកបិសាចចូលទៅក្នុងសសៃឈាម សំខាន់របស់មនុស្ស។ គាត់បានផ្តល់ដំបូន្មានដល់យើងពីកន្លែងដែលពពួកបិសាចនឹងចូលលុកលុយ ហើយមិនត្រូវបំពេញសេចក្តីត្រូវការទៅតាមចំណងតណ្ហារបស់យើងឡើយ។  សម្រាប់មនុស្សដែលបរិភោគអាហារតាមតែចិត្តឯង ធ្វើអ្វីតាមតែចិត្ត មានន័យថា​ ពួកគេបានបាត់បង់អារម្មណ៍ខ្មាសអៀន និងភាពបរិសុទ្ធរួចទៅហើយ។

ដោយសារតែមូលហេតុនេះ វាមានសារៈសំខាន់ក្នុងការកាត់បន្ថយអារម្មណ៍តណ្ហាដោយឆន្ទៈរបស់ខ្លួន។ ដួងវិញ្ញាណតណ្ហាគឺជាច្រកចូលអចិន្ត្រៃយ៍របស់ពពួកបិសាច។ គ្មានអ្វីល្អដែលកើតចេញពីតណ្ហានេះទេ​ ហើយក៏គ្មានអ្វីល្អកើតចេញពីបិសាចនោះដែរ។ វាគឺជាសត្រូវដ៏ធំ បំផុតដែលនាំយើងទៅកាន់ភាពអាក្រក់ ដោយសារតែនេះហើយ យើងគប្បីព្យាយាមការពារខ្លួនឲ្យបានខ្លាំងក្លា (ធ្វើដើម្បីបុព្វហេតុរបស់អល់ឡោះ និងដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ)។​ ហេតុនេះ ការស្គាល់ និងគេចចេញពីពពួកបិសាចគឺជាជំហានដំបូងដែលនាំយើងខិតទៅជិតអល់ឡោះដ៏មហាអំណាចបាន។

ដូច្នេះ​យើង​ត្រូវ​តែ​និយាយ​ថា "ឈប់​!​" ទៅកាន់អារម្មណ៍តណ្ហានោះ។

៣. យើងត្រូវតែអានសៀវភៅ និងគិតពិចារណាឲ្យបានច្រើន

អ្នកទាំងអស់គ្នាគួរតែដើរតាមផ្លូវដ៏ធំទូលាយ ដែលត្រូវបានបង្ហាញមកកាន់យើងតាមរយៈអ្នកនាំសាររបស់អល់ឡោះ គឺការពិចារណាឲ្យជ្រាលជ្រៅពីអ្វីដែលមានក្នុងធម្មជាតិដូចជាសត្វឃ្មុំ សារអាថ៌កំបាំងពីធម្មជាតិ ដែលត្រូវបានបង្ហាញនៅចំពោះមុខយើង។ តាមរយៈវិធីនេះ ដួងវិញ្ញាណរបស់យើងពិតជាមានសារៈសំខាន់ជាខ្លាំង ជំហាននីមួយៗរបស់យើងនឹងផ្តល់កម្លាំងដ៏អស្ចារ្យដល់យើង មនុស្សប្រភេទនេះនឹងទទួលបានភាពបរិសុទ្ធពិតប្រាកដ។

ខណៈដែលគម្ពីរគួរអាន និង ផ្លូវ Sunnah ដ៏ពិសិដ្ឋ ប្រោះស្មារតីរបស់យើង និងជាថ្នាំព្យាបាលរបួសផ្លូវចិត្តដ៏ស័ក្តសិទ្ធិ។ នៅមានសារ Risale-i Nur ជាច្រើនទៀត ដែលត្រូវបានគេសរសេរថ្មីៗឡើងវិញ ដោយផ្អែកលើវិធីសាស្ត្រនៃការព្យាបាលបច្ចុប្បន្ន និង ការពិតមិនចេះសាបសូន្យដែលបានពណ៌នាក្នុងសារនោះគឺជាថ្នាំដ៏ល្អសំរាប់ព្យាបាលជំងឺផ្លូវចិត្តក្នុងរយៈពេលដ៏ខ្លី ប្រៀបដូចជាទឹកក្រអូបមួយដែលយើងតែងតែត្រូវយកវាមកប្រើ។ យើងគប្បីស្រឡាញ់ការអានដោយអត់ធ្មត់ បំបាត់ចោលភាពធុញទ្រាន់ និងរំខានផ្សេងៗ។ វាជាការប្រោះជីវិតរបស់យើងឲ្យរស់ឡើងដោយ ការអានប្រវត្តិខ្សែជីវិតរបស់មនុស្សល្អៗ គឺអ្នកដែលប្រាប់យើងអំពីដំណើរខ្សែជីវិតរបស់ព្យាការីអល់ឡោះដ៏ខ្ពង់ខ្ពស់ ការគោរពសិស្សរបស់ព្យាការីទាំងឡាយ និង សិស្សជំនាន់ក្រោយរបស់ពួកគេ សំរាប់ភាពថ្លៃថ្លូរ និង ភាពរស់រវើកនៃចិត្ត និង គំនិតរបស់យើង។ មនុស្សដែលប្រៀបធៀបជីវិតខ្លួនឯង ជាមួយនឹងវីរជនទាំងនេះ នឹងមានចម្ងល់ដោយសួរខ្លួនឯងថា ៖ «ពួកគេអាចធ្វើបាន ហេតុអ្វីបានជាខ្ញុំមិនអាចបានដូចគេ?» គិតដូចនេះ ពួកគេនឹងមានកម្លាំងមួយដែលអាចការពារខ្លួនបានពីអំពើអាក្រក់ទាំងឡាយ។

៤. យើងត្រូវតែគ្រប់គ្រងការស្រមើស្រមៃរបស់យើង

ការស្រមើលស្រមៃគឺជាសកម្មភាពរបស់ចិត្ត ដែលមិនត្រូវការហេតុផល ឬព្រំដែនអ្វីទេ វាក៏មិនបានកត់ត្រាពី ពេលវេលា ឬទីកន្លែងអ្វីនោះទេ។ មានពេលខ្លះ ការស្រមើលស្រមៃអាចក្លាយជាការជម្រុញទឹកចិត្ត ដែលពេលខ្លះវាអាចក្លាយជាការពិតបាន។ អ្វីដែលពពួកបិសាចបង្ហាញឲ្យយើងឃើញក្នុងសុបិន្ត នឹងក្លាយជា ភាពយន្តមួយដែលត្រូវបានថតដោយម៉ាស៊ីនថតរូបក្នុងសុបិន្តយើង វានឹងនាំយើងទៅកាន់ ដើមឈើ Zaqqum​ (Zaqqum​ គឺជាដើមឈើដែលមានបន្លា និងមានរស់ជាតិល្វីងខ្លាំង វាមានក្នុងភ្លើងនរក ហើយដើមឈើនោះ គឺជាអាហារសំរាប់មនុស្សរស់នៅក្នុងនរកបរិភោគ)ជាដើមឈើនៃពហុជំនឿ និង ក្រោយមកទៅកាន់ភាពកខ្វក់ ។ នៅពេលដែលរឿងនោះធ្លាក់ក្រោមការគ្រប់គ្រងនៃតណ្ហាយើង វាងាយស្រួលនឹងធ្វើឲ្យស្ថានភាពក្លាយជាការពិតបាន។ ក្នុងករណីនេះ យើងត្រូវតែពិចារណាពីគំនិតទាំងនេះឲ្យបានត្រឹមត្រូវ និងមិនត្រូវធ្លាក់ចូលទៅក្នុងដៃរបស់ពួកគេជាដាច់ខាត អ្នកត្រូវតែរត់គេចចេញពីវាភ្លាម។

យើងនឹងទទួលបានរូបភាពនៃបរិយាកាសដែលមានយើងនៅក្នុងនោះ។ នៅពេលដែលយើងឃើញនូវអ្វីម្យ៉ាងដែលទាក់ទាញដោយចំណង់តណ្ហារបស់យើង តើយើងនឹងអាចមានសមត្ថភាពស្រមៃឃើញរង្វង់ដែលព័ទ្ធជុំវិញ Ka’ba បានទេ? ប្រសិនបើយើងអាចធ្វើបាននោះអ្នកដែលចង់បានអត្ថន័យដ៏ពិសិដ្ឋនេះត្រូវតែនៅចំកន្លែងវា​ ជាទីតាំងដែលគេអាចរកឃើញនូវសភាពពិតនៃផ្លូវចិត្តខាងសាសនា ហើយត្រូវនៅជាមួយមនុស្សដែលយល់ពីសាសនា។

៥. យើងគួរតែចងចាំពីសេចក្តីស្លាប់ជាញឹកញាប់

ព្យាការីអល់ឡោះ (សន្តិភាព និងពរជ័យចូលមានដល់គាត់) ចង់ឲ្យយើងចងចាំពីសេចក្តីស្លាប់ឲ្យបានញឹកញាប់ ការធ្វើបែបនេះ យើងនឹងមិននឹកឃើញពីភាពសប្បាយរីករាយដែលបានពីចំណង់តណ្ហានោះឡើយ។ ប្រសិនបើមនុស្សនឹកឃើញពីការពិតនៃសេចក្តីស្លាប់ ប្រសិនបើពួកគេ រមែងនឹកឃើញថានឹងមានជីវិតមួយទៀតក្រោយពេលស្លាប់ នោះទង្វើដែលពួកគេធ្វើនៅពិភពនេះនឹង ត្រូវបានកែប្រែ។

ការនឹកឃើញពីសេចក្តីស្លាប់គឺប្រៀបដូចជាវ៉ាក់ស៊ាំងមួយ ដែលសម្លាប់មេរោគនៃអំពើបាបបង្ហាញឡើងដោយពពួកបិសាច និង បិទច្រកសំឡេងខ្សឹបរបស់វា យ៉ាងដូចច្នោះដែរ។

«យ៉ាងណាក៏ដោយ ខ្ញុំនឹងស្លាប់ ហើយខ្ញុំត្រូវទទួលខុសត្រូវនូវទង្វើដែលខ្ញុំបានប្រព្រឹត្ត។ ប្រសិនជាដូច្នោះមែន នោះ ភាពសប្បាយរីករាយដែលទទួលបានពីពិភពនេះ ការប្រព្រឹត្តអំពើបាប និងភាពមិនចេះអៀនខ្មាស គឺសុទ្ធតែគ្មានប្រយោជន៍ទាំងអស់! ហេតុអ្វីបានជាខ្ញុំត្រូវជ្រើសរើសផ្លូវដែលបានហាមឃាត់ ហើយមិនដើរលើផ្លូវណាដែលគេទទួលស្គាល់ស្របច្បាប់ និងត្រឹមត្រូវវិញនោះ? ហេតុអ្វីខ្ញុំត្រូវបណ្តោយឲ្យខ្លួនឯងបាត់បង់ភាពបរិសុទ្ធ?» គំនិតនៃការស្លាប់ខាងលើធ្វើឲ្យមនុស្សបញ្ឈប់គំនិតប្រព្រឹត្តអំពើបាប។

គំនិតនៃសេចក្តីស្លាប់ដែលបង្កើតភាពញញើត និង គ្រឿងលើកទឹកចិត្ត ធ្វើឲ្យមនុស្សមានទំនួលខុសត្រូវនូវទង្វើរបស់ខ្លួនចំពោះអល់ឡោះ និងម្យ៉ាងទៀតធ្វើឲ្យចង្វាក់បេះដូងរបស់យើងលោតទៅតាមក្តីសង្ឃឹម និង ការកោតគោរព  ដែលជម្រុញយើងឲ្យប្រព្រឹត្តអំពើណាដែលនាំឲ្យមានលទ្ធផលវិជ្ជមានដល់ដួងវិញ្ញាណ និងអាកប្បកិរិយារបស់យើង។

៦. យើងមិនត្រូវធ្វើឲ្យខ្លួនឯងឲ្យមានភាពឯកោទេ។

យើងត្រូវតែសែបគប់មនុស្សល្អ!

មនុស្សដែលមិនចូលរួមប្រាស្រ័យទាក់ទងក្នុងសង្គមគឺដូចស្លឹកឈើ ឬរោមសត្វដែលស្ថិតក្រោមបាតជើងគេអញ្ចឹង។ ប្រសិនបើអ្នកផ្លុំវាទៅម្ខាង វានឹងហើរទៅតាមខ្យល់។ សូម្បីតែអ្នកនាំសារ និង សិស្សរបស់គាត់ក៏គិតថាវាចាំបាច់ណាស់ ក្នុងការបង្កើតសហគមន៍មួយដែលមានសាម្គីភាព។ ហេតុនេះមានតែផ្លូវម្យ៉ាងប៉ុណ្ណោះគឺការជ្រោកកោន ក្នុងសហគមន៍មួយប្រកបដោយគុណធម៌ ព្រោះថាវាអាចការពារអ្នកពីអន្ទាក់បិសាច ដែលជាសត្រូវខាងផ្លូវចិត្ត របស់យើង ជាអារម្មណ៍តណ្ហា និងជាព្យុះនៃអំពើបាប។ ការដាស់តឿនមនុស្សឲ្យចេះឆ្លុះបញ្ចាំងខ្លួនឯងបែបនោះ គឺជារឿងមួយដ៏ចាំបាច់នាពេលសព្វថ្ងៃ។

អល់ឡោះ​បាន​បង្កើត​មនុស្ស​ឲ្យរស់នៅជាសង្គម​។ មនុស្ស​ឯកកោ​អាចនឹងធ្លាក់ក្រោមសម្តី ឬទង្វើញុះញុងរបស់អ្នកដទៃ។ មនុស្សប្រភេទនេះប្រហែលជាមុខព្រួញរបស់ពពួកបិសាច។

នៅទីបញ្ចប់ មនុស្ស​ម្នាក់​ដែល​រស់នៅ​តែ​ម្នាក់​ឯង​ ប្រហែលជាអាចធ្លាក់ចូលទៅក្នុងអន្ទាក់បិសាច ក្លាយជាជនរងគ្រោះម្នាក់ និងតែងតែស្ថិតក្រោមបាតជើងរបស់គេ។ រាល់គំនិតអាក្រក់ទាំងឡាយ ភាពឯកកោ និងភាពធុញទ្រាន់ ដែលពពួកបិសាចដាក់ចូលទៅក្នុងចិត្តរបស់យើង គឺដូចជាគ្រាប់ពូជដែលនឹងលូតលាស់នៅលើដី។ មនុស្ស​ឯកកោ ដែលមានចិត្ត បេះដូង និងដួងវិញ្ញាណពោរពេញ ទៅដោយគ្រាប់ពូជនៃអំពើអាក្រក់ និងអំពើបាប នឹងភ្លក់រសជាតិល្វីង និងអាក្រក់ជាមិនខាន លុះត្រាតែ ពួកគេសុំការសណ្តោសប្រណីពីអល់ឡោះ មហាករុណា។

មនុស្សម្នាក់ត្រូវតែចៀសវាងពីភាពឯកោឲ្យកាន់តែឆ្ងាយកាន់តែប្រសើរ។ ព្រោះថា ភាពឯកោនឹងបើកផ្លូវទៅកាន់គំនិតអាក្រក់ ដែលក្រោយមកទៀតនឹងរុំព័ទ្ធជុំវិញដួងវិញ្ញាណរបស់យើងទាំងមូលជាមិនខាន។ គ្រោះថ្នាក់ក៏អាចនឹងមានសម្រាប់មនុស្ស ២ នាក់ផងដែរ។ ប៉ុន្តែ ចំពោះមនុស្ស ៣ នាក់ វាមើលទៅហាក់បីដូចជាមិនអាចទៅរួច សម្រាប់មនុស្ស ៣ នាក់យល់ស្របព្រមគ្នាលើបញ្ហាទង្វើល្អ និងទង្វើបាប។

៧. ក្នុងមួយសប្តាហ៍ យើងគប្បីទុកមួយថ្ងៃសម្រាប់ការបំប៉នស្មារតី

មានសម្តីមួយបាននិយាយថា៖ «អនុវត្តអ្វីដែលអ្នកចេះ»។ អ្នកប្រហែលធ្លាប់បានលឺវាពីមុនមក។ ស្តាប់ដំបូន្មានរបស់អ្នកដែលបំប៉នឆន្ទៈរបស់យើង ធ្វើឲ្យទឹកចិត្តរបស់យើងស្ងប់ និងមើលថែយើងពីការខ្សឹបខ្សៀវរបស់ពពួកបិសាច និងអំពើបាប។

ក្នុងនាមជាមនុស្ស យើងមិនត្រឹមតែមានខ្លួនប្រាណទេ តែយើងមានស្មារតី មានបេះដូង និងមានវិចារណញ្ញាណផងដែរ។ វាពិតជាសំខាន់ណាស់សម្រាប់មនុស្សឈានចូលទៅក្នុងពិភពខាងក្នុង របស់គាត់ ធ្វើឲ្យពិភពស្មារតីរបស់យើងរីកលូតលាស់ និងជម្រុញឲ្យយើងមានការពិចារណាឲ្យ គ្រប់ជ្រុងជ្រោយ។

អ្នកនាំសាររបស់អល់ឡោះប្រាប់ថា​ ៖ «សាសនាគឺជា nasiha (ដំបូន្មានក្នុងន័យស្ថាបនា ការពិភាក្សាល្អ និងអត្តចរិតស្មោះត្រង់)។ » ហេតុនេះ ការស្តាប់អ្នកទាំងអស់នេះ ដែលជាអ្នកបំភ្លឺទឹកចិត្ត និងជាអ្នកដែលធ្វើ ឲ្យមនុស្សរកឃើញនូវសារៈសំខាន់សម្រាប់មនុស្សដូចជាខ្យល់ និងអាហារ។

ហេតុនេះហើយ ទើបមនុស្សមិនគួរនិយាយថា៖ «ខ្ញុំដឹងហើយ។ ហេតុអ្វីបានជាខ្ញុំត្រូវស្តាប់ម្តងទៀតធ្វើអ្វី?» ប៉ុន្តែយើងគួរចងចាំថា យើងក៏មិនហូបបាយតែមួយពេល ហើយឆ្អែតរហូតដែរ។ ស្រដៀងគ្នានេះដែរ យើងត្រូវនិយាយផ្នែកស្មារតីឲ្យបានញឹកញាប់ ដែលយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍។ ព្រោះថា ការនិយាយនេះត្រូវបានចាត់ទុកថាជាការបំប៉នទឹកចិត្ត និងដួងវិញ្ញាណ មិនតែប៉ុណ្ណោះ វាដើរតួជាអ្នកការពារនឹងពពួកបិសាច និងអំពើបាបទៀតផង។

៨. អ្នកមិនគួរចំណាយពេលឥតប្រយោជន៍នោះទេ ប៉ុន្តែត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ

មនុស្សកំជិលម្នាក់គឺជាមនុស្សដែលគ្មានការអៀនខ្មាស និងមិនបរិសុទ្ធ ដែលការធ្វើបែបនេះ គាត់នឹង បើកចំហទ្វារទទួលពពួកបិសាច។ ហេតុនេះ មនុស្សទាំងអស់គ្នាមិនត្រូវខ្ជិល ឬចំណាយពេលឥតប្រយោជន៍នោះទេ តែត្រូវរមែងមានកម្លាំង និងភាពស្វាហាប់ជានិច្ច។

ពពួកបិសាចភាគច្រើនចូលចិត្តមនុស្សខ្ជិល។ ពួកវានឹងធ្វើឲ្យមនុស្សទាំងនោះចំណាយពេល និងនិយាយអ្វីដែលគ្មានប្រយោជន៍។

ពពួកបិសាចប្រើប្រាស់ភាពខ្ជិលច្រអូសនេះដោយបញ្ចូលគំនិតមិនត្រឹមត្រូវទៅក្នុងចិត្ត ធ្វើឲ្យគេមានការស្រមើលស្រមៃ បង្ខំឲ្យយើងគិតពីអំពើបាប និងបន្ទាប់មក ប្រព្រឹត្តអំពើទាំងនោះ។ ហេតុនេះ យើង គប្បីប្រព្រឹត្តអំពើល្អៗ និងមានប្រយោជន៍ ព្រោះថាការធ្វើបែបនេះ ពពួកបិសាចមិនអាចបោកប្រាស់យើងបានទេ។

៩. យើងគួរតែនៅអោយឆ្ងាយពីកន្លែងដែលណាដែលធ្វើឲ្យយើងមានអារម្មណ៍តណ្ហា

ដើម្បីក្លាយជាមនុស្សដែលមានភាពរម្យទមម្នាក់ យើងត្រូវតែចៀសវាងពីកន្លែង និងសកម្មភាពដែលធ្វើឲ្យ យើងមានអារម្មណ៍តណ្ហា។

យើងអាចផ្តល់ជាឧទាហរណ៍ជាច្រើនដែលយើងប្រទះជារៀងរាល់ថ្ងៃ។ ម្ចាស់របស់យើងបានផ្តល់ឆន្ទៈ ដែលយើងគួរតែប្រើប្រាស់ក្នុងផ្លូវត្រូវ និងប្រព្រឹត្តអំពើល្អ និងនៅឲ្យឆ្ងាយពីការប្រព្រឹត្តអំពើបាប។

១០. យើងគួរអធិដ្ឋានអោយបានច្រើន

ការអធិដ្ឋានគឺជាការគោរពបូជា និង ជាខ្លឹមស្នូលនៃភាពជាខ្ញុំបម្រើ។ អល់ឡោះ មហាអំណាច ជម្រុញឲ្យយើងធ្វើការអធិដ្ឋានថា៖ «ចូរពួកអ្នកបួងសួងយើង យើងនឹងឆ្លើយតបទៅកាន់អ្នកវិញ ។»(al-Mumin 40:60) ។ លោកក៏បានប្រាប់ពីខ្លឹមសារសំខាន់នៃការអធិដ្ឋានដោយបង្ហាញថា៖ « និយាយទៅថា! ប្រសិនបើ គ្មានការបួងសួងរបស់អ្នកទេ ម្ចាស់របស់យើងនឹងមិនអើពើចំពោះអ្នក ឡើយ។» (al-Furqan 25:77)

វិធីការពារដែលមានប្រសិទ្ធិភាពជាងគេគឺការសុំការអនុគ្រោះ។ ក្នុង ហាឌីស ដ៏ពិសិទ្ធិ បាននិយាយថាប្រសិនបើយើងចងចាំអល់ឡោះ នោះអល់ឡោះនឹងចងចាំយើងវិញ ដូចក្នុងករណីរបស់ព្យាការីអ៊ីប្រាហ៊ីម ក្នុងពេលដែលពិបាកបំផុត នៅពេលដែលអ្វីៗទាំងអស់បានមកដល់ទីបញ្ចប់ លោកនឹងហុចដៃមកជួយ និងបង្វែរភ្លើងឲ្យទៅជាកន្លែងដែលមានសុវត្ថិភាព និងត្រជាក់សម្រាប់អ្នក។

យើងសូមបញ្ចប់ផ្នែកនេះជាមួយនឹងកំណាព្យរបស់លោក Fethullah Gulen:

យុវជន

យុវជន គិតពីរោគម្យ៉ាងដែលកាចសាហាវ

ពេលនេះវាមានអាយុមួយសតវត្ស ដែលវាបង្កបញ្ហាក្នុងសង្គមនេះ

នៅគ្រប់ជ្រុងទាំងអស់។ វាគ្មានថ្នាំព្យាបាលទេ

សម្រាប់បេះដូងទន់ខ្សោយ និងទឹកចិត្តរំជើបរំជួល

មហាជនតាមដងផ្លូវស្រែកដោយគ្មានមូលហេតុ

មនុស្ស ក្លាយជាត្រីក្នុងអាង

វង្វេងវង្វាន់គ្រប់ទីកន្លែងដោយគ្មានគោលដៅ

មិនដឹងជាគួរធ្វើយ៉ាងណា?ធ្វើដោយរបៀបណា?ដើម្បីទទួលបានចំណេះដឹង?

តើសង្គមអាចរស់រានបានក្នុងភាពឆោឡោនេះដោយរបៀបណា

មនុស្សក្នុងសង្គមនេះខ្វាក់ភ្នែក ថ្លង់ និងគ្មានអារម្មណ៍អ្វីទាំងអស់

ផ្លូវរបស់ពួកគេពោរពេញទៅដោយតណ្ហាដ៏ស្អុយកខ្វក់

យុវជនលិចលង់ក្នុងភាពព្រៃផ្សៃ

ភាពបរិសុទ្ធមិនត្រូវបានគេឲ្យតម្លៃ ភាពប្រពៃត្រូវបានគេមើលរំលង

ភាពមិនស្មោះត្រង់គឺជាប្រពៃណី និងការកុហកធ្វើដំណើរដូចអល់ឡោះរាជា

ដង្កូវរលួយបានចូលទៅក្នុងគ្រប់សសៃរបស់សង្គម

ស្មារតីរបស់សង្គមត្រូវបានរាយប៉ាយគ្រប់ទីកន្លែង ហេតុនេះ មនុស្សជាអ្នករងទុក្ខ

អ្នកជាយុវជន ជាអ្នកដែលមានភាពក្លាហានក្នុងការបញ្ចប់ភាពលំបាកវេទនានេះ

ជាអ្នកដែលមានក្តីសង្ឃឹម និងក្តីស្រមៃ

ឃើញទេ កន្លែងដែលពន្លឺចាប់ផ្តើមរះនៅកំពស់មួយ ឥឡូវពន្លឺនេះបានបំភ្លឺគ្រប់ទីកន្លែងដែលគ្របដណ្តប់ដោយភាពងងឹត

មិនត្រូវឈរមួយកន្លែងដោយដៃកាន់ទុយោទឹកនោះទេ។ តែត្រូវតែ

ប្រញាប់ពន្លត់ភ្លើងដែលមានគ្រប់ទីកន្លែង ដែលនេះគឺជាកាតព្វកិច្ចរបស់អ្នក។

ចូលឲ្យភាពងងឹតរលាយបាត់ ដែលធ្វើឲ្យផ្លូវលេចរូបរៀងសារជាថ្មី

ឈានទៅមុខ និងរក្សាសេចក្តីពិតទៅកាន់បុព្វហេតុរបស់មហាជំនឿដ៏ពិសិដ្ឋ។

អ្នកជាយុវជន ជាវីរជន អ្នកដែលត្រូវបានរង់ចាំជាច្រើនសតវត្សមកហើយ។ ចូលមកទីនេះភ្លាម។ មកបំពេញកាតព្វកិច្ចឥឡូវនេះ ព្រោះថាយើងលែងមានកម្លាំងក្នុងការទប់ទល់នឹងវាបានទៀតហើយ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។