Tasawwuf រវាងINBISAT និង ITMINAN

ការរិះគន់ដ៏ធំមួយរបស់លោកខាងលិចចំពោះប្រជាជនមូស្លីមនោះគឺ មូស្លីម ខ្លាចទៅចំពោះព្រះរបស់ពួកគេខ្លាំងណាស់ ចំណែកឯព្រះរបស់គ្រិស្តសាសនា វិញជាព្រះដែលគួរឲ្យគោរពស្រលាញ់។ ទោះបីជាវាមិនមានព្រះផ្សេងគ្នាសំរាប់ សាសនានិងប្រជាជនផ្សេងៗក៏ដោយ(ព្រះគឹតែមួយនិងជាការរួបរួមនូវអ្វីៗទាំងអស់ ព្រះមិនពាក់ព័ន្ធនឹងភេទ ឬចំនួននោះទេ)ប៉ុន្តែអ្នកដើរតាមសាសនាទាំង អស់ព្យាយាមលាបពណ៌ព្រះរបស់ឲ្យខុសពីព្រះរបស់អ្នកដទៃ ដើម្បីបង្ហាញថា ព្រះរបស់គេមានមហិទ្ធិឬទ្ធិអស្ចារ្យជាងគេ។ ក្នុងនាមជាអ្នកមានជំនឿម្នាក់ដែល ដឹងថាពួកគេនឹងត្រលប់ទៅរកការកាត់សេចក្តីពីអល់ឡោះ ប្រជាជនមូស្លីម អំពាវនាវទៅរកអល់ឡោះដោយភាពកោតខ្លាច និង សេចក្តីប្រាថ្នាខ្លាំងក្នុងបេះ ដូងរបស់គេ ដោយការដើរតាមការណែនាំរបស់អល់ឡោះ និងមានទំនុកចិត្ត ទាំងស្រុងទៅរកអល់ឡោះ។ ពួកគេមានអារម្មណ៍ថា បេះដូងរបស់គេមានភាព ទូលាយ(inbisat)ផុសចេញពីក្តីសង្ឃឹមរបស់គេ។ ពួកគេដឹងថាប្រសិនបើពួគេ ដើរតាមគន្លងរបស់អល់ឡោះ ពេលនោះពួកគេនឹងលែងមានភាពភ័យខ្លាចនៅ ទីបញ្ចប់ ព្រោះគេដឹងថាទាំងនោះគឺជាការចង់បានរបស់អល់ឡោះ។ បន្ទាប់មក ទៀត ពួកគេព្យាយាមរស់នៅដោយស្មារតីនឹកឃើញទៅដល់អល់ឡោះយ៉ាងល្អ បំផុតហាក់បីដូចជាគេឃើញលោកយ៉ាងដូច្នោះដែរ(ដែលតាមពិតទៅពួកគេមិនបានឃើញអល់ឡោះទេ តែអល់ឡោះទៅវិញទេដែលមើលឃើញពួកគេគ្រប់ ពេលវេលា)។

ព្រះដ៏ខ្ពង់ខ្ពស់ពិតប្រាកដគឹមិនត្រូវការភស្តុតាងអំពីមហិទ្ធិឬទ្ធិដ៏អស្ចារ្យអ្វីនេះទេព្រោះថាមាននូវភស្តុតាងជាច្រើនដែលមានស្រាប់ទៅហើយអំពីអំណាច ដែលមាននៅគ្រប់ទីកន្លែងក្នុងរឿងរ៉ាវនិងបាតុភូតិគ្រប់យ៉ាងដែលមាននៅជុំវិញ យើង។ ពិភពនៃសត្វលោកមិនមែនសុទ្ធតែផ្គុំឡើងដោយវត្ថុធាតុទាំងឡាយ ដែលយើងអាចមើលឃើញទាំងអស់នោះទេ។ ឥស្លាមបានផ្តល់នូវគំនិតជា ច្រើនអំពីកំលាំងដែលមិនអាចមើលឃើញដែលនៅជុំវិញពិភពលោក និងសកល លោក ឬ ប្រព័ន្ធសុរិយគតិ។ តាមរបៀបផ្សេងៗជាច្រើនគួរអានបានរៀបរាប់ថាអ្វី គ្រប់យ៉ាងដែលមាននៅក្នុងផែនដី និង លំហរអាកាស ត្រូវបានបង្កើតសំរាប់បំរើ ដល់ផលប្រយោជន៍របស់មនុស្ស។ គួរអានក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា គ្មានកំលាំងបិសាចណាដែលអាចធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រុសស្រីដែលមានភាពស្មោះត្រង់បានឡើយ។ មនុស្សជាច្រើនដែលសិក្សានូវគម្ពីគួរអានលើក ដំបូងមិនជឿទេថា មនុស្សមានសមត្ថភាពបង្កើននូវកំលាំងជុំវិញខ្លួនរបស់គេ យ៉ាងច្រើន ហើយប្រើកំលាំងនោះដើម្បីប្រយោជន៍ខ្លួនឯង និងបង្កើតនូវ វិនាសកម្មជាច្រើន។ អ្វីគ្រប់យ៉ាងអាចកើនឡើងដោយមានឬក៏គ្មានការសហការ ពីកំលាំង ហើយអាចបង្កើននូវ​លទ្ធផលរបស់វាបាន។ តាមរយៈការធ្វើឲ្យមាន លទ្ធផលលើផែនដីឬតាមរយៈការបំផ្លាញសត្រូវរបស់គេនៅលើផែនដី មនុស្ស គ្រប់រូបរំពឹងថានឹងធានាបាននូវភាពយូរអង្វែង និង សុភមង្គលជារៀបដរាប។ អល់ឡោះបានព្រមានមនុស្សនៅក្នុងគម្ពីគួរអានថា នេះមិនមែនជារបៀបដែល ធ្វើឲ្យយើងមានសុភមង្គលនោះទេ។ លើសពីនេះទៅទៀត គ្មានហេតុផលអ្វី ដែលត្រូវគេធ្វើបាបនៅលើផែនដីនេះដោយគ្រាន់តែមានមន្ទឹលសង្ស័យនោះទេ៖

ជាការពិតណាស់ពួកដែលធ្វើសច្ចាប្រណិធាននឹងអ្នក ការពិតពួកគេធ្វើ សច្ចាប្រណិធាននឹងអល់ឡោះទេ យ៉ាទុន(ជំនួយ)អល់ឡោះនៅពីលើ ដៃរបស់ពួកគេ ដូចនេះជនណាដែលបានបំពារបំពានសម្បថ ការពិតជន នោះបំពារបំពានសម្បថទៅលើខ្លួនឯងប៉ុណ្ណោះ។ រីឯជនដែលបាន បំពេញនូវអ្វីដែលខ្លួនបានសន្យានឹងអល់ឡោះហើយនោះ លោកនឹងផ្តល់ ទៅជននោះនូវសំណងមួយដ៏ធំក្រៃលែង។ ហើយអធិបតេយ្យភាព មេឃាទាំងឡាយនិងដីគឺជាកម្មសិទ្ធិអល់ឡោះ។ លោកនឹងអភ័យទោស ឱ្យជនដែលលោកប្រាថ្នាហើយលោកនឹងធ្វើទណ្ឌកម្មជនដែលលោកប្រាថ្នា។ ហើយអល់ឡោះជាអ្នកដែលអភ័យទោសឱ្យអាណិតអាសូរ បំផុត។36

ភាពសប្បុរសនិងការអាណិតស្រលាញ់របស់អល់ឡោះគឺសំរាប់ទាំងអស់គ្នាប៉ុន្តែមិនមែនមានន័យថាអល់មិនដាក់ទោសមនុស្សដែលក្រឡិចក្រឡុច និង មានសកម្មភាពអាក្រក់ចំពោះមនុស្សល្អដែលគ្មានកំហុស ឬប្រឆាំងទៅនឹង ភ្នាក់ងារដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពរជ័យពីឋានសួរគ៌នៅលើផែដី នោះឡើយ។ ប៉ុន្តែមនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាអល់ឡោះដែលមាន ភាពអាណិតស្រលាញ់អាចប្រែទៅជាភាព “ឃោរឃៅ” ដោយការដាក់ទោស ចំពោះអ្នកដែលបានសន្សំនូវលទ្ធផលអាក្រក់តាមរយៈការប្រព្រឹត្តិរបស់ខ្លួនទៅ វិញ។ តើវាជាកំហុសនៃការរៀបចំរបស់អល់ឡោះឬ ដែលបង្កើតឲ្យមនុស្សមាន ភាពខ្វះខាត ឬមានសមត្ថភាពមានកំរិត ក្នុងការស្វែងយល់ពីហេតុផល និងឲ្យ តំលៃឲ្យបានពេញលេញទៅលើខ្លឹមសារនៃវត្តមានរបស់មនុស្សនិងទំនាក់ទំនង របស់វាទៅនឹងអល់ឡោះ និងសកលលោក?

ហេតុផលដែលមិនស៊ីជំរៅរបស់មនុស្សគឺមានកំរិតខ្លាំងណាស់ដែលនាំឲ្យមានការយល់ច្រលំយ៉ាងច្រើនសូម្បីតែបញ្ហាក្នុងជីវិតលើលោកសព្វថ្ងៃ។ ពិភព ខាងផ្លូវចិត្តកាន់តែមានភាពស្មុគស្មាញថែមទៀត ក្នុងការយល់ឲ្យបានទូលំ ទូលាយ និង ដើរតាមទិសដៅធម្មជាតិដែលត្រូវបានលាក់កំបាំងនៅក្នុងគម្ពី គួរអាន។ អល់ឡោះបានបង្កើតនូវអំណាចជាច្រើនទៅក្នុងប្រព័ន្ធនៃកំលាំង ធម្មជាតិនិងទៅក្នុងពូជសាសន៍របស់មនុស្សទូទៅ ប្រជាជាតិនិងបុគ្គលជាក់ លាក់។ អល់ឡោះបានព្រមានមនុស្សតាមរយៈព្យាការី មិនឲ្យផ្តោតអារម្មណ៍ ជឿទៅលើព្រះដែលមានរូបភាពជាមនុស្សក្នុងទំរង់គ្រប់ប្រភេទ និង ទប់ទល់ជា មួយផែនការអាក្រក់របស់មនុស្សដែលមានចិត្តឃោរឃៅ។ ដើម្បីឲ្យគោល ការណ៍នោះមានភាពច្បាស់ឲ្យមនុស្សទូទៅយល់ គម្ពីគួរអានបានប្រាប់យើង នូវរឿងរ៉ាងពីអតីតកាលជាច្រើន។ មនុស្សស្ទើរតែគ្រប់គ្នាទាំងអស់មិនថាអ្នក ដែលមានជំនឿ ឬគ្មានជំនឿនោះទេ ដឹងច្បាស់ថា នៅក្នុងគួរអានគឺមានប្រវត្តិនៃ រៀងជាច្រើន ដូចគ្នាទៅនឹងគម្ពីរបស់សាសនាផ្សេងៗដែលមានអាយុកាល ចំណាស់ជាងផងដែរ។

ឧត្តមគតិនៅពីក្រោយរឿងរ៉ាវដែលមាននៅក្នុងគម្ពីសាសនាផ្សេងៗគឺមិនមានភាពងាយស្រួលក្នុងយល់អត្ថន័យដ៏ពេញលេញ។ មនុស្សអាចងាយនឹង បង្វែរអត្ថន័យនៃឃ្លាពិសេសៗដែលមាននៅក្នុងគម្ពីសាសនានោះ ហើយយក ទៅប្រើប្រាស់ខុសក្នុងហេតុផលទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ បន្ថែមពី លើភាពដែលមើលទៅហាក់ដូចជាមានភាពប្រឆាំងគ្នាខ្លះៗមនុស្សអាចនឹងយល់ថា ឃ្លានឹងច្បាប់ដែលមាននៅក្នុងគម្ពីសាសនាអាចមានភាពស្មុគស្មាញច្រើន។ លក្ខណៈបែបនេះ អាចកើតឡើងបានដោយសារតែហេតុផលនៃការយល់ដឹង របស់មនុស្សមានកំរិត។ គ្មានវិធីសាស្រ្តដែលសំអាងលើការពិសោធន៍ណាមួយ ដែលមានលក្ខណៈគ្រប់គ្រាន់ អាចយល់បានអំពីសារដែលអល់ឡោះចង់ប្រាប់ មកដល់មនុស្សទាំងអស់បានឡើយ។ លើសពីនេះទៅទៀត គំនិតប៉ាន់ស្មាន មួយចំនួនរបស់មនុស្សមួយក្រុម ក៏អាចនាំទៅរកនូវគំនិតបកស្រាយផ្សេងៗគ្នា ផងដែរតាមរយះការដកស្រង់នូវគម្ពីសាសនាផ្ទាល់ឬមិនផ្ទាល់។ នេះអាច និយាយបានថាវាកើតឡើងស្ទើរតែគ្រប់គម្ពីសាសនានិងជាតិសាសន៍របស់មនុស្សទាំងអស់ដែលទទួលបាននូវមរតកសាសនា។ គម្ពីរគូរអានបានបំបាត់ចោល នូវភាពខ្វល់ខ្វាយប្រភេទនេះនៅក្នុងការបកស្រាយឃ្លាមួយចំនួនរបស់វា តាម រយៈឧទាហរណ៍ដែលណែនាំដោយព្យាការីមូហាំម៉ាត់។ ឥឡូវនេះ បើមនុស្ស ពិតជាមានចំណេះដឹង មានភាពស្មោះត្រង់ និង មានការប្រុងប្រយ័ត្នក្នុង ការស្វែងយល់អំពីភាពលាក់កំបាំង និង ភាពជ្រាលជ្រៅនៃសាររបស់គម្ពីគួរអាន ព្រមទាំងឧត្តមគតិរបស់ព្យាការី ពួកគេនឹងអាចទទួលបានពរជ័យប្រកបដោយ ចំណេះដឹងពិសេសៗនិងរចនាបថរស់នៅដោយសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែគ្រប់ពេល វេលាដែលឋិតនៅក្រោមសម្ពាធនយោបាយនិងសេដ្ឋកិច្ចសូម្បីតែអ្នកប្រាជ្ញក៏មិន យល់ពីសាររបស់គួរអានបានដែរ។

លោក Gülen បានចង្អុលបង្ហាញថាមនុស្សដែលមានហេតុផលមិនស៊ី ជំរៅងាយនឹងធ្លាក់ទៅក្នុងភាពវង្វេងនៃសាររបស់គម្ពីគួរអាន ហើយអ្នកសិក្សា គួរអានជាច្រើនអាចនឹងយល់ថា ឃ្លារបស់គួរអានមានភាពប្រឆាំងគ្នា។ ទោះជា យ៉ាងណាក៏ដោយការសិក្សាដ៏ស៊ីជំរៅមួយបានបង្ហាញថា ខ្លឹមសារនៃសារដ៏ខ្ពង់ ខ្ពស់នេះ មិនមានអត្ថន័យបែបភាសាដែលមានលក្ខណៈចង្អៀតនោះឡើយ ហើយភាពដែលមើលទៅទំនងជាប្រឆាំងគ្នានោះ គឺគ្រាន់តែជាការបង្ហាញពី លំដាប់លំដោយខុសៗគ្នា សំរាប់ប្រភេទនៃទង្វើនិងកាលៈទេសៈផ្សេងៗគ្នាតែ ប៉ុណ្ណោះ។ គោលការណ៍ស្នូលមួយលើកឡើងថា ក្នុងនាមជាមូស្លីមឬអ្នកដែល មានជំនឿដ៏ស្មោះត្រង់ម្នាក់ទាមទារឲ្យយើងងើបឈរឡើងដើម្បីប្រឆាំងផែនការមួយដែលគេស្គាល់ថាជាទង្វើអាក្រក់  នៅតែគោលការណ៍ដែលត្រូវបានគេយក មកអនុវត្តនិងរក្សាទុកដដែល។ ផ្អែកទៅតាមកំលាំងឃោឃៅដ៏អាថ៌កំបាំង អល់ឡោះបាននិយាយម្តងហើយម្តងទៀតថាកំលាំងពីឋានសួរគ៌គឺមានភាពគ្រប់គ្រាន់ណាស់ទៅហើយដើម្បីទប់ទល់នឹងផែនការបិសាចដែលចង់បំផ្លាញមនុស្សលោកនិងវិញ្ញាណរបស់ពួកគេនៅក្នុងសហគមន៍និងសង្គមមនុស្សទូទៅ។ ដើម្បី បញ្ជាក់ពីបញ្ហានេះ គម្ពីរគូរអាន​ លើកឡើងនូវព្រឹត្តិការណ៍ និង រឿងជាច្រើន​ ដែលត្រូវបានគេដឹងថាមាននៅក្នុងគម្ពីរសាសនាផ្សេងៗផងដែរ៖

ហើយយើងពិតជាបានចាត់បញ្ជូនមូសាយ៉ាងពិតប្រាកដមែន ដោយ អាយ៉ាត់របស់យើង ឱ្យបញ្ចោញក្រុមមនុស្សរបស់អ្នកពីភាពងងឹតទាំង ឡាយឆ្ពោះទៅកាន់ពន្លឺរស្មី ហើយឱ្យរំលឹកពួកគេពីទិវាទាំងឡាយរបស់ អល់ឡោះ។ ជាការពិតណាស់នៅក្នុងការងារទាំងនេះ គឺពិតជាភស្តុតាង សម្រាប់រាល់អ្នកដែលស៊ូទ្រាំ ជាអ្នកដែលកតញ្ញូតាបំផុត។ ហើយនៅ ពេលដែលមូសាថា ទៅកាន់ក្រុមមនុស្សរបស់ពួកគេថា ចូរពួកអ្នកនឹកទៅ ការុណភាពរបស់អល់ឡោះមកលើពួកអ្នក នៅពេលដែលលោកបាន សង្គ្រោះពួកអ្នក ពីបនហ្វារ៉ាអុង ពួកគេបានធ្វើទារុណកម្មដ៏អាក្រក់បំផុត ហើយពួកគេអារកបុត្រាទាំងឡាយរបស់ពួកអ្នកហើយពួកគេទុកជិវិតនារីទាំងឡាយរបស់ពួកអ្នក។ ហើយនៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺជាការ សាកល្បងមួយដ៏មហិមាបំផុតពីម្ចាស់របស់ពួកអ្នក37

មានអ្នកប្រាជ្ញមូស្លីមជាច្រើន មិនបានទទួលការបណ្តុះបណ្តាលឲ្យបាន គ្រប់គ្រាន់ដើម្បីដោះស្រាយនូវបញ្ហានៃការបែកបាក់គ្នាខាងសាសនា និង មនោ គមវិជ្ជា ដែលគេអាចសំគាល់ឃើញមាននៅក្នុងគម្ពីរគូរអាន និង ក្នុងជីវិតរស់នៅ​ ។ អ្នកនិពន្នដែលមានគំនិតបែបសាសនាមួយចំនួន មិនបានយល់ឲ្យបានស៊ី ជម្រៅពីអត្ថន័យនៃភាពយុត្តិធម៌របស់អល់ឡោះដែលប្រកបទៅដោយលទ្ធផល គ្រប់បែបយ៉ាងរបស់វានាំទៅរកពរជ័យ និង ការបង្ហាញពីភាពឃោឃៅនៃប្រព័ន្ធ យុត្តិធម៌ធម្មជាតិដ៏ច្រើននោះឡើយ។ លោក Gülen បានធ្វើការយ៉ាងសកម្ម ក្នុងការស្វែងយល់សម្រាប់ខ្លួនឯង និងអ្នកគ្រាំទ្ររបស់លោកអំពីរបៀប រក្សា សកម្មភាពរបស់ខ្លួនឲ្យស្ថិតក្នុងគន្លង ដែលមានឧត្តមគតិប្រកបដោយពរជ័យពី អល់ឡោះ និងរបៀបដែលរក្សាការពារមនុស្សឲ្យចាកឆ្ងាយពីផែនការអាក្រក់នៃ កម្លាំងរបស់បីសាចនិងពីផែនការអាក្រក់របស់មនុស្សឃោឃៅដែលរៀបចំឡើងដើម្បីធ្វើឲ្យមនុស្ស និង សង្គមមានផលប៉ះពាល់។ គ្មានមនុស្សក្រអឺតក្រទម និង មនុស្សអវិជ្ជាណាអាចរក្សាបាននូវគន្លងប្រកបដោយឧត្តមគតិនិងសកម្មភាពបែបនេះបានទេ។ ឥស្លាមមិនមែនជាឈ្មោះនៃគំនិតឬគោលការណ៍ធម្មតាៗនោះ ទេ វាគឺជាទស្សនៈវិស័យនៃជីវិតប្រកបដោយភាពល្អប្រសើរ និង គុណធម៌ជាង គេ សម្រាប់មនុស្សគ្រប់រូប ដោយមិនគិតអំពីជាតិសាសន៍ សាសនា ភេទនោះ ឡើយ ។ ការស្វែងយល់ និង ដើរតាមគន្លងនោះគឺជាកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ មនុស្សម្នាក់ៗហើយក៏ជាការទទួលខុសត្រូវរួមក្នុងពេលតែមួយផងដែរ។

អ្នកដែលបានដឹងច្បាស់ពី ភាពគ្មានអ្វីជាកម្មសិទ្ធិរបស់ខ្លួនឯង ចំពោះ អល់ឡោះ នឹងទទួលបានលំនឹងទាំងក្នុងជីវិតរស់នៅ សាសនា​ និង ទំនាក់ទំនងជាមួយមនុស្ស…..។ ក្នុងឃ្លាគូរអានជាច្រើនលើកឡើងថា ដើម្បីក្លាយខ្លួនជាអ្នកមានជំនឿដ៏ពិតម្នាក់គឺត្រូវផ្អែកលើភាពសុច្ចរិតរបស់ខ្លួន និង ភាពគួរជាទីទុកចិត្តក្នុងសម្តី សកម្មភាព អារម្មណ៍ និង វិញ្ញាណ ដ៏អាថ៌កំបាំង។ គេក៏ត្រូវគិតគូរទៅលើកម្រិតនៃភាពយុត្តិធម៌ និង​ ភាពគួរ ជាទីទុកចិត្តនោះផងដែរ ដែលជាមូលដ្ឋានគ្រឹះនៃសុភម័ង្គលទាំងក្នុង លោកនេះ និង ថ្ងៃបរលោក38

លោក Gülen មានជំហរយ៉ាងរឹងមាំក្នុងភាពជឿជាក់របស់លោកថា វាជាការងាយស្រួលទេក្នុងការផ្សព្វផ្សាយការប្រៀនប្រដៅសាសនាឬតម្លៃផ្សេងៗដោយផ្អែកលើសារដែលលេចឡើង និង លាក់កំបាំងនៃគម្ពីរគូរអាន ប៉ុន្តែអ្វីដែល ពិបាកនោះគឺការឲ្យតម្លៃ ឬ ដើរតាមវាក្នុងបរិបទជាក់ស្តែងក្នុងវិស័យនយោបាយ និង ការលំបាកផ្នែកសេដ្ឋកិច្ច ។ ត្រង់ចំណុចនេះលោក Gülen បានលើកឡើង នូវហាទីសមួយថា៖ គ្មាននរណាម្នាក់​រួមទាំងខ្ញុំផងដែរ អាចធ្វើដំណើរទៅកាន់ ឋានសួគ៌តាមរយៈទង្វើរបស់គេបានឡើយ លុះត្រាតែអល់ឡោះយកភាពមេត្តា របស់លោកមកខ្ចប់ខ្ញុំ។ មានរឿងជាច្រើន ឥស្លាមបានបង្ហាញថា គ្មានភាពជាអ្នក ដែលស្និទ្ធស្នាលនឹងអល់ឡោះណាអាចត្រូវបានគេប្រើជាគ្រឿងកែខ្លួន ដើម្បី បំបាត់ចោលនូវលទ្ធផលនៃបាបកម្ម ហើយក៏គ្មានបុគ្គល  ឬប្រជាជាតិណាមាន ជាប់ពាក់ព័ន្ធនឹងសកម្មភាពភាពបាបដោយចេតនានោះដែរ ។ ទោះជាយ៉ាង ណាក៏ដោយ ការមិនលើកឡើងនូវភាពជាអ្នកដែលស្និទ្ធស្នាលនឹងអល់ឡោះ មិនមែនមានន័យដោយស្វ័យប្រវត្តិថាឥស្លាមមិនឲ្យតម្លៃលើកម្លាំងនៃអំណាចផ្លូវចិត្តរបស់មនុស្សដែលប្រកបទៅដោយគុណធម៌នោះដែរ ។ ជីវិតរស់នៅបែប ជំនឿគឺមានភាពខុសគ្នាឆ្ងាយពីជីវិតបែបអាក្រក់ឃោឃៅដែលជាជីវិតមួយដ៏គួរ ឲ្យទាក់ទាញ និង អាចជារង្វាន់សម្រាប់មនុស្សសាងបាប ។ ការតស៊ូខាងបញ្ញា និង ផ្លូវចិត្តរបស់លោក Gülen និង​អ្នកដែលទទួលបានកម្លាំងចិត្តពីលោក គ្មានអ្វីពាក់ព័ន្ធនឹងការចង់ដណ្តើមរដ្ឋ ឬ អំណាចនរយោបាយនៅក្នុងប្រទេស ទួរគីឬទីណានោះទេ ។ នៅក្នុងការផ្តល់ដំបូន្មាន និង​ សំណេររបស់ Gülen មាននូវសង្គ្រាមខាងបញ្ញាដែលផ្តើមឡើងដោយភាពវាងវៃដើម្បីប្រឆាំងនឹងរបៀបគ្រប់គ្រងនិងកាន់កាប់សម្បត្តិសាធារណៈដោយគ្មានទល្ធផលល្អពីសំណាក់អ្នកដឹកនាំខាងនយោបាយ និង យោធាដែលមានអំណាច ។​​​ លោកបានធ្វើការញែក ឲ្យឃើញពីភាពខុសគ្នារវាង លក្ខណៈនៃភាពពិតក្នុងឆន្ទៈរបស់អល់ឡោះ និង ប្រព័ន្ធយុត្តិធម៌ ដែលភ្ជាប់មកជាស្រេចមានការពារដោយកម្លាំងឋានសួគ៌ឬ បិសាច នៅលើផែនដី និង ក្នុងប្រព័ន្ធសុរិយគតិទាំងអស់ ដែលបញ្ញា និង ការស្រមើលស្រមៃរបស់មនុស្សដឹងឬមិនទាន់ដឹង។39 គួរឲ្យសោកស្តាយរដ្ឋា ភិបាលមូស្លីមជាច្រើន បន្តប្រព្រឹត្តិនូវការមិនទទួលខុសត្រូវ និង យកសម្បត្តិ ជាតិមកប្រើប្រាស់ខុសតាមតែអំពើចិត្ត និង បែរជាធ្វើឲ្យមនុស្សជាច្រើនគ្មាន សមត្ថភាពក្នុងការប្រកបរបរកស៊ីចិញ្ចឹមជីវិត ឬ រំខានពួកគេទៅវិញ ។ ប៉ន្តែ បញ្ហានេះ គ្មានអ្វីពាក់ព័ន្ធនឹងភាពខ្វះការយល់ដឹងរបស់ប្រជាជនមូស្លីមអំពីលទ្ធិ ប្រជាធិបតេយ្យឬនិតិវិធីច្បាប់ដូចអ្វីដែលពួកប្រជាជនលោកខាងលិចជឿនោះទេ ។ មានមេដឹកនាំនិងអ្នកគ្រប់គ្រងលំដាប់ៗជាមូស្លីមជាច្រើនមិនបានគិតគូរអំពី ប្រជាជន់របស់ខ្លួននោះទេ ។ មានភស្តុតាងមួយដែលបង្ហាញពីបាតុភូតនេះ គឺ អ្នកគ្រប់គ្រងលំដាប់កំពូលៗនិងសហគមជំនួញរបស់មូស្លីមសម័យថ្មីនេះ ជឿថា រាស្ត្រថ្នាក់ទាប់គឺជាបន្ទុកខាងសេដ្ឋកិច្ចមួយដែលមិនចាំបាច់មកលើប្រជាជាតិ ដូច្នេះពួកគេអាចផ្ទេរសម្បត្តិសាធារណៈទៅកាន់លោកខាងលិចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបាន ។ ដូចអ្វីដែល Yildirim បានសំគាល់ថា៖

ផ្ទុយពីអ្វីដែលគេសង្កេតឃើញក្នុងពិភពលោកនៅឯមជ្ឈឹមបូព៌ា គំនិតនៃ ការជួលទឹកដី ដើម្បីឲ្យគេវិនិយោគធនធានធម្មជាតិធ្វើឲ្យមានការថ្លែង អំណរគុណចំពោះធនធានថាមពលដ៏ច្រើនសន្ធឹកសន្ធាប់។ រដ្ឋដែលស្ថិត ក្នុងតំបន់នោះ មិនបានផ្អែកលើប្រាក់ចំណូលដែលជាពន្ធនោះទេ។ រដ្ឋ នោះ និងចំពោះអ្នកគ្រប់គ្រងលំដាប់កំពូលៗ ធ្វើការប្រមូលប្រាក់ចំណូល ពីការលក់នូវធនធានធម្មជាតិក្នុងទីផ្សាពិភពលោក…..។ អវត្តមាននូវការ ពឹងផ្អែកលើសហគមន៍របស់ស្ថាប័នរដ្ឋ ជាលទ្ធផលបង្កឲ្យមាននូវការមិន ទទួលខុសត្រូវចំពោះលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន40

រដ្ឋរបស់ប្រទេសទួរគីគឺជាករណីមួយដែលមិនដូចទៅនឹងប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាដែលមានលក្ខណៈខុសប្លែកពីគេ ដែលមានយន្តការរបស់រដ្ឋពឹង ផ្អែកលើធនធានធម្មជាតិ។ ជាលទ្ធផល ទោះបីជាមានការវាយប្រហារយ៉ាងឃោ ឃៅជាលក្ខណៈបើកចំហរគ្រប់ប្រភេទទៅលើអារម្មណ៍សាសនាដ៏ល្អរបស់ប្រជាជនក៏ដោយ លោក Gülen ដែលជាអ្នកប្រាជ្ញសាសនាម្នាក់នៅតែហៅប្រជាជន របស់ខ្លួនថាជាមនុស្សដែលមាននូវកាយវិការនិងឆន្ទៈល្អក្នុងការព្យាយាមបង្រួបបង្រួមសហគមន៍ដែលមាននៅក្នុងរដ្ឋជាជាងការនាំឲ្យមានបញ្ហាសាសនាដែល បង្កើតជាឆាកល្បែងរបស់នយោបាយ។ ធាតុផ្សំដែលជាខ្លឹមសាររបស់ឥស្លាមដ៏ ឧត្តុងឧត្តមរបស់ឥស្លាមនេះ គឺមិនឃើញមាននៅក្នុងចលនាមូស្លីមនៅក្នុង ពិភពលោកសព្វថ្ងៃនេះទេ។ ទំនាក់ទំនងរវាងព្រលឹងរបស់មនុស្សនឹងអ្នកបង្កើត ព្រលឹងនោះ គឺជាបញ្ហាមួយដែលស្មុគស្មាញបំផុត ហើយបើមិនមានការបូក បញ្ចូលគ្នានូវការកោតខ្លាចចំពោះអល់ឡោះ ដោយក្តីសង្ឃឹមឲ្យមាននូវការ ស្រឡាញ់ជាអមតៈជាមួយនិងភាពមេត្តាពីអល់ឡោះក្នុងពេលតែមួយ ហើយបើ គ្មានការបូកបញ្ចូលគ្នានូវការកោតខ្លាចចំពោះអល់ឡោះនៅក្នុងស្មារតី និងបេះ ដូងរបស់ពួកគេទេ នោះមិនមានបុព្វហេតុដ៏អស្ចារ្យណានៅក្នុងលោកអាចរក្សា បានយូរអង្វែងនោះឡើយ។ ដោយគ្មាន itminan(ភាពរីរាយដ៏ពេញលេញជា មួយអល់ឡោះ)រឹងមាំនៅក្នុងបុគ្គលម្នាក់ៗនោះទេ គេមិនអាចទទួលបានកំរិត rida មួយខ្ពស់បានឡើយ មានន័យថាជាការព្យាយាមសំរេចអ្វីមួយនៅក្នុងស្ថាន ភាពអាក្រក់ឲ្យបានយ៉ាងប្រសើរបំផុតហើយកសាងនូវជីវិតមួយដោយជោគជ័យដោយគ្មានការប្រឆាំងប៉ះបោរអ្វីនោះឡើយ។ លោក Gülen គឺជាគំរូដ៏ល្អម្នាក់ គាត់មិនដែលធ្វើបដិវដ្តន៍ប្រឆាំងរដ្ឋាភិបាល ឬប្រជាជនរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញគាត់បានទទួលជោគជ័យខាងសាសនានិងផ្លូវចិត្តជាច្រើនដែលអ្នកដឹកនាំសាសនានិងនយោបាយដែលស្ថិតនៅសម័យដំណាលគ្នាជាមួយគាត់បានទទួលភាពបរាជ័យក្នុងការដឹកនាំ។

Pin It
  • បានបង្កើតនៅលើ
Copyright © 2026 Cascade Trust. Fethullah Gülen's Official Web Site. All Rights Reserved.
fgulen.com is the official source and licensor of the works of the renowned Turkish scholar and intellectual Fethullah Gülen. Operated by Paramus Publishing with permission of Cascade Trust.