ទស្សនៈរបស់ Gülen ទៅលើ លទ្ធិប្រជាធិបតេយ្យសម័យថ្មី
យើងអាចហៅសម័យរបស់យើងថាជាយុគសម័យទំនើបនិងប្រជាធិបតេយ្យមួយដែលដំណើរការដោយបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ទស្សនៈនិងគំនិតសាសនា គឺមានតួនាទីតិចតួច ណាស់នៅក្នុងពិភពនិយមខាងអាណាចក្រនៃមនុស្សសម័យថ្មីនេះដែលមានទំនាក់ទំនងក្នុងរបកគំហើញថ្មីៗក្នុងវិស័យវិទ្យា សាស្រ្តនិងបច្ចេកវិទ្យា។ គំនិតនៃ បញ្ញាវ័ន្តសម័យថ្មីមួយជឿយ៉ាងមុតមាំថា មនុស្សអាចជ្រើសរើសយកការសិក្សា ការពិសោធន៍ជាក់ស្តែងនិតិវិធីច្បាប់ និងសិទ្ធិមនុស្សបានយ៉ាងងាយដោយមិន ខ្វល់អំពីទស្សនៈខាងផ្លូវចិត្តនឹងសាសនាណាមួយឡើយ។ លើសពីនេះទៅទៀត មានការតវ៉ាស្ទើតែគ្រប់ករណីទាំងអស់ថាសាសនាគឺជាឧបស័ក្តិក្នុងអភិវឌ្ឈន៍លទ្ធិប្រជាធិបតេយ្យ និងបច្ចេកវិទ្យាហើយដូច្នេះគំនិតរបស់រដ្ឋធមនុញអំពីការបំបែក សហគមគ្រិស្តសាសនាពីរដ្ឋត្រូវបានគេចាត់ទុកថាជាដំណោះស្រាយខាងនយោបាយចំពោះបញ្ហាខាងសេដ្ឋកិច្ចនិងការអភិវឌ្ឈន៍ជាច្រើន។
មូស្លីមមួយចំនួន ជាពិសេសអ្នកដែលមកពីបណ្តាប្រទេសដែលមានប្រជា ជនភាគច្រើនជាមូស្លីម មិនពេញចិត្តប្រព័ន្ធប្រជាធិបតេយ្យរបស់លោកខាងលិច នោះឡើយ ដោយសាតែជំហរខាងអាណាចក្ររបស់វាផងនិងចក្ខុវិស័យនៃ “ឥស្លាមនិយម”ខាងនយោបាយរបស់ពួកគេផង។ ប្រទេសទួរគីគឺជាប្រទេស មូស្លីមដំបូងគេដែលជ្រើសរើសគោលការណ៍រដ្ឋធមនុញ្ញនៃការបែងចែកកិច្ចការសាសនានិងសាធារណៈឲ្យដាច់ពីគ្នាធ្ងន់ធ្ងរនិងហួសហេតុ និង ការប្រើប្រាស់ អំណាចរដ្ឋដើម្បីធ្វើការផ្លាស់ប្តូរសង្គមទៅក្នុងអ្វីដែលមិនមានការសម្របសម្រួល ឲ្យមនោសញ្ចេតនាសាសនាទាល់តែសោះ។ រដ្ឋធម្មនុញ្ញប្រទេសទួរគី បង្កើត ប្រទេសនេះជារដ្ឋអាណាចនិយមក្រមួយ ដែលធានាសិទ្ធិសេរីភាពអនុវត្ត សាសនា ប៉ុន្តែអាណាចក្រនិយមគឺមានបកប្រែខុសៗគ្នា ដោយពួកអ្នកដែល យល់ឃើញផ្សេងៗគ្នាទៅលើភាពចម្រុះគ្នានៃនយោបាយទួរគី។ ការបកស្រាយ ថ្មីរបស់ពួកអាណាចក្រដែលរឹងទទឹងគ្មានសាសនា អំពីអាណាចក្រនិយមខុស គ្នាឆ្ងាយពីអាណាចក្រនិយមសម័យដើមរបស់លោកខាងលិចដែលអាណាចក្រ និយមមានន័យថាជាការចែកឲ្យដាច់ពីគ្នារវាងសហគមគ្រិស្តសាសនា និងរដ្ឋ ដោយមានសេរីភាពយ៉ាងពិតប្រកដចំពោះជំនឿសាសនានិងការគោរពបូជា។ អត្ថន័យអាណាចក្រនិយមពីអតីតកាលគឺជាលំនាំដ៏ចង្អៀតចង្អល់មួយដែលមិនអនុញ្ញាតឲ្យមានតួនាទីណាមួយសម្រាប់ជំនឿ ក្នុងជីវិតសាធារណៈឡើយ។ ប្រជាជនទួរគីមិនសប្បាយចិត្តជាមួយការណែនាំយ៉ាងស្វាហាប់របស់អាណាចក្រនិយមដែលរឹងរុស និងការតម្រង់ទិសខាងមនោគមនៃសង្គមនិងរដ្ឋរបស់ពួក គេដែលបា្រប់ថាទំនើបកម្មនឹងនាំទៅរកការរីកចម្រើនដោយគ្មានទំនាក់ទំនងនៃវត្តមានសាសនាក្នុងរង្វង់សាធារណៈ។
មិនខុសអ្វីពីមូស្លីមជាច្រើនក្នុងប្រទេសដ៏ទៃទៀតនោះទេ ក្រុមអ្នកកាន់ សាសនាមួយចំនួនក៏ទំនងជាជឿផងដែរថា ទន្ទឹមគ្នានឹងអាណាចក្រនិយម លទ្ធិប្រជាធិបតេយ្យនឹងបំផ្លាញភាពរឹងមាំនៃវប្បធម៌ពិតរបស់ឥស្លាម និងមូស្លីម នៃសង្គមទួរគី។ ទោះជាយ៉ាងណាក៏ដោយ វាផ្ទុយពីពួកឥស្លាមជ្រុលនិយមភាគ តិចដែលវាយប្រហារអាណាចក្រនិយមនិងលទ្ធិប្រជាធិបតេយ្យ ឬពួកអាណា ចក្រជ្រុលនិយមភាគតិចដែលមានភាពឃោឃៅក្នុងការបង្ហាញភាពជាអាណាចក្រនិយមរបស់ខ្លួនមកលើប្រជាជនទួរគីថាជារបៀបរស់នៅនិងជាទស្សនៈពិភពលោកដ៏ទូលំទូលាយ ប្រជាជនទួរគីភាគច្រើនរួមមាន មូស្លីមប្រកាន់ខ្ជាប់ខ្ជួន ពួកគេមិនមានបញ្ហាអ្វីជាមួយនឹងរដ្ឋខាងអាណាចក្រ ខាងប្រជាធិបតេយ្យនិង ខាងសង្គមណាដែលផ្អែកលើនិតិវិធីច្បាប់ដោយរក្សាភាពធម្មតាទៅលើបញ្ហាសាសនានិងធានាសេរីភាពខាងជំនឿសាសនានិងការគោរពបូជានោះ។
នៅក្នុងការសិក្សាពិចារណាជាច្រើនអំពីវិស័យសេដ្ឋកិច្ច និងនយោបាយ ឥស្លាមត្រូវបានគេចាត់ទុកថា ជាមនោគមមួយដែលត្រូវដើរតាមដើម្បីសម្រេច បាននូវគោលដៅសេដ្ឋកិច្ចមួយច្បាស់លាស់ ក្នុងថ្នាក់អន្តរជាតិ ថ្នាក់ជាតិ និងកម្រិតសហគមន៍។ ប៉ុន្តែការនិយាយថា ឥស្លាមគឺជាមនោគមវិទ្យាមួយ ស្រដៀងគ្នានឹងប្រជាធិបតេយ្យ ឬសង្គមនិយម គឺជាការយល់ខុសមួយដ៏ធ្ងនធ្ងរ បំផុតអំពីឥស្លាម។ មានមេដឹកនាំនិងអ្នកប្រាជ្ញឥស្លាមតិចតួចណាស់ ដែលអាច កំចាត់គំនិតយល់ច្រឡំបែបនេះដោយជោគជ័យចេញពីផ្នត់គំនិតមូស្លីមព្រមទាំងសត្រូវរបស់ឥស្លាមបាននោះ។ លោក Gülen មិនត្រូវបានរាប់បញ្ចូលទៅនឹង.. ។ នៅក្នុងការសន្ទនាមួយជាមួយ Hulusi Turgut ពីសារព័ត៌មាន Sabah Daily លោក Gülen និយាយថា៖
ឥស្លាមគឺជាសាសនាមួយ។ យើងមិនអាចហៅអ្វីផ្សេងបានទេ។ នៅពេល ដែលលោកខាងលិចវាយប្រហារពិភពឥស្លាមដោយប្រើប្រាស់កងទ័ពនិងបច្ចេកវិទ្យា គេក៏រកវិធីសាស្ត្រសង្គ្រោះវាដោយជ្រកក្រោមឥស្លាមបែប នយោបាយឬបម្លែងវាទៅជាប្រព័ន្ធនយោបាយមួយ។ នេះជាការផ្គុំឡើង នូវទម្រង់ថ្មីនៃមនោគម Khawarij សម័យថ្មី ចំណែកឥស្លាមវិញគឺជា សាសនាមួយដែលផ្អែកទៅលើការធ្វើឲ្យចិត្តគំនិតមានភាពភ្លឺស្វាង និង បំភ្លឺដល់បេះដូង។ ដូច្នេះជំនឿនិងការគោរពបូជាត្រូវមានមុនគេ ។ ផ្លែផ្ការ នៃជំនឿនិងការគោរពបូជាគឺជាសីលធម៌នោះឯង។
ដោយមានការកើនឡើងនូវកម្លាំងបដិវត្តន៍ឥស្លាមជាច្រើន នៅក្នុងពិភព មូស្លីម មានមនុស្សជាច្រើនជឿថាប្រទេសទួរគីក៏អាចដើរតាមការតវ៉ានៃបដិវត្តន៍ ឥស្លាមផងដែរដើម្បីប្រឆាំងទៅនឹងប្រពៃណីប្រជាធិបតេយ្យនិងប្រព័ន្ធបោះឆ្នោតទំនើបដែលមានជាយូរលង់ណាស់មកហើយ។ មេដឹកនាំសាសនាក្នុងប្រទេស ទួរគីបានដើរតួជាអ្នកមាននិន្នាការកណ្តាល ក្នុងការផ្សះផ្សារវាងលទ្ធិប្រជាធិប តេយ្យនិងឥស្លាម។ នៅក្នុងបញ្ហាប្រឈមខាងបញ្ញានិងផ្លូវចិត្ត លោក Gülen បានទទួលជោគជ័យលើគំនិតមួយថា យើងត្រូវការស្វែងរកគំរូនៃការសហការ ដើម្បីសន្តិភាពថ្មីរវាងកម្លាំងសាសនានិងប្រជាធិបតេយ្យ៖
នៅក្នុងបញ្ហាឥស្លាមនិងប្រជាធិបតេយ្យគេគួរតែចងចាំថា ឥស្លាមគឺជា សាសនារបស់ម្ចាស់នៃលោកិយនិងវិសេសខ្ពង់ខ្ពស់ហើយប្រជាធិបតេយ្យវិញគឺជាទម្រងរដ្ឋភិបាលដែលបង្កើតដោយមនុស្ស។ គោលបំណងសំ ខាន់របស់សាសនាគឺជាជំនឿ(iman) ការធ្វើជាខ្ញុំបម្រើចំពោះអល់ឡោះ (‘ubudiyyah) ការស្គាល់អល់ឡោះ(ma’rifah)និងប្រព្រឹត្តសកម្មភាព ល្អៗ(ihsan)។គម្ពីរគូរអានដែលមានប្រយោគរាប់់រយធ្វើការអញ្ជើញណែនាំមនុស្សទៅរកជំនឿនិងគោរព បូជាចំពោះម្ចាស់ពិត(al-Haqq)។ គម្ពីរ គូរអានក៏បានណែនាំឲ្យមនុស្សធ្វើខ្លួនជាខ្ញុំបម្រើចំពោះអល់ឡោះឲ្យបាន ត្រឹមត្រូវផងដែរ ដើម្បីឲ្យពួកគេទទួលបានសតិសម្បជញ្ញៈអំពី ihsan។ “ការមានជំនឿនិងធ្វើអំពើល្អ” គឺជាចំណោមប្រធានបទដែលគម្ពីរគូរអាន ធ្វើការសង្កត់ធ្ងន់...។ សេចក្តីថ្លែងការជាច្រើនរបស់សាសនាគឺមាន លក្ខណៈដូចគ្នាទៅនឹងនយោបាយដែលតាមពិតទៅវាគឺគ្រាន់តែជាផ្នែកមួយរបស់សាសនាប៉ុណ្ណោះ។ គំនិតយល់ឃើញបែបនេះ បានបង្កើតឲ្យ មានជំហរមួយទៅលើប្រធានបទនៃការផ្សះផ្សារវាងឥស្លាមនិងប្រជាធិបតេយ្យ។ទោះបីជាគេបានមើលឃើញថាពាក្យទាំងពីរនេះមិនប្រឆាំងគ្នាក៏ដោយតែវាបង្ហាញថា ពាក្យនេះគឺមាន លក្ខណៈខុសគ្នាក្នុងផ្លូវសំខាន់ៗ។
ដោយផ្អែកលើគំនិតយល់ឃើញជាគន្លឹះមួយក្នុងចំណោមគនិតជាច្រើន ឥស្លាមគឺជា សាសនាផងនិងប្រព័ន្ធនយោបាយផង។ ឥស្លាម បានបង្ហាញខ្លួនឯងនៅគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរួមមាន ភាពជាឯក តបុគ្គល ភាពជាគ្រួសារ សង្គម សេដ្ឋកិច្ច និង រង្វង់នយោបាយ។ ដូច្នេះការគិតថា ឥស្លាមគឺគ្រាន់តែជាការជំនឿនិងការបួងសួងមួយគឺជា ការធ្វើឲ្យទិដ្ឋភាពនៃការធ្វើទំនាកទំនងនិងជំហរកណ្តាលរបស់វាមានភាពចង្អៀត។ មានគំនិតជាច្រើនត្រូវបានគេបង្កើតចេញេពីការយល់ឃើញ បែបនេះហើយថ្មីនេះវាបានធ្វើឲ្យគេយល់ថា ឥស្លាមជាមនោគមវិទ្យាមួយ ។ យោងតាមពួកអ្នករិះគន់មួយចំនួនជំហរបែបនេះធ្វើឲ្យឥស្លាមគឺគ្រាន់ តែជាមនោគមវិទ្យាមួយ ក្នុងចំណោមមនោគមនយោបាយជាច្រើនតែ បុណ្ណោះ។ ចក្ខុវិស័យអំពីឥស្លាមដែលចាត់ទុកថាជាមនោគមនវិទ្យាសុទ្ធ សាធមួយគឺជាការប្រឆាំងទាំងស្រុងទៅនឹងស្មារតីរបស់ឥស្លាម ដែល លើកស្ទួយនិតិវិធីច្បាប់ និងធ្វើការបដិសែធដោយបើកចំហរមិនឲ្យមាន ការគាបសង្កត់ប្រឆាំងនឹងស្ថាប័នណាមួយរបស់សង្គម។ ស្មារតីនេះក៏ លើកស្ទួយសកម្មភាពសម្រាប់ឲ្យសង្គមប្រសើរឡើង ស្របទៅតាម ទស្សនៈមនុស្សភាគច្រើនផងដែរ។
អ្នកដែលយល់ស្របនឹងនិន្នាការកណ្តាលក៏ជឿផងដែរថា វាកាន់ តែប្រសើរថែមទៀត ប្រសិនបើគេចាត់ទុកឥស្លាមជាអ្នកបំពេញន័យឲ្យ លទ្ធិប្រជាធិបតេយ្យជំនួសឲ្យការបង្ហាញវាថា ជាមនោគមវិទ្យាមួយ។ ការណែនាំអំពីឥស្លាមបែបនេះអាចដើរតួនាទីសំខាន់នៅក្នុងពិភពមូស្លីម តាមរយៈការធ្វើឲ្យទម្រង់ប្រជាធិបតេយ្យមានភាពសម្បូរបែបនិងបង្រីកវា ឲ្យទៅដល់កម្រិតមួយ ដែលវាអាចជួយមនុស្សបង្កើតការស្វែងយល់អំពី ទំនាក់ទំនងរវាងពិភពរូបបីយនិងអរូបបិយ។ ខ្ញុំក៏មានជំនឿផងដែរថា ឥស្លាមក៏នឹងជួយធ្វើឲ្យលទ្ធិប្រជាធិបតេយ្យមានភាពសម្បូរបែបក្នុងការឆ្លើយតមនឹងតម្រូវការដ៏ជ្រាលជ្រៅរបស់មនុស្សដូចជាការពេញចិត្តខាងផ្លូវចិត្ត ដែលមិនអាចត្រូវបំពេញបានទេ លើកលែងតែមានរយៈការចង ចាំរំលឹកដល់អ្នកបង្កើត...។
លើសពីនេះទៅទៀតលទ្ធិប្រជាធិបតេយ្យមិនមែនជាទម្រង់មួយនៃរដ្ឋាភិបាលដែលមានភាពស្ថិតស្ថេរនោះទេ។សូមមើលប្រវត្តិសាស្ត្រនៃការវិវត្តន៍របស់វា គេអាចមើលឃើញពីកំហុសដែលក្រោយមកមានការ ផ្លាស់ប្តូរនិងកែតម្រូវ។ មានខ្លះទៀតថែមទាំងនិយាយថាលទ្ធិប្រជាធិប តេយ្យមានដល់៣៣ប្រភេទក៏មាន។ ដោយសារតែមានការវិវត្តន៍ផ្លាស់ប្តូរ នូវលទ្ធិប្រជាធិបតេយ្យបែបនេះមនុស្សមួយចំនួនបានមើលចំពោះប្រព័ន្ធដោយចិត្តស្ទាក់ស្ទើរ។ ប្រហែលជាលក្ខណៈនេះហើយដែលធ្វើឲ្យពិភព មូស្លីមមិនបានយល់ថា លទ្ធិប្រជាធិបតេយ្យមានភាពជក់ចិត្តនោះ។ ទន្ទឹមនឹងនេះផងដែរ អំពើហឹង្សារបស់មេដឹកនាំដែលមានការជិះជាន់ក្នុង ពិភពមូស្លីមដែលមើលឃើញលទ្ធិប្រជាធិបតេយ្យថាជាការគំរាមគំហែងចំពោះសិទ្ធិជិះជាន់របស់ខ្លួនគឺជាភស្តុតាងជាឧបស័ក្តិមួយទៀតសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រជាជាតិមូស្លីម។
នៅក្នុងការសម្ភាសន៍មួយជាមួយ Nuriye Akman លោក Gülen បាន បញ្ជាក់ថា “ការមើលឃើញឥស្លាមនិងលទ្ធិប្រជាធិបតេយ្យថាប្រឆាំងគ្នាគឺជា គំនិតខុសឆ្គងមួយ។ ក្នុងកំឡុងពេលមួយដែលមនុស្សមិនបានអនុវត្តឥស្លាមឲ្យ បានពេញលេញ ព្រមទាំងមិនមានលទ្ធិប្រជាធិបតេយ្យដូចពេលសព្វថ្ងៃនេះទេ នោះវាប្រហែលជាត្រឡប់ថយក្រោយវិញជាមិនខាន។ ឧទាហរណ៍ សិទ្ធិមនុស្ស ត្រូវបានគេរំលោកភបំពានហើយមនុស្សដែលជិះជាន់គេធ្វើការដឹកនាំប្រទេស”។ លោកបានបន្ថែមទៀតថា“លទ្ធិប្រជាធិបតេយ្យគឺជាប្រព័ន្ធមួយដែលពិភពលោក ពេញចិត្ត ប៉ុន្តែវានៅមានការចំរាញ់បន្តទៅទៀត។ វាកំពុងស្ថិតនៅក្នុងផ្លូវមួយ ឆ្ពោះទៅខ្លឹមសារពិតរបស់ខ្លួន...។ លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការទៅមុខ ជានិច្ច វាមិនអាចដើរត្រឡប់ថយក្រោយបានទេ”។ នៅក្នុងការសម្ភាសន៍ផ្សេង ទៀតដែលជជែកអំពីការលេចឡើងនូវលទ្ធិប្រជាធិបតេយ្យផ្សេងៗរួមមាន លទ្ធិ ប្រជាធិបតេយ្យគ្រិស្តសាសនា លទ្ធិប្រជាធិបតេយ្យសង្គម និង លទ្ធិប្រជាធិប តេយ្យសេរីនិយម លោក Gülen សួរថាហេតុអ្វីក៏មិនមានលទ្ធិប្រជាធិបតេយ្យ ដែលរួមបញ្ចូលនូវភាពខ្វល់ខ្វាយនិងទស្សនៈរបស់ឥស្លាម ហើយលោកបាន សង្កត់ធ្ងន់ថា“នៅក្នុងលទ្ធិប្រជាធិបតេយ្យមួយដែលមានការអភិវឌ្ឈន៍ពេលដែលគេផ្តល់សេរីភាពដល់បុគ្គលខាងអាណាចក្រមួយរូបឲ្យទទួលបានសន្តិភាពក្នុងលោកនេះ គេក៏គួរផ្តល់សេរីភាពផងដែរដល់អ្នកដែលជឿលើថ្ងៃបរលោកឲ្យមាន ឱកាសទទួលបទពិសោធថ្ងៃបរលោកនោះ។ លោក Gülen បានអំពាវនាវគ្រប់ ទីកន្លែងឲ្យមានការចាប់អារម្មណ៍ចំពោះលទ្ធិប្រជាធិបតេយ្យមួយរបស់មនុស្សដែលមាននូវដែនអរូបី ធ្វើការគ្របដណ្តប់ទៅលើមនុស្សលោកលើគ្រប់ទិដ្ឋភាពទាំង អស់និងធ្វើការបំពេញតម្រូវការខាងផ្លូវចិត្តរបស់មនុស្ស៖
យើងអាចគ្រងទុកជាមុនបាននូវប្រភេទនៃលទ្ធិប្រជាធិបតេយ្យដែលមានដែនខាងផ្លូវចិត្ត។ វាជាលទ្ធិប្រជាធិបតេយ្យដែលគោរពនិងមានការ អង្កេតពីសិទ្ធិមនុស្សនិងសេរីភាព រួមមានសេរីភាព ក្នុងការបញ្ចេញមតិ យោបល់និងសាសនាវាជាលទ្ធិប្រជាធិបតេយ្យមួយដែលរៀបចំស្ថានភាព ចាំបាច់សម្រាប់មនុស្សឲ្យរស់នៅ និងប្រតិបត្តិទៅតាមអ្វីដែលគេជឿដែល ផ្តល់នូវសមត្ថភាពឲ្យមនុស្សអាចបំពេញនូវបំណងប្រាថ្នានិងសេចក្តីត្រូវការរបស់ខ្លួនសម្រាប់ថ្ងៃបរលោកបានជាលទ្ធិប្រជាធិបតេយ្យដែលធ្វើការដោះស្រាយឲ្យមនុស្សលោកទាំងមូលដោយផ្អែកលើសេចក្តីទាំងរូបី និង អរូបីរបស់ពួកគេ។ ដូច្នេះជីវិតមនុស្សលោកមិនមែនចាប់ផ្តើមនិងបញ្ចប់ ទៅវិញត្រឹមតែលើលោកនេះប៉ុណ្ណោះទេ។ ពិភពលោកនេះគឺគ្រាន់តែ ពិភពបណ្តោះអាសន្នជាកន្លែងផ្នេរស្ថានីយ៍ប៉ុណ្ណោះ ហើយមនុស្សនឹង ផ្លាស់ទីទៅរកលំនៅឋានជាអមតៈគ្មានទីបំផុតរបស់គេ។ ប្រព័ន្ធដែលធ្វើ ការគ្រប់គ្រងមនុស្សមិនត្រូវព្រងើយកណ្តើតពីធាតុសំខាន់ៗទាំងអស់នេះបានទេ។ដូច្នេះយើងត្រូវស្វែងរកផ្លូវដើម្បីឆ្ពោះទៅលទ្ធិប្រជាធិបតេយ្យដែលមានភាពពេញលេញនិងប្រកបដោយមនុស្សធម៌។ គេមិនទាន់ទទួល បានដំណាក់កាលឬលទ្ធិប្រជាធិបតេយ្យណាមួយនោះទេទាំងនៅប៉ែកខាងលិចក្តី ខាងកើតក្តី ឬ ប៉ែកខាងជើងនិងត្បូងក្តី ប៉ុន្តែយើងអាចផ្តល់ កម្លាំងចិត្តឲ្យធ្វើការឆ្ពោះទៅគោលបំណងបែបនោះបាន។
ចំពោះសំនួរដែលសួរថាតើឥស្លាមផ្តល់អ្វីដល់ទម្រង់រដ្ឋាភិបាល លោក Gülen ឆ្លើយថា៖
ឥស្លាមមិនបានបង្កើតទម្រង់រដ្ឋាភិបាលមួយជាក់លាក់ ដែលមិនឲ្យមាន ការផ្លាស់ប្តូរបាន ឬ ព្យាយាមបង្កើតវានោះទេ។ ផ្ទុយទៅវិញ ឥស្លាម បង្កើតនូវគោលការណ៍មូលដ្ឋាន ដែលបង្ហាញប្រាប់ពីចរិកលក្ខណៈទូទៅ របស់រដ្ឋាភិបាលដោយទុកឱកាសឲ្យមនុស្សធ្វើការជ្រើសរើសប្រភេទនិងទម្រង់រដ្ឋាភិបាលស្របទៅតាមកាលៈទេសៈនិងពេលវេលា។ ប្រសិនបើ យើងខិតទៅជិតសាច់រឿងនោះ ហើយធ្វើការប្រៀបធៀបឥស្លាមជាមួយ លទ្ធិប្រជាធិបតេយ្យសេរីសម័យថ្មីនាពេលសព្វថ្ងៃនេះយើងនឹងបានយល់ កាន់តែច្បាស់ពីតួនាទីរបស់ឥស្លាម និងលទ្ធិប្រជាធិបតេយ្យធៀបគ្នាទៅ វិញទៅមក។
លោក Gülen បានតវ៉ាថា លទ្ធិប្រជាធិបតេយ្យ ទោះបីជាមានភាព ខ្វះឃាតច្រើនក្តីតែវាគឺជាជម្រើសតែមួយគត់ក្នុងយុគសម័យថ្មីនេះសម្រាប់ជាប្រព័ន្ធ នយោបាយនិងគ្រប់គ្រង ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯង។ លោកបានផ្អែកបញ្ហានេះទៅលើគោលការណ៍គម្ពីរគូរអានដែលបញ្ជាថា បុគ្គល និង សង្គមគឺត្រូវទទួលខុសត្រូវចំពោះវាសនារបស់ខ្លួនឯង៖
ដោយសារឥស្លាមបញ្ជាថាបុគ្គល និងសង្គមគឺត្រូវទទួលខុសត្រូវចំពោះ វាសនារបស់ខ្លួនឯង ដូច្នេះមនុស្សត្រូវតែទទួលខុសត្រូវក្នុងការគ្រប់គ្រង ខ្លូនឯង។គម្ពីរគូរអានធ្វើការណែនាំសង្គមដោយប្រយោគដែលមានពាក្យ បែបនេះ៖ “ឱមនុស្សលោក!” និង “ឱបណ្តាអ្នកមានជំនឿ”។ កាតព្វកិច្ច ទាំងឡាយដែលដាក់ទំនុកចិត្តចំពោះប្រព័ន្ធប្រជាធិបតេយ្យសម័យថ្មីគឺជាកាតព្វកិច្ចដែលឥស្លាមកំណត់ចំពោះសង្គមនិងចាត់វាទៅតាមលំដាប់លំដោយនៃសាៈរសំខាន់ ដូចជា “ចាំបាច់ដាច់ខាត(fardu ‘ain) ចាំបាច់ បន្ទាប់បន្សំ(fardu kifayah) និង ការងារដែលគេកោតសរសើរ (sunnat)”។ មនុស្សធ្វើការសហការក្នុងការចែករំលែកកិច្ចការគ្នានិង បង្កើតមូលដ្ឋានប្រកបដោយខ្លឹមសារដែលចាំបាច់ក្នុងការសម្តែងវាឡើង។ រដ្ឋាភិបាលគឺផ្គុំឡើងដោយមូលដ្ឋាន គ្រឹះទាំងអស់នេះ។
ដោយធ្វើការគាំទ្រភាពដែលអាចប្រៀបធៀបបានរវាងឥស្លាមនិងលទ្ធិប្រជាធិបតេយ្យ លោក Gülen បានបង្អុលបង្ហាញថា គម្ពីរគូរអានធ្វើការណែនាំនូវ សហគមទាំងមូលនិងប្រគល់ឲ្យសហគមស្ទើតែរាល់កាតព្វកិច្ចទាំងអស់ដែល បានផ្តល់ទំនុកចិត្តលើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសម័យថ្មី៖
ឥស្លាមណែនាំឲ្យមានរដ្ឋាភិបាលមួយ ផ្អែកលើកិច្ចព្រមព្រាងសង្គម។ ប្រជាជនធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងបង្កើតសភាមួយដើម្បីពិភាក្សាពីបញ្ហារួម។ ដូច្នេះដែរសង្គមទាំងមូលជាអ្នកចូលរួមត្រួតពិនិត្យ ផ្នែករដ្ឋបាលរបស់ប្រទេស...។ ឥស្លាមគឺជាសាសនាផ្តាច់មុខមួយ។ ឥស្លាមផ្អែកលើជំនឿលើអល់ឡោះនិងអ្នកបង្កើតតែមួយម្ចាស់អ្នកការពារ និងគ្រប់គ្រងលើសកលលោកទាំងមូល។ មានន័យថាសកលលោកទាំង មូលគឺស្តាប់តាមច្បាប់ដែលកំណត់ដោយអល់ឡោះ ដូច្នេះអ្វីគ្រប់យ៉ាង ដែលមាននៅក្នុងសកលលោកគឺជា“មូស្លីម”និងធ្វើតាមអល់ឡោះដោយគោរពទៅតាមច្បាប់របស់លោក។
ឥស្លាមនិងលទ្ធិប្រជាធិបតេយ្យ៖ ការភាន់ច្រឡំក្នុងការវិភាគ និងការបញ្ជាក់ ឲ្យបានច្បាស់ពីគំនិតជាគន្លឹះ
បញ្ហាដែលមិនចេះដាច់ស្រាច់ក្នុងពេលពិភាក្សា អំពីឥស្លាម និងលទ្ធិប្រជាធិប តេយ្យនោះគឺ មានមេដឹកនាំនិងសកម្មជនសាសនាដែលមានគោលដៅចង់យក ច្បាប់អល់ឡោះទៅជំនួសច្បាប់ដែលមនុស្សបង្កើតដើម្បីធ្វើការអះអាងថា ច្បាប់ ឥស្លាមគឺជាដំណោះស្រាយសម្រាប់បញ្ហាលោកិយទាំងអស់ដែលមនុស្សជួបប្រទះរៀងរាល់ថ្ងៃ។ មានមូលហេតុពីរ ដែលធ្វើឲ្យមានការបែងចែកគំនិតក្នុង ប្រព័ន្ធច្បាប់។ ទីមួយគឺ មានមនុស្សជាច្រើនជឿថា សិទ្ធិអំណាចរបស់របស់រដ្ឋ ប្រជែងគ្នានឹងសិទ្ធិអំណាចរបស់អល់ឡោះមកលើសកលលោក និងមនុស្ស លោក។ ពាក់ព័ន្ធនឹងបញ្ហានេះលោក Gülen បានបញ្ជាក់ថា៖
ការវែកញែកដែលបានលើកឡើងនោះ គឺផ្អែកលើគំនិតដែលនិយាយថា សាសនាឥស្លាមគឺផ្អែកលើច្បាប់របស់អល់ឡោះ ចំណែកឯលទ្ធិប្រជាធិប តេយ្យវិញគឺផ្អែកលើទស្សនៈយល់ឃើញរបស់មនុស្សដែលមានលក្ខណៈផ្ទុយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំយល់ឃើញថា វាមានគំនិតមួយ ដែលបានក្លាយជាអ្នករងគ្រោះពីការប្រៀបធៀបដ៏រាក់កំផែលរវាងឥស្លាមនិងលទ្ធិប្រជាធិបតេយ្យមួយនេះ។ សម្តីថា “សិទ្ធិអំណាចគឺជារបស់ប្រជា ជាតិដោយគ្មានលក្ខខណ្ឌ” មិនមែនមានន័យថា សិទ្ធិអំណាចត្រូវបាន ដណ្តើមពីអល់ឡោះហើយផ្ទេរទៅឲ្យមនុស្សនោះទេ។ ផ្ទុយទៅវិញវាមាន ន័យថា សិទ្ធិអំណាចគឺជាការចាត់តាំងរបស់អល់ឡោះដោយដាក់ទំនុក ចិត្តមកលើមនុស្សពោលគឺការដណ្តើមអំណាចពីបុគ្គលគាបសង្គត់គេនិងផ្តាច់ការមកឲ្យសមាជិកសហគមវិញ។ ក្នុងចំនុចខ្លះយុគសម័យខលីហ្វះ ឥស្លាម ដែលមានការតំរងទិសដ៏ត្រឹមត្រូវបង្ហាញឲ្យឃើញពីការអនុវត្តន៍ នូវវីធានប្រជាធិបតេយ្យនេះ។ និយាយឲ្យទូលំទូលាយទៅគ្មានអ្វីគួរឲ្យ សង្ស័យឡើយថា អល់ឡោះមានសិទ្ធិអំណាចលើអ្វីៗគ្រប់យ៉ាងនៅក្នុង សកលលោកនេះ។ ទស្សនៈនិងផែនការរបស់យើងគឺតែងតែស្ថិតក្រោម អំណាចគ្រប់គ្រងរបស់អ្នកដែលមានភាពខ្ពង់ខ្ពស់បែបនេះ។ ទោះជា យ៉ាងណាក៏ដោយ មិនមែនមានន័យថាយើងគ្មានឆន្ទៈទំនោឬជម្រើស នោះទេ។ មនុស្សមានសេរីភាពធ្វើការជ្រើសរើសក្នុងជីវិតផ្ទាល់ខ្លួន។ មនុស្សក៏មានសេរីភាពក្នុងការជ្រើសរើសដោយផ្អែកលើសកម្មភាពសង្គមនិងនយោបាយរបស់ខ្លួន។ អ្នកខ្លះអាចនឹងប្រើប្រាស់វិធីសាស្ត្របោះឆ្នោត ផ្សេងៗដើម្បីជ្រើសរើសអ្នកខាងបង្កើតច្បាប់និងអ្នកខាងនិតិប្រតិបត្តិ។ការបោះឆ្នោតគឺមានវិធីច្រើនយ៉ាង ដូចយើងបានឃើញហើយ នេះគឺជារឿង ពិត សូម្បីនៅសម័យដ៏សុខដុមជាសម័យព្យាការីឥស្លាមនិងក្នុងសម័យខលីហ្វះឥស្លាមទាំងបួនសូមអល់ឡោះផ្តល់ពរជ័យឲ្យពួកគេផងចុះ។ការបោះឆ្នោតជ្រើសរើស ខលីហ្វះដំបូងគឺ Abu Bakar មានភាពខុស គ្នាពីខលីហ្វះទីពីរ គឺ Umar។ ការជ្រើសរើស Uthman ខុសពីការ Ali ដែលជាខលីហ្វះទីបួន។ មានតែអល់ទេដែលដឹងពីវិធីដ៏ត្រឹមត្រូវនៃការ បោះឆ្នោត។
នៅកន្លែងផ្សេងទៀតលោក Gülen បានបញ្ជាក់យ៉ាងច្បាស់ថាវាមិនមាន គំរូ មួយជាក់លាក់នោះទេនៅក្នុងឥស្លាមសម្រាប់វិធីសាស្ត្របោះឆ្នោតឬប្រព័ន្ធរដ្ឋ បាល ហើយលោកបានបំភ្លឺបន្ថែមលើបញ្ហានេះថា៖
នៅពេលដែលយើងសំឡឹងមើលប្រវត្តិសាស្ត្រនៃការអភិវឌ្ឈន៍ ប្រព័ន្ធរដ្ឋា ភិបាលឥស្លាម Abu Bakar ត្រូវបានបោះឆ្នោតជ្រើសតាំងជា សាធារណៈ។ ចំណែក Umar វិញត្រូវបានតែងតាំង Abu Bakar ។ គេបានបោះឆ្នោតជ្រើសតាំង Uthman ជាមេដឹកនាំ ក្រោយពី Umar ប្រកាស់ប្រាប់ពី ashara al-mubashshara (មនុស្សដប់នាក់ដែល នឹងចូលឋានសួគ៌) ដែលនៅក្នុងនោះ មាន Uthman ផងដែរ។ មានការ ប្រឆាំងតវ៉ាមួយចំនួននៅពេលមានការបោះឆ្នោតជ្រើសតាំង Ali ហើយ គេក៏បង្កើតរដ្ឋាភិបាលមួយទៀតដែលមានមជ្ឈមណ្ឌលនៅ Damascus ដែលជា ឱកាសសម្រាប់ Muawiya ។ ក្នុងសម័យរបបគ្រប់គ្រង Umayyad ចាប់ផ្តើមនូវការផ្ទេរអំណាច បន្តទៅកូនចៅ ដែលអនុវត្តបន្ត រហូតដល់សម័យ Ottomans ។ ទាំងអស់នេះបង្ហាញថា សាសនាគឺ មានបទបញ្ជាច្បាស់លាស់ដោយប្រើវិធីសាស្ត្រមួយជាក់លាក់។ រឿងទាំង នេះមិនដែលមាននរណាយកមកគិតគូនៅឡើយទេ។ អ្វីដែលស្ថិតនក្រៅ បញ្ហានេះគឺជាដំបន់នៃការពិតអាស្រ័យលើអ្នកវាយតម្លៃដែលបើកចំហរឲ្យមានការបកស្រាយ(ijtihad)ការសន្និដ្ឋានដោយការវិនិច្ឆ័យ(istinbat) ដូច្នេះស្ថានភាពនិងពេលវេលាត្រូវតែវាយតម្លៃឲ្យបានត្រឹមត្រូវ។
ទីពីរ ក្នុងប្រទេសមូស្លីមជាច្រើន កម្លាំងខាងអាណាចក្រទំនងជាបំផ្លាញ ភាពស្អិតរមួតរបស់សង្គម និងភាពសុខដុមខាងវប្បធម៌ដែលតែងតែរក្សានូវ ជីវិតរស់នៅរបស់គ្រូសារ ជាងបណ្តាប្រទេសលោកខាងលិចភាគច្រើន និង ពេលខ្លះពួកគេធ្វើរឿងនេះដោយប្រើឈ្មោះ “ប្រជាធិបតេយ្យ” ។ ប្រទេសទួរគីជា ប្រទេសមួយ ដែលពួកអាណាចក្របានបង្កឲ្យមានការខូចខាតតាមរយៈការធ្វើ អន្តរាគមន៍យោធាមិនឲ្យមានការកើតមាននូវការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យពិតក្នុងប្រទេសបាន។
ទោះបីជាមានឧទាហរណ៍ជាច្រើនទាក់ទងនឹងការប្រើអាណាចក្រនិយមនិងលទ្ធិប្រជាធិបតេយ្យតាមផ្លូវខុសនិងបំពានក្នុងប្រទេសទួរគីក្តី លោក Gülen មិនដែលអស់ជំនឿលើប្រព័ន្ធបោះឆ្នោតក្នុងប្រទេសទួរគី។ លោកមានជំនឿថា គេនឹងអនុញ្ញាតឲ្យពលរដ្ឋម្នាក់មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមនុស្សស្មោះ ត្រង់ដោយចេះធ្វើការប្រៀបធៀបឲ្យដឹកនាំប្រទេស បន្ទាប់មកពួកគេនឹងធ្វើការ សម្រេចចិត្តបានត្រឹមត្រូវជាមិនខាន។ លើសពីនេះទៅទៀត លោក Gülen បាន ប្រាប់ជនរួមជាតិរបស់ខ្លួនថា អ្នកជាតិនិយមនិងអ្នកអាណាចក្រនិយមក៏ត្រូវមាន តម្លៃឥស្លាមផងដែរ ប្រសិនបើពួកគេចង់ក្លាយជាអ្នកប្រជាធិបតេយ្យពិតក្នុងការ បម្រើប្រជាជនដោយគ្មានការផ្តេកផ្តួលទៅតាមអំពើពុករលួយទ្រង់ទ្រាយធំដែល បានកើតឡើងក្នុងរដ្ឋាភិបាលទួរគីរហូតដល់ពាក់កណ្តាលទសវត្សឆ្នាំ 1980៖
ប្រព័ន្ធផ្នែកសង្គមរបស់ឥស្លាមព្យាយាមបង្កើតនូវសង្គមមួយប្រកបដោយគុណធម៌ហើយតាមរយៈវិធីនេះ សង្គមនឹងទទួលបានការយល់ព្រមពី អល់ឡោះ។ ឥស្លាមទទួលស្គាល់ភាពត្រឹមត្រូវជាមូលដ្ឋានជីវិតរបស់ សង្គមមិនមែនការប្រើកំលាំងបាយនោះទេ។ ការបង្កភាពជាសត្រូវគឺជា រឿងដែលមិនអាចទទួលយកបានទេ...។ ប្រសិនជាគេយកមនុស្សជាតិ ទាំងមូលមកពិចារណាដោយគិតអំពីវត្តមាននៃទិដ្ឋភាពខាងផ្លូវចិត្ត និង តម្រូវការខាងផ្លូវចិត្តរបស់ពួកគេនិងដោយចងចាំថាជីវិតមនុស្សមិនមែនមានត្រឹមជីវិតលោកិយនេះទេ ហើយមនុស្សទាំងអស់មានបំណងប្រាថ្នា ខ្ពស់សម្រាប់ភាពជាអមតៈពេលនោះលទ្ធិប្រជាធិបតេយ្យនឹងឡើងដល់ ចំណុចកំពូលរបស់វាយ៉ាងល្អឥតខ្ចោះនិងថែមទាំងនាំសុភម័ង្គលមកកាន់មនុស្សលោកទៀតផង។ គោលការណ៍នៃភាពស្មើគ្នាភាពចុះសម្រង់ គ្នា និង យុត្តិធម៌របស់ឥស្លាមអាចជួយឲ្យសង្គមធ្វើតែរឿងទាំងនោះតែ ប៉ុណ្ណោះ។
នៅក្នុងសង្គមមូស្លីម លទ្ធិប្រជាធិបតេយ្យតែមួយមុខ មិនអាចបង្កើត សំណាញ់នៃតម្លៃសង្គម និងវប្បធម៌ដែលត្រូវបានបង្កប់នៅក្នុងបរិយាកាសខាង ផ្លូវចិត្ត និង សាសនាដែលមានក្នុងឥស្លាមពីកំណើតបានទេ។ ដូចជាប្រទេស ទួរគីដូច្នោះដែរមានប្រទេសមូស្លីមជាច្រើនបានទទួលយកលទ្ធិប្រជាធិបតេយ្យជាប្រព័ន្ធដែលអាចដោះស្រាយបញ្ហានយោបាយនិងទំនាស់ទាក់ទងនឹងការបែងចែកអំណាចរវាងក្រុមប្រឆាំងរករឿងដោយផ្អែកលើទំនាក់ទំនងគណបក្សរបស់ ខ្លួននិងក្រុមជាតិសាសន៍ដើម។ លោក Gülen យល់ថា ប្រព័ន្ធនយោបាយ មួយដែលផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យគឺគ្មានបញ្ហាអ្វីចំពោះប្រព័ន្ធសង្គមនិងតម្លៃវប្បធម៌ឥស្លាមនោះទេ។ ដូចយើងបានឃើញហើយថាពួកអាណា ចក្រជ្រុលនិយម និងពួកអ្នកជាតិនិយមជ្រុលមិនមានសមត្ថភាពក្នុងការដោះ ស្រាយបញ្ហានៃការទាមទាបំបែករដ្ឋរបស់ក្រុមឃើតបានទេព្រោះក្នុងពេលដែលពួកគេអបអរសាទរចំពោះវិធីសាស្ត្រក្រៅពីឥស្លាមពួកគេមិនចាប់អារម្មណ៍ពីតម្លៃនិង ប្រពៃណីនៃការរួបរួមរបស់ឥស្លាមដែលតាមពិតទៅវាបានផ្តល់នូវមូលដ្ឋាន ចាំបាច់សម្រាប់ដោះស្រាយបញ្ហាភេរវកម្មបំបែកក្រុម។ ជាលទ្ធផលរបាយការណ៍ សិទ្ធិមនុស្សរបស់ប្រជាជនទួរគីដែលស្ថិតក្រោមរដ្ឋាភិបាលខាងអាណាចក្ររហូតដល់ចុងទសវត្សឆ្នាំ 1980 គឺធ្ងន់ធ្ងរខ្លាំងណាស់ និងដោយមានការផ្លាស់ប្តូរ រួចប្រទេសទួរគីបានឆ្លងកាត់មិនត្រឹមតែបរិយាកាសសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាក៏បានឆ្លងកាត់វិស័យនៃការធ្វើឲ្យក្លាយជាប្រជាធិបតេយ្យផងដែរកំណត់ត្រានោះ បានចាប់ផ្តើមប្រសើរឡើងម្តងបន្តិចៗ។
រដ្ឋាភិបាលដែលមានការខ្វល់ខ្វាយអំពីឥស្លាម បានលិចមុខកាន់កាប់ អំណាចក្នុងប្រទេសឥស្លាមជាច្រើន ត្រូវបានគេចាត់ទុកថាជាការគំរាមគំហែង មួយទៅដល់គោលការណ៍រដ្ឋធម្មនុញ្ញនៃការបែងចែកឲ្យដាច់ពីគ្នារវាងសហគមគ្រិស្តនិងរដ្ឋ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យណាមួយរបស់លោកខាងលិច ការ បែងចែកឲ្យដាច់ពីគ្នាជាផ្លូវការរវាងសហគមគ្រិស្តនិងរដ្ឋត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យដែលខានមិនបានពីព្រោះជាច្រើនសតវត្សមកហើយ សហគមគ្រិស្តបានជ្រាតជ្រែកជាមួយកិច្ចការរដ្ឋយ៉ាងអវិជ្ជមាន។ បន្ថែមពីលើនេះ ដោយសាតែសង្រ្គាមសាសនាបន្តមានយ៉ាងវែងអន្លាយក្នុង ប្រវត្តិសាស្ត្រអ៊ឺរ៉ុប “អាណាចក្រនិយមបានក្លាយជាធាតុចាំបាច់មួយសម្រាប់ សន្តិភាព និងស្ថេរភាពសាធារណៈហើយក្រោមមករដ្ឋក៏បានបដិសេធលែងឲ្យ ប្រើគោលដៅសាសនាតទៅទៀត។ការបែងចែកអំណាចរវាងសាសនានិងរដ្ឋនេះបានក្លាយជាគ្រឹះមួយនៃប្រព័ន្ធរដ្ឋលោកខាងលិចហើយអាណាចក្រនិយមបានក្លាយជាធាតុ ពិសេសខាងរដ្ឋធម្មនុញ្ញសម័យថ្មី”។
អ្នកប្រវត្តិសាស្ត្ររបស់លោកលិចនិងពួកអាណានិគមពិតជាជឿថាករណីនេះក៏មានការកត់សម្គាល់ផងដែរនៅក្នុងអរិយធម៌ឥស្លាមនិងមូស្លីម។ ប៉ុន្តែការ ពិតនោះគឺថា តាមលក្ខណៈទូទៅក្នុងកំឡុងពេលទាំងមូលនៃមជ្ឈឹមសម័យ របស់វា ឥស្លាមដើរតួនាទីប្រកបដោយការរីកចម្រើនបំផុតក្នុងការកសាងជាតិនៃ ប្រទេសជាច្រើននៅតំបន់ដូចជា មជ្ឈឹមបូព៌ា អាហ្វីកខាងជើង អាស៊ីកណ្តាល អ៊ីរ៉ង់ ទួរគី និង ឧបទ្វីបឥណ្ឌា។
អ្នកប្រវត្តិសាស្ត្ររបស់អ៊ឺរ៉ុបនិងចក្រពត្តិនិយមដែលស្ថិតនៅក្រោមអំណាចផ្សេងៗគ្នារបស់លោកខាងលិចបានសរសេរឡើងវិញរួចហើយនូវប្រវត្តិសាស្ត្រ នោះដោយយកគំរូតាមអាណាចក្រនិយមសម័យថ្មី ដែលបែងចែកមិនឲ្យមាន តម្លៃសាសនា និងសីលធម៌មានក្នុងប្រព័ន្ធរបស់រដ្ឋនិងកម្មវិធីសិក្សាបានយក ប្រវត្តិសាស្ត្រប្រឌិតដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំទាំងស្រុង។ ប្រទេសទួរគី ដែលប្រកាន់ខាងអាណាចក្រ ព្រមទាំងអតីតសាធារណៈរដ្ឋសូវៀត អាស៊ី កណ្តាលគឺជាជនរងគ្រោះពីវិធីចែកចាយចំណេះដឹងសាស្ត្របោកប្រាស់តាមរយៈប្រព័ន្ធអប់រំដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងប្រឆាំងឥស្លាម។ ការប្រៀនប្រ ដៅដែលមិនខ្វល់ឬបដិសេធឥស្លាមនោះ បានដំណើរការយ៉ាងល្អក្នុងប្រព័ន្ធអប់រំ ជាច្រើនដូចជា ប្រព័ន្ធអង់គ្គេស សូវៀត និង ថែមទាំងទួរគីទៀតផង។ មនោគមវិទ្យាជ្រុលនិយមខាងអាណាចក្រដែលបដិសេធវត្តមានសាសនានៅក្នុងជីវិតរស់នៅសាធារណៈក្នុងប្រទេសទួរគីបានធ្វើឲ្យប្រជាជនទួរគីភាគច្រើនមិនសប្បាយចិត្តជាយូរមកហើយ។ លោក Gülen គឺជាមនុស្សម្នាក់ដែលបានបង្កើត គំនិតមួយយល់ថាប្រជាជនមូស្លីមគួរតែចេះធ្វើការប្រកួតប្រជែងដោយប្រើបញ្ញានិងអារម្មណ៍ផ្លូវចិត្តជំនួសឲ្យការបង្កឲ្យមានមនោគមបែកបាក់គ្នារវាងប្រជាជន មូស្លីមនិងពួកអាណាចក្រជ្រុលនិយម។ លោក Gülen បានប្រកែកថា គ្មានទេ ការប៉ះទង្គិចគ្នាពីកំណើតរវាងភាពត្រឹមត្រូវខាងសាសនាជាមួយនឹងអាណាចក្រនិយមនោះ៖“អាណាចក្រនិយមមិនគួរជាឧបស័ក្តិចំពោះភាពត្រឹមត្រូវខាងសាសនាឡើយហើយភាពត្រឹមត្រូវខាងសាសនាក៏មិនមែនជាគ្រោះថ្នាក់ចំពោះអាណាចក្រនិយម”។
របបសូវៀតជ្រុលនិយមឬអាណាចក្រនិយមបែបបារាំងបានគំរាមគំហែងយ៉ាងដ៏ធ្ងន់ធ្ងរដល់តម្លៃវប្បធម៌និងសង្គមមូស្លីម។ របបសូវៀតបានធ្វើការលប់ លាងឬបំបាត់ចោលទង្វើទាំងនោះវិញតាមរយៈការសម្របទៅតាមតម្លៃដោយធ្វើវាឲ្យមានលក្ខណៈអន្តរជាតិនិងអន្តរវប្បធម៌ក្នុងសង្គម។ ប៉ុន្តែ លក្ខណៈកុម្មុស នីសបែបរុស្សីប្រឆាំងសាសនាបានបំផ្លាញរាល់កាយវិការទាំងអស់របស់សូវៀត ដែលព្យាយាមលាក់បាំងគំនិតប្រឆាំងឥស្លាមក្នុងដែនដីកុម្មុយនីស។ លើសពី នេះទៅទៀត ការធ្វើអន្តរាគមន៍យោធារបស់សូវៀត នៅក្នុងប្រទេស អាហ្វហ្គានី ស្ថានក្នុងខែធ្នូរ 1979 បានបំផ្លាញក្តីសង្ឈឹមទាំងអស់សម្រាប់ការផ្សះផ្សាគ្នា ដែលមានជាយូរណាស់មកហើយរវាងឥស្លាមនិងសង្គមនិយម។
ស្រដៀងគ្នានេះដែរ ឬសគល់នៃអាណាចក្រនិយមលោកខាងលិចអាច ក្លាយទៅជារឿងមិនចេះដាច់ស្រាច់សម្រាប់សង្គមបាន ព្រោះបទពិសោធ ផ្សេងៗដែលនាំមកពីលោកខាងលិចសុទ្ធតែទាក់ទងនឹងការត្រួតត្រាបែបអាណានិគមនិងចក្រពត្តិនិយម។ចាប់តាំងពីមានការធ្វើអាណានិគមមកលើពិភពមូស្លីម មក ក្រុមអ្នកកាន់សាសនាបែរជាលែងមានចំណាប់អារម្មណ៍ក្នុងរឿងនយោបាយ ក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលមានការលេចឡើងនូវគំនិតប្រឆាំង ឥស្លាមពីខាងអាណាចក្រនិយមនិងពួកអ្នកប្រឆាំងសាសនា ក្រោយមកវាបាន ធ្វើឲ្យប្រជាជនមូស្លីមមានការព្រួយបារម្ភហើយនាំគ្នាចូលរួមក្នុងគណបក្សនយោ បាយ។ យ៉ាងណាមិញ លោក Gülen ដែលជាអ្នកមានគំនិតសាសនាគ្រប ដណ្តប់ខ្ពស់ឆ្ងាយលើនយោបាយ មិនដែលពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ណាមួយនោះទេ ហើយលោកបានព្រមានដល់សមាជិកទាំងអស់របស់ចលនា មិនឲ្យមានឆន្ទៈចូលរួមក្នុងរឿងនយោបាយដោយផ្ទាល់នោះទេ។ លោកបាន បញ្ជាក់បន្តទៀតថាមនុស្សនៅក្នុងចលនាទាំងអស់មិនត្រូវបានរងការជម្រុញទឹកចិត្តពីដោយ ភាពល្បីល្បាញ តំណែង និង ទឹកលុយនោះទេ។ លោកនិយាយ អ្វីៗទាំងឡាយដែលពួកគេធ្វើក្នុងពិភពសាកល្បងនេះពួកគេត្រូវធ្វើវាដោយថ្លឹងថ្លែងពីថ្ងៃ បរលោកនិងសម្រាប់ស្វែងរកការពេញចិត្តពីអល់ឡោះ។ ពិតប្រាកដ ណាស់លោកបានលើកទឹកចិត្តឲ្យមនុស្សប្រើប្រាស់សម្លែងឆ្នោតរបស់ខ្លួន ដោយ ឃើញវាក្នុងនាមជាសិទ្ធិពលរដ្ឋ និង មានការទទួលខុសត្រូវ។ លោកមើលឃើញ សាសនាថាជាប្រភពនៃសីសធម៌និងក្រមសីលធម៌។ យោងតាមលោកនេះគឺជា វិធីដ៏ល្អបំផុតមួយដែលមនុស្សអាចធ្វើការរក្សាប្រជាជាតិនិងសាសនារបស់ខ្លួនក្នុងពេលតែមួយបានដោយគ្មានការភ័យខ្លាចការធ្វើទុក្ខបុកម្នេញពីអល់ឡោះនិង រដ្ឋាភិបាលនោះឡើយ។ លោក Gülen អំពាវនាវឲ្យ មានគន្លងមួយនៃ “ការសម្រេចវិនិច្ឆ័យដ៏ត្រឹមត្រូវ ដោយគ្មានភាពជ្រុលនិយម”។
ក្នុងចំណុចនេះ លោក Gülen ធ្វើការផ្សះផ្សាគ្នានូវទិដ្ឋភាពលោកិយរបស់ ឥស្លាមជាមួយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតរបស់រដ្ឋាភិបាល៖
សាសនា ផ្តោតជាចម្បងទៅលើទិដ្ឋភាពដែលមិនអាចផ្លាស់ប្តូរបាននៃ ជីវិតនិងវត្តមាន ចំណែកឯ ប្រព័ន្ធឬមនោគមវិទ្យា នយោបាយ សង្គម និងសេដ្ឋកិច្ចគិតគូរតែទៅលើទិដ្ឋភាពសង្គមដែលមានបម្រែបម្រួលជាក់លាក់ក្នុងជីវិតលោកិយរបស់យើង...។ ដូច្នេះដែរ ការគោរពបូជា និង ស្តង់ដារជាសកលនិងមិនចេះប្រែប្រួលខាងសីលធម៌មានការពាក់ព័្ធនឹងពេលវេលានិងជីវិតលោកិយតិចតួចណាស់...សាសនាបានបង្កើតគោលការណ៍ដែលមិនអាចផ្លាស់ប្តូរបានទាក់ទងនឹងបញ្ហាជំនឿការគោលរពបូជា និង សីលធម៌។ ដូច្នេះ មានតែទិដ្ឋភាពលោកិយរបស់ឥស្លាមតែ មួយគត់ដែលគួរយកទៅប្រៀបធៀបនឹងលទ្ធិប្រជាធិបតេយ្យ។
ការស្វែងរកជំហរកណ្តាល៖ ករណីរបស់ប្រទេសទួរគី
ជាទូទៅប្រតិកម្មរបស់ប្រជាជនមូស្លីមទៅនឹងចលនាប្រជាធិបតេយ្យខាងអាណាចក្រគឺជាការបង្កជម្លោះឬជាប្រតិកម្មជ្រុសហួសហេតុ ជាពិសេសចំពោះ គោលនយោបាយរំលោភមកលើប្រជាជនចាប់ពីកម្រិតកំពូលនៃយន្តការរដ្ឋ។ សរុបទៅ នេះជាប្រវត្តិសាស្ត្រនៃការកសាងប្រទេសក្នុងពិភពមូស្លីម ដែលយ៉ាង ហោចណាស់ក្នុងរយៈពេលពីរសតវត្សចុងក្រោយនេះដែរ។ ស្ថិតក្នុងការប្រកួត ប្រជែងជាដៃគូរវាងអាណាចក្រនិយមបែបមនោគមនិងឥស្លាមនិយមបែបនយោ បាយ លោក Gülen មានចេតនាធ្វើការបញ្រាស់ទិសដៅជ្រុល និយមខាង អាណាចក្ររបស់ប្រវត្តិសាស្ត្រក្នុងប្រទេសទួរគីតាមរយៈវិធីសាស្ត្រសម្រាលបញ្ហា ដោយសន្តិវិធីនូវជម្លោះខាងមនោគមន៍រវាងការបង្កើតភាពនិយមជ្រុលខាងអាណាចក្រនិងកម្លាំងសាសនា។ លោកបានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូល ភាគីទាំងពីរថា រាល់ទង្វើជ្រុលនិយមទាំងអស់គឺមិនបានផ្តល់ចម្លើយចំពោះបញ្ហា ចាំបាច់ណាមួយដែលប្រទេសទួរគីជួបប្រទះនោះទេ។ ដោយសារតែមូលដ្ឋាន គ្រឹះខាងសាសនានិងវិធីសាស្ត្រប្រកបដោយការសម្រុះសម្រួសឬភាពចុះសម្រុង របស់លោក ធ្វើឲ្យប្រជាជនភាគច្រើនមកពីគ្រប់ស្រទាប់វណ្ណៈបានទទួលស្គាល់ គំនិតលោក Gülen ដោយវិជ្ជមានទោះបីជាមានការឃោសនាតាមរយៈពិធីប្រគុំ តន្ត្រីរបស់ពួកអ្នកអាណាចក្រនិយមមួយក្រុមតូចដែលព្យាយាមលាបពណ៌លោក ថាជាសត្រូវក៏ដោយ។
វាជាជំនឿមួយដ៏ជ្រាលជ្រៅក្នុងសាសនាឥស្លាមដែលកំណត់ថា ប្រសិន បើអ្នកបរាជ័យក្នុងការគោរពអ្នកកាន់សាសនាឬពូជសាសន៍ដ៏ទៃនោះអ្នកមិនមែន ជាមូស្លីមពិតប្រាកដនោះទេ។ មេដឹកនាំនិកាយសុននីដ៏ល្បីឈ្មោះក្នុងប្រទេស បង់ក្លាដេស ឈ្មោះ Haffezzi Huzur បានធ្វើការប្រកាស់ថា “ប្រជាជន មូស្លីមគឺជាបងប្អូនរួមផ្ទៃ ចំណែកឯប្រជាជនក្រៅពីមូស្លីមវិញគឺជាសាច់ញាតិ របស់យើង ព្រោះយើងគឺជាកូនចៅរបស់អាដាំនិងហាវ៉ា” ។ អ្នកដើរតាម Haffezzi Huzur បានបរាជ័យក្នុងយល់អំពីការបង្រៀនរបស់លោក ចំណែក ឯការបញ្ជាក់យ៉ាងច្បាស់របស់ Gülen វិញបានទាក់ទាញការចាប់អារម្មណ៍ពី សំណាក់ប្រជាជន ទួរគីប្រុសស្រីរាប់លាន់នាក់។ លោក Gülen បានផ្សព្វផ្សាយ គំនិតនេះក្នុងចំណោមសង្គមសាសនានិងអាណាចក្រនៃប្រទេសទួរគីក្នុងកំឡុងពេលបួនទសវត្សចុងក្រោយតាមរយៈ សំណេរនិងការផ្តល់ដំបូន្មានរបស់លោក។ មានមនុស្សជាច្រើនឆ្ងល់ថា តើលោកធ្វើយ៉ាងណាទើបអាចរកឃើញ គន្លង ប្រកបដោយតុល្យភាពក្នុងការផ្តល់ដំបូន្មានឥស្លាម ក្នុងស្ថានភាពប្រទុះសារាយ ដាក់គ្នានិងគ្មានការចុះសម្រុងគ្នាបែបនេះ។ តាមពិតទៅក្នុងប្រវត្តិសាស្ត្រឥស្លាម ទាំងមូលមានអ្នកប្រាជ្ញឥស្លាមជាច្រើន ព្យាយាមបង្កើតតុល្យភាពមួយរវាង ចំណូលចិត្តរបស់ខ្លួនក្នុងការអនុវត្តឥស្លាមដោយពេញចិត្តនិងឆន្ទៈបង្ហាញពីការគោរពរបស់ខ្លួនចំពោះសាសនាដ៏ទៃ។ លោក Gülen បានបញ្ជៀសរាល់មាន វិវាទទាំងអស់ខាងសាសនានិងនយោបាយទោះបីជាមានការពេញនិយមលោកមានការកើនឡើងខ្ពស់ក្នុងសតវត្សទី២១នេះក្តី។ លោកបានធ្វើការបញ្ជាក់ ច្បាស់ដូចកញ្ចក់កែវថាលោកគ្មានបំណងពាក់ព័ន្ធនឹងនយោបាយនិងមិនបានគាំទ្រគណបក្សនយោបាយណាមួយនោះទេ។
ប៉ុន្តែលោកបានអះអាងថាអ្នកនយោបាយទួរគីគ្មានសិទ្ធិប្រព្រឹត្តិអំពើពុករលួយ ឬធ្វើការដកហូតមនុស្សចេញពីកិច្ចការរបស់ពួកគេដែលរួមចំណែកក្នុង ប្រព័ន្ធប្រជាធិបតេយ្យឡើយ ហើយការធ្វើកំណែរទម្រង់សេដ្ឋកិច្ចសង្គមគឺជា តម្រូវការជាបន្ទាន់មួយក្នុងប្រទេស។
ក្នុងនាមជាប្រជាជនទួរគីយើងបានប្រមូលបញ្ហាជាច្រើនក្នុងរយៈពេល ប៉ុន្មានសតវត្សចុងក្រោយនេះ។ មូលដ្ឋាននៃបញ្ហានោះគឺការការផ្តោត ខុសរបស់យើងទៅលើសំបកក្រៅរបស់ឥស្លាមនិងមិនខ្វល់អំពីគុជដ៏អាថ៌កំបាំងរបស់វា។ ក្រោមមកយើងនាំគ្នាធ្វើត្រាប់តាមគ្នានិងធ្វើការសន្និដ្ឋាន ថាមានភាពប្រឆាំងគ្នារវាងឥស្លាមនិងវិទ្យាសាស្ត្រដែលវិជ្ជមាន….។ ដោយភាពអវិជ្ជាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុត យើងត្រូវតែធ្វើការប្រឆាំងវា ដោយប្រើការអប់រំដែលជាវិធីសាស្រ្តដ៏ចាំបាច់បំផុត ក្នុងការរក្សាការពារ ប្រទេសរបស់យើង។ភាពអវិជ្ជាអាចយកឈ្នះតាមរយៈការអប់រំ។ ភាពក្រី ក្រអាចយកឈ្នះតាមរយៈ ការធ្វើការនិងការមានដើមទន់ហើយការខ្វែង យោបល់គ្នានិងការបែកបាក់ផ្ទៃក្នុងតាមរយៈការរួបរួមសាមគ្គី កិច្ចសន្ទនា និង ការសម្របសម្រួលឬចុះសម្រុងគ្នា។
មានគណបក្សជាច្រើនដែលគេស្គាល់ថាជាគណបក្សនយោបាយឥស្លាមបានព្យាយាមអះអាងថាខ្លួនបានចែករំលែកយ៉ាងធំធេងក្នុងកិច្ចការនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសដែលពួកគេបារម្ភ។ នៅក្នុងប្រទេសខ្លះ អ្នកដែលហៅ ខ្លនឯថាជា “អ្នកឥស្លាមនិយម” មិនត្រូវបានគេអនុញ្ញាតធ្វើនយោបាយឬចូលរួម ការបោះឆ្នោតឡើយ។ប្រទេសខ្លះទៀត គេប្រើប្រាស់វិធីចាត់វិធានការណ៍កងទ័ព ដើម្បីបញ្ឈប់ ក្រុមមនុស្សដែលស្គាល់ថាជាអ្នកឥស្លាមនិយមនេះ មិនឲ្យមានការ កាន់កាប់អំណាចដឹកនាំប្រទេស។ ឧទាហរណ៍ ក្នុងឆ្នាំ 1992 ប្រទេស អាល់ហ្សេរីត្រូវបានរុញធ្លាក់ក្នុងសង្គ្រាមស៊ីវិលដោយអនុញ្ញាតឲ្យពួកអាណាចក្រនិយម កាន់កាប់អំណាចដោយខុសច្បាប់។ ឧត្ថមសេនីយប្រទេសប៉ាគីស្ថាន លោក Pervez Musharraf ត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រងអំណាចផ្តាច់មុខ ក្នុងប្រទេសក្នុងអំឡុងឆ្នាំ 1999-2008 និងធ្វើការប្រឆាំងវិធានប្រជាធិបតេយ្យ ទាំងអស់ដើម្បី បម្រើដល់ផល់ប្រយោជន៍ប្រទេសដ៏ទៃ។
ប្រជាធិបតេយ្យដែលគេបង្កើតឡើង កំពុងទទួលស្គាល់ការបោះឆ្នោត ដែលមានគុណវិបត្តិនិងមិនយុត្តិធម៌សម្រាប់ភាពស័ក្តិសមខាងនយោបាយ យោងតាមសម្តីអ្នកតាមដានសិទ្ធិមនុស្ស [នាថ្ងៃទី ៣១ មករា ឆ្នាំ ២០០៨ នៅរដ្ឋវ៉ាស៊ីនតោន] ក្នុងរបាយការណ៍មួយ ។ ការអនុញ្ញាតឲ្យ ពួកផ្តាច់ការតាំងខ្លួនជាអ្នកប្រជាធិបតេយ្យដោយមិនតម្រូវឲ្យពួកគេរក្សាការពារនូវសិទ្ធិសាធារណៈ និងនយោបាយដែលធ្វើឲ្យលទ្ធិប្រជាធិប តេយ្យមានន័យ សហរដ្ឋអាមេរិក សហភាព អ៊ឺរ៉ុប និង លទ្ធិប្រជា ធិបតេយ្យដែលមានឥទ្ធិពលដ៏ទៃទៀត រងភាពប្រថុយប្រថានដោយភាព អន្តរាយខាងសិទ្ធិមនុស្សទូទាំងពិភពលោក….។ ឥឡូវនេះវាងាយស្រួល ពេកហើយសម្រាប់ពួកផ្តាច់ការធ្វើការគេចខ្លួនដោយធ្វើការបិទបាំងនូវលទ្ធិប្រជាធិបតេយ្យក្លែងខ្លាយ” សម្តីរបស់ Kenneth Roth ជានាយក ផ្នែកខ្លមមើលសិទ្ធិមនុស្ស….។ សហរដ្ឋអាមេរិក និង សម្ព័ន មិត្តមួយ ចំនួនបានបង្កើតលក្ខខណ្ឌកាន់តែពិបាកទៅៗចំពោះប្រទេសដ៏ទៃឲ្យរក្សាសិទ្ធិមនុស្សខណៈដែលពួកគេបានប្រព្រឹត្តិទង្វើរំលោភបំពានក្នុងយទ្ធនាការប្រឆាំងភេរវកម្ម។ហើយនៅពេលដែលរដ្ឋាភិបាលផ្តាច់ការគេចចេញពីការរិះគន់អំពីបញ្ហារំលោភសិទ្ធិមនុស្សដោយធ្វើពុតជាអ្នកប្រជាធិបតេយ្យការការពារសិទ្ធិជាសកលគឺត្រូវរងនូវគ្រោះថ្នាក់សម្តីអ្នកខ្លមមើលសិទ្ធិ មនុស្ស។
ស្ថិតក្នុងឆាកជាសកលនេះ គេអាចនឹងពិបាកធ្វើការស្រមៃថា នៅក្នុង ប្រទេសទួរគីដែលប្រកាន់ភាពជ្រុលនិយមខាងអាណាចក្រ កម្លាំងដែលគេស្គាល់ ថាជាកម្លាំងឥស្លាមអាចមានសមត្ថភាពគ្រប់គ្រងអំណាច និងរក្សាប្រទេសឲ្យ មានសន្តិភាពសម្រាប់រយៈពេលយូរបាន។ អ្នកនយោបាយដែលមានចរិក លក្ខណៈនិយមកណ្តាលទាំងអស់បានបង្ហាញថា ពួកគេអាចមានសមត្ថភាព ប្រឈមនឹងកម្លាំងពួកអាណាចក្រនិងជាតិនិយមទួរគីបាន និងអាចដឹកនាំ សេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សបាន។ ក្នុងឆ្នាំ 2007 ការនាំចេញ របស់ទួរគីឈានឡើងដល់ ១០០ ពាន់លានដូល្លា ជាលើកដំបូង។ ប្រទេសទួរគី បច្ចុប្បន្ន មានសេដ្ឋកិច្ចរីកលូតលាស់លំដាប់ទី ១៧ លើពិភពលោក ដែលមាន ការវិនិយោគដោយផ្ទាល់ពីបរទេសរហូតទៅដល់ ២០ ពាន់លានដូស្លាក្នុងមួយ ឆ្នាំ។
ពួកអាណាចក្រទួរគី មិនអាចធ្វើឲ្យមានការអភិវឌ្ឈន៍ផ្នែកសេដ្ឋកិច្ចណា មួយឲ្យបានឆាប់រហ័សបានទេ បើគ្មានការបំបែកអ្នកកាន់សាសនាឲ្យចេញពីអ្នក មិនកាន់សាសនាទេនោះ។ វិធីសាស្ត្របំបែករពួកគេគឺ “មិនខុសអ្វីពី Descartes ដែលគូសបន្ទាត់បែងចែករវាងវិទ្យាសាស្ត្រនិងសាសនាដើម្បីការពារមិនឲ្យមាន “អំពើហឹង្សាដែនដី” ”។ ប្រទេសទួរគីបានជាប់គាំងក្នុងសង្គ្រាមត្រជាក់ផ្ទៃក្នុង រវាង សាសនានិង ពួកជ្រុលនិយមខាងអាណាចក្រដែលភាពតានតឹងបានកើន ឡើងដោយមានជ្រៀតជ្រែកទាំងបង្ខំនិងការហាមមិនឲ្យគ្របក្បាលនៅក្នុងពេល ចូលដល់ឧត្ថមសិក្សាក្នុងឆ្នាំ 1997 ។ ពួកជ្រុលនិយមខាងអាណាចក្រទទួល បានជ័យជំនះដោយងាយក្នុងគ្រប់គ្រងអំណាចគ្រប់លំដាប់ថ្នាក់បានមួយរយៈ និងបានហៅកម្លាំងនយោបាយមូស្លីមដែលនិយមកណ្តាលទាំងអស់ថាជាពួកឥស្លាមជ្រុលនិយម។ ម៉្យាងទៀតក្បាល់ម៉ាស៊ីនរដ្ឋាភិបាល មិនត្រឹមតែរងនូវសម្ពាធ ប៉ុណ្ណោះទេ ប៉ុន្តែរងការប្រព្រឹត្តិអំពើពុករលួយទាំងស្រុងផងដែរ។
ការធ្វើអន្តរាគមយោធាចាប់តាំងពីចុងទសវត្សឆ្នាំ 1970 រហូតចុងឆ្នាំ 1980មកសេដ្ឋកិច្ចប្រទេសទួរគីគឺស្ថិតក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារមូលហេតុជាច្រើន រួមមានការរីកសាយភាយនូវភេរវជន Marxist វិបត្តិនយោបាយ រដ្ឋាភិបាលដំណើរការយ៉ាងទន់ខ្សោយនិងការរិកចម្រើនមិនស៊ីគ្នាក្នុងចំណាត់ថ្នាក់ សេដ្ឋកិច្ច។ ក្នុងបរិយាកាសបែបនោះ កម្លាំងអ្នកនិយមកណ្តាលជាតិទួរគីគ្រប់ ប្រភេទទាំងអស់បានបានចាប់ផ្តើមបង្កើតសម្ព័នមិត្តប្រឆាំងពួកប្រព្រឹត្តិអំពើពុក រលួយលំដាប់ៗ បន្ទាប់ពីមានការដាក់ឲ្យប្រើប្រាស់ឡើងវិញនូវច្បាប់ពលរដ្ឋក្នុង ឆ្នាំ 1984 ។ ពួកអាណាចក្រនិយមនិងជាតិនិយមជ្រុលជាតិទួរគីលំដាប់ៗ មិនបានធ្វើការបោះជំហានឆ្ពោះទៅមុខនោះទេ សូម្បីតែរឿងបោះឆ្នោតជ្រើស រើសរដ្ឋាភិបាលមួយដែលជាជំហរប្រឆាំងនឹងអំពើហឹង្សាខាងសិទ្ធិសេរីភាព សាសនា និងបន្តរក្សាភាពមិនអើពើនឹងបញ្ហាសាសនា។
ដោយការដួលរលំនៃសហភាពសូវៀត ពួកអ្នកប្រឆាំងសាសនានិងអ្នក អាណាចក្រនិយមបានបាត់បង់ហិរញ្ញវត្ថុរបស់ខ្លួន ដែលជាតម្លៃដោះដូរខាង មនោគមវិទ្យានៅតាមព្រំដែនសម្រាប់កំណែរទម្រងសេដ្ឋកិច្ច។ ដូច្នេះការអំពាវ នាវឲ្យមានតម្លៃឥស្លាមបានកើនឡើងខ្លាំងទៅៗចំពោះប្រជាជនដែលជា ឱសុទ្ធ ព្យាបាលជម្ងឺពុករលួយ ដែលមានតាមតំបន់និងភាពទន់ខ្សោយនៃប្រព័ន្ធរដ្ឋា ភិបាលដ៏គួរបារម្ភ។កម្លាំងអ្នកជ្រុលនិយមខាងអាណាចក្រក្នុងប្រទេសទួរគី ចង់ ទប់ស្កាត់អ្វីដែលគេនិយមហៅថា “អ្នកឥស្លាមនិយម” មិនឲ្យកាន់អំណាចតាម រយៈការបោះឆ្នោត។ តាមរយៈកម្លាំងទាំងនេះប្រទេសទួរគីមិនត្រូវ បានអនុញ្ញាត ឲ្យទៅទិសដៅណាមួយផ្សេងពីអ្វីដែលអ្វីដែលពួកគេបានកំណត់នោះទេ។ សម្រាប់មូស្លីមដែលគោរពតាមគន្លងទង្វើរបស់ពួកអាណាចក្រជ្រុលនិយមដែលមិនបានឲ្យតម្លៃគ្រួសារ និងវប្បធម៌ឥស្លាមរហូតដល់កម្រិតមួយដែលធ្វើឲ្យរូប ភាពប្រជាជនមូស្លីមទួរគីមានភាពអាក្រក់ក្នុងប្រទេសជិតខាងគឺវាធ្ងន់ធ្ងរសម្រាប់ ពួកគេណាស់ទៅហើយ។
វិបត្តិនៃពួកអាណាចក្រនិយម បានក្លាយជារឿងដែលពិបាកកំណត់សម្គាល់ នៅក្នុងប្រទេសលោកខាងលិចក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ។ ប៉ុន្តែ ក្នុងការ ពិភាក្សាថ្មីៗនេះរបស់លោកអំពី “សហគមគ្រិស្តសាសនានិង ការប្រជែងពី ការធ្វើឲ្យទៅជាអាណាចក្រនិយម” សម្តេចសង្ឈ Pope Benedict ទី ១៦ និយាយថាពួកអាណាចក្រនិយម “ធ្វើការឈ្លានពាន លើគ្រប់ ទិដ្ឋភាពទាំងអស់នៃជីវិតប្រចាំថ្ងៃនិងបង្កឲ្យការអភិវឌ្ឈន៍ឥរិយាបទគិតអំពីព្រះដ៏ប្រកបដោយប្រសិទ្ធិភាពនោះត្រូវបាត់បង់ទាំងស្រុង ឬមួយផ្នែកពីជីវិតនិងសតិ សម្បជញ្ញៈរបស់មនុស្ស។រឿងនេះមិនមែនជាការគំរាមកំហែងពីខាងក្រៅចំពោះអ្នកមានជំនឿប៉ុណ្ណោះទេប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ជាយូរមកហើយក្នុងបេះដូងរបស់សហគមគ្រិស្ត សាសនានោះខ្លួនឯង”។
ក្នុងនាមជាអ្នកផ្តល់ដំបូន្មានសាសនា ជាងបួនទសវត្សកន្លងមកនេះ លោក Gülen បានដឹងច្បាស់ណាស់ពិរបៀបដែលផល់ប្រយោជន៍របស់អ្នក គោរពបូជាប្រកបដោយសន្តិភាព ក្នុងវិហារជាច្រើនក្នុងប្រទេសទួរគីស្ថិតក្នុង គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាយូរលង់ណាស់មកហើយ។ ប៉ុន្តែលោកបានសម្រេច ចិត្តថាមិនធ្វើការ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអាណាចក្រនោះទេ។ ផ្ទុយទៅវិញ លោកបានបន្តការអំពាវនាវឲ្យមានការអត់ធ្មត់និងមានភាពស្ងប់ស្ងាត់គ្រប់កាលៈទេសៈទាំងអស់។លោក Gülen បានគាំទ្រយ៉ាងខ្លាំងចំពោះភាពនិយមកណ្តាល និង ភាពសណ្តោះ ប្រណីសូម្បីតែក្នុងការជជែកវែកញែកក្តី៖
ការជជែកវែកញែក មិនត្រូវធ្វើក្នុងបុព្វហេតុនៃភាពអត្មានិយមនោះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវធ្វើឡើងដើម្បីស្វែងរកការពិត។ នៅពេលដែលយើង មើលការពិភាក្សាដេញដោលអំពីនយោបាយ ដែលមានតែគំនិតមួយ ប៉ុណ្ណោះដែលនឹងយកឈ្នះមនុស្សដ៏ទៃទៀតវាមិនអាចទទួលបានលទ្ធ ផលវិជ្ជមាននោះទេ។ ដើម្បីឲ្យការពិតលេចឡើងក្នុងគំនិតនៃការពិភាក្សា គោលការដូចជាការស្វែងយល់ពីគ្នាទៅវិញទៅមកការគោរព និង ការលះ បង់ចំពោះភាពយុត្តិធម៌មិនអាចបោះបង់ចោលបានទេ។ ដូច្នេះការជជែក វែកញែកតាមវិធានគូរអាន អាចប្រព្រឹត្តិទៅបានតែក្នុងបរិយាកាសដែល ហុចឱកាសឲ្យមានកិច្ចសន្ទនាតែប៉ុណ្ណោះ...។ អំណាចផ្តាច់ការធំបំផុតគឺ ដើម្បីបំបិទសម្លែងក្នុងសតិសម្បជញ្ញៈរបស់មនុស្ស ដែលបង្ហាញពី អល់ឡោះ។ អំណាចផ្តាច់ការក៏មានន័យថាជាការបំពានចំពោះអ្នកដ៏ទៃ ការសង្កត់សង្កិននិងការយកគំនិតរបស់នរណាម្នាក់មកគ្របដណ្តប់អ្នកដ៏ទៃ។ ក្នុងចំណុចនេះដោយសារអំណាចផ្តាច់ការរួមមានទាំងពហុនិយម និងភាពអជំនឿ ដូច្នេះវាជាអំពើបាបដ៏ធំ។រាល់អ្នកពហុនិយមនិងអជំនឿ អាចមិនមែនជាអ្នកធ្វើខុសក្នុងទិដ្ឋភាពដែលបានបង្ហាញខាងលើ។ ប៉ុន្តែ អ្នកទាំងឡាយដែលគាបសង្គត់អ្នកដ៏ទៃអ្នកដែលបំពាក់អាវុធខ្លួនឯងក្នុងនាមនៃទង្វើអាក្រក់ និងអ្នកដែលរំលោភសិទ្ធិអ្នកដ៏ទៃនិងភាពយុត្តិធម៌ របស់អល់ឡោះត្រូវតែប្រឈមមុខក្នុងគ្រោងការណ៍ច្បាប់។
នៅក្នុងរបាយការណ៍នេះ យើងជួបនូវភាពខុសគ្នាដ៏ស្មុគស្មាញមួយរវាង លោក Gülen និង មេដឹកនាំសាសនាក្នុងសម័យដំណាលគ្នាជាមួយលោកសូម្បី តែមនុស្សជំនាន់មុនលោកមុនលោកបន្តិចក្តីដែលជឿថា ជាដំបូងអ្នកត្រូវកែប្រែ ច្បាប់រដ្ឋឲ្យស្របតាមគោលការណ៍ឥស្លាម និង ក្រោយមកទើបអ្នកអាចបញ្ឈប់ អំណាចផ្តាច់ការក្នុងរដ្ឋាភិបាលនិងបង្កើតយុត្តិធម៌បាន។ លោក Gülen បានប្រ កែកថា វាមិនមែនជាគំនិតល្អនោះទេ ដែលធ្វើការប្រឆាំងនឹងអ្នកផ្តាច់ការរបស់ ខ្លួនឯងដោយហឹង្សានោះ យកល្អអ្នកគួរតែព្យាយាមធ្វើការផ្លាស់ប្តូរគ្រោងរបស់ ច្បាប់ដែលអាចជាមានប្រយោជន៍ជួយឲ្យមេដឹកនាំលំដាប់ៗយល់បានថា គ្មាន នរណាម្នាក់អាចដណ្តើម បានដោយងាយស្រួលនូវសិទ្ធិដ៏ស្របច្បាប់របស់ មនុស្សដោយហឹង្សាបានឡើយ។ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរូប មន្តឲ្យ គំនិតសាធារណៈមានការរីកចម្រើន ចុងក្រោយប្រជាជនជាច្រើនអាច រក្សាការពារទាំងប្រព័ន្ធគ្រប់គ្រងយោធា និងជនទូទៅដែលស្ថិតនៅក្រោមសម្ពាធ សាធារណៈឲ្យសម្រេចបាននូវគោលដៅ ដ៏ឧត្តមបំផុតសម្រាប់សន្តិភាពនិងភាព យុត្តិធម៌ដើម្បីទាំងអស់គ្នា។ ក្នុងពេលដែល Gülen ធ្វើការប្តេជ្ញា និង ស្វាហាប់ ចំពោះបេសកកម្មសន្តិភាពរបស់លោក ដោយផ្អែកលើគំនិតពីព្យាការីរបស់ ឥស្លាម គួរឲ្យសោកស្តាយសម្តេចសង្ឈ Pope Benedict ទី១៦ បានដក ស្រង់សម្តីរបស់ Byzantine Emperor Manuel ទី ២ Paleologus ថា “ចូរបង្ហាញខ្ញុំមកនូវអ្វីថ្មីដែលមូហាំម៉ាតបាននាំមកហើយនៅពេលនោះអ្នកនឹង បានឃើញថាមានតែរឿងអាក្រក់និងភាពមិនមែនជាមនុស្សតែប៉ុណ្ណោះដូចជា បញ្ជារបស់គេក្នុងការផ្សព្វផ្សាយពង្រីកជំនឿដោយធ្វើសង្គ្រាម”។វាពិតជាពិបាកសម្រាប់មនុស្សគ្រប់រូបក្នុងការឲ្យតម្លៃចំពោះតួនាទីមនុស្សដូចជាព្យាការីមូហាំ ម៉ាត់(សូមសុខសន្តិភាពនិងពរជ័យកើតមានដល់គាត់)ក្នុងសង្គមមនុស្សលោកដែលមានអរិយធម៌ ប្រសិន បើគេគិតថា Byzantine Emperor Manuel ទី ២ Paleologus ដ៏ឃោឃៅគឺជាមនុស្សដ៏ត្រឹមត្រូវក្នុងការវាយតម្លៃដោយយុត្តិធម៌ អំពីបេសកកម្មរបស់ព្យាការីនៃ ការពង្រីកយុត្តិធម៌ ក្តីស្រឡាញ់ សន្តិភាព និង ឥរិយាបទសណ្តោះចំពោះមនុស្ស គ្រប់គ្នា។
ដូចដែល Ergene ប្រកែកយ៉ាងច្បាស់ថា ការសាយភាពនូវព័ត៌មាន មិនពិតព្រមទាំងការយល់ច្រឡំដែលបង្កើតដោយក្រុមមនុស្សមួយភាគបួនគឺជាអ្នកទទួលខុសត្រូវចម្បងមួយលើការធ្វើឲ្យប៉ះពាលដល់រូបភាពដ៏ឥតខ្ចោះនៃការស្រឡាញ់សន្តិភាពរបស់ឥស្លាម៖
ដោយមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានផ្សេងៗធ្វើឲ្យសាធារណៈជនមិនអាចយល់ពី ល្បែងនយោបាយដែលកំពុងតែលេងក្នុងប្រទេស អាល់ហ្សេរី អ៊ីរ៉ង់ អេហ្សីប អាហ្គានីស្ថាន ទួរគី និង អ៊ីរ៉ាក់បាន។ ដរាបណាពួកគេមិនទទួលបានចំណេះដឹងនិងព័ត៌មានពិតប្រាកដអំពី ឥស្លាមពួកគេនឹងមើលឃើញតែភេរវករប៉ុណ្ណោះនៅពេលប្រឈមនឹងរូបភាពបែបនេះ។សម្រាប់ពួកគេបាតុភូតនៃការកើនឡើងនូវការចង់ដឹងអំពីឥស្លាមក្នុងពិភពមូស្លីមសព្វថ្ងៃគឺស្មើ នឹងភេរវកម្មអន្តរជាតិ។
នៅពេលដែលលោកខាងលិចតែងតែផ្តល់រូបភាពមិនពិតអំពីឥស្លាមទៅ សង្គម ដោយមិនឲ្យតម្លៃនូវអត្ថប្រយោជន៍របស់ប្រជាជនមូស្លីម លោក Gülen មិនដែលប្រើពាក្យបង្កជម្លោះចំពោះមនុស្សឬប្រជាជាតិណាមួយក្នុងសេចក្តីថ្លែង ការណ៍ឬសំណេររបស់លោកឡើយ។ ជំនួសឲ្យការបន្ទោសមនុស្សចំពោះភាព អវិជ្ជាអំពីឥស្លាមនិងមូស្លីម លោក Gülen បានព្យាយាមនាំយកសារពិតរបស់ ឥស្លាមនិងបង្កើតនូវកិច្ចសន្ទនាអន្តរសាសនា រវាងសាសនានិងអរិយធម៌ផ្សេងៗ គ្នា ។ លើសពីនេះទៅទៀត តាមរយៈកិច្ចសន្ទនាអន្តរសាសនារបស់លោក Gülen បានបង្ហាញពីឆន្ទៈដ៏ស្មោះសរបំផុតរបស់លោកក្នុងការនាំយកមនុស្សពី គ្រប់ជំនឿទាំងអស់ឲ្យមកនៅលើតុចរចារដើម្បីភាពល្អប្រសើររបស់មនុស្សជាតិ ទាំងអស់និងសម្រាប់ឲ្យវិញ្ញាណរបស់មនុស្សទទួលបានការយល់ដឹងស៊ីជម្រៅដោយមិនគិតអំពីជនជាតិ សាសនា និងភេទនោះទេ។
- បានបង្កើតនៅលើ ។