វិធីសាស្រ្តអប់រំរបស់លោកGülen: ការស្វែងយល់ដ៏ស៊ីជម្រៅខាងផ្នែកអប់រំនៅក្នុងនិងក្រៅប្រទេស
នៅក្នុងជំនឿបុរាណមួយជឿថា ឥស្លាមចាត់ទុកមុស្លីមឬស្ថាប័នមួយ ជាផ្នែកនយោបាយជាពិសេសប្រសិនបើគេគិតថាបុគ្គលនោះគឺជាសកម្មជនធ្វើការដើម្បីឲ្យសង្គមមានភាពប្រសើរតាមរបៀបផ្សេងៗ។ នេះគឹជាហេតុផលចំបងមួយដែលធ្វើឲ្យអ្នកគាំទ្រទ្រឹស្តីឥស្លាមភាគច្រើនធ្វើ ការគាំទ្រទាំងស្រុងទៅនឹងឥស្លាមបែប“នយោបាយ”។ គោលនយោបាយរដ្ឋនៃ ពួកនិយមខាងអាណាចក្រគឺជាមនោគ្គមវិជ្ជាថ្មីៗមួយដែលធ្វើការបែងចែកបញ្ហាសាសនានិងកិច្ចការខាងអាណាចក្រឲ្យមានភាពដាច់ដោយឡែកពីគ្នា ដើម្បីឲ្យ គោលនយោបាយរបស់រដ្ឋមានភាពដាច់ដោយឡែកពីបញ្ហាសាសនា។ ខណៈ ពេលពួកខាងអាណាចក្រជឿថា នេះជាវិធីតែមួយគត់ដែលអាចសំអាងបានពី គោលនយោបាយ ដោយនាំឲ្យដំណើរការដឹកនាំរដ្ឋាភិបាលមួយបានទៅយ៉ាង រលូនចំណែកឯអ្នកប្រាជ្ញនិងទស្សនៈវិជ្ជាមូស្លីមខ្លះវិញបែជាយល់ថាគំនិតបែបអាណាចក្រគឺជាភាពរាំងស្ទះយ៉ាងខ្លាំងមួយ។ ពួកគេយល់ថាលទ្ធិខាងអាណាចក្រ គឺជាមនោគ្គមវិជ្ជាមួយប្រឆាំងនឹងឥស្លាមហើយពួកគេបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យឥស្លាមក្លាយទៅជាផែនការណ៍នយោបាយមួយក្នុងការនាំឲ្យមនុស្សធ្វើការអនុវត្ត។ ពួកគេថែមទាំងបានអះអាងថានៅក្នុងគួរអាន និង សុណាស់បានបកស្រាយសង្កត់ធ្ងន់ទៅលើបញ្ហានយោបាយ និងការគ្រប់គ្រង រដ្ឋជាជាងបញ្ហាផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយលោក Gülen បានធ្វើការ រិះគន់ចំពោះអ្នកដែលយកច្បាប់ឥស្លាមមកដាក់កំរិតនៅក្នុងប្រព័ន្ធរដ្ឋមួយដោយផ្អែកលើច្បាប់សាសនាព្រមទាំងពួកខាងអាណាបក្រ ដែលប្រឆាំងនឹងគោល កាណ៍ច្បាប់ឥស្លាម៖
ដោយមិនខ្វល់ពីអត្ថន័យនិងការអនយវត្តនៃពាក្យថា shari’ah [ច្បាប់ ឥស្លាម]ពួកគេបែជាប្រឆាំងនឹងវាទៅវិញ។ ចំណេកឯពាក្យថា shari’ah វិញតាមពិតទៅវាប្រហែលទៅនឹងពាក្យថាសាសនាដែរ shari’ah បង្ហាញ ពីជីវិតបែបសាសនាមួយដែលមានការគាំទ្រដោយបញ្ជាររបស់អល់ឡោះ ពាក្យសំដី និងការអនុវត្តរបស់ព្យាការី និងការយល់ស្របរបស់សហគមន៍ មូស្លីម។ នៅក្នុងជីវិតសាសនាបែបនេះ គោលការណ៍ដែលមានទំនាក់ ទំនងទៅនឹងការគ្រប់គ្រងរបស់រដ្ឋមានត្រឹមតែ ៥ ភាគរយ ប៉ុណ្ណោះ។ ចំនែកឯ ៩៥ ភាគរយ ទៀតគឺមានទំនាក់ទំនងទៅនឹងបញ្ហាជំនឿដែល ជាសរសរគ្រឹះរបស់ឥស្លាមហើយនឹងគោលការណ៍សីលធម៌សាសនា1
គំនិតសំខាន់ដែលត្រូវបានបង្កើតជាយូរមកហើយនៅក្នុងរដ្ឋនិងការគ្រប់ គ្រងបែបឥស្លាម គឺត្រូវបានផ្សព្វផ្សាយដោយនិកាយផ្សេងៗរបស់មូស្លីមជុំវិញ ពិភពលោក។ គ្មាន ulama (អ្នកប្រាជ្ញសាសនាឥស្លាម)ណាសួរនាំច្រើនអំពី ប្រសិទ្ធិភាពនៃជំហរនយោបាយបែបនេះនោះទេ សូម្បីតែក្រោយពីរបប Ottoman ត្រូវបានដួលរលំហើយក៏ដោយ2 ដែលជាអាណាចក្រមួយបង្រួប បង្រួមកំលាំងឥស្លាមមួយនៅក្នុងពិភពលោក។ សញ្ញាណនៃការរួបរួមរបស់ ប្រជាជាតិមូស្លីមក្រោយការដឹកនាំរបស់ចក្រភព Ottoman និងការប្រឹងប្រែង ក្នុងការរក្សាភាពបរិសុទ្ធក្នុងការគ្រប់គ្រងរបស់ឥស្លាម នៅតែជាសម្រែកជាទី ស្រឡាញ់មួយនៅក្នុងក្រុមសាសនារបស់ប្រជាជនមូស្លីមដ៏ដែល។ រដ្ឋាភិបាល និងប្រជាជនជាតិទួរគីដែលនិយមខាងអាណាចក្រទាំងមូលមិនអាចព្រងើយជាមួយយការអំពាវនាវរបស់ប្រជាជនមូស្លីមពិភពលោកនេះបានទេ ។ ulama ជាតិទួរគី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកអាណាចក្រនិយម ក៏បាន ផ្លាស់ប្តូរសំលៀកបំពាក់និងឥរិយាបទរបស់ខ្លួនផងដែរដើម្បីឲ្យពួកគេលែងមានភាពដូចគ្នាទៅនឹង ulama អារ៉ាប់ ឬ អ៊ីរ៉ង់តទៅទៀត។ ស្ថិតក្នុងកាលៈទេសនេះ ulama ទួរគីនិងអ៊ីរ៉ង់បានចាប់យកនូវគោលដៅពិសេសៗរបស់ខ្លួនដើម្បីរក្សា ភាពឧត្តុង្គឧត្តមនៃជំនឿសាសនា និង ការប្រតិបត្តិរបស់ខ្លួន ។
ក្រោយពីសង្គ្រាមលោកលើក ទី២ បានបញ្ចប់ទាំងអ៊ីរ៉ងនិងទួរគី បាន ឃើញពីសេរីភាវូនីយកម្មនៃគោលនយោបាយខាងអាណាចក្រដែលមានការបង្ខំយ៉ាងតឹងរឹង ។ នៅពេលដែលសហភាពសូវៀតលែងមានភាពឃោឃៅ ក្នុង គោលនយោបាយប្រឆាំងសាសនារបស់ខ្លួន ដូច្នេះគ្មានរដ្ឋាភិបាលទួរគី ឬ អ៊ីរ៉ង ណាអាចបន្តគោលនយោបាយប្រឆាំងឥស្លាម ចំពោះប្រជាជនរបស់ខ្លួនតទៅ ទៀតនោះទេ ។ ដោយសាតែការបកស្រាយច្បាប់ឥស្លាមរបស់និកាយ ស៊ីអីត និង ការអភិរក្សសាលាសាសនាក្នុងប្រទេសអ៊ីរ៉ង មនោគម Ayatollahs នៅតែជាកម្លាំងមួយប្រជែងនឹងរដ្ឋាភិបាលនៅពេលណាដែលបញ្ហាទាក់ទងនឹង ឥស្លាមត្រូវបានលើកឡើង។ស្ថានភាពនៅប្រទេសទួរគីគឺមានភាពផ្ទុយស្រឡះ។ ជាយូរមកហើយ ពួក ulama បានបាត់បង់នូវអំណាចរបស់ខ្លួនដើម្បីប្រជែងនឹង រដ្ឋាភិបាលខាងអាណាចក្រតាមវិធីគ្រប់យ៉ាង ។ ទោះជាយ៉ាងណាក៏ដោយការ ប្រកួតប្រជេងរវាងមហាអំណាចទាំងពីរនៅក្នុងកំឡុងទសវត្សឆ្នាំ១៩៦០ ធ្វើឲ្យ រដ្ឋាភិបាលទួរគី ពិបាកក្នុងការវាយប្រហារឥស្លាមដ៏ពេញនិយមដោយប្រើប្រាស់ តែភាពខាងអាណាចក្រនិយមរបស់អ៊ឺរ៉ុប ខណៈដែលឥទ្ធិពលរបស់សហភាព សូវៀត និង លទ្ធិប្រឆាំងសាសនាចាប់ផ្តើមមានការរីកចំរើនក្នុងស្រទាប់យុវជន ទួរគី ផងដែរ ។
សេរីភាវូនីយកម្មនៃខាងអាណាចក្រនិយមតែមួយមុខមិនអាចបន្ធូបន្ថយបញ្ហានៃការប្រទូស្តសារ៉ាយខាងយោធារវាងកម្លាំងប្រឆាំងឥស្លាម និង កម្លាំង ដែលព្យាយាមបង្រួមបង្រួមរដ្ឋាភិបាលនិងប្រជាជនដោយប្រើអារម្មណ៍សាសនានិង អារម្មណ៍ពីធម្មជាតិក្នុងប្រជាជនមូស្លីមបានទេ ។ លើសពីនេះទៅទៀត ការអប់រំខាងអាណាចក្រ បានបារាជ័យក្នុងការបង្កើតនូវ ថ្នាក់រៀនមួយ ដែល ធ្វើការនិងអប់រំខាងបញ្ញាឲ្យមានភាពសមរម្យ និង ស្មោះត្រង់ ដើម្បីដំណើរការ រដ្ឋាភិបាលមួយក្នុងប្រទេសមូស្លីមមួយឲ្យបានពេញលេញ និង មានប្រសិទ្ធិភាព ។ គ្រប់ទីកន្លែងក្នុងពិភពមូស្លីម អភិជនដែលមានការអប់រំ និង ពុករលួយ ត្រូវបានគេមើលឃើញថាមានភាពឃោឃៅ និង គាបសង្គត់ក្នុង ការអនុវត្ត នូវរបៀបវីរៈប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជន ដើម្បីយកចិត្តដៃគូរ បរទេសរបស់ខ្លួន ។ ទាក់ទងនឹងបញ្ហានេះ ពួកខាងអាណាចក្រជាតិទួរគី ដែល មានខ្នងរឹងមាំភាគតិច ដាក់ជំហររបស់ខ្លួនប្រឆាំងនឹងសកម្មភាពរបស់អ្នកកាន់ សាសនា ដោយចាត់ពួកគេថាជាអ្នកដើរថយក្រោយ ខណៈអ្នកអភិជនជាតិ ទួរគីជាច្រើននៅតែស្ថិតក្នុងដំណែងពិសេសៗដដែល ដោយប្រាប់ប្រជាជនរបស់ ខ្លួនថាក្រុមអ្នកគ្រប់គ្រងមិនមែនជាសត្រូវចំពោះគំនិត និង សកម្មភាពណាមួយ ដោយចេតនាសម្រាប់ផលប្រយោជន៍សាធារណៈនោះទេ។
ស្ថិតក្រោមកាលៈទេសៈដែលមានតាំងពីទសវត្សឆ្នាំ១៩៧០ មកនោះ ចំនួនសាលារៀន មជ្ឈមណ្ឌលអប់រំ និង សកលវិទ្យាល័យជាច្រើនដែលទទួល បានការជំរុញលើកទឹកចិត្តដោយលោក Gülen បានកើនឡើង ដើម្បីបម្រើតម្រូវ ការអប់រំរបស់មនុស្សទាំងក្នុង និង ក្រៅប្រទេស។ ដោយការវិភាគនូវស្ថាប័ន អប់រំទាំងឡាយដែលមានការជំរុញពីលោក Gülen នៅក្នុងប្រទេសអាឡឺម៉ង់ Jill Irvine បានបែងចែកស្ថាប័នទាំងនោះទៅជាក្រុម៖ មជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលអន្តរវប្បធម៌ និង វិទ្យាល័យ។3 អាណាព្យាបាលទាំងអស់គឺមាន ការចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងការផ្តល់នូវការអប់រំល្អៗទៅដល់កូនរបស់គេ ខណៈដែលវិធីសាស្រ្តនៃការអប់រំសម័យថ្មីនេះបែរជាធ្វើឲ្យក្មេងៗក្លាយជាមនុស្សអាត្មានិយម អវិជ្ជា និង លោភលន់ទៅវិញ។ នេះគឺជាបញ្ហារួមមួយដែលកើត មាននៅក្នុងប្រទេសជាច្រើន។ មូស្លីមបានស្តីបន្ទោសចំពោះការអប់រំបែបអា ណាចក្ររបស់លោកខាងលិច ដែលបង្ករឲ្យមានភាពខ្វះតំលៃខាងអត្តចរិក ខណៈដែលការអប់រំបែបសាសនានៅក្នុងពីភពមូស្លីមវិញ បានបរាជ័យធ្វើឲ្យរង ទុក្ខវេទនាក្នុងការបង្កើតនូវធនធានមនុស្សដែលមានសមត្ថភាពអាចដំណើរការ ជំនួញនៅក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិបាន។
គំរូនៃប្រព័ន្ធអប់រំដ៏ឧត្តុងឧត្តមរបស់ Gülen គឺជាប្រព័ន្ធមួយដែលលើក នូវតម្លៃមនុស្សជំនាន់ថ្មីដែលមានទាំងសីលធម៌ល្អ ជំនាញនិងសមត្ថភាពគ្រប់ ប្រភេទ ក្នុងយុគសម័យថ្មី។ គំនិតនៃការអប់រំរបស់លោកគឺផ្តោតលើសីលធម៌ល្អ ជាមួយនិងវិទ្យាសាស្រ្តនៅក្នុងការអប់រំ។ គំនិតនោះខ្លួនឯងមិនមែនជាអ្វីដែលថ្មី ទាំងស្រុងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយលោក Gülen មិនបានឲ្យគំនិត របស់គាត់រងនូវភាពលំអៀងទៅរកមនោគមវិជ្ជាណាទាំងអស់។ សំរាប់លោក Gülen ការអប់រំគឺជាការស្វែងរកចំណេះវិជ្ជានិងអភិវឌ្ឍអត្តចរិកខាងសិលធម៌ ល្អដែលមានការប្រកួតប្រជែងទៅនឹងវិទ្យាសាស្រ្តសម័យថ្មី ក្នុងការប្រឹងប្រែង ដើម្បីលើកស្ទួយនូវមនុស្សល្អៗ ដោយមិនគិតពីជាតិសាសន៍សាសនាឬពំណ៌ សម្បុរអ្វីឡើយ។ តើគំរូនេះអាចធ្វើទៅជោគជ័យដែរឬទេក្នុងបរិបទជាក់ស្តែង នៃប្រទេសនិមួយៗដោយផ្អែកទៅលើក្រុមអ្នកអប់រំដែលមានការលះបង់ដោយ មិនជាប់ពាក់ព័ន្ធទៅក្នុងរឿងនយោបាយ តែមែនទែនទៅបែរជាធ្វើឲ្យខូចដល់ ប្រយោជន៍សិស្ស និង មិនបានផ្តល់ប្រយោជន៍អ្វីដល់ស្ថាប័នអប់រំ ដូច្នេះ តើគោលដៅនោះអាចសំរេចទៅបានយ៉ាងដូចម្តេច?
គោលបំណងសំខាន់នៃការអប់រំគឺ មិនត្រូវមានទំនោទៅនឹងមនោគមវិជ្ជា អ្វីទាំងអស់។ នៅក្នុងទសវត្ស ១៩៦០ និង ១៩៧០ អាណាព្យាបាលរបស់ សិស្សជនជាតិទួរគីភាគច្រើនមានការភ័យខ្លាចទៅនឹងឥទ្ធិពលនៃទ្រឹស្តីផ្តាច់ការ (Maxist) និង ទ្រឹស្តីប្រឆាំងសាសនាដែលមានមកលើកូនៗរបស់គេហើយ ដូច្នេះ ពួកគេក៏បានរកឃើញនូវការអំពាវនាវឲ្យដើរតាមគំនិតអប់រំរបស់លោក Gülen។ មនុស្សជាច្រើនក៏មានភាពភ័យខ្លាចផងដែរចំពោះការប្រៀនប្រដៅ អំពីសាសនាក្នុងវិធីសាស្រ្តរបស់លោក Gülen ដែលបានដាក់ចញ្ចូលគ្នារវាង សីលធម៌ល្អនិងជំនាញសម័យទំនើប ប៉ុន្តែពួកគេក៏យល់ថា Gülen គឺជាមនុស្ស ទាន់សម័យម្នាក់ដែលគ្មានគំនិតជ្រុលនិយមអ្វីនោះទេ។ តំលៃសីលធម៌ដែល លោក Gülen ផ្តោតលើនោះ គឺជាចរិកលក្ខណៈជាសកលមួយយ៉ាងពេញ លេញ។ “លោក Gülen បានបង្ហាញថា ការអប់រំគឺជាដំណោះស្រាយចុងក្រោយ តែមួយគត់សំរាប់បញ្ហាសង្គមនិងតំរូវការរបស់មនុស្សជាតិ។ គ្រូគឺជាតំណាងឲ្យ តំលៃជាសកលដែលត្រូវបានអាណាព្យាបាលគោរពស្រលាញ់និងជាភ្នាក់ងារដ៏សំខាន់មួយរបស់រដ្ឋ”4។ ថ្វីបើគំនិតនៃការអប់រំបែបនេះមិនមែនជាអ្វីដែលថ្មីនៅ ក្នុងពិភពមូស្លីមក៏ដោយ ប៉ុន្តែការសំរេចបាននូវគំនិតនេះនៅក្នុងស្ថាប័នឯកជន ទាំងស្រុងគឺជាអ្វីដែលមានភាពថ្មីស្រឡាង។ ទោះបីជាប្រទួរគីមិនមែនជា ប្រទេសកុម្មុយនីសក៏ដោយ ប៉ុន្តែប្រព័ន្ធអប់រំរបស់វាត្រូវបានរៀបចំឡើង និង ធ្វើការត្រួតត្រាក្រោមរដ្ឋាភិបាលទាំងស្រុង។ ដូចនេះការអប់រំបែបឯកជនពុំទាន់ អាចមានការចាប់ផ្តើមនៅក្នុងប្រទេសទួរគីបាននៅឡើយទេ។ លើសពីនេះទៅ ទៀតការអប់រំដែលផ្អែកទៅលើតំលៃគឹត្រូវបានគេមើលងាយថានោះគ្រាន់តែជាឈ្មោះថ្មីមួយដែលគេដាក់លើសាសនាប៉ុណ្ណោះដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសទួរគី5។
មរតកនិងការប្រតិបត្តរដ្ឋធម្មនុញ្ញរបស់សូវៀតប្រឆាំងនឹងឥស្លាមត្រូវបានយកមកប្រើប្រាស់នៅក្នុងគោលនយោបាយទួរគីយ៉ាងជិតស្និតដើម្បីលុបបំបាត់ចោលនូវឥស្លាមតាមរយៈវិធីសាស្រ្តរដ្ឋធម្មនុញ្ញ។ “អាណាចក្រនិយមត្រូវបាន អនុវត្តឡើងតាមរយៈការសំរេចចិត្តជាជំហានៗ ដើម្បីកំចាត់ឥស្លាមមិនឲ្យដើរ តួរនាទីក្នុងច្បាប់គ្រប់គ្រងនិងការអប់រំហើយនិងជាសាសនាផ្លូវការ របស់រដ្ឋ”6។ ដោយមានការជួយពីក្រុមប្រឹក្សារដ្ឋកណ្តាលនៃកិច្ចការសាសនា នៅក្រោមការ គ្រប់គ្រងពីរដ្ឋាភិបាល រដ្ឋខាងអាណាចក្រមានទិសដៅបង្កើតនូវ ulama ខាង អាណាចក្រដែលតំណាងឲ្យការបកស្រាយទាំងអស់នៅក្នុងសាសនាឥស្លាម។ លោក Gülen ត្រូវបានគេសន្មត់ថាជាអ្នកប្រាជ្ញខាងអាណាចក្រផងដែរដើម្បី បំរើឥស្លាមជាផ្លូវការមួយដែលគាំទ្រដោយរដ្ឋាភិបាលទួរគី។ ដោយសារតែការ ឲ្យដំបូន្មានសាសរបស់លោកនៅឯ Bornava ទៅលើ shariah al-fitrah គឺលោក Gülen បានឆ្លងកាត់នូវការលំបាកជាច្រើន។ នៅចុងក្រោយនៃសម័យ សូរវៀតវាមិនសូវមានគ្រោះថ្នាក់អ្វីទៀតឡើយនៅក្នុងប្រទេសទួរគីដើម្បីពន្យល់ឲ្យគេបានដឹងថាឥស្លាមជាdin al-fitrah (សាសនាធម្មជាតិរបស់មនុស្សជាតិ) ប្រសិនបើអ្នកមិនបានយកទិដ្ឋភាពនយោបាយ និង សេដ្ឋកិច្ចរបស់ឥស្លាមមក ឡូកឡំនោះទេ។ ចុះហេតុអ្វីបានជាលោក Gülen ជួបប្រទះនូវបញ្ហាក្នុងការ ពន្យល់អំពី shariah al-fitrah ទៅវិញ?
ឈ្មោះមួយរបស់ឥស្លាមគឺត្រូវបានគេហៅថា din al-fitrah (សាសនា ធម្មេជាតិរបស់មនុស្សជាតិ)ហើយលោក Gülen បានបង្រៀនថា shariah al-fitrah គឺជាគោលការណ៍ដែលមានឥទ្ធិពលនៅក្នុងធម្មជាតិ(ឬនៅក្នុងជំនឿ) គឺជាច្បាប់ធម្មជាតិ។ ដំបូន្មានសាសនានៅក្នុង Bornava គឹលោក Gülen បាន ធ្វើការវិភាគនូវសារពីររបស់អល់ឡោះ ទីមួយគឺជាគួរអានដែលជាសារបញ្ជូន មកពីអល់ឡោះដែលមានលក្ខណៈជាសំដី ហើយទីពីរគឺជាសារសកលលោក ឬសារធម្មជាតិដែលជាការបង្ហាញពីឆន្ទៈ និង អំណាចនៅក្នុងសកលលោក។ តាមរយៈការអាននូវសារនៃសកលលោកនេះ យើងអាចយល់បាននូវច្បាប់ ធម្មជាតិរបស់អល់ឡោះ ដូចជាច្បាប់រូបវិទ្យា ច្បាប់គីមីវិទ្យា ច្បាប់ជីវៈវិទ្យា និង ច្បាប់គណិតវិទ្យា។ ដោយឃើញសារទាំងពីរនេះគឺជាការពិតដូចគ្នា លោក និយាយថា តាមរយៈសារទាំងពីរនេះមនុស្សអាចចំរើនការរស់នៅរបស់ខ្លួនបាន ទាំងជីវិតនៅលោកិយនេះនិងជីវិតបរលោក។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើយើងមិនដឹងនូវអត្ថន័យទាំងស្រុងអំពីគំនិតនេះទេ អ្នកស៊ើបការ សំងាត់គិតថា លោក Gülen កំពុងបង្រៀន shariah ក្នុងន័យប្រៀនប្រដៅ ខាងនយោបាយទៅកាន់មនុស្ស។ ជាក់ស្តែង ដោយមានការជំរុញពីអ្នកស៊ើប ការសំងាត់ អត្ថបទកាសែតត្រូវបានសរសេរឡើងប្រឆាំងលោក Gülen ហើយ លោកត្រូវបានដាក់បម្រាម ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារាប់ឆ្នាំ ថ្វីបើមុននឹងព្រឹត្តិការណ៍នេះកើតឡើង លោកបានបង្ហាញយ៉ាងច្បាស់ពីការ សង្ស័យទាំងឡាយក៏ដោយ ក៏លោកនៅតែត្រូវបានជាប់ពន្ធធនាគារអស់រយៈ ពេលប្រាំមួយខែដោយមិនមានទោសកំហុសអ្វីសោះ7។ ចាប់តាំងពីអាណាចក្រ Ottoman បានដួលរលំ សូម្បីតែពាក្យថា shariah ក៏ក្លាយទៅជាពាក្យមួយ ដែលរសើបផងដែរ នៅក្នុងប្រទេសទួរគី។ ទោះបីជាយ៉ាងណាក៏ដោយ ការ ពន្យល់ណែនាំរបស់លោក Gülen អំពី shariah al-fitrah ត្រូវបានគេដឹងថា វាមិនមែនជាវិវាទអ្វីនោះទេ។ គាត់ជំរុញឲ្យប្រជាជនមូស្លីមទួរគី ព្យាយាមឲ្យ តំលៃឲ្យបានជ្រៅពីអត្ថន័យឥស្លាម និងធ្វើការគ្រប់គ្រងនូវវិវាទឲ្យបាន លើគោល នយោបាយរដ្ឋ និង បញ្ហាមិនចាំបាច់ផ្សេងៗដែលមានទំនាក់ទំនាក់ទៅនឹងមនោ សញ្ចេតនាឥស្លាមឬជនមូស្លីម។ “សន្ទរកថារបស់លោក Gülen មិនគ្រាន់តែជា ភាពប្រកបដោយវោហារសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតនៅក្នុងការអនុវត្តន៍ផង ដែរ។ លោកបានជំរុញឲ្យអ្នកដើរតាមលោកទាំងអស់យល់ពីឧត្តមគតិរបស់ខ្លួន។ បន្ទាប់ពីការបង្ហាញរបស់លោក Gülen ដែលអ្នកដឹកនាំខាងផ្លូវចិត្ត និងខាង បញ្ញាមួយរូប អ្នកគាំទ្រលោកបានសម្របខ្លួនគេឲ្យស្របតាមយុទ្ធសាស្រ្តរបស់ លោក ហើយនិងដើរតាមគំនិតយល់ឃើញបែបឥស្លាមរបស់លោក(ijtihad) ទោះបីជាពួកគេមិនបានដាក់ឈ្មោះវាថាជា ijtihad ”។8
លោក Gülen មិនបាននិយាយអំពី “ឥស្លាមតាមបែបនយោបាយ” ក្រោមទំរង់ shariah al-fitrah នោះទេ តែផ្ទុយទៅវិញគាត់ផ្តោតទៅលើវិទ្យា សាស្រ្តពិតថាជាផ្នែកមួយដ៏សំខាន់នៅក្នុងកម្មវិធីអប់រំ។ ទោះបីជាយ៉ាងណាក៏ ដោយការរួមផ្សំរវាង វិទ្យាសាស្រ្តពិត និង តំលៃសីលធម៌មិនអាចធានាបាននូវ ប្រព័ន្ធអប់រំមានការរីកចំរើនបាននោះទេ។ ជំហានទី២នៃការអប់រំរបស់ Gülen គឺ“ការគិតពីផលប្រយោជន៍រួមឬការបំបាត់នូវភាពអាត្មានិយមហើយបង្កើតនូវសីលធម៌បម្រើដល់សហគមន៍ក្នុងវិស័យអប់រំ”9។
ទិដ្ឋភាពដ៏អាក្រក់នៃការអប់រំផ្នែកឯកជន ដែលទទួលបានជុំវិញពិភព លោកដោយសារចរិកនៃការគិតពីផលប្រយោជន៍ខ្លួនឯង គឺជាបញ្ហាជាក់ស្តែង មួយដែលលោក Gülen កំពុងតែព្រួយបារម្ភ។ សំរាប់ Gülen ការអប់រំគឺប្រៀប ដូចជាអាហារសំរាប់ព្រលឹងនិងស្មារតីដើម្បីយុវជនជំនាន់ក្រោយ។ សាលាដែល ដើរតាមគន្លងលោក Gülen បានបង្ហាញយ៉ាងច្បាស់ថាលោក Gülen មិនមាន បំណងបង្កើតឲ្យមានការទាញយកផលចំនេញអ្វីនោះទេ។ គាត់បានលើកទឹក ចិត្តមនុស្សរាប់ម៉ឺននាក់ ដែលមានគ្រប់ស្រទាប់វណ្ណៈទាំងអស់ ជាពិសេសគឺអ្នក អប់រំ និងអ្នកជំនួញ ឲ្យបង្កើតសាលារៀនដែលមានស្តង់ដាពិភពលោកនិង ដើម្បី អប់រំសិស្សឲ្យមានការលះបង់ដ៏ពេញលេញដូច្នេះសិស្សទាំងនោះអាចយកឈ្នះនូវភាពអាត្មានិយមនិងការវង្វេងជាមួយនឹងជីវិតបែបទាន់សម័យទាំងស្រុងបាន។
បញ្ហាសង្គមដែលនៅសេសសល់គឺជាទិដ្ឋភាពទីបីនៃការអប់រំរបស់លោក Gülen។ សំរាប់ Gülen សាលារៀនមិនអាចចាត់ទុកជាដីកោះមួយដែលនៅ ដាច់ឆ្ងាយពីសហគមន៍នោះទេ។ ការអប់រំគឺត្រូវតែអនុវត្តឡើងឲ្យមានទំនាក់ទង ជាមួយនឹងកិច្ចការសង្គម។ សាលាទាំងអស់គួរតែបង្កើតឲ្យមានព្រមគ្នានូវអ្នក អប់រំ អាណាព្យាបាល និងប្រជាជនដែលមានសមត្ថភាពខាងហិរញ្ញវត្ថុនិងឆន្ទៈ ក្នុងការចំណាយធនធានសម្ភារ សម្រាប់ការបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍ សិស្សានុសិស្សក្នុងទិដ្ឋភាពគ្រប់យ៉ាង។ដូច្នេះវាគឺជាការឯកភាពនិងចូលរួមសហការគ្នារវាងធាតុផ្សំបីចំនុចបញ្ចូលគ្នា។
ចំនុចចុងក្រោយនៃការអប់រំរបស់លោក Gülen គឺមានទំនាក់ទំនងទៅ នឹងបរិយាកាសទាំងមូលនៃប្រព័ន្ធអប់រំ។ តើគេអាចបង្កើតបរិស្ថានដែលគេចង់ បាន បំផុតសម្រាប់ទាំងអស់គ្នារួមមានបុគ្គលិក សិស្សានុសិស្ស អាណាព្យាបាល និង អ្នកជួយឧបត្ថមសាលារៀននិងមជ្ឍមណ្ឌលអប់រំបានដោយរបៀបណា? ប្រព័ន្ធអប់រំនោះគួរតែគ្មាននូវភាពតានតឹងរវាងប្រពៃណីនិងភាពទាន់សម័យ ឬ ភាពតានតឹងរវាងវិទ្យាសាស្រ្តនិងសាសនា។នេះគឺជាកិច្ចការមួយដ៏ធំដែលត្រូវតែសំរេចឲ្យបាន ជាពិសេសនៅក្នុងប្រទេសឥស្លាមជាកន្លែងដែលប្រព័ន្ធអប់រំជួប ប្រទះនូវបញ្ហាប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងប្រពៃណីនិងភាពទាន់សម័យ ឬ វិទ្យា សាស្រ្តនិងសាសនា។
ខណៈដែលឫសគល់នៃចលនានេះមានប្រភពមកពី Anatolia ឬគេហៅ ថាប្រទេសទូរគីក្នុងសម័យថ្មីនេះ ភាពល្បីល្បាញនៃសាលារៀនពិភព លោកគឺត្រូវចង្អុលបង្ហាញទៅកាន់គំរូអប់រំរបស់ Gülen ដែលមានការ អំពាវនាវជាសកល។ ភាពជោគជ័យដ៏ខ្ពស់ក្នុងវិស័យ គណិតវិទ្យា និង វិទ្យាសាស្រ្តនិងការសង្កត់ធ្ងន់ទៅលើចារិកលក្ខណៈជាគំរូរបស់គ្រូបង្រៀនព្រមទាំងឥទ្ធិពលរបស់វាទៅលើអាកប្បកិរិរយារបស់សិស្សគឺជាគុណភាពទាំងឡាយដែលអាណាព្យាបាលតែងតែមានការកោតសរសើរ10។
គ្មានចលនាដែលផ្អែកលើតម្លៃខាងសីលធម៌និងផ្លូវចិត្តណាដែលមានគ្រូ បង្រៀនប្រកបដោយគំរូនៃអាកប្បកិរិយាខាងសីលធម៌បែបនេះសំរាប់គ្រប់ពេល វេលានោះទេ ជាពិសេសនៅពេលដែលពួកគេមានទំនាក់ទំនងនៅក្នុងនយោ បាយ ដែលគណៈបក្សឬកងកំលាំងកំពុងតែមានទំនាស់ដណ្តើមអំណាចគ្នា។ ការបង្ហាញពីអាកប្បកិរិយាគំរូមួយឬការធ្វើជាមនុស្សគំរូសំរាប់សិស្សានុសិស្សគឺជាកិច្ចការមួយដ៏លំបាកក្នុងការសំរេចបាន។ ហើយនេះក៏ដំណើរជិវិតមួយដ៏ វែងឆ្ងាយផងដែរសំរាប់អ្នកអប់រមដែលមានការលះបង់និងគ្រូបង្រៀនអាជីបំម្នាក់។
បើនិយាយក្នុងន័យគំនិតតភ្ចាប់គ្នាជាប្រព័ន្ធនិងសំណើរជាលក្ខណៈទ្រឹស្តីការយល់ឃើញ និង វិធីសាស្រ្តរបស់លោក Gülen គឺមិនមែនជាអ្វីដែលថ្មីទាំង ស្រុងនោះទេ។ ឧទាហរណ៍ក្នុងសម័យអាណានិគមអង់គ្លេស អ្នកប្រាជ្ញមូស្លីម ឥណ្ឌាជាច្រើន11 គាំទ្រការអប់រំបែបនេះសំរាប់ជនមូស្លីម។ ទោះបីជាយ៉ាងណា ក៏ដោយ ពួកគេភាគច្រើនចង់សំរេចនូវគោលដៅរបស់ខ្លួនមិនថាឋិតនៅក្រោម ប្រព័ន្ធរបស់អង់គ្លេសឬបដិសេធទាំងស្រុងនឹងប្រព័ន្ធនោះតែម្តង។ បញ្ហាចំបង មិនអាស្រ័យលើថាតើ ក្នុងកំរិតណាដែលវាអាចប្រើជាមួយប្រព័ន្ធរបស់ប្រទេស អង់គ្លេសបានឬក៏អត់នោះទេ។ បញ្ហាសំខាន់នោះគឺតើយើងអាចសហការយក នូវតម្លៃសីលធម៌ក្នុងការអប់រំសម័យថ្មីនេះ ព្រមទាំងការអប់រំខាងអត្តចរិកមក ដាក់ក្នុងការអប់រំខាងវិទ្យាសាស្រ្តបានដោយរបៀបណា។ ពួកយើងត្រូវតែមាន នូវការអប់រំមួយដែលមានការជួយឧបត្ថមពីធនធានផ្ទាល់ខ្លួន និងគាំទ្រពីប្រជា ជននោះខ្លួនឯង។
ដោយសារតែសាលារបស់លោក Gülen មានការពេញនិយមខ្លាំងនៅ ក្នុងប្រទេសទួរគីអ្នកជំនួញនិងអ្នកអប់រំជាច្រើនបានមកចូលរួមបង្កើតនូវសាលា ឯកជនជាច្រើននៅក្នុងប្រទេសទួរគី។ នៅក្នុងទសវត្សទី៦០,៧០ និង៨០ប្រព័ន្ធ អប់រំដ៏ពិសេសនេះបានក្លាយជាព្រឹត្តិការណ៍មួយដ៍អស្ចារ្យនៅក្នុងប្រទេសទួរគី។នៅក្នុងទសវត្សទី៨០ គ្មាននក្រុមអាណាបក្រឬក្រុមជាតិនិយមណាក្រោកឈរ ប្រឆាំងនឹងព្រឹត្តការណ៍នៃការអប់រំបែបឯកជនរបស់ Gülen ដែលបានទទួល ជោគជ័យរួចជាស្រេចទៅហើយ និងមានការពេញនិយកក្នុងចំណោមស្រទាប់ យុវជនវ័យក្មេងដែលមិនគិតពីសាសនាឬំនោគ្គមវិជ្ជាខាងអាណាចក្រអ្វីនោះទេ។ក្រោយមកសហភាពសូរវៀតក៏បានដួលរលំ។
- បានបង្កើតនៅលើ ។