ការបកស្រាយទ្រឹស្តីរបស់ Rumi តាមរបៀបលោក Gülen
អ្នកប្រាជ្ញដែលអាក្រក់បំផុត គឺជាប្រភេទអ្នកប្រាជ្ញដែលតែងតែទៅអែប អបជាមួយនឹងស្តេច ហើយស្តេចដែលល្អបំផុតគឺស្តេចដែលតែងតែទៅ សួរសុខទុក្ខអ្នកប្រាជ្ញ។ ស្តេចដែលវាងវៃតែងតែឈរនៅមាត់ទ្វារផ្ទះ របស់ អ្នកក្រ ហើយរឿងដែលគួរឲ្យខ្មាស់អៀនបំផុតគឺអ្នកក្រដែលតែងតែឈរ នៅមុខទ្វារផ្ទះរបស់ស្តេច។
អ្នកប្រាជ្ញ Rumi
មនុស្សគួរតែមានទំនួលខុសត្រូវ ក្នុងការបង្ហាញពីសេចក្តីមេត្តាធម៌ទៅ កាន់ភាវៈមានជីវិតទាំងអស់ ជាលក្ខខណ្ឌមួយដែលតម្រូវទៅលើមនុស្ស លោក។ ប្រសិនបើគេបង្ហាញសេចក្តីមេត្តាកាន់តែច្រើន នោះគេនឹងកាន់ តែខ្ពង់ខ្ពស់ ផ្ទុយមកវិញ កាលណាគេជ្រើសរើសយកទង្វើខុសឆ្គង ការគាបសង្កត់ និង ភាពគ្មានមនុស្សធម៌កាន់តែច្រើននោះគេនឹងបាត់បង់ ការគោរព និង ទទួលភាពអាម៉ាស់ ចុងក្រោយគេនឹងបាត់បង់តំលៃទៅ កាន់មនុស្សជាតិ។
អ្នកប្រាជ្ញ Fethullah Gülen
នៅក្នុងសំណេររបស់ Jalaluddin Rumi (១២០៧-១២៧៣) (ជាអ្នកប្រាជ្ញម្នាក់ដែលបានមើលឃើញថាចំនុច កំពូលនៃសុភ មង្គលគឺស្ថិតនៅក្នុងសេចក្តីលំបាកសំរាប់អ្នកដែលគួរឲ្យកោតសរសើបំផុតនោះ) បញ្ជាក់ថាគំលាតរវាងសេចក្តីសុខ និង សេចក្តីទុក្ខលំបាកគឺ គ្រាន់តែជាគំលាតដ៏តូចមួយប៉ុណ្ណោះ។ ក្តីស្រឡាញ់ប្រភេទនេះគឺមានតិចតួច ណាស់នៅក្នុងជីវិតរស់នៅសម័យទំនើបបច្ចុប្បន្ននេះ។ អត្ថន័យនៃការលះបង់ និង ភាពលំបាកវេទនាសម្រាប់សេចក្តីស្រលាញ់គឺលែងមានតទៅទៀតហើយ នៅក្នុងគំនិតមនុស្សសម័យនេះ នៅក្នុងប្រភេទសង្គមដែលមានឧស្សាហកម្ម ជឿនលឿនទាំងអស់ ហើយមនុស្សជាច្រើនយល់ថា វាជាភាពមិនថ្លៃថ្នូរទេ ដែល បង្ហាញក្តីស្រលាញ់ទៅកាន់មនុស្សដែលមិនបានតប ក្តីស្រលាញ់មកកាន់ពួកគេ វិញនោះ។ នៅក្នុងបរិបទនេះ លោក Gülen បានប៉ុនប៉ងកែប្រែនូវកំលៀតនៃ សង្គមសម័យថ្មីជាមួយនិងសេចក្តីស្រលាញ់ និងការលះបង់សំរាប់មនុស្សទូទៅ និង ជាពិសេសសំរាប់ជនរួមជាតិ ដោយសង្កត់ធ្ងន់ទៅលើសេចក្តីថ្លៃថ្នូររួមរបស់ មនុស្ស។ ទំនួលខុសត្រូវទៅលើសាសនា សង្គម និង វប្បធម៌ គឺបានមករួបរួមគ្នា នៅក្នុងគំនិតរបស់លោក Gülen ។
គួរកត់សម្គាល់ផងដែរថាលោក Rumi មិនបានយករឿងនយោបាយមក ពាក់ព័ន្ធជាមួយ និង គោលការណ៍គ្រឹះឬការប្រៀនប្រដៅរបស់ឥស្លាមនោះទេ។ លោក Rumi យល់ថាពេញមួយជីវិតរបស់អ្នកមានជំនឿម្នាក់ គឺជារឿងអាថ៌ កំបាំង ហើយមានតែព្រលឹងដែលធ្វើការសម្តែងសកម្មភាព និង ការឧទ្ទិសបូជា ប៉ុណ្ណោះ ដែលអាចបើកផ្លូវនៃភាពអាថ៌កំបាំងបានខ្លះៗ ដែលត្រូវបានលាក់នៅ ក្នុងជីវិត ដើម្បីយកវាមកប្រើប្រាស់ធ្វើឲ្យមានប្រយោជន៍ដល់អ្នកដទៃ។ គំនិត របស់លោក Rumi ភាគច្រើនយល់ថា ជីវិតខាងផ្លូវរូបមិនសំខាន់សម្រាប់ដំណើរ ខាងវប្បធម៌ និង ផ្លូវចិត្តដែលគេកំពុងធ្វើដំណើរក្នុងលោកិយនេះនោះទេ។ ទិដ្ឋ ភាពខាងផ្លូវចិត្ត និងវប្បធម៌នៃដំណើរជីវិតរបស់មនុស្សមានឥទ្ធិពលខ្លាំងណាស់ ក្នុងការបង្កើតសង្គម ដែលត្រូវបានគាំទ្រ និង ការពារដោយការអប់រំខាងនយោ បាយ និង ទ្រឹស្តីសេដ្ឋកិច្ច ដែលបានរីកលូតលាស់យ៉ាងល្អតាមរយៈយន្តការ របស់រដ្ឋ ឲ្យតែគេយកវាមកពិចារណា ។
ការវាយតម្លៃ និង ការអះអាងរបស់លោក Rumi អំពីសារៈខ្លឹមសារខាង ផ្លូវចិត្ត នៃសេចក្តីថ្លៃថ្នូររបស់មនុស្សគឺពិតជាមិនត្រូវបានយល់អត្ថន័យបានេះ ពេញលេញពីសំណាក់សង្គមមួយចំនួនដែលនៅភាគខាងកើត និង ខាងលិច នោះទេ ជាបរិស្ថានមួយដែលសម្លែង របស់មនុស្សដ៏បរិសុទ្ធធ្វើឲ្យគេ មានភាព ស្មុគស្មាញក្នុងការស្តាប់ ឬក៏ពិបាកក្នុងការទទួលយកវា។ គ្មានអ្វីត្រូវភ្ញាក់ផ្អើល នោះទេថា វាត្រូវការរយៈពេល(ប្រហែលជា៨០០ឆ្នាំ) សំរាប់ប្រជាជនមូស្លីមជា ច្រើនក្នុងការវាយតម្លៃឲ្យបានត្រឹមត្រូវនូវការអំពាវនាវ និង ការចង់បានរបស់ លោក Rumi ដើម្បីឲ្យមានវិញ្ញាណខាងផ្លូវចិត្តសម្រាប់មនុស្សទាំងអស់ដោយ មិនគិតអំពី ជាតិសាសន៍ សាសនា និង ភេទនោះទេ។
ការពន្យល់របស់លោក Gülen អំពីទិដ្ឋភាពខាងសាសនា និង ផ្លូវចិត្តនៃ ជីវិតរបស់មនុស្ស និង សង្គម ក៏មានភាពច្បាស់លាស់ និង មានការសរុបសេចក្តី ទាំងអស់ផងដែរ។ “មនុស្សសព្វថ្ងៃត្រូវតែធ្វើឲ្យមានធូរ ស្បើយពី សង្គមនយោ បាយ វប្បធម៌ សេដ្ឋកិច្ច និង ការបង្ខិតបង្ខំផ្សេងៗដែលធ្វើការមួលកាច់បង្កោង ពួកគេហួសប្រមាណ ដោយបង្ខំពួកគេឲ្យកកើតទម្រង់មួយខុស…..។សីលធម៌ នៃអាកប្បកិរិយា និងសកម្មភាពរបស់ពួកយើងគឺមានទំនាក់ទំនងផ្ទាល់ទៅនឹង សតិសម្បជញ្ញៈនៃការទទួលខុសត្រូវដែលគេបានធ្វើឲ្យមានភាពខ្ពង់ខ្ពស់នៅក្នុង ស្មារតីរបស់ពួកយើង”
សកម្មភាព និង អាកប្បកិរិយាអសីលធម៌គឺ មិនមែនជាលទ្ធផលចៃដន្យ ដែលកើតចេញពីជីវិតសង្គមឬវប្បធម៌របស់ប្រទេសឬសហគមន៍នោះទេ។ យើង អាចនិយាយមិនចេះចប់អំពីការធ្វើបដិវត្តន៍ខាងវប្បធម៌ ក៏ប៉ុន្តែដើម្បីនាំយកនូវ ការផ្លាស់ប្តូរវប្បធម៌ដែលអាចទ្រទ្រង់បាន និង រក្សារការផ្លាស់ប្តូរនេះឲ្យមានភាព ស៊ីគ្នាជាមួយនឹងតំលៃដែលមានស្រាប់របស់សាសនា ឬ ជាមួយសង្គមដែលមិន កាន់សាសនាមែនជារឿងងាយស្រួលនោះទេ។ អ្នកធ្វើកំណែរទម្រង់នយោបាយ ឬសង្គមគ្រប់ប្រភេទទាំងអស់ បានតស៊ូយ៉ាងខ្លាំង ដើម្បីនាំយកនូវបដិវត្តន៍ វប្បធម៌ដោយភាពជោគជ័យ និង ធ្វើការផ្លាស់ប្តូរនូវតំលៃសេដ្ឋកិច្ចនៃសង្គម ឬ សហគមន៍មួយ។ នៅក្នុងជំនាន់ដំបូងរបស់ឥស្លាម ពួកយើងបានឃើញហើយ នូវការប៉ះបោររបស់កុលសម្ព័ន្ធមួយដែលមានការរីករាលដាលប្រឆាំងទៅនឹងការផ្លាស់ប្តូរខាងវប្បធម៌ និង សេដ្ឋកិច្ចដែលបានស្នើឡើងដោយព្យាការីនៃឥស្លាម។ ទទ្ទឹមគ្នានឹងសារនៃការរួបរួមតែមួយរបស់អល់ឡោះមានសារស្នូលជាច្រើនរបស់ ឥស្លាម ត្រូវបានយកមកប្រើប្រាស់នៅក្នុងដែនសង្គមនិងវប្បធម៌ ហើយវាបាន ព្យាយាមយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរទស្សនៈមនុស្សក្នុងកុលសម្ព័នទាំងអស់ដែល បានយកត្តាសាច់ញ្ញាតិមកធ្វើការបែងចែកបក្សពួក ការបង្ហូរឈាមគ្នា បង្កើត ការបែកបាក់ និង ការបំផ្លាញ រាល់ទំនាក់ទំនងញាតិនិងការប្រាស្រ័យទាក់ទងគ្នា។
មានអ្នកប្រវត្តិសាស្ត្រខ្លះបានអះអាងថាព្យាការីម៉ូហាំម៉ាត់ សូមសន្តិភាព និង ពរជ័យកើតមានដល់គាត់ បានព្យាយាមកសាងនូវជាតិអារ៉ាប់មួយផ្អែកលើ ការឯកភាពគ្នានៃកុលសម្ព័ន្ធអារ៉ាប់ដែលរស់នៅក្នុងនិងជុំវិញទីក្រុង Mecca និង Medina។ មនុស្សអាចនឹងយល់ថាការតស៊ូមតិនោះគឺពិតជាទទួលបានទំនុក ចិត្តយ៉ាងខ្លាំង ក្នុងអត្ថន័យនៃការធ្វើកំណែទម្រង់ ដែលព្យាការីនៃឥស្លាម និង បណ្តាសិស្សរបស់គាត់បានអនុវត្ត និងបង្កើតដោយជោគជ័យ។ ប៉ុន្តែប្រសិនបើ ពួកយើងធ្វើការវិភាគអំពីសារស្នូលនៃឥស្លាមនិងចក្ខុវិស័យរបស់មេដឹកនាំឥស្លាម (Caliphate) យើងនឹងឃើញយ៉ាងច្បាស់អំពីការព្យាយាមកសាងប្រជាជាតិនៅ ក្នុងបេសកកម្មព្យាការីរបស់ឥស្លាម។
ទោះបីជាយ៉ាងណាក៏ដោយ ជារឿយៗបង្ហាញថាទិសដៅនយោបាយ របស់ឥស្លាមគឺមានឥទ្ធិពលជាងទិសដៅវប្បធម៌ និង ទិសដៅសេដ្ឋកិច្ច។ ឆ្លង កាត់ប្រវត្តិសាស្រ្តរបស់ឥស្លាម និង អរិយធម៌មូស្លីម យូរៗម្តងប្រជាជនមូស្លីម បានធ្វើឲ្យឥស្លាមបរាជ័យជាលក្ខណៈនយោបាយ និងសេដ្ឋកិច្ច ប៉ុន្តែឥស្លាម បានរស់រានជាលក្ខណៈវប្បធម៌វិញ ហើយឥទ្ធិពលរបស់វា ក្នុងដួងចិត្ត និងគំនិត របស់មនុស្សនៅតែជាអាថ៌កំបាំង ចំណែកឯសភាពខាងផ្លូវចិត្តវិញ កាន់តែមាន ភាពរឹងមាំទៅៗពីមួយថ្ងៃទៅមួយថ្ងៃទូទាំងពិភពលោក។
ឥទ្ធិពលដ៏ចំឡែកនេះ ដែលបានកើតមានឡើងម្តងហើយម្តងទៀតនៅ ក្នុងជីវិតរបស់ពួកគេក្នុងកំឡុងពេល ១៤ សតវត្សនៃប្រវត្តិសាស្រ្តរបស់ឥស្លាម កន្លងមកនេះ មិនអាចជាស្នាដៃរបស់បុគ្គលម្នាក់ ឬក៏ប្រជាជាតិមួយបានទេ។ ប៉ុន្តែពីមួយជំនាន់ទៅមួយជំនាន់ ការងារផ្សព្វផ្សាយត្រូវគេយកទៅដឹកនាំ ជាពិ សេសនៅពេលដែល ប្រជាជាតិមូស្លីមត្រូវបានធ្លាក់ចូលទៅក្នុងវិបត្តិនយោ បាយឬសេដ្ឋកិច្ច។ គំនិតច្នៃប្រឌិតរបស់លោក Rumi បានបង្កើតឡើងនៅ កំឡុងពេលនៃវិបត្តិដ៏អាក្រក់ក្នុងប្រវត្តិសាស្រ្តនយោបាយរបស់មូស្លីម ក៏ប៉ុន្តែ លោកចង់ឲ្យជនមូស្លីមទាំងអស់ មានការចាប់អារម្មណ៍ឲ្យបានកាន់តែខ្លាំងអំពី ការប្រកាន់ភ្ជាប់នូវភាពទន់ភ្លន់ និង មនុស្សធម៌ ក្នុងការប្រតិបត្តិកាតព្វកិច្ចខាង ជំនឿនិងសីលធម៌។
លោក Rumi គឺមានការផ្តោតសំខាន់ទៅលើការសង្រ្គោះផ្នែកផ្លូវចិត្តរបស់ បុគ្គល រីឯលោក Gülen វិញមានការគិតគូអំពីវិធីសាស្រ្តក្នុងលើកស្ទួយនូវកំរិតនៃ សតិសម្បជញ្ញៈរួមដើម្បីសម្រេចឲ្យបាននូវគោលដៅនៃកសាងសង្គម ហើយ គោលដៅនេះគឺគ្មានដែនកំណត់ទេនៅក្នុងរដ្ឋ Anatolia ។ ពិតមែនហើយ Tasa wwuf (មុខវិជ្ជានៃការសម្អាតផ្លូវចិត្ត) គឺជាចលនាស្នូលនៃសន្តិភាពដែលសម្អាត ដួងចិត្ត គំនិត និងធ្វើឲ្យបុគ្គលម្នាក់ចេះលះបង់ក្នុងហេតុផលបង្កើន “ពរជ័យ របស់ឥស្លាម” សំរាប់ទាំងអស់គ្នា ដោយមិនគិតអំពី ជាតិសាសន៍ សាសនា ឬ គោលនៃជំនឿ។ ទោះបីជាដូច្នោះក៏ដោយ ប្រទេសទួរគីខាងអាណាចក្រយល់ថា Tasawwuf (មុខវិជ្ជានៃការសម្អាតផ្លូវចិត្ត) គឺមិនអាចសម្របសម្រួលបានទេ ហើយដូច្នេះ taraqas (ទំនៀមទំលាប់នៃក្រុមសូហ្វី)ត្រូវបាន គេហាមឃាត់នៅ ក្នុងឆ្នាំ១៩២៦។
គ្មានអ្នកដឹកនាំមូស្លីមលេចធ្លោរណាម្នាក់ នៅក្នុងសតវត្ស ទី២០ បាន ទទួលស្គាល់ចំពោះភាពជោគជ័យរបស់អ្នកសូហ្វី តាមរយៈកិច្ចខិតខំប្រឹង ស្រលាញ់សន្តិភាពរបស់ពួកគេក្រោមកាលៈទេសៈណាមួយនោះទេ។ ប៉ុន្តែនៅ ក្នុងឆ្នាំ ១៩៨០ អ្នកគ្រប់គ្រងប្រទេសទួរគីបានទទួលស្គាល់ការពិតនោះ និង បានអនុម័តឲ្យមានការផ្លាស់ប្តូរឥរិយាបទរបស់រដ្ឋាភិបាល ចំពោះក្រុមសូហ្វី ក្នុងប្រទេសទួរគីវិញ។ ក្រោមការដឹកនាំរបស់លោក Turgut Ozal ឥរិយាបទ របស់រដ្ឋាភិបាលទួរគី ចំពោះចលនារបស់លោក Gülen មានការផ្លាស់ប្តូរ ហើយ រដ្ឋាភិបាលបានបញ្ឈប់ការធ្វើបាបប្រជាជន ដោយសារតែរឿងសកម្មភាពមនុស្ស ធម៌ខាងសាសនា។
លោក Rumi មិនដែលធ្លាប់បានរស់នៅក្នុងសម័យដែលរដ្ឋាភិបាលមាន ការផ្លាស់ប្តូរឥរិយាបថដ៏ធំធេងចំពោះសកម្មភាព និង ការគិតរបស់ក្រុមសូហ្វី នោះទេ។ នៅក្នុងសម័យរបស់លោក Gülen ពួកយើងបានឃើញការផ្លាស់ប្តូរ ដ៏ធំសម្បើមអស្ចារ្យក្នុង ទំនាក់ទំនងរវាងសកម្មភាពសាសនាដែលគាំទ្រដោយ រដ្ឋាភិបាល និង ការងារសប្បុរសធម៌ដែលមានការលើកទឹកចិត្តខាងសាសនា ដែលធ្វើជាលក្ខណៈផ្ទាល់ខ្លួន ឬ ជាក្រុម។ ទោះបីជាយ៉ាងណាក៏ដោយប្រសិន បើយើងនិយាយអំពីការធ្វើឲ្យមនុស្សមានចិត្តបរិសុទ្ធ យើងអាចឃើញបានថា ទាំងលោក Rumi និងលោក Gülen គឺមានទស្សនវិស័យមួយដែលស្របគ្នា។ លក្ខណៈពិសេសខុសប្លែកពីគេនៃទស្សនៈពិភពលោករបស់លោក Gülen នោះ គឺ វាមិនអាចឲ្យយើងវាយតម្លៃបានថា វាជាទស្សនៈបែបអាណាចក្រនិយម ឬ សាសនាបាន។
តាមរយៈវិធីនៃការគិតនិងការយល់ឃើញបែបវិទ្យាសាស្រ្ត ជាអ្វីដែលពួក យើងបានដឹងជាយូរមកហើយ មុនពេលដែលពួកលោកខាងលិចបានធ្វើ ទៅទៀត យើងត្រូវតែធ្វើឲ្យដឹងជ្រួតជ្រាបទៅកាន់យុវជនជំនាន់ក្រោយ អំពីវិទ្យាសាស្រ្តនិងគំនិត ហើយដូច្នេះយើងនឹងដឹងអំពីការរស់រានមាន ជីវិតរបស់យើងឡើងវិញ...។ សកលលោកគឺជាសារមួយដែលបង្ហាញ ដោយអ្នកបង្កើត ចំពោះចក្ខុរបស់មនុស្ស ដើម្បីឲ្យយើងយោងទៅលើវា ជារឿយៗ។ មនុស្សគឺជាកញ្ចក់កែវ ដើម្បីអង្កេតមើលទៅលើអាថ៌កំបាំង អំពីវត្តមាននៃជីវិត និងជាតារាងឆ្លុះបញ្ចាំងមួយនៃពិភពលោកទាំងអស់។
ជីវិតគឺជាការតាំងបង្ហាញ ជាទម្រង់មួយដ៏ពេញលេញ នៃអត្ថន័យដែល ចម្រាញ់ចេញពីសារ(សកលលោក)និងតារាង(មនុស្ស) ហើយជីវិត គឺជាការឆ្លុះបង្ហាញនូវស្នូរខ្ទរលាន់រណ្តំចេញពីសាររបស់អល់ឡោះ។
មនុស្សអាចសង្កេតបានយ៉ាងងាយថាលោក Gülen ប្រើពាក្យដូច Rumi ជំនាន់ថ្មីម្នាក់។ ទោះបីជា Rumi មិនស្ថិតក្នុងសម័យបច្ចេកវិទ្យាវិទ្យាសាស្រ្តជឿន លឿនក៏ដោយ តែលោកអាចបង្កើតវិធីសាស្រ្តពន្យល់បកស្រាយយ៉ាងច្បាស់អំពី វិទ្យាសាស្រ្តពិតតាមរយៈការអនុវត្តខាងប្រាជ្ញានៃការប្រើខួរក្បាល និងសកម្មភាព
របស់មនុស្ស។ យោងតាមលោក Gülen លោក Rumi មាននូវ “ភាពជក់ចិត្ត និង កម្លាំងចិត្ត”4 ក្នុងការស្វែងរកការពិត មិនថារូបរាងឬទំរង់របស់វាមានភាព ជាក់ស្តែងឬអត់នោះទេ។ លោក Gülen បានឲ្យតម្លៃ Rumi ថាជាអ្នកខំប្រឹង ប្រែងនាំយកនូវវិញ្ញាណផ្លូវចិត្តទីពីរ មកដាក់ក្បែរអ្នកធ្វើកំណែទម្រង់ និង សកម្ម ជនសង្គម។ ការវាយតម្លៃបែបនេះបានធ្វើឲ្យលោក Gülen ក្លាយជាអ្នកនិពន្ធ និងអ្នកផ្សព្វផ្សាយសាសនាដ៏ពិសេសម្នាក់ មិនត្រឹមតែក្នុងគំនិតយល់ឃើញរបស់ ប្រជាជនទួរគីប៉ុណ្ណោះទេប៉ុន្តែលើឆាកពិភពលោកផងដែរ។ បរិស្ថានដែលនិយម ខាងអាណាចក្ររបស់ទួរគីគឺអាចសម្របសម្រួលសម្រាប់លោក Gülen បាន ព្រោះគំនិតបែបចាស់ទុំរបស់លោកបានបង្កើតជាផ្លូវខាងប្រាជ្ញាកាន់តែធំទូលាយ
ឡើង និង មិនបង្កឲ្យមានភាពជាសត្រូវក្នុងរង្វង់អាណាចក្រនោះឡើយ។
តើលោក Gülen ធ្វើដូចម្តេចទើបអាចបង្ហាញ ឥស្លាមថាជាបេសកកម្ម នៃការធ្វើកំណែរទម្រង់សង្គមយ៉ាងទូលំទូលាយមួយបាន? ដោយការបញ្ចេញ ទស្សនៈទៅលើឥស្លាមថាជាចក្ខុវិស័យមួយរបស់ពិភពលោកសំរាប់មនុស្សជាតិទាំងមូល ការអំពាវនាវរបស់លោក Gülen ចំពោះប្រជាជនមូស្លីមទាំងអស់ ដើម្បីឲ្យពួកគេក្លាយជាមនុស្សល្អគឺអ្វីដែលលោកត្រូវការយ៉ាងខ្លាំង។ ជាជាងការ បង្កឲ្យមានការមិនពេញចិត្តពីសំណាក់ក្រុមប្រឆាំងសាសនាឬមូស្លីមខាងអាណា ចក្រអំពីគំនិតនៃការធ្វើកំណែទម្រង់របស់ឥស្លាម លោក Gülen បានបង្ហាញនូវ ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ របបបែបអាណាចក្ររបស់ប្រជាជនទួរគី ក៏ដូចជាក្រុមអ្នកកាន់សាសនា ដែលមានជាប់ទាក់ទងនឹងការធ្វើឲ្យប្រជាជាតិ ទួរគី មានលក្ខណៈកាន់តែ “ឥស្លាម” ជាងមុន។
ដូចគ្នាទៅនឹង Rumi ដែ រលោក Gülen បានយល់ច្បាស់ពីហានិភ័យ នៃការយកគំនិតជាទម្រង់រដ្ឋាភិបាលឥស្លាម និង កំណែទំរង់សង្គមនយោបាយ មកធ្វើជានយោបាយ។ យ៉ាងណាក៏ដោយ Gülen បាននិយាយដោយសង្កត់ធ្ងន់ ថា បើសិនជាគ្មានគំនិតឥស្លាមទេ នោះគ្មានប្រជាជាតិ ឬ សង្គមមូស្លីមណា អាចចាប់ផ្តើមគ្រោងការណ៍ដ៏ម៉ឺងម៉ាត់ណាមួយក្នុងការធ្វើឲ្យសង្គមរបស់ខ្លួនមាន រូបរាងឡើងវិញ ក្នុងបរិស្ថានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាបច្ចុប្បន្នបានឡើយ។ ប្រសិនបើមិនបានសំដែងការគោរពទៅកាន់ប្រជាជនមូស្លីមទេនោះ អ្នកដឹកនាំ របស់ពួកគេមិនអាចអនុវត្ត នយោបាយ សេដ្ឋកិច្ច ឬកំណែទំរង់សង្គមដោយ ជោគជ័យបានឡើយ។ ផ្ទុយស្រឡះពីក្រុមលោកខាងលិចដែលមានការបែង ចែករវាង “ក្រុមអ្នកកាន់គ្រឹស្តសាសនា និង របបអាណាចក្រ” ដែលជារឿយៗ តែងតែមានការប្រឈមមុខដាក់គ្នា។ វាបានបង្ហាញនូវការពិតថាប្រជាជនមូស្លីម នៅក្នុងពិភពលោកជាច្រើនបានយល់អំពីសាសនារបស់ពួកគេ (ឥស្លាម)ថាមាន ទំនាក់ទំនងជាមួយនឹងជីវិតលោកីយរបស់ពួកគេដូចគ្នា។ នរណាក៏ដោយដែល ចាប់អារម្មណ៍ក្នុងការធ្វើកំណែទំរង់ប្រទេសឬសង្គមមូស្លីម ត្រូវតែយកចំនុច ពិសេសរបស់ប្រជាជាតិមូស្លីមនេះមកធ្វើការពិចារណា ។
វាជារឿងខុសឆ្គងដែលជឿថា ជាមួយការរីកចំរើនខាងឧស្សាហកម្ម និង នគររូបនីយកម្ម ប្រជាជាតិមូស្លីមនឹងក្លាយទៅជាមនុស្សមានមន្ទិលសង្ស័យឬ ប្រឆាំងសាសនា ដូចនៅអាមេរិកខាងជើង ឬ សហគមន៍អឺរ៉ុបដែរ។ ប៉ុន្តែប្រទេស ទួរគីបានប្រែក្លាយជា“ឥស្លាម”កាន់តែលឿនជាងមុនទៅទៀតនៅប៉ុន្មានសតវត្ស ចុងក្រោយនេះ ជាជាងប្រទេសមូស្លីមណាៗទាំងអស់។ ទោះជាដូច្នោះក៏ដោយ វាមិនមែនមានន័យថាប្រទេសទួរគីបានបោះបង់ចោលនូវគោលការណ៍រដ្ឋធម្មនុញ្ញខាងអាណាចក្រនិយមនិងជាតិនិយមនោះទេ ដែលមើលទៅហាក់ដូចជាមាន ភាពរកាំរកូសជាមួយ “ឥស្លាមបែបនយោបាយ”។
ភាពជាអាណាចក្រនិយមដែលគ្មានទំនោរប្រឆាំងសាសនាគឺអាចទទួលយកបានច្រើនចំពោះតម្លៃឥស្លាមដែលលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និង ចុងក្រោយគោរពអ្នកកាន់សាសនាដ៏ទៃនិងអ្នកដែលមិនកាន់សាសនា។ លោក Gülen បានព្យាយាមធ្វើការពន្យល់អំពីតំលៃ និង គោលការណ៍របស់ឥស្លាម ដោយមិនមានការបង្ករទំនាស់ជាមួយក្រុមអាណាចក្រ ដែលនឹងអាចធ្វើឲ្យមាន ហានិភ័យចំពោះគាត់ឡើយ។ គោលដៅឆ្ពោះទៅការបង្កើតនោះគឺ ប្រសិនបើវា ជាផលប្រយោជន៍របស់មនុស្ស វាត្រូវតែស្តាប់តាមការអំពាវនាវរបស់ឥស្លាម និង មនុស្សក្នុងពេលតែមួយនៅពេលដែលវារមួលចូលគ្នាតាមរយៈបណ្តាញវប្បធម៌ និង សង្គម។ ការផ្តោតសំខាន់របស់ Rumi គឺការបង្កើតនូវបណ្តាញទំនាក់ទំនង ឲ្យបានច្រើនរវាងមនុស្សដោយអាណិតស្រលាញ់ចំពោះអ្នកដទៃ ចំណែក លោក Gülen វិញគឺផ្តោតសំខាន់ទៅលើការអនុវត្ត ឬប្រើប្រាស់នូវបណ្តាញទាំងនោះ ដើម្បីនាំមកនូវកំណែទំរង់ខាងវិស័យអប់រំ និង ខាងវិស័យសង្គម។
Rumi បានព្យាយាមកាត់បន្ថយគំល្លាតរវាងអ្នកប្រាជ្ញឥស្លាម និង ប្រជា ជនឥស្លាមទូទៅ(ដើម្បីឲ្យមនុស្សអាចទទួលចំណេះដឹងបានងាយពីសារដែលអ្នកប្រាជ្ញចង់ប្រាប់)។ Rumi ប្រាប់យើងនូវរឿងរ៉ាវជាច្រើន ឲ្យនិយមន័យគ្រប់ បែបយ៉ាង គ្រប់កំរិត ព្រមៗគ្នាក្នុងពេលតែមួយ។ គាត់ផ្តល់នូវការពន្យល់ និង គន្លឹះសំរាប់បកស្រាយនូវអត្ថន័យនៃភាពជាក់ស្តែង។ គ្រប់ពាក្យសំដី គ្រប់រឿងរ៉ាវ និងការពន្យល់ គឺគាត់មិនបានបកស្រាយអ្វីផ្សេងពីការពិតនោះទេ ដែលរហូត មកដល់ពេលនេះ ត្រូវបានបង្ហាញដោយគ្រូដឹកនាំខាង tasawwuf (ការសម្អាត ផ្លូវចិត្ត)របស់ឥស្លាម។ លោកបានធ្វើការប្រាស័យទាក់ទងតាមរយៈអំណាចខាង អក្សរសាស្ត្រដែលលោកបានរៀនពីសាសា(madrasah) រហូតទៅដល់បេះដូង របស់មនុស្សដែលនៅជុំវិញលោក ក៏ដូចជារៀនពីពួកលំដាប់ៗខាងសាសនា និង នយោបាយផងដែរ។ ឯកសារ Mathnawi របស់ Rumi គឺសំរាប់ទាំងមនុស្ស ដែលមានចំណេះដឹងខ្ពង់ខ្ពស់ និង មនុស្សដែលមានចំណេះដឹងទាប។
- បានបង្កើតនៅលើ ។