តើយើងអាចបង្ហាញពីភក្តីភាពទៅកាន់ព្យាការីរបស់យើងដោយវិធីណា?

វិធីមួយក្នុងចំណោមវិធីដ៏សំខាន់បំផុតក្នុងការបង្ហាញភក្ដីភាពដល់ព្យាការីជាទីស្រឡាញ់នោះគឺ ការគោរពនិងការការពារកេរ្តិ៍តំណែលរបស់គាត់ ទាំងសម្ភារៈ និងវិញ្ញាណខាងផ្លូវចិត្ត។សិស្សរបស់របស់គាត់មិនត្រឹមតែរក្សាបានយ៉ាងល្អនូវកេរ្តិ៍តំណែលរបស់ព្យាការីប៉ុណ្ណោះទេ តែពួកគេបាថែមចាត់ទុកវត្តមានព្យាការីមូហាំម៉ាត់ថាជា ទំនុកចិត្តពិសិដ្ឋមួយ ដូច្នេះ ពួកគេបានការពារខ្លួនប្រាណរបស់ព្យាការី ដូចការពារដួងវិញ្ញាណរបស់ពួកគេផ្ទាល់។ សក់នៅលើក្បាល ដល់រោមពុកចង្ការរបស់គាត់ ព្រមទាំង ក្រចករបស់លោកគឺគ្រាន់តែជាឧទាហរណ៍មួយចំនួនតែប៉ុណ្ណោះ។ ពួកគេបានការពារអ្វីៗទាំងអស់របស់ព្យាការី យ៉ាងម៉ត់ចត់ ។ ដោយបង្ហាញសេចក្តីស្រឡាញ់ចំពោះព្យាការីសិស្សរបស់មួយចំនួនប្រាថ្នាចង់បានកេរ្តិ៍តំណែលនោះអមជាមួយផ្នូររបស់គេ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីទុកចិត្តទាំងនោះនៅតែបន្តមានរហូតដល់ពេលបច្ចុប្បន៍ផងដែរ។ ស្រដៀងគ្នាទៅនឹងគម្ពីរគួរអាន និង Sunnah(សារម្យ៉ាង) ដែលបានព្យាបាលដួងព្រលឹង និង គំនិតរបស់យើង។ ទំនុកចិត្តទាំងនេះ ក៏បានព្យាបាលដល់ភ្នែករបស់យើងផងដែរ!

Abdullah Ibn Umar ក៏​ជា​មនុស្សគំរូម្នាក់ដែលប្រតិបត្តិតាម Sunnah បានយ៉ាងត្រឹមត្រូវ និងជាមនុស្សដែល​បាន​ចង​ចាំ​ចំពោះសម្បត្តិ និង ទំនុកចិត្ត​ខាងផ្លូវចិត្តរបស់ព្យាការីដោយគោរពវាយ៉ាងជ្រាលជ្រៅ ។ គាត់គឺជាសិស្សរបស់ម្នាក់របស់ព្យាការីដែលបន្តនូវអ្វីដែលអ្នកនាំសារអល់ឡោះពេញចិត្ត ។ Abdullah Ibn Umar ជាមនុស្សម្នាក់ដែលមានឆន្ទៈខ្លាំងចង់អនុវត្តឲ្យបានល្អទៅតាមការបង្រៀនរបស់មូហាំម៉ាត់។ គាត់​ធ្លាប់បាន​ធ្វើ​ត្រាប់តាម​ព្យាការី  ​ទាំងស្រុងក្នុងជីវិត ដូចជាសីលធម៌នៃការដើរ ការ​ញ៉ាំ​អាហារ ​និង​ការ​ផឹក ​។ នៅ​ពេលខ្លះ​គាត់​ធ្លាប់បានអង្គុយ​នៅ​ក្រោម​ដើមឈើ​ដែលអ្នក​នាំ​សារ​របស់អល់ឡោះមុនៗធ្លាប់អង្គុយ ​និង​ស្រោច​ទឹក​ឲ្យវាជាញឹកញាប់ទៀតផង ​។ បន្ទាប់​ពី​ព្យាការី​មូហាំម៉ាត់ទទួលមរណៈភាព Ibn Umar ​បាន​ស្រក់​ទឹក​ភ្នែក​រាល់ពេលគាត់នឹកដល់អ្នកនាំសារអល់ឡោះនោះ។ លោក Asim Ibn Muhammad បានមានប្រសាសន៍​ថា​លោក Abdullah Ibn Umar ​បានយំគ្រប់ពេលដែលគាត់បានលឺឈ្មោះរបស់ព្យាការី ។ ពីព្រោះ​គាត់ពិតជានឹកអ្នកនាំសាររបស់អល់ឡោះជាខ្លាំង ។ Abdullah Ibn Umar បង្ហាញពីសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់ដល់មរតករបស់ព្យាការី។ រស់នៅជាមួយនឹងការចងចាំព្យាការីក្នុងចិត្ត គាត់តែងតែសម្រក់ទឹកភ្នែករាល់ពេលដែលគាត់បានប៉ះវេទិការបស់ព្យាការី។ គាត់ខិតខំទៅរកកន្លែងណាដែលព្យាការីធ្លាប់ធ្វើការអធិដ្ឋាន។

អំឡុងពេលគ្រប់គ្រងទីក្រុង Mecca រំពេចន៍មួយដែលព្យាការីដ៏ខ្ពង់ខ្ពស់ចូលទៅធ្វើការអធិដ្ឋាននៅក្នុងKa'ba មិត្តទាំងអស់នាំគ្នាសម្រុកចូលក្នុងភ្លាម។ Abdullah Ibn Umar បានសួរ Bilal ពីទីតាំង ដែលព្យាការីធ្វើការអធិដ្ឋាននោះ ដើម្បីឲ្យគាត់អាចធ្វើការអធិដ្ឋាននៅត្រង់នោះផងដែរ។ ស្រដៀងគ្នានេះដែរ នៅពេលដែលគាត់ធ្វើដំណើរជុំវិញទីក្រុង Medina, Ibn Umar បានសួរប្រជាជនទីនោះពីទីតាំងក្នុងវិហារដែលព្យាការីធ្លាប់ធ្វើការអធិដ្ឋាន។

ភក្តីភាពចំពោះព្យាការីទាមទារឲ្យយើងប្រតិបត្តិតាម និងគោរពដល់គាត់ និងពាំនាំសន្តិភាព ព្រមទាំងពរជ័យជូនគាត់ផងដែរ។ ជាការពិត ទាំងសិស្ស)របស់ព្យាការី ព្រមទាំងបុព្វបុរសរបស់យើងសុទ្ធ តែបានបង្ហាញពីភក្តីភាពនេះ ដែលវាគឺជាគំរូដ៏ល្អបំផុតសម្រាប់យើង។

ភាពស្មោះត្រង់ និង ចិត្តបរិសុទ្ធគឺជាគុណសម្បត្តិប្រពៃបំផុតនៃទង្វើរបស់មនុស្ស ឧទាហរណ៍ អ្នកដែលធ្វើអ្វីមួយបម្រើដល់បុព្វហេតុរបស់អល់ឡោះ។ Fethullah Gulen Hocaefendi (អានថា "Hodjaefendi" ដែលមានន័យថា គ្រូបង្រៀនដែលគួរឲ្យគោរព)បានពណ៌ក្នុងកំណាព្យរបស់គាត់អំពីមនុស្សម្នាក់។ សូមអានកំណាព្យខាងក្រោម:

មនុស្សដែលមានគោលដៅ

ធ្វើដំណើរលើផ្លូវបត់បែនមួយទៅកាន់ការពិត

វីរជនម្នាក់បានបោះបង់ភាពអាត្មានិយមទាំងឡាយចោល

កូនសោរទៅកាន់អាថ៌កំបាំងនៃធម្មជាតិស្ថិតក្នុងចិត្តរបស់គាត់

បត់បែនចុះឡើងទៅតាមពេលវេលាដើម្បីទៅដល់គោលដៅរបស់គាត់

ដោយរំកិលឲ្យកាន់តែខ្ពស់ទៅៗ គាត់ទទួលបានដំណកដង្ហើមជាអមតៈ

គាត់ក៏បានជួបនឹង Khidr(មនុស្សមានបុណ្យដ៏អាថ៌កំបាំងម្នាក់): គាត់ដឹងថាគួរទៅទីណា

ហើយ គាត់បានផ្តល់ដំណឹងល្អនៃថ្ងៃថ្មីដល់មិត្តភក្តិរួមដំណើររបស់គាត់

សារមួយនៃក្តីសង្ឃឹមក្នុងរាត្រីនៃភាពងងឹតគួរឲ្យរន្ធត់

ក្នុងដៃរបស់គាត់មានពន្លឺមួយ គាត់ផ្តល់ពន្លឺទៅគ្រប់ទីកន្លែង

ហើយ គាត់បានបំភ្លឺផ្លូវដល់មនុស្សដែលដើរតាមគាត់

មារគារបស់គាត់បង្ហាញពន្លឺសន្តិភាព និងភាពស្ងប់ស្ងាត់

ក្លិនក្រអូបពិដោររបស់គាត់បានជះដល់គ្រប់អាតូមនៃធាតុដែលមាននៅក្នុងធម្មជាតិ។

កន្លែងណាដែលគាត់បានជាន់ ទីនោះនឹងមានជីវិត និងប្រែជាពណ៌បៃតង

ជំរាលភ្នំ និងជ្រលងភ្នំ ភ្នំខ្ពស់ និងវាលទំនាបសុទ្ធតែគ្រប់ដណ្តប់ដោយព័ណ៌

ហើយ រាល់ខ្យល់បក់ម្តងៗ វាពាំនាំក្លិនក្រអូបសាយភាយគ្រប់ទីកន្លែង

ផ្ការីកស្គុះស្គាយ ដើមឈើលូតលាស់យ៉ាងបំព្រម

ចិត្តរបស់គាត់ត្រូវបានមើលថែរដោយភាពអមតៈ

លំនាំបទគ្មានទីបញ្ចប់ពោលចេញពីបបូរមាត់របស់គាត់

អ្វីទាំងអស់ដែលគាត់ឃើញគឺគ្រឿងលម្អដោយពណ៌នៃជីវិតលិចរូបរាងឡើង

ជំនឿគឺជាអ្វីដែលគាត់មាន។

អំណាន

Pin It
  • បានបង្កើតនៅលើ
Copyright © 2026 Cascade Trust. Fethullah Gülen's Official Web Site. All Rights Reserved.
fgulen.com is the official source and licensor of the works of the renowned Turkish scholar and intellectual Fethullah Gülen. Operated by Paramus Publishing with permission of Cascade Trust.