ជំនឿរបស់ Gülen ចំពោះការបម្រើ(Hizmet)និងទង្វើល្អជាសាធារណៈ៖ ចាប់ផ្តើមពីយុទ្ធសាស្ត្រមួយឆ្ពោះទៅកាន់ ផែនការធ្វើសកម្មភាពមួយ
Hizmet [តាមន័យត្រង់មានន័យថាការបម្រើ] ប៉ុន្តែ Gülen ឲ្យនិយម ន័យថា ជាមនុស្សលះបង់ជីវិតរបស់គេចំពោះឥស្លាមធ្វើការសម្រាប់ម្រើ ប្រយោជន៍អ្នកដ៏ទៃដែលវាគឺជាប្រយោជន៍សម្រាប់ជីវិតក្រោយលោកិយ។ Gülen ជាមនុស្សអន្ទះអន្ទេងដែលជានិច្ចកាលតែងតែសួរខ្លួនឯងថាតើ លោកត្រូវធ្វើអ្វីផ្សេងទៀតសម្រាប់អល់ឡោះ។ សេចក្តីស្លាប់តែងតែជា ពាក្យមួយដែលលោកប្រើនៅពេលធ្វើការផ្តល់ដំបូន្មានទៅដល់អ្នកដើរតាមលោកហើយការខ្លាចនៅថ្ងៃការកាត់ទោសជាការជម្រុញទឹកចិត្តឲ្យមានការព្យាយាមដ៏ខ្លាំង។
សកម្មជនមូស្លីម ជាទូទៅត្រូវបានបែងចែកជាផ្នែកពីរធំៗគឺក្រុមអ្នកប្រ កាន់ប្រពៃណីដែលមានការលាយឡំគន្លងដើមនិង ក្រុមឥស្លាមនិយម ដែលមានទស្សនៈជ្រុលនិយមខាងនយោបាយប្រែប្រួល។ ទោះជាយ៉ាងណាក៏ ដោយ ដោយការស្វែងយល់ស៊ីជម្រៅនៃការបង្រៀនខាងផ្លូវចិត្តរបស់ឥស្លាម និងការប្រកាន់ភ្ជាប់ដែលពួកគេត្រូវធ្វើ បានធ្វើឲ្យបន្ទាត់បែងចែករវាងក្រុមទាំង ពីរមានភាពមិនច្បាស់សម្រាប់មនុស្សធម្មតា។ តែសម្រាប់អ្នកជំនាញវិញពេល ខ្លះបានធ្វើការប៉ាន់ស្មានពីលក្ខណៈនៃប្រវត្តិសាស្ត្ររបស់ចលនា Gülen នៅក្នុង សាវតានៃការរស់ឡើងវិញនៃកេរ្តិ៍តំណែលរបស់ឥស្លាមរួមមានផ្នែក tasawwuf (ការផ្តោតស៊ីជម្រៅខាងផ្លូវចិត្ត) និង សកម្មនិយមខាងសង្គម។ មានអ្នកអង្កេត មួយចំនួនអះអាងថា Gülen គឺជាអ្នកប្រាជ្ញក្នុងគន្លងដើមរបស់ឥស្លាម អ្នកខ្លះ ទៀតថាលោកគឺជាសូហ្វីសម័យថ្មី។ មានអ្នករិះគន់ជាច្រើនអះអាងថាលោកមិន មែនជាអ្នកប្រាជ្ញឬជាសូហ្វីអ្វីនោះទេ ប៉ុន្តែលោកជាអ្នកបំផុសបំផុលនិងផ្សព្វ ផ្សាយខាងសាសនាសម័យថ្មី។2 ទស្សនៈប្រឆាំងគ្នាក្នុងការកត់សម្គាល់លោក Gülen និងធាតុទាំងឡាយនៃការប្រៀនប្រដៅរបស់លោកទាំងនេះគឺមិនមែន ដោយសារតែភាពពិសេសដ៏ចំឡែក និងរចនាបទនៃសំណេររបស់ Gülen នោះ ទេ តែដោយសារទស្សនៈផ្ទុយគ្នាអំពី សាសនាឥស្លាម នយោបាយ និង tasawwuf (ទ្រឹស្តីនៃការសម្អាតចិត្ត)របស់លោក។
ដូចអ្វីដែល Zaki Saritoprak ធ្វើការកត់សម្គាលថា៖ “មនុស្សអាច និយាយបានថា tasawwuf គឺសម្រាប់ច្បាប់ឥស្លាម ដូចគ្នានឹង Jesus គឺសម្រាប់ច្បាប់ Hebrew ដូច្នោះដែរ។ សូហ្វីមួយចំនួនធ្វើដំណើរទៅឆ្ងាយពេក មិនឲ្យតម្លៃ និងថែមទាំងព្រងើយកណ្តើយនឹងមូលដ្ឋានច្បាប់ឥស្លាមមួយចំនួន ទៅវិញ ដែលធ្វើឲ្យកើតជាលទ្ធផលនៅក្នុងការផុសចេញនូវចលនាជ្រុលនិយម ដែលគេមិនអាចយល់បាន។ ការជជែកវែកញែករវាងមូស្លីម Wahhabi អភិរក្ស និយមនិងសូហ្វីមានរហូតដល់សព្វថ្ងៃ”។3
ជាយូរណាស់មកហើយ អ្នកប្រាជ្ញមូស្លីមល្បីៗជាច្រើន ក៏ស្ថិតក្នុងភាព វង្វែងផងដែរ អំពីរបៀបដោះស្រាយធ្វើយ៉ាងណាឲ្យមានការពេញចិត្តរវាងការ បកស្រាយបែបសុណ្ណះនៃគោលការណ៍ឥស្លាម និង ការប្រកាន់ភ្ជាប់យ៉ាងតឹងរឹង ចំពោះគោលការណ៍នោះព្រមទាំងការបកស្រាយនិងអង្កេតដោយសេរីអំពីរបៀបរស់នៅរបស់ឥស្លាម។ ក្នុងន័យផ្សេងទៀត តើធ្វើយ៉ាងណាដើម្បីរក្សាខ្លួនឲ្យនៅ តែជាមូស្លីមដែលប្រកាន់ខ្ជាប់ខ្ជួនរៀងៗខ្លួន និងមានឥរិយាបទសណ្តោះប្រណៃ ចំពោះអ្នកដ៏ទៃទាក់ទងនឹងការស្តាប់បង្គាប់សាសនា នៅកន្លែងសាធារណៈនិង ដោះស្រាយបញ្ហាវប្បធម៌អំពីប្រយោជន៍រួម។ នៅក្នុងស្ថានភាពនេះ លោក Gülen គឺពិតជាពិសេសខុសប្លែកពីគេ។ សំណេររបស់លោកទំនងជាដូចទៅ នឹងការបកស្រាយតាមគន្លងត្រឹមត្រូវពីគោលការណ៍ឥស្លាម ប៉ុន្តែវិធីសាស្ត្រ របស់លោកគឺមានភាពបតបែន និង មានភាពជាក់ស្តែងជាងមុន ខុសគ្នាពីអំពី សេចក្តីស្រឡាញ់និងការសណ្តោះក្នុងពេលប្រព្រឹត្តជាមួយអ្នកដ៏ទៃ។ លោក Saritoprak បានសង្ខេបយ៉ាងល្អអំពីជំហរដ៏ពិសេសរបស់លោក Gülen ទាក់ទងនឹង Tasawwuf ៖
គេមិនអាចឲ្យនិយមន័យចង្អៀតចំពោះរបៀបបង្រៀន Tasawwuf របស់ លោក Gülen តាមរយៈអ្វីដែលមានចំពោះស្ថាប័នសូហ្វីណាមួយជាក់ លាក់បានទេ។ និយាយឲ្យត្រឹមត្រូវទៅ Gülen មិនមែនជាសូហ្វីនោះ ទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការបំភ្លឺពីអត្ថន័យរបស់ Hujiwiri ដែលបានដកស្រង់ពីខាងលើ អាចនិយាយបានថា Gülen គឺប្រតិបត្តិបែបសូហ្វី ប៉ុន្តែមិនមែនក្នុងនាមជាសូហ្វីនោះទេ...។ គេក៏អាច ហៅ Gülen ថាជាសូហ្វីបានដែរ តែជាសូហ្វីតាមរបៀបផ្ទាល់ខ្លួនរបស់ គាត់។
ការដោះស្រាយភាពផ្ទុយគ្នា៖ របៀបក្នុងការក្លាយខ្លួនជាមូស្លីមមានលំនឹងម្នាក់
នេះគឺជាជោគជ័យដ៏ពិសេសបំផុតមួយរបស់លោក Gülen ។ នៅក្នុងសកម្ម ភាពប្រចាំថ្ងៃរបស់លោក លោកមិនបានបោះបង់ចោលការប្រតិបត្តិសាសនា នោះទេ ហើយលោកក៏បានពង្រីកការសហប្រតិបត្តិការរបស់លោកនិងធ្វើការ សហការជាមួយក្រុមមនុស្សផ្សេងៗដែលប្រកាន់យកសន្តិភាពលះបង់ដើម្បីការងារសង្គម និងភាពច្បាស់លាស់ខាងវប្បធម៌។ បញ្ហាដែលកើតមាននៅក្នុងការ បកស្រាយឥស្លាមបែបសុននីនោះគឺ ការផ្តល់នូវសារៈសំខាន់ចំពោះទិដ្ឋភាពខាង ក្រៅនៃការអនុវត្តឥស្លាមហួសហេតុពេកដោយធ្វើឲ្យបាតបង់នូវតម្លៃខាងក្នុងរបស់ខ្លួន។ ជាលទ្ធផលមានក្រុមសាសនាជាច្រើនមានឥរិយាបទផ្តោតសំខាន់តែ ទៅលើកាតព្វកិច្ចសាសនាតែប៉ុណ្ណោះ និងទំនងជាមិនអើពើនូវការទទួលខុស ត្រូវចំពោះសង្គមទាំងមូលនិងប្រជាជនរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយឡើយ។
ពួកអ្នករិះគន់សាសនាឥស្លាមបានប្រកែកថា ប្រសិនបើអ្នកក្លាយជាមូស្លីមប្រកាន់ខ្ជាប់ខ្ជួនពេលនោះអ្នកនឹងលែងមានចំណាប់អារម្មណ៍ចង់កសាងសង្គម។ ទស្សនៈផ្សេងទៀតនិយាយថា ភាពសកម្មរបស់ឥស្លាមចុងក្រោយគឺ ធ្វើឲ្យមូស្លីមក្លាយជាមនុស្សជ្រុលនិយមនៅ ក្នុងឥរិយាបទនយោបាយរបស់ពួក គេ។ វាជាការពិតសម្រាប់មនុស្សមួយចំនួនដែលសូហ្វីតែឈ្មោះ មិនអើពើ ចំពោះការឈឺចាប់របស់អ្នកដ៏ទៃ។ សកម្មជននយោបាយនៅក្នុងសង្គមមូស្លីម ជាច្រើនគឺមានទំនាក់ទំនងខ្លាំងជ្រុលពេលចំពោះបញ្ហាសាសនាឬមិនខ្វល់ពីរឿងតម្រូវការខាងសេដ្ឋកិច្ចនិងសង្គមរបស់អ្នកដ៏ទៃ។
លោក Gülen បានបម្លែងគោលការណ៍ឥស្លាមឲ្យទៅជារបៀបមួយដែល មនុស្សគ្រប់រូបអាចស្គាល់ពីតួនាទីខ្លួនឯងក្នុងការកសាងសង្គមមួយដែលមនុស្ស ចេះធ្វើការសហការគ្នាសម្រាប់បុព្វហេតុធមៗដោយផ្អែកលើការចេះលះបង់និង ចែករំលែក។វាមិនមែនជាការស្រួលនោះទេដើម្បីទទួលបានជោគជ័យក្នុងសង្គម មួយដែលមានទៅដោយមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងនោះ។ លោក Gülen បាននិយាយជាច្រើនដងហើយថា សូម្បីតែរឿងសុខុមាភាពខាងក្រៅក្តី មូស្លីមត្រូវតែដើរតាមផ្លូវដ៏ត្រឹមត្រូវរបស់ឥស្លាម។ ទោះជាយ៉ាងណាក៏ដោយ មនុស្សត្រូវការបញ្ឆេះនូវជំនឿទៅក្នុងព្រលឹងវិញ្ញាណរបស់ខ្លួន ដើម្បីរក្សាតុល្យ ភាពរវាងបំណងប្រាថ្នាខាងផ្លូវកាយនិងគោលដៅខាងផ្លូវចិត្ត។ ក្នុងស្វែងយល់ អំពីទស្សនៈរបស់ Gülen លោក Yavuz បានជួបនូវទិដ្ឋភាពដូចខាងក្រោម៖
គេតែងតែរំលឹកមូស្លីមថា ការបញ្ជៀសខ្លួនពីអំពើបាបមិនទាន់គ្រប់គ្រាន់ ទេ គេត្រូវការបង្កើតឲ្យមាននូវពិភពមនុស្សលោកឲ្យបានច្រើន។ ការ សង្គ្រោះ មិនមែនមានន័យត្រឹមតែការរំដោះពីសកម្មភាពបាបប៉ុណ្ណោះទេ ប៉ុន្តែត្រូវពាក់ព័ន្ធឲ្យបានសកម្មទៅនឹងការថែរក្សាពិភពលោក។ ផ្អែកតាម លោក Gülen សតិសម្បជញ្ញៈប្រកបដោយសីសធម៌ចំពោះវប្បធម៌ដ៏ទៃ អាចត្រូវបានលើកស្ទួយបានតាមរយៈការចូលរួមសកម្មភាព។ តាមរយៈ លំនាំបែបនេះ ការក្លាយជាមនុស្សដែលប្រកាន់សីលធម៌(insanikamil) គឺអាចធ្វើទៅបានមានតែតាមរយៈការប្រព្រឹត្តដោយមានការរៀនសូត្រពីសីលធម៌តែប៉ុណ្ណោះ។
កាតព្វកិច្ចចម្បងរបស់យុវជនមូស្លីមគ្រប់រូបនោះគឺការព្យាយាមកុំឲ្យមានទំនាទំនងជាមួយសកម្មភាពជាប់ពាក់ព័ន្ធនឹងអំពើបាបទាំងឡាយ។ ប៉ុន្តែប្រសិន បើប្រព័ន្ធសង្គមនិងរដ្ឋរបស់ប្រទេសមួយផ្អែកលើមូលធននិយមយ៉ាងទូលំទូលាយ របបកុម្មុយនីសជ្រុលនិយម ឬ ការនិយមប្រើអ្វីដែលគ្មានតម្លៃ ជាទូទៅវានឹង ធ្វើឲ្យមនុស្សធម្មតាម្នាក់មានការពិបាកក្នុងការគេចផុតពីសកម្មភាព ទាក់ទងនឹង អំពើបាបណាស់។ ជាលទ្ធផល ប្រជាជនមូស្លីមភាគច្រើន បានបោះបង់ចោល មិនថាអ្វីដែលគេតែងហៅថាជាក្បួន និងតម្លៃឥស្លាមដែលមានការប្រកាន់ភ្ជាប់ យ៉ាងល្អ ឬ ឥរិយាបទវិជ្ជមាន ដោយមិនខ្វល់ពីតំណើរការកសាងប្រជាជាតិនិង ការបន្តសកម្មភាពឆ្នៃប្រឌិតសម្រាប់ប្រដេញតាមការស្រាវជ្រាវខាងវិទ្យាសាស្ត្រ និងការប្រើប្រាស់គំនិតឆ្នៃប្រឌិតពីទំហំរីកចម្រើនខាងបច្ចេកវិទ្យាឡើយ។
លោក Gülen បានមើលឃើញពីគំនិតថ្មីនិងការបកស្រាយអំពីគោល ការណ៍ឥស្លាមដែលអញ្ជើញមនុស្សទូទៅ និងជាពិសេសប្រជាជនមូស្លីមឲ្យធ្វើ ការស្វែងរកជំហរដ៏ត្រឹមត្រូវរវាងសម្ភារៈនិយមជ្រុលហួសហេតុនិងផ្លូវចិត្តនិយម ដែលគ្មានការរីកចម្រើន។ ចំពោះឥស្លាម ជីវិតលោកិយគឺប្រៀបដូចជាចំការមួយ ដូច្នោះដែរដែលទាមទាឲ្យមូស្លីមធ្វើការប្រមូលផល ឬទន់ថ្មីៗដើម្បីយកទៅវិនិ យោគនៅពិភពក្រោយលោកិយ។ ផ្លូវនៃការសង្គ្រោះខាងផ្លូវចិត្តគឺជាលក្ខណៈ ផ្ទាល់របស់មនុស្សនៅក្នុងធម្មជាតិ ប៉ុន្តែដំណើរការទាំងពីរនៃការសាបព្រោះ លើដីចំការ និងការបែងចែកធនធានសម្រាប់ពិភពក្រោយលោកិយគឺជាការប្រឹង ប្រែងរួមមួយសម្រាប់ទទួលបានផ្លែផ្ការនៃជំនឿនៅគ្រប់ដំណាក់កាលផ្សេងៗនៃជីវិតលោកិយនិងផ្លូវចិត្ត។ ជាយូរមកហើយ គំនិតរបស់ប្រជាជនទួរគីទូទៅ ចាត់ទុកលោក Gülen គ្រាន់តែជាមនុស្សដើរតាមគេម្នាក់និង ជាអ្នកសិក្សាពី Bediüzzaman Said Nursi (1877-1960) ដែលស្នាដៃសំណេររបស់គាត់ ពិតជាបានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់លោក Gülen ឲ្យស្ថិតក្នុង ជំហរផ្តល់ដំបួន្មានដោយសន្តិភាពអំពីឥស្លាមជាសកលកក្នុងបរិស្ថានជាតិទួរគី។
ប៉ុន្តែលោក Gülen គឺជាអ្នកផ្តល់ដំបូន្មានម្នាក់ប្រកបដោយថាមពល ជា សកម្មជនសង្គម និងជាអ្នកគាំទ្រទស្សនៈឥស្លាម ដែលធ្វើការរុញនូវដែននៃ សាររបស់ឥស្លាមឲ្យសម្រេចបានលើសពីគោលដៅដែល Nursi បានកំណត់។ លោក Gülen តែងតែឲ្យតម្លៃទៅលើឥទ្ធិផលរបស់ Nursi ទៅលើគំនិតសាសនា របស់ប្រជាជនទួរគី និង បានប្រកាន់យកគំរូរបស់ Nursi យ៉ាងល្អក្នុងការប្រឹង ប្រែងរបស់លោក នាំយកការអប់រំដោយផ្អែកលើតម្លៃមកឲ្យប្រជាជនទួរគីឲ្យបាន ច្រើនៗ ដោយមិនគិតពីជាតិសាសន៍ឬអត្ថសញ្ញាណ សាសនា និង ភេទនោះទេ។
ដោយជាប់ជំពាក់នឹងសម្ពាធខាងនយោបាយ ទម្រង់ថ្មីនៃសកម្មនិយម ឥស្លាមមួយក៏បានវិវត្តន៍ឡើង ចេញពីប្រពៃណីខាងបញ្ញាវ័ន្តជាតិទួរគី Ottoman ។ Said Nursi បានបង្កើតនូវរបៀបថ្មី ក្នុងការធ្វើឲ្យសាសនា មានឡើងវិញ តាមរយៈក្រុមអ្នកសិក្សារួមគ្នា(dershanes) ដើម្បីបំផុស សតិសម្បជញ្ញៈសាសនា....។ មនុស្សអាចធ្វើការកត់សម្គាល់សំណេរ របស់ Nursi ថាវាជាអត្ថបទមូលដ្ឋានសម្រាប់ Fethullah Gülen ប្រើ ពីព្រោះ Gülen តែងប្រើវិធីសាស្រ្តរបស់ Nursi ដើម្បីបំផុសសតិ សម្បជញ្ញៈសាសនានិងក្រុមអ្នកសិក្សាដើម្បីបង្កើតជាបណ្តាញប្រតិបត្តិការវាងសាសនា។7
នៅពេលណាដែលសតិសម្បជញ្ញៈរបស់សាសនា នាំទៅរកភាពសកម្ម និយមហើយការបញ្ចេញមតិរបស់បញ្ញាវ័ន្តគឺជាប្រធានបទដែលត្រូវយកមកគិតគូរមានអ្នករិះគន់ជាច្រើននាំគ្នានិយាយអំពី“នយោបាយ”ឥស្លាមដោយផ្អែកលើកុលសម្ព័ននិយមនិងនយោបាយបង្កជម្លោះដើម្បីដេញតាមដណ្តើមអំណាចនិងទីផ្សាហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក្តីសម្រាប់លោក Gülen ឥស្លាមគឺមិនមែន ជា “គម្រោងការនយោបាយ” ដែលត្រូវអនុវត្តនោះទេ។ សម្រាប់សមាជិកចលនា Nur ដែលទទួលបានការលើទឹកចិត្តពីសំណេររបស់ Bediüzzaman Said Nursi គឺស្ថិតក្នុងទម្រង់ប្រតិបត្តិបែបសាសនានិងមានលំនាំជាប្រជាជាតិទួរគីសុទ្ធសាធ ចំណែកឯ Gülen វិញគឺមានការសំឡឹងមើលបានទូលំទូលាយជាង ក្នុងន័យនៃគំនិតរបស់លោកអំពីសាកលលោកនិយមនិងអន្តរជាតិនិយម។ ប៉ុន្តែ វាមិនមានភាពខុសគ្នាក្នុងចរិកលក្ខណៈមូលដ្ឋានរវាង Nursi និង Gülen នោះទេ រីឯអន្តរជាតិនិយមគឺមានឱកាសច្រើនជាង និងអាចប្រើប្រាស់វាក្នុង សម័យ សព្វថ្ងៃបាន។
សម្រាប់ឋានៈ Gülen ក្នុងនាមជាអ្នកផ្តល់ដំបូន្មានសាសនាម្នាក់ បរិបទ ជាតិទួរគី គឺមិនអាចឲ្យគេធ្វើការបង្កភាពស្និទស្នាលបាននោះទេ ជាពិសេសក្នុង កំឡុងប៉ុន្មានទសវត្សមុន ។ ប៉ុន្តែលោក Gülen បានប្រើប្រាស់រាល់ឱកាស ទាំងអស់ដែលទទួលបានពីអល់ឡោះ ដើម្បីជួបជាមួយមនុស្សគ្រប់គ្នាទាំងក្នុង និងក្រៅប្រទេស។ សម្រាប់លោក Gülen មោទនភាពជាតិមិនគួរជាជាឧបស័ក្តិ ដើម្បីក្លាយជាមូស្លីមពិតប្រាកដនោះទេ ហើយវាក៏មិនគួរជារនាំងពាំងមិនឲ្យមាន ការចូលរួមក្នុង ដំណើរខិតខំប្រឹងប្រែងរវាងជាតិសាសន៍ដែលនឹងផ្តល់ប្រយោជន៍ ដល់មនុស្សជាតិទាំងមូលនោះដែរ។
ចរិកលក្ខណៈដែលមាននៅខាងក្នុងដំបូន្មានរបស់ Gülen បែបនេះ បាន ធ្វើឲ្យលោកមានភាពលេចធ្លោរយ៉ាងឆាប់រហ័សក្នុងចំណោមប្រជាជនទួរគី និង រីកសុសសាយទៅក្រៅប្រទេស។ ការអំពាវនាវឲ្យមានការអប់រំដោយផ្អែកលើ តម្លៃរបស់លោក Gülen គឺជាការអញ្ញើញមនុស្សជារួម ហើយវាពិតជាមាន ន័យខ្លាំងណាស់សម្រាប់ធ្វើការចម្រើននូវវិញ្ញាណរបស់មនុស្សដើម្បីប្រយោជន៍ អ្នកដ៏ទៃ។
ដោយសាតែមានការយល់ច្រឡំច្រើនអំពីប្រយោគដែលនិយាយអំពីព្រេងវាសនាក្នុងគម្ពីរគូរអាននិងហាទីស មូស្លីមដែលមានការគោរពប្រតិបត្តិជាច្រើន ទំនងជាគ្មានភាពរស់រវើកក្នុងការគិតរបស់ពួកគេ និង ផ្ទុយទៅវិញបែរជាមាន ភាពស្ទាក់ស្ទើក្នុងការប្រឹងប្រែងនាំមកនូវការផ្លាស់ប្តូរវិជ្ជមានមួយ សម្រាប់ប្រជា ជនទាំងមូល។ ភាពឈឺចាប់និងការលំបាក់បានគំរាមគំហែងជាញឹកញាប់ទៅ ដល់ជីវិត និង ភាពថ្លៃថ្នូរមនុស្សទូទៅគ្រប់ជាតិសាសន៍ និង ភេទទាំងអស់ ។ ស្ថានភាពមួយនេះ បានក្លាយជាវាសនារបស់ប្រជាជន ដែលអស់សង្ឃឹម។ នេះជាឥរិយាបទដ៏គ្មានថាមពលបំផុតមួយដែលមិនមាននៅក្នុងសតិសម្បជញ្ញៈ របស់ឥស្លាមនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសាការជញ្ជក់យកផល ប្រយោជន៍គេរបស់ពួកអាណានិគម និងការប្រយុទ្ធគ្នាដែលបង្កឲ្យមានការខូច ខាតដល់ភាគីទាំងសងខាងរវាងប្រជាជាតិមូស្លីម និង ជាតិសាសន៍ ដែលមាន ក្នុងចំណោមពួកគេ ធ្វើឲ្យសូម្បីតែមូស្លីមដែលប្រកាន់ខ្ជាប់ខ្ជួនជាច្រើនក៏ទទួល ស្គាល់នូវស្ថានភាពគួរឲ្យខ្លាចនិងភាពមិនអាចទ្រាំទ្របាន តែបែរជាមនុស្សជា ច្រើនអាចទទួលយកបាន។
លោក Gülen បានចាត់ទុកជីវិតក្នុងលោកិយនេះប្រៀបដូចជាសៀវភៅ មួយក្បាលដែលគេបើកចំហរ គឺអ្នកអាចផាត់ពណ៌បានទៅតាមការយល់ឃើញ សមត្ថភាព និងកាលៈទេសៈរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណា ម្នាក់អាចផ្តល់នូវភាពជោគជ័យថ្មីៗតែម្នាក់ឯង ដោយគ្មានការជួយយ៉ាងសកម្ម និង ភាពសប្បរសពីអ្នកដ៏ទៃបានឡើយ។ ដូច្នេះមានតែការប្រឹងប្រែងប្រកប ដោយភាពស្មោះត្រង់និងរួបរួមប៉ុណ្ណោះ ដែលអាចធ្វើឲ្យការរួមចំណែករបស់ គេមានចំពោះវិស័យវិទ្យាសាស្ត្រឬអប់រំឲ្យមានទម្ងន់និង មានប្រយោជន៍បាន ចំពោះអ្នកដ៏ទៃ និងស្ថាប័នដែលនៅជុំវិញ។
ដូចអ្វីដែល Yavuz បានតវ៉ាថា “Gülen គឺជាមេដឹកនាំចលនាអប់រំ អន្តរជាតិសាសន៍ដែលប្រកបដោយកម្លាំងចិត្ត ចំណែកឯ Nursi វិញគឺជាអ្នក បញ្ចេញមតិខាងបញ្ញាដ៏ធំឲ្យមានការលូតលាស់។ ទោះបីជា Nursi ផ្តោតលើ បញ្ហា ការផ្លាស់ប្តូរលក្ខណៈបុគ្គល តែលោក Gülen វិញផ្តោតលើការផ្លាស់ ប្តូរលក្ខណៈបុគ្គល និង សង្គមតាមរយៈការប្រើប្រាស់លក្ខខណ្ឌសេដ្ឋកិច្ច និងនយោបាយថ្មីដែលសេរី”។
កម្លាំងខាងប្រពៃណី និង សុននីក្នុងរង្វង់ឥស្លាមទំនងជាដើរតួជាអ្នករក្សា ការពារភាពនៅដដែល និងឥរិយាបទអភិរក្សបែបនេះ គឺមានផលប៉ះពាល់ខ្លាំង ណាស់ដល់រង្វង់សង្គមនិងរដ្ឋដែលទន់ខ្សោយ និង ប្រកបដោយគុណវិបត្ត។ វាទំនងជាត្រូវការឲ្យមនុស្សធ្វើខ្លួនឯង ឲ្យចេះនិយាយប្រឆាំងទៅនឹងប្រពៃណី ដែលហាមឲ្យគេប៉ះពាល់មិនបាននោះ។ ប៉ុន្តែ ដោយការរក្សាខ្លួនលោកឲ្យស្ថិត នៅក្នុងរង្វង់សាសនាដែលព័ទ្ធដោយប្រពៃណីនោះ លោក Gülen បានលើក យកនូវគំនិតរបស់លោកអំពីការផ្លាស់ប្តូរសង្គមតាមរយៈភាពប្រសើរខាងវិស័យ អប់រំ ដើម្បីសម្រេចបាននូវជោគជ័យថ្មីក្នុងសតិសម្បជញ្ញៈរបស់ឥស្លាម។
យុទ្ធសាស្ត្ររបស់ Gülen៖ ការដឹងអំពីសក្តានុពលតាមវិធីមួយដែលមិនបង្កឲ្យមានប្រតិកម្ម
លោក Gülen និយាយថា ប្រសិនបើអ្នកពិតជាមានចំណាប់អារម្មណ៍ចង់ ទទួលបានការពេញចិត្តពីអល់ឡោះឬប្រាថ្នាចង់ក្លាយជា insan al-kamil (មនុស្សដែលល្អឥតខ្ចោះ) អ្នកគម្បីចេះលះបង់ទៅអ្នកដ៏ទៃឲ្យបានច្រើន ក្នុងការចំណាយពេលវេលា ថាមពល និងធនធាន។ ប្រសិនជាមិនធ្វើដូច្នោះទេ គេគ្មានឱកាសគិតថាខ្លួនជាមូស្លីមឬមនុស្សម្នាក់ដ៏ល្អក្នុងការលះបង់សម្រាប់បុព្វហេតុឥស្លាមនិងមនុស្សជាតិបានឡើយ។ មានសកម្មជនសិទ្ធិមនុស្សឬសង្គមជា ច្រើន និងអ្នកឃោសនាសាសនាគ្រប់ប្រភេទទាំងអស់ទំនងជាលើកយកមក ប្រកាស់ឲ្យគេបានដឹងអំពីសីលធម៌និងតម្លៃមនុស្សទៅកាន់អ្នកដ៏ទៃ ប៉ុន្តែពេល ដែលអនុវត្តវិញពួកគេគឺទទេស្អាត ជាអ្នកប្រសប់និយាយឬថែមទាំងជាអ្នកប្រើ ប្រាស់មិនចេះស្កប់ស្កល់និង ជញ្ជក់ប្រយោជន៍កម្មករ អ្នកធ្វើការក្នុងស្រុក និង មិត្តអ្នកគោរពបូជា ឬប្រជាជនរបស់ខ្លួន។
លោក Gülen មិនដែលព្រងើយកន្តើយអំពីភាពទន់ខ្សោយនៃអ្នកកាន់ សាសនាទូទៅដែលគិតថាខ្លួនឯងត្រឹមត្រូវនោះទេ និងជាពិសេសមូស្លីម។ លោក គឺជាសញ្ញាណនៃការប្រកួតប្រជែងស្ថិតក្នុងផ្លូវនៃការរួមសុខរួមទុក្ខដែលបច្ចុប្បន្នត្រូវបានគេចាត់ទុកថាលក្ខណៈពិសេសដ៏សំខាន់មួយរបស់សកម្មនិយមឥស្លាមនៅក្នុងវិស័យអប់រំនិងការលះបង់ក្នុងបុព្វហេតុមនុស្សជាតិនិងការចេះដាក់ខ្លួន។ ហេតុផលរបស់ Gülen ក្នុងការប្រើប្រាស់តម្លៃសាសនាឬ ការស្រាវជ្រាវវិទ្យា សាស្រ្តនិងបច្ចេកវិទ្យាដើម្បីប្រយោជន៍របស់មនុស្សជាតិ គឺមានជាប់ពាក់ព័ន្ធជា មួយបរិបទសង្គមនយោបាយក្នុងមួយចំណែកនិងក្នុងមួយចំណែកទៀតក្នុងតម្លៃ មូលដ្ឋានរបស់មនុស្ស។
ដូចអ្វីដែល Kuru បានចង្អុលបង្ហាញថា “លោក Gülen ប្រកែកថា គោលការណ៍ក្រមសីលធម៌ និង សីសធម៌គឺជាមានសារៈសំខាន់ណាស់សម្រាប់ ការទទួលបានចំណេះដឹងដ៏ពិតប្រាកដរបស់មនុស្ស។ ដើម្បីរក្សាភាពសុខដុម សន្តិភាព និង ភាពសប្បាយរីករាយនៅក្នុងជីវិតរបស់មនុស្ស ទាមទានូវការភ្ញាក់ រលឹកចំពោះការទទួលបានចំណេះដឹងដ៏ពិតប្រាកដខាងភាពសមហេតុផល/ស្មារតី និង ផ្អែកលើបេះដូង/ផ្លូវចិត្ត...។ លោក Gülen ប្រកែកថា ហេតុផលនិងការ បញ្ជូនសាររបស់ឥស្លាមមិនត្រឹមតែអាចប្រៀបធៀបគ្នាបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ ពឹងពាក់គ្នាទៅវិញទៅមកទៀតផង”។
តាមពិតទៅ នេះគឺជាសារដែលខុសប្លែកពីធម្មតាមួយ សម្រាប់រង្វង់អ្នក កាន់សាសនាដ៏ទៃជាច្រើនដែលទំនងជាបដិសេធគំនិតសកលបែបនេះ។ ក្នុងនាមជាភាវៈដែលប្រកាន់យកនូវភាពសមហេតុផលមួយ មនុស្សលោកមិន អាចទទួលយកបាតុភូតធម្មជាតិដ៏ច្រើនបានទេ ប្រសិនបើគ្មានការពន្យល់ឲ្យ បានត្រឹមត្រូវឬការផ្តល់គំនិតជាគន្លឹះដល់ពួកគេក្នុងន័យបង្ហាញប្រាប់ពីការពិតដ៏ខ្ពស់ចំពោះពូជសាសន៍របស់មនុស្សក្នុងកំឡុងពេលមានការបញ្ជូនសារទាំងមូលទេនោះ។ នៅពេលដែលការបញ្ជូនសារត្រូវបានបញ្ចប់ដូច្នេះតួនាទីនៃហេតុផល ក៏បានកើនឡើងខ្លាំងជាបន្តបន្ទាប់ផងដែរ។ មានអ្នកជំនាញខាងសាសនាវិទ្យា និង វិទ្យាសាស្ត្រសង្គមជាច្រើន មិនបានផ្តល់ការយកចិត្តទុកដាក់ឲ្យបានគ្រប់ គ្រាន់ចំពោះទំនាក់ទំនងរវាងអត្ថបទដែលបង្ហាញប្រាប់ និងដំណើរការនៃការ ទទួលបានចំណេះដឹងពិតរបស់សង្គមមនុស្ស។ ជាលទ្ធផលយើងបានរកឃើញ នូវកម្លាំងសាសនាដែលជាមនុស្សមានខួរក្បាលស្ពឹកជាមួយនឹងពួកអាណាចក្រនិយមក៏អាចជាកម្លាំងបង្កគ្រោះថ្នាក់ក្នុងន័យសិទ្ធិមនុស្សនិងយុត្តិធម៌សម្រាប់មនុស្សទាំងអស់គ្នាបានដែរ។
មានកម្លាំងសាសនាជាច្រើន ក្នុងពិភពមូស្លីមបានផុសឡើងជាទម្រង់ នយោបាយប្រឆាំងនឹងអាណានិគមនិយម និងចក្រព័ទ្ធនិយមលោកខាងលិច។ ប៉ុន្តែជាយូរមកហើយគ្មានក្រុមមួយណាដើរតួនាទីវិជ្ជមានឡើយព្រោះសកម្មភាព របស់កម្លាំងប្រឆាំងអាណានិគម និងចក្រព័ទ្ធនិយមគឺផ្អែកទាំងស្រុងទៅលើយុទ្ធ សាស្ត្រជ្រុលនិយម។ ដូចអ្វីដែលជាការវិភាគរបស់ Enes Ergene បង្ហាញថា ចលនារបស់ Gülen គឺមានមូលដ្ឋានខុសពីគេ វាមិនមែនជាការផ្លាស់ទីទៅរក ភាពេជ្រុលនិយមនោះទេ៖
គំនិតយល់ឃើញដោយប្រៀបប្រដូចទៅនឹងចរិកពួកលោកខាងលិចគឺជាការជញ្ជក់ប្រយោជន៍និងធ្វើអាណានិគមន៍។ ដូច្នេះមនោគមឥស្លាមបាន ប្រសូតឡើងជា អត្ថសញ្ញាណនយោបាយមួយប្រឆាំងទៅនឹងការជញ្ជក់ ប្រយោជន៍...។ ចលនា Gülen គឺមិនមែនជាចលនានិយមជ្រុល នោះទេ ហើយវាគ្មានទំនាក់ទំនងទៅនឹងភាពជ្រុលនិយមបំផ្លាញមិត្តភាព នោះទេ។
លោក Gülen បានប្រាប់ឲ្យដឹងនូវទង្វើអាក្រក់ទាំងអស់ដែលបានប៉ុនប៉ង ប្រព្រឹត្តមកលើប្រជាជនមូស្លីម ដោយស្នាដៃអតីតកងកម្លាំងចក្រក្រព័ទ្ធនិយម ប៉ុន្តែលោកបានផ្តល់នូវយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើការប្រយុទ្ធប្រឆាំងតបវិញចំពោះ កម្លាំងដែលគាំទ្រពួកអាណានិគម។ ជាដំបូងគេ មិនខុសពីអ្នកប្រាជ្ញសាសនា តំណាលគ្នានឹងលោកនោះទេ Gülen បានទទួលអារម្មណ៍ខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះការឈឺចាប់របស់ប្រជាជទូទៅសម្រាប់ហេតុផលសេសដ្ឋកិច្ចនិងសង្គម។ ជាធម្មតាមិនខុសពីមេដឹកនាំសាសនាផ្សេងពីឥស្លាមនោះទេ មេដឹកនាំសាសនា មូស្លីមតែងតែព្យាយ៉ាមឲ្យស្ថិតនៅក្នុងភាពត្រឹមត្រូវជានិច្ចខាងសាសនា ហើយ ទំនងជាមិនអើពើក្នុងការពិចារណាពីបញ្ហាសង្គមសេដ្ឋកិច្ច និង វប្បធម៌ឲ្យមាន ភាពត្រឹមត្រូវពិតប្រាកដនោះឡើយ។ ទំនោរបែបនេះចុងក្រោយនឹងនាំសង្គម មូស្លីមជាច្រើន ទៅរកភាពដាច់សង្វែងពីគេ ផ្ទុយទៅវិញឥស្លាមគឺជាសាសនា រួបរួមទាំងអស់។
ដោយរក្សាទិដ្ឋភាពត្រឹមត្រូវបំផុតខាងសាសនា ស្ថិតនៅក្រោមគំរូដ៏សម ហេតុផល លោក Gülen បានភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនគ្រប់ប្រភេទ ដែលបានរងទុក្ខដោយវិបត្តិអត្ថសញ្ញាណ។ ពួកអ្នកអាណាចក្រនិយមដ៏រឹងរុស និងពួកជាតិនិយមជ្រុល បានរុញច្រានប្រទេសទួរគីឲ្យធ្លាក់ក្នុងជម្លោះខាង មនោគមនិងវិបត្តិអត្ថសញ្ញាណដ៏ជ្រៅមួយ។ ជាយូរមកហើយ គ្មានក្រុម សាសនានិកាយសុននី ឬពួកអាណាចក្រនិយមណាអាចដោះស្រាយបញ្ហានៃ វិបត្តិអត្ថសញ្ញាណរបស់ប្រទេសទួរគីដ៏ធ្ងន់ធ្ងរនេះបានឡើយ។ ដោយធ្វើឲ្យ បញ្ហានៃទំនើបកម្ម និងរបកគំហើញខាងវិទ្យាសាស្ត្រមានទំនាក់ទំនងទៅនឹង គំនិតសាសនានិងផ្ទុយមកវិញ លោក Gülen បានបង្ហាញខ្លួនជាសកម្មជន សង្គមនិងអ្នកអប់រំដែលជាអ្នកផ្តល់ឲ្យយុវជនជំនាន់ថ្មីនូវវិធីផ្សេងៗដ៏គួរឲ្យទាក់ទាញប្រកបដោយផ្លែផ្ការជាមួយនឹងសហគមផ្សេងទៀត។ គាត់បាននិយាយ អំពីភាពជាមូស្លីមដ៏ល្អនៅអាណាតូលាឬ“ភាពជាមូស្លីមដ៏ល្អរបស់ប្រជាជនទួរគី” ហើយមិនមែនជាឥស្លាមអម្បូរទួរគីដែលមិនចុះសម្រុងគ្នាបានជាមួយនឹងចលនាខាងអប់រំនិងផ្លូវចិត្តទាំងស្រុងរបស់លោកនោះទេ ។ ពិតណាស់ Gülen បានធ្វើការបែងចែកភាពខុសគ្នានៃទិដ្ឋភាពវិជ្ជមាននិងអវិជ្ជមាននៃអត្ថសញ្ញាណជាតិ។ ខណៈពេលដែលលោកធ្វើការបង្ហាញនូវភាពមិនយល់ស្របរបស់លោក អំពីជាតិនិយម ក្នុងទស្សនីយភាពនៃការរើសអើងដែលរីកចម្រើនតាមរយៈការ បំផ្លាញអ្នកដ៏ទៃនិងជំនះតាមរយៈបដិសណ្ឋាកិច្ចចំពោះប្រជាជនដ៏ទៃលោកបានទាញចំណាប់អារម្មណ៍ទៅចំពោះទិដ្ឋភាពវិជ្ជមាននៃការចេះជួយគ្នា និង សាមគ្គី គ្នាទៅវិញទៅមក ដែលនឹងធានាបាននូវកម្លាំងចិត្តដ៏មានប្រយោជន៍ និងជាវិធី សម្រាប់ពង្រឹងភាពជាបងប្អូនរបស់ឥស្លាមទៅអនាគត់ ។
ក្នុងសម័យទំនើបនេះ នៅពេលណាដែលមូស្លីមនិយាយអំពីឥស្លាម មានមុស្សជាច្រើនជឿថា យើងចង់ផ្តោតសំខាន់ទៅលើគំនិតសាសនាបែបនយោ បាយឬតម្លៃអរិយធម៌ឥស្លាមពីអតីតកាលដោយចាត់ទុកថា ជាមនោគមវិជ្ជា មើលត្រឡប់ទៅក្រោយដែលមិនអាចប្រៀបធៀបបានទៅនឹងជីវិតរស់នៅសម័យ ទំនើបបាន។ ម៉្យាងវិញទៀត ភាពទំនើបត្រូវបានគេចាត់ទុកថាជា ប្រព័ន្ធមួយ ដែលមានការរំលាយចូលគ្នានូវបញ្ហាភាគច្រើនទាក់ទងទៅនឹងការអភិវឌ្ឈន៍ខាង ឧស្សាហកម្ម នគររូបនីយកម្ម និងស្ត្រីនិយម ទៅតាមរបៀបមួយដែលអ្វីគ្រប់ យ៉ាងអាចសហការរីកចម្រើនសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបាន។ ដូច្នេះមាន អ្នកខ្លះប្រកែកថាសាសនាគឺពោរពេញទៅដោយការខ្វែងគំនិតគ្នា និងទំនាស់ ចំណែកឯភាពទំនើបវិញគឺជាប្រព័ន្ធស័ក្តិសម និងមានដំណើរការណ៍មួយ សម្រាប់មនុស្សទាំងអស់ លើកលែងតែក្រុមអ្នកកាន់សាសនាអភិរក្សនិយម ប៉ុណ្ណោះ។ ការខ្វល់ខ្វាយ និងការទទួលខុសត្រូវចំពោះសង្គមរបស់ Gülen បានបញ្ជាក់ថា ការសន្និដ្ឋានបែបនោះគឺមិនត្រឹមត្រូវទាល់តែសោះ។ ប៉ុន្តែគំនិត របស់លោកបែរជាត្រូវបានរិះគន់ព្រមៗគ្នាពីសំណាក់អ្នកសម័យនិយម និងអ្នក កាន់សាសនានិយមជ្រុលទៅវិញ។ លោក Ergane បានសង្ខេបលំនាំដ៏ពិសេស នៃវិធីបែបផ្សេងទៀតរបស់ Gülen ដូចខាងក្រោម៖
លំនាំរបស់លោក ត្រូវបានបង្កើតឡើងដោយផ្អែកទៅតាមអត្ថចរិកចិត្ត សាស្ត្រសង្គមនៃសង្គម ដែលលោកកំពុងធ្វើការដោះស្រាយ។ លោកនិង សំរាំងសកម្មភាព និងពាក្យពេចន៍របស់លោក តាមរយៈទស្សនីយភាពដ៏ ខ្វល់ខ្វាយនិងយកចិត្តទុកដាក់បំផុតមុននឹងលោកបង្ហាញប្រាប់ដល់ពួកគេ...គោលនយោបាយរបស់លោក ត្រូវបានប្រឆាំងភ្លាមៗ ដោយពួក អភិរក្សមួយចំនួនដែលរស់នៅក្នុងបរិស្ថានជាមួយលោក ដែលអសមត្ថ ភាពក្នុងការគិតគូឲ្យបានវែងឆ្ងាយនូវលទ្ធផលសង្គមទាក់ទងនឹងផែនការវិស័យអប់រំ និងការបើកសាលារៀន...។ គោលដៅចម្បងមួយនៃ សកម្មភាពអប់រំជាសកលគឺ ការបង្កើតស្ពានឆ្ពោះទៅរកការសន្ទនារវាង សាសនានិងអរិយធម៌។
ដូច្នេះបន្ទុកខាងបញ្ញានិងខាងផ្លុវចិត្តដែល Gülen បន្តស្វែងរងតាមរយៈ ចលនាសង្គមនិងការអប់រំរបស់លោកដែលគេស្គាល់ថាគ្មានព្រំដែនចំពោះប្រជាជាតិ ឬអត្ថសញ្ញាណជាតិសាសន៍នោះឡើយ ប៉ុន្តែពិតជាបានដោះស្រាយនូវ បញ្ហាចន្លោះប្រហោងក្នុងជំនឿសាសនាដោយគ្មានផែនការសកម្មភាពជីវិតនោះទេ និងដោះស្រាយនូវបញ្ហានៃភាពទំនើបដែលមានទៅដោយភាពអត្មានិយម ហួសហេតុនិង ការប្រើប្រាស់នូវអ្វីដែលគ្មានភាពថ្លៃថ្នូរ។ នេះជាគំរោងផែន ការណ៍ដ៏ធំសម្បើមមួយហើយក្នុងគំរោងនេះ Gülen បានដើរតួជាអ្នកធ្វើកំណែរ ទម្រង់សង្គមមួយពីប្រភេទផលប៉ះពាល់ជាសកលដែលកំពុងកើតមាន។
Gülen និយាយថាគ្មានមនុស្សណាម្នាក់អាចធ្វើឲ្យអំណាចរបស់ខ្លួនឯង មានភាពត្រឹមត្រូវដោយគ្មានការបម្រើទៅដល់មនុស្សទូទៅនិងជាពិសេសប្រជាជនរបស់ខ្លួនបានឡើយ។ ទោះជាយ៉ាងណាកដោយ ដោយស្មារតីចង់ឈ្នះដែល បន្តរីកដុះដាលតាមរយៈប្រព័ន្ធអប់រំពួកអាណានិគម វាពិតជាពិបាកខ្លាំងណាស់ សម្រាប់ប្រជាជនមូស្លីមដាក់ការជឿទុកចិត្តទៅក្នុងកម្លាំងដែលមានពីកំណើតនៃ ទស្សនៈពិភពឥស្លាម ដូចជាកិច្ចការបម្រើដល់អ្នកដ៏ទៃ។ ក្នុងពេលជាមួយគ្នានេះ ភាពធំធេងដែលមានការអះអាងអំពីរបៀបរស់នៅរបស់ឥស្លាមមិនអាចបង្កើតតាមរយៈវិធីបង្ខិតបង្ខំបានទេ។ នេះគឺជាសារស្នូលរបស់ឥស្លាមដែលមិនត្រូវមាន មន្ទិលសង្ស័យឡើយ។ វាគឺជាប្រភេទនៃមេរៀនមួយដែលត្រូវដាក់ឲ្យអនុវត្តគ្រប់ ពេលវេលា។ ស្រដៀងគ្នានេះដែរ ទង្វើល្អជាសាធារណៈទាមទាឲ្យមានការលើក ស្ទួយនិងការពារគ្រប់ពេលវេលាដែលគួរតែចែករំលែកក្នុងចំណោមមនុស្សទូទៅដោយមិនគិតពីគោលជំនឿ វប្បធម៌ និង ភេទនោះទេ៖
យើងចាត់ទុកអតីតកាលគឺជាខ្លួនប្រាណមួយដែលនិយាយឲ្យយើង គិត ឲ្យយើងនិងខ្សឹបឲ្យយើង។ យើងឃើញពិភពមួយដែលនិយាយតាមរយៈ អូ ទន្លេ សមុទ្រ និង ខ្ពស់រាប។ ក្នុងតថភាពពិត អនាគត់គឺជាពិភព មួយដែលឱកាសមានម្តងហើយម្តងទៀត។
មានរបាយការណ៍ប្រហាក់ប្រហែលគ្នាជាច្រើន ដែលជាស្នាដៃរបស់ Gülen បង្ហាញថា Gülen បានអញ្ជើញមនុស្សគ្រប់គ្នាឲ្យធ្វើនូវកិច្ចការល្អៗ សម្រាប់អនាគត់នៃមនុស្សជំនាន់ក្រោយដែលចុងក្រោយនឹងធ្វើឲ្យពិភពលោកមានរូបរាងឡើងដោយផ្អែកទៅលើសមត្ថភាពនិងការស្វែងរកភាពច្នៃប្រឌិតនិងសុភម័ង្គល។ប្រជាជនមូស្លីមមានកាតព្វកិច្ចប្រព្រឹត្តតាមគោលការណ៍មូលដ្ឋាននៃវត្តមានរបស់មនុស្សនិងការធ្វើឲ្យមានភាពត្រឹមត្រូវសម្រាប់វត្តមានរបស់មនុស្សនៅលើផែនដី។
- បានបង្កើតនៅលើ ។