ចំនុចសំខាន់ៗនៃសៀវភៅ
នៅខណៈពេលនៃការសរសេរសៀវភៅស្តីអំពីការរួមចំណែករបស់លោកGülen ចំពោះទស្សនៈខាងផ្លូវចិត្ត សាសនា និងនយោបាយឥស្លាមនិង បញ្ហាអរិយធម៌ លោក Gülen បានក្លាយជាបញ្ញាវន្តលេខ ១ លេចធ្លោជាងគេជាសាធារណៈ ក្នុងពិភពលោកនៅក្នុងការបោះឆ្នោតដែលរៀបចំសហការដោយ ទស្សនាវដ្តី Foreign policy និង prospect នៅក្នុងឆ្នាំ២០០៨។ មានបញ្ញាវន្ត និង មេដឹក នាំសាសនិកឥស្លាមជាច្រើនក្នុងសម័យដំណាលលោកបាននិពន្ធសៀវភៅ ដើម្បី ពន្យល់អំពីគោលការមូលដ្ឋានរបស់ឥស្លាម និង របៀបដើរតម្រង់ទិស និង ប្រើ ប្រាស់គោលការណ៍ទាំងនោះក្នុងបរិបទនៃភាពទានសម័យហើយក្នុងសង្គម និង រដ្ឋដែលឈលើវិស័យឧស្សាហកម្មដ៏ជឿនលឿនមួយ ។ ដូច្នេះប្រធានបទរបស់ លោក Gülen គឺមិនមែនជាអ្វីដែលថ្មីនោះទេ។ ប៉ុន្តែពេញមួយជីវិតរបស់លោក ក្នុងនាមជាអ្នកនិពន្ធ និងអ្នកពន្យល់បកស្រាយ តាំងតែពីដើមទសវត្សឆ្នាំ ១៩៦០មកលោក Gülen បានធ្វើការបង្កើតទស្សនៈក្នុងរបៀបមួយដែល ត្រូវការ មនុស្សមានខួរក្បាលឆ្លាតវ័យម្នាកធ្វើការគិតគូរយ៉ាងម៉ត់ចត់មុននឹងធ្វើការទទួលយកឬបដិសេធរាល់ការបកស្រាយណាមួយអំពីតម្លៃឥស្លាម មនុស្សជាតិ និង សកម្មភាពអន្តរសាសនា។
ក្នុងនាមជាអ្នកបំភ្លឺអំពីតំលៃ និង ឧត្តមគតិឥស្លាម លោក Gülen បាន ធ្វើការពិចារណាទៅលើភាពខុសគ្នាគ្រប់ប្រភេទទាំងអស់នៅក្នុង madhhabs (ក្រុមទស្សនៈឥស្លាម) និង tariqas (ស្ថាប័នរបស់ក្រុមសូហ្វី) ហើយលោកមិន លំអៀងទៅក្រុមទស្សនៈណាមួយដោយមិនឲ្យតម្លៃក្រុមទស្សនៈដ៏ទៃទៀតនោះទេ។ លោក Gülen បានព្យាយាមរកវិធីថ្មីក្នុងការសម្លឹងមើល និងចូលឲ្យជិត tasawwuf (ការសម្អាតចិត្ត) (ការអនុវត្តសាសនា)និងវិញ្ញាណខាងផ្លូវចិត្ត។ លោកបាននាំមកដោយជោគជ័យនូវចក្ខុវិស័យយ៉ាងទូលំទូលាយមួយដែលអាចបញ្ចូលបានដោយងាយស្រួលនូវបញ្ហាស្មុគស្មាញ និង វិវាទទៅឥស្លាមបែប “នយោបាយ” និង “ផ្លូវចិត្ត” ផង ជាចក្ខុវិស័យមួយដែលមិនងាយបង្ករឲ្យមាន វិវាទចំពោះអ្នកអាណាចក្រនាពេលបច្ចុប្បន្ន ឬសូម្បីតែ របប ប្រឆាំងឥស្លាម។
ឥរិយាបថអាណិតស្រឡាញ់របស់លោក Gülen ចំពោះមនុស្សទូទៅដោយមិន គិតពីជំនឿសាសនា និង នយោបាយ បាននាំលោកទៅរកជំហរកណ្តាលនៃ វិញ្ញាណផ្លូវចិត្តឥស្លាមដែលមិនត្រូវបានគេឲ្យតម្លៃនិងធ្វើការបកស្រាយខុសក្នុងសំណេររបស់មនុស្សដែលរស់នៅក្នុងសម័យជាមួយលោកក្នុងប្រទេសមូស្លីម។
សម្ពាធនយោបាយដែលលោក Gülen ជួបប្រទះនាពេលកន្លងមកនៅ ក្នុងស្រុកកំណើតរបស់ខ្លួន គឺជាបន្ទុកមួយ ដ៏ធ្ងន់ធ្ងរដែលមិនអាចទ្រាំបានសំរាប់ ការអភិវឌ្ឍខាងបញ្ញានិងផ្លូវចិត្ត។ ការប្រឈមមុខជាមួយនឹងឧបសគ្គក្នុងដំណើរ
នៃការស្រាយបំភ្លឺដ៏សែនពិបាកទៅកាន់ជនរួមជាតិរបស់ខ្លួន អ្នកប្រាជ្ញ Bediuz zaman Said Nursi (ឆ្នាំ ១៨៨៧ដល់១៩៦០) ម្ចាស់ស្នាដៃនៃកម្រងសៀវភៅ Risale-i Nur និងជាអ្នកតំណាងនៃសម្លាំងខាងប្រាជ្ញា សីលធម៌ និងផ្លូវចិត្តរបស់ ឥស្លាមដ៏មានឥទ្ធិពល និង ជា្រលជ្រៅបំផុត ធ្លាប់និយាយប្រាប់សាសនិកឥស្លាម ដែលជាបងប្អូនរួមជំនឿថា លោកតែងតែសុំការជ្រោគកោណពីអល់ឡោះឲ្យ លោកចៀសឆ្ងាយពី បិសាច និង នយោបាយ។ នៅក្នុងការសរសេរអត្ថបទរបស់ លោក Gülen យើងគ្រប់គ្នាអាចសង្កេតឃើញយ៉ាងច្បាស់ថាគាត់មិនដែល ព្យាយាមលូកដៃឬនាំសារអ្វីដែលពាក់ព័ន្ធនឹងនយោបាយនោះទេ ហើយជា រឿយៗគាត់តែងតែបង្ហាញពីសេចក្តីគោរព ចំពោះយុទ្ធសាស្រ្តរបស់លោក Nursi អំពីកំណែទំរង់ដែលធ្វើឲ្យមានការរួបរួម នៅក្នុងសង្គមនៃប្រជាជាតិទួរគីជាមួយ នឹងកំរិតយល់ដឹងដ៏ចាស់ទំនៅក្នុងការគិត និង ផ្លូវចិត្តនៃនយោបាយ។ នៅក្នុង ការវិភាគអំពីទស្សនៈលោក Gülen ដែលបានបង្ហាញនៅក្នុងសៀវភៅរបស់ លោក ខ្ញុំព្យាយាមបង្ហាញ ដោយសុទិដ្ឋិនិយមថា លោកGülen បានពន្លាតគំនិត របស់លោក Nursi ក្នុងមធ្យោបាយមួយចំនួន និងបានបន្ថែមពីទិដ្ឋភាពជាក់ ស្តែងជាមួយនឹងលទ្ធផលថ្មីដែលមិនធ្លាប់មាន នៅក្នុងចលនាវប្បធម៌សាសនា ដែលផ្អែកទៅលើផ្លូវចិត្តរបស់អ្នកមានជំនឿ ជាមួយនឹងការអភិវឌ្ឍផ្នែកបញ្ញា ដែលមិនមានពីមុនមក។
លោក Gülen ត្រូវបានទទួលស្គាល់ថាជាអ្នកប្រាជ្ញ Rumi សម័យថ្មីពី សំណាក់មជ្ឈដ្ឋានជាតិសាសន៍ផ្សេងៗដែលរស់នៅក្នុងប្រទេសទួរគី ហើយមិន អាចចាត់ទុកលោកថាជាបុព្វជិតសម័យបុរាណបានឡើយ។ នៅក្នុងរដ្ឋមួយដូច ជាប្រទេសទួរគីដែលមានកងទ័ពតិច ប៉ុន្តែពោរពេញទៅដោយឥទ្ធិពល និង គ្រប់គ្រងដោយកងទ័ព(របបយោធា)មួយនេះ វាពិតជាមានភាពលំបាកណាស់ ក្នុងការគាំទ្រដោយដោយបើកចំហរចំពោះគំនិតក្រុមសុននីជាច្រើនក្នុងការផ្សព្វ ផ្សាយតំលៃឥស្លាម។ ថ្វីបើលោកព្យាយាមនៅចំកណ្តាលយ៉ាងណាក៏ដោយមាន អ្នកគ្រប់គ្រងរបបកងទ័ពខ្លះព្យាយាមរៀបរាប់ថាលោក Gülen គឺជាអ្នកបង្រៀន ដែលមានគំនិតជាអ្នកអភិរក្សនិយម ដើម្បីធ្វើឲ្យគាត់ខូចឈ្មោះ ក្នុងនាមជាអ្នក បង្រៀនអំពីតំលៃឥស្លាមដែលមានសក្តានុពលយ៉ាងខ្លាំងសំរាប់កែទំរង់ សង្គមឲ្យ មានភាពកាន់តែប្រសើរឡើង។ Rumi គឺជាអ្នក ប្រាជ្ញដែលមានភាពអាថ៌កំបាំង និងជាកវីកំណាព្យដំបូងបង្អស់ដែលមានមនុស្សតិចតួចប៉ុណ្ណោះដែលបានទទួល ការបង្រៀនពីលោកអំពីឥស្លាម។ នៅសម័យរបស់ Rumi គេក៏មិនអនុញ្ញាត្តិឲ្យ លោកធ្វើជាអ្នកផ្សព្វផ្សាយផ្តាច់មុខនោះ ចំណែកឯស្ថានភាពរបស់លោក Gülen វិញគឺមានភាពប្រសើរឡើយតាមរយៈកេរ្ត៍ដំណែលខាងផ្លូវចិត្តរបស់ Bediuzza man Said Nursi។
លោក Bediuzzaman បានមើលឃើញនូវព្រឹត្តិការណ៍ដែលបានកើត ឡើងនៅសតវត្សទី២០ ដូចជា ការកើតមានឡើងនូវមនោគមសម្ភារៈ និយមនិងលទ្ធិកម្មុយនិស្តថាជាសញ្ញាណជិតដល់ពេលទីបញ្ចប់នៃពិភពលោក និង ធ្វើការទទូចជាងអ្វីៗទាំងអស់ថា ការងារប្រឆាំងនឹងរឿងទាំង
នេះគឺជាការរក្សានិងពង្រឹងជំនឿ។ ក្នុងបរិបថមួយនេះហើយដែលគេ មើលឃើញការទទូចរបស់លោក Bediuzzaman តាមទៅ “សកម្មភាព វិជ្ជមាន” និង “jihad ដោយសន្តិភាព” ឬ “jihad ដោយប្រើរោហា” ឬក៏ manawi jihad សំរាប់អ្នកដែលសិក្សាសៀវភៅ Risale-i Nur ។ ពេល វេលាកន្លងផុតទៅ សម្តីរបស់លោក Bediuzzaman និង ការព្យាករណ៍ ដែលជាទុក្ខកង្វល់របស់លោកនៅពេលអនាគតក៏បានកើតឡើងពិតមែន ហើយការវិនិច្ឆ័យរបស់លោកអំពីសកម្មភាពដែលបានកើតឡើង គឺជា ភស្តុតាងដ៏ត្រឹមត្រូវ ហើយលក្ខខ័ណ្ឌរបស់លោកបានធ្វើឲ្យគេមើលឃើញ កាន់តែច្បាស់ទៅៗ។ ក្នុងកំឡុងពេលដែលពិភពឥស្លាមមានភាពច្របូក ច្របល់នៅក្រោមកែងជើងរបស់ពួកអឺរ៉ុប លោកបានព្យាករណ៍រឿងនេះ ថាវានឹងកើតឡើង និង បានមើលឃើញឥទ្ធិពលរបស់គួរអានថានឹងទប់ ទល់ជាមួយកម្លាំងបោកបកនេះនាពេលអនាគត ដែលជាសម័យនៃវិទ្យា សាស្រ្ត និង ភាពសមហេតុផល។
លោក Gülen បានធ្វើការផ្សព្វផ្សាយម្តងទៀតនូវទស្សនៈរបស់ Rumi និង Nursi ទៅតាមបច្ចេសផ្ទាល់ខ្លួនដើម្បីជំរុញទឹកចិត្តមនុស្សជាច្រើននៅក្នុង ពិភពលោកឲ្យចូលរួមយុទ្ធនាការសន្តិភាព ផ្សារភ្ជាប់ជាមួយនឹងប្រជាជនទួរគី ទូទៅដែលធ្លាប់មានបទពិសោធន៍រងការគាបសង្កតហួសហេតុ និង ការដាក់ សម្ពាធ ដោយសារតែចរិកលក្ខណៈលំអៀងទៅរកតំលៃឥស្លាម និង វប្បធម៌ មូស្លីមរបស់ពួកគេ។ ជំពូកដំបូងនៃសៀវភៅនេះគឺផ្តោតលើបញ្ហាជម្លោះសំខាន់ៗ រវាងមនោគមវិជ្ជាឥស្លាមផ្អែកលើនយោបាយ ជាមួយនិង ឥស្លាមខាងផ្លូវចិត្ត និង វប្បធម៌។ ជំពូកនេះនឹងព្យាយាមបង្ហាញថាលោក Gülen តែងតែព្យាយាមធ្វើឲ្យ មានភាពស្មើគ្នាក្នុងការអនុវត្តវិញ្ញាណខាងផ្លូវចិត្តឥស្លាម និង ភាពសកម្មក្នុង សង្គម ក្នុងគោលបំណងធ្វើឲ្យ ជាពិសេសមូស្លីម និង មនុស្សទូទៅចេះមាន ការលះបង់សម្រាប់សុខុមាលភាពរបស់សង្គមទាំងមូល។
ជំពូកទី២នឹងធ្វើការបន្តនូវគំនិតសំខាន់ពីជំពូកទី១ ក៏ប៉ុន្តែត្រង់ជំពូកនេះ ខ្ញុំសូមធ្វើការត្រួតពិនិត្យលើការយល់ឃើញរបស់លោកGülen អំពី “Tasawwuf នៅក្នុងទ្រឹស្តី និង ការអនុវត្ត”នៅក្នុងស្នាដៃរបស់លោកឈ្មោះថា emerald hills of the heart (ភ្នំមរកតនៃបេះដូង)៖ គំនិតគន្លឺះក្នុងការអនុវត្ត Tasawwuf ។ លោក Gülen យល់ថា Tasawwuf មិនមែនជាមនោគមវិជ្ជាឬការគិតខាង សាសនាដែលមានតែសំបកនោះទេ។ វាក៏មិនមែនគ្រាន់តែជាវិធីនៃការគិត និង រស់នៅដោយអាថ៌កំបាំង ឬភាពងងឹតស្លុងបណ្តោយខ្លួនទៅតាម ព្រេងវាសនា នោះដែរ ផ្ទុយទៅវិញ វាជាការស្វែងរកដ៏ទូលំទូលាយ និង ជាការស្នើសុំសេចក្តី សុខជានិរន្ត៍ តាមរយៈការគោរពតាមឆន្ទៈរបស់អល់ឡោះ។ ឥស្លាមគឺជាប្រព័ន្ធ មួយដ៏ទូលំទូលាយដែលត្រូវបានបង្កើតឡើង ដើម្បីនាំយកនូវអំពើល្អ ហើយធ្វើ ការចៀសវាង អំពើអាក្រក់គ្រប់ទិដ្ឋភាពនៃជីវិតចាប់តាំងពីថ្ងៃចាប់កំណើតរហូត ដល់ថ្ងៃស្លាប់។ ជនមូស្លីមម្នាក់អាចនឹងនិយាយថាការសន្និដ្ឋានបែបនេះគ្មានអ្វី ដែលថ្មីនោះទេ។ ក៏ប៉ុន្តែស្ថិតនៅក្នុងការលៈទេសៈមានការវាយប្រហារពីមនោ គមវិជ្ជាអាណាចក្រនិយមបែបយោធា ជាតិនិយម សម្ភារៈនិយម(សួររកគុណ ភាព) និង មនោគមវិជ្ជាបែបបញ្ចុះបញ្ចូលឲ្យប្រើប្រាស់សម្ភារៈ(ខ្ជះខ្ជាយ) ប្រឆាំងនឹងតំលៃនៃសាសនានាពេលបច្ចុប្បន្ន វាទាមទាឲ្យមានការផ្គំឡើងវិញនូវ គំនិតឥស្លាមដោយធ្វើឲ្យវាអាចអនុវត្តបាននៅក្នុងប្រព័ន្ធអប់រំ និង នៅក្នុងប្រព័ន្ធ សង្គម។ ដូច្នេះចំនុចប្រសព្វគ្នាក្នុងជំពូកទី២គឺជាការឲ្យតំលៃមួយនៃប្រព័ន្ធដែល ជាប់ទាក់ទងគ្នាទៅនឹងវិញ្ញាណផ្លូវចិត្តបែបឥស្លាម តាមរយៈក្បួនប្រតិបត្តិខាង សាសនា និង សកម្មនិយមនៅក្នុងសង្គមដែលត្រូវបានបកស្រាយនៅក្នុងសៀវ ភៅរបស់លោកGülen។ ខ្ញុំនឹងព្យាយាមលើកយកពីរបៀបដែលលោក Gülen បានបកស្រាយអំពីគំនិតដ៏ស្មុគស្មាញ និង ការអនុវត្តជាច្រើនស្តីអំពីដំណើរជីវិត របស់សូហ្វី និង សម្របសម្រួលទស្សនៈនេះទៅក្នុងព្រំដែនដ៏ទូលំទូលាយនៃ ក្បួនច្បាប់របស់ឥស្លាម ពោលគឺ ផ្តល់ឲ្យយើងនូវរបៀបច្នៃប្រឌិតដែលគេ អនុញ្ញាតស្ថិតក្នុងតំបន់នៃការយល់ដឹងខាងច្បាប់និង សីលធម៌ឥស្លាម។
នៅក្នុងជំពូកទី៣ អំពី “យុទ្ធសាស្រ្តនៃការអប់រំរបស់លោក Gülen ៖ការ ផ្តល់ចំណេះដឹងពិតខាងអប់រំក្នុងស្រុក និង ក្រៅស្រុក” ខ្ញុំនឹងធ្វើការសិក្សាអំពី ប្រព័ន្ធអប់រំដែលបង្កើតដោយលោក Gülen ដែលជាអ្នកលើកស្ទួយការអប់រំផ្អែក លើតម្លៃផង ក្នុងពេលជាមួយគ្នានោះធ្វើការព្រមានចំពោះអ្នកគាំទ្ររបស់ខ្លួន មិន ឲ្យបណ្តោយខ្លួនទៅតាមរចនាបទបែបនយោបាយឬការបង្រៀនគ្មានការបត់បែនផងដែរ ។ គំនិតសំខាន់ គឺចង់ឲ្យអ្នកអប់រំក្លាយជាអ្នកតំណាងដ៏រស់រវើកនៃ តំលៃឥស្លាមជាសកលដោយកំណត់នូវគំរូល្អនិងបង្កើតនូវតម្លៃឥស្លាម ជាសកល ដោយគ្មានការបង្ខិតបង្ខំទៅលើ នរណាម្នាក់ ឬក៏សហគមន៍ណាមួយឡើយ។ បន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត និង របបកុម្មុយនិស្តនៅក្នុងតំបន់ ប្រទេសអឺរ៉ុបខាងកើត មានប្រជាជាតិជាច្រើនបានចាប់ផ្តើមចាប់អារម្មណ៍ពី របៀបនៃប្រព័ន្ធអប់រំផ្អែកលើតម្លៃអាចផុសឡើងម្តងទៀត ជំនួសលើប្រព័ន្ធអប់រំ
ប្រឆាំងសាសនាដែលគេត្រូវការពីអតីតកាល។
រហូតមកដល់ពេលនេះក្នុងនាមនៃការអប់រំរបស់ឥស្លាម ភាគច្រើនយើង បានឃើញហើយនូវទំនាក់ទំនងខុសពីភាពដើមរវាងកាតព្វកិច្ចចាំបាច់ដែលគោលការណ៍ឥស្លាមបានកំណត់ និង គោលបំណងដែលត្រូវសំរេចឲ្យបាននូវកាត ព្វកិច្ចចាំបាច់ទាំងនោះ។ ដោយគ្រាន់តែអង្កេតមើលពីសំបកក្រៅនៃជំនឿក្នុង កាតព្វកិច្ចប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ គេមិនអាចមើលឃើញនូវសភាពពិត ប្រាកដនៃកិច្ចការរបស់ប្រជាជាតិ និង សង្គមមូស្លីមបានទេ។ ក្រុមអ្នកជាតិយម និង ក្រុមអាណាចក្រនិយមក្នុងប្រទេសទួរគីមិនបានជួបនូវបញ្ហានេះទេ ប៉ុន្តែ ក្រុមផ្សេងៗដែលមាននៅក្នុងសហគមន៍សាសនាត្រូវតែដឹងថា ការប្រើប្រាស់ កាតព្វកិច្ចចាំបាច់ដើម្បីធ្វើការបិទបាំងឬបង្ហាញពីអត្ថសញ្ញាណរបស់ខ្លួនគឺជាការអនុវត្តន៍មួយដ៏គ្រោះថ្នាក់ដែលនឹងនាំទៅរកភាពមិនស្មោះត្រង់ទាំងស្រុងដែលទង្វើបែបនេះគួរតែត្រូវជៀសវាងគ្រប់ពេលវេលា។
លោក Gülen បានលះបង់ខ្លួនចំពោះការអភិវឌ្ឍឲ្យមានភាព ប្រសើរជាង មុន និង ការអប់រំរបស់មនុស្សទាំងអស់គ្នាដោយមិនត្រូវការឲ្យមនុស្សដឹងជាសា ធារណៈនូវកិច្ចការសាសនារបស់លោកឡើយ។ លោក Gülen បានអនុវត្តនូវ តម្លៃខាងផ្លូវចិត្ត និង សាសនានៅក្នុងការលះបង់យ៉ាងពេញលេញ ដោយមិន ត្រូវការការតបស្នងត្រឡប់មកវិញក្នុងទម្រង់ណាមួយពីប្រជាជនវិញ សំរាប់បេស កកម្មរបស់លោកនោះទេ។ លោក Gülen បានស្នើរសុំឲ្យមនុស្សទាំងអស់មិន ត្រូវដាក់កំហិតតាមទម្រង់ណាមួយ ក្នុងការបង្កើតសាលារៀនដែលនឹងធ្វើជាគំរូ ដល់អ្នកដទៃនោះទេ។ ការអំពាវនាវរបស់លោកគឺសម្រាប់អ្នកដែលមានឆន្ទៈ ក្នុងការប្តេជ្ញាពេញមួយជីវិតរបស់គេ ក្នុងការផ្តល់នូវចំណេះដឹងដ៏ប្រសើរសំរាប់ ក្មេងៗ និង មនុស្សគ្រប់គ្នាដោយមិនរើសអើងពូជសាសន៍ឬការប្រតិបត្តិនោះ ទេ។ របៀបក្នុងការបង្ហាញពីនិន្នាការជាកណ្តាល និង ភាពសមរម្យក្នុងលំនាំ និង អិរិយាបទប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ គឺជាចំនុចដ៏សំខាន់មួយនៃការ បង្រៀនរបស់ Gülen ដែលនឹងលើកយកមកពិភាក្សានៅក្នុងជំពូកនេះ។
នៅក្នុងជំពូកទី៤ “ការដើរតម្រង់ទៅរកគម្ពីគួរអាន និង សង្គមប្រកប ដោយឧត្តមគតិរបស់ Gülen” យើងនឹងពិភាក្សាអំពីសារៈសំខាន់ និង សារៈ ប្រយោជន៍នៃការបង្រៀនរបស់គួរអានក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសំរាប់ ប្រព័ន្ធសង្គមដែលប្រកបដោយឧត្តមគតិ ជាកន្លែងដែលសេចក្តីថ្លៃថ្នូររបស់ មនុស្សអាចនឹងត្រូវបានថែរក្សា និង ការពារសំរាប់ទាំងអស់គ្នាដោយមិនប្រកាន់ គោលជំនឿ និង វប្បធម៌អ្វីនោះទេ។ សំរាប់សហគមន៍ និង អ្នកប្រាជ្ញទាំងអស់ របស់ឥស្លាម គម្ពីគួរអាន គឺជាប្រភពគោលដ៏សំខាន់នៃទស្សនៈនយោបាយ ច្បាប់ សេដ្ឋកិច្ច និង វប្បធម៌ ។ ប៉ុន្តែការយល់ច្រឡំអំពីអត្ថន័យនៃសារគួរអាន គឺមានការរីករាលដាលនៅក្នុងប្រជាជាតិ និង សហគមន៍មូស្លីមទាំងអស់។
លោក Gülen គឺពិតជាមានភាពប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការ ពន្យល់ និង បកស្រាយនូវអត្ថន័យនៃប្រយោគនៅក្នុងគម្ពីគួរអាន ដែលជាប្រភពសំរាប់ ការអនុវត្តដ៏ល្អឥតខ្ចោះតែមួយគត់ក្នុងការអភិវឌ្ឍន៍ ផ្លូវបញ្ញា និង ផ្លូវចិត្ត សំរាប់ មនុស្សទាំងអស់គ្នា។ លោកGülen បានចាត់ទុកសារនៅក្នុងគម្ពីគួរអានថាជា គោលគំនិតយ៉ាងសំខាន់គ្របដណ្តប់លើសារផ្សេងៗទៀតរបស់អល់ឡោះ និង ខ្សែចង្វាក់នៃគំនិតដ៏ខ្ពង់ខ្ពស់និងប្រពៃណីរបស់ព្យាការីទាំងអស់ដើម្បីបន្តកិច្ចការ ចុងក្រោយក្នុងបង្កើតឲ្យមានយុត្តធម៌នៅលើផែនដីនេះសម្រាប់អ្វីៗទាំងអស់។ គ្មានគោលដៅដែលល្អណាមួយអាចសំរេចបានតាមរយៈ dhulm (ភាពអយុត្តិ ធម៌ ភាពឃោរឃៅ និងការកេងប្រវ័ញ្ច) នៅក្នុងសង្គមបានទេ។ ភាពអយុត្តិធម៌ គឺជាបញ្ហាដ៏ពិតប្រាកដសម្រាប់សង្គមទាំងអស់។ សារគម្ពីគួរអាននេះត្រូវបាន នាំយកមកស្រាយបំភ្លឺឡើងវិញតាមរយៈសំណេររបស់លោក Gülen ក្នុងយុគ សម័យថ្មី និង បច្ចេកវិទ្យារបស់ពិភពលោក តាមមធ្យោបាយផ្សេងៗគ្នា ហើយ នេះគឺជាអត្ថន័យសំខាន់ដែលយើងនឹងធ្វើការពិភាក្សាក្នុងជំពូកនេះ។
មានការយល់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរថា គ្មានប្រជាជាតិឬប្រទេសណាអាច កសាង ឬ ដំណើរការប្រព័ន្ធមួយឲ្យមានតួនាទីសំខាន់ និង មានការរីកចម្រើន បានតាមរយៈការប្រើប្រាស់សារនៃគម្ពីគួរអានបានឡើយ។ គួរឲ្យសោកស្តាយ ស្ថានភាពដ៏យ៉ាប់យ៉ឺននៃប្រជាជាតិមូស្លីម បានរួមចំណែកជាច្រើននៅក្នុងការ សន្និដ្ឋានខុសនោះ ព្រោះប្រជាជាតិមូស្លីមភាគច្រើនបានបរាជ័យ ក្នុងការអនុវត្ត ស្តង់ដានៃភាពច្នៃប្រឌិត ផលិតភាព ការអប់រំអំពីតំលៃមនុស្សជាតិឲ្យបានគ្រប់ គ្រាន់សម្រាប់មនុស្សគ្រប់គ្នា។ ដោយកើតចេញពីពិភពមូស្លីម សកម្មភាពនៃ ចលនារបស់លោក Gülen នៅទូទាំងពិភពលោកគឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ផ្អែកលើបញ្ហានេះ។ កង្វល់របស់លោក Gülen សំរាប់មនុស្សទូរទៅ និងអរិយធម៌សកល គឺបានបង្ហាញនៅក្នុងជំពូកទី ៥ “ ការយល់ឃើញរបស់ លោក Gülen អំពី Hizmet និង ទង្វើល្អជាសារធារណៈ៖ ចាប់ផ្តើមពីយុទ្ធ សាស្រ្តឆ្ពោះទៅផែនការសកម្មភាព”។ មនុស្សអាចឃើញយ៉ាងច្បាស់ថា លោក Gülen គឺមិនមែនជាអ្នកបង្កើតទ្រឹស្តី ឬ អ្នកប្រាជ្ញធម្មតាដែលមានភាពស្ទាក់ស្ទើរ ក្នុងការដោះស្រាយនូវសំនួរពិបាកៗក្នុងតថភាពពិតនោះទេ។ លោកបានផ្តល់ជា គំនិតល្អៗទៅកាន់អ្នកដែលស្តាប់តាមលោកដើម្បីឲ្យពួកគេបានដឹង និង មាន ទំនួលខុសត្រូវដូចនេះពួកគេអាចបង្កើតអ្នកជំនាន់ក្រោយដែលពោរពេញ ដោយ ថាពលដើម្បីកសាងនូវសង្គមយុត្តិធម៌មួយបាន។ តាមរយៈជំពូកដែលបាន បង្ហាញពីមុនៗ យើងអាចនិយាយបានថា ជំពូកនេះគឺជាសាច់រឿងដ៏សំខាន់នៅ ក្នុងសៀវភៅដែលវាបានបង្ហាញពីរបៀបនៃការកសាងសង្គមមនុស្សជាតិឲ្យបាន ប្រសើរឡើង ដែលធ្វើឲ្យមនុស្សគ្រប់ៗគ្នាពេញចិត្តនិងឲ្យតម្លៃវា។
នៅក្នុងជំពូកបន្ទាប់ដែលមានចំណងជើងថា “គំនិតរបស់លោក Gülen ទៅលើប្រជាធិបតេយ្យសម័យថ្មី” ខ្ញុំព្យាយាមពន្យល់ថា សំណេររបស់លោក Gülen គឺភាគច្រើនស្របគ្នាជាមួយនឹងគំនិតបែបប្រជាធិបតេយ្យ។ ប៉ុន្តែសំរាប់ លោក Gülen តំលៃបែបឥស្លាមគឺមានសារៈសំខាន់សំរាប់បំផុសនូវប្រព័ន្ធ បែបប្រជាធិតេយ្យយ៉ាងពិតប្រាកដ និង ការគ្រប់គ្រោងដ៏ល្អប្រសើរ។ នៅក្នុង សង្គមភាគច្រើនសព្វថ្ងៃនេះ ឧបសគ្គដែលរារាំងនៃការធ្វើអំពើល្អគឺ ជារឿយៗគេ សង្គេតឃើញថា បណ្តាលមកពីការមិនបានចូលរួម ឬ ការភ័ណ្ឌច្រឡំថា គោល បំណងដែលលោក Gülen បានធ្វើគឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ខណៈ ពេលនោះគាត់បានបដិសេធដាច់ខាតថា បើសិនជាគ្មានការភ្ញាក់រលឹកនៅខាង ផ្លូវចិត្តនោះទេ ទាំងបុគ្គលផ្ទាល់ ឬ ក៏សង្គមផ្ទាល់មិនអាចសំរេចបាននូវភាព សុខសាន្តពិតប្រាកដ និង សេរីភាពបានឡើយ។ ឆន្ទៈដ៏សំខាន់របស់លោក Gülen គឺឥស្លាមមិនមានទំរង់ ឬ ប្រភពច្បាប់ដាក់កំហិតនៃការគ្រប់គ្រោង គ្រប់ពេលទៅលើរដ្ឋ ឬ សង្គមណាមួយឡើយ។ ឆ្លងកាត់តាមរយៈការមានប្រសាសន៍របស់លោក យើងអាចសម្គាល់បានថា លោកGülen គឺមានទស្សនៈ ប្រាកដច្បាស់លាស់អំពីទំនាក់ទំនងរវាងប្រព័ន្ធនៃការដឹកនាំ និង ការបង្រៀននៃ ឥស្លាម។
ឥស្លាមគឺជាសាសនាមួយដែលផ្តោតជាចំបងទៅលើទិដ្ឋភាពដែលមិនអាចផ្លាស់ប្តូរបានរបស់ជីវិត និង ដំណើរជីវិត ចំណែកឯប្រព័ន្ធនយោបាយ វិញខ្វល់ខ្វាយតែពីទិដ្ឋភាពសង្គម ក្នុងជីវិតលោកិយរបស់ពួកយើងតែ ប៉ុណ្ណោះ។ មូលដ្ឋានគ្រឹះនៃជំនឿ ការគោរពបូជា សីលធម៌ អាកប្ប កិរិយារបស់ឥស្លាម គឺមិនរងឥទ្ធិពលទៅតាមពេលវេលានោះទេ។ ឥស្លាម គឺមិនបានស្នើរឡើង ឬព្យាយាមបង្កើតឲ្យមានរូបរាងឡើងនូវទំរង់នៃការ គ្រប់គ្រងជាក់លាក់មួយនោះទេ។ ឥស្លាមគឺមិនដែលផ្តល់ឬបង្កើតរបប គ្រប់គ្រងដោយប្រើឈ្មោះឥស្លាមនោះទេ។ ជំនួសមកវិញ ឥស្លាមបាន បង្កើតនូវគោលការណ៍ជាមូលដ្ឋានគ្រឹះដែលបង្ហាញចរិកលក្ខណៈទូរទៅ របស់រដ្ឋាភិបាល។ ដូច្នេះនយោបាយមិនអាចជាកត្តាមួយក្នុងការបង្កើត រូបរាងឥស្លាម ឬ ដឹកនាំសកម្មភាពនិងឥរិយាបទរបស់មូស្លីមក្នុងនាម របស់ ឥស្លាមបានឡើយ។
នៅពេលណាដែលគេបានយល់អំពីគំនិតសំខាន់នេះ ជាគំនិតដែលលោក Gülen បានពន្យល់ក្នុងសំណេរ សុន្ទរកថា និងការសំភាសន៍ជាច្រើនរបស់លោក វានឹងមានភាពងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ឬក៏អ្នកអានធ្វើការវាយតំលៃ អំពីរបៀបដែលមូស្លីមអាចធ្វើការសហការដោយសន្តិភាពជាមួយ នឹងសាសនិក ដ៏ទៃទៀត។ ឥស្លាមគោរពចំពោះរាល់ការព្យាយាមដោយសន្តិភាពរបស់អ្នក ដែលមានជំនឿពិតប្រាកទៅលើម្ចាស់ដ៏ខ្ពង់ខ្ពស់ក្នុងការណែនាំមនុស្សនៃសាសនា និង មនោគ្គមវិជ្ជាខុសគ្នា ឲ្យធ្វើការរួបរួមទាំងអស់គ្នា ដើម្បីសំរេចបាននូវ គោលដៅរួមនៃសន្តិភាព និង ភាពស្ងប់ស្ងាត់ ក្នុងជីវិតបុគ្គល និង ជីវិតទូរទៅ របស់មនុស្ស។ ចលនារបស់លោក Gülen “ដូចដែលអ្នកអង្កេតមួយចំនួនបាន ហៅវា” បាននឹងកំពុងធ្វើកិច្ចការនេះច្រើជាង៤០ ទសវត្សមកហើយ ទាំងនៅ ក្នុងប្រទេស ទួរគី និង ក្រៅប្រទេស។
ជំពូកចុងក្រោយគឺ “ទស្សនៈ Gülen ទៅលើពាក្យ Jihad ចុះសម្រុងឬ សម្របសម្រួល និង ភេរវកម្ម” គឺជាការសរុប សេចក្តីនៅក្នុងសៀវភៅ។ នៅក្នុង ជំពូកនេះនឹងបង្ហាញពីការសិក្សាយ៉ាងជ្រាល់ ជ្រៅទៅលើចលនាជាមួយនឹង ការ សំរេចបានយ៉ាងហោចណាស់នូវគោលដៅរួមសម្រាប់សហគមន៍ទាំងមូល។ ត្រង់ចំនុចនេះ ការបកស្រាយរបស់លោក Gülen អំពីសារនៃគម្ពីគួរអានឬក៏សារ ជាសកលលោកនៃឥស្លាម គឺស្របគ្នាជាមួយនឹងសិទ្ធមនុស្សជានាសកលយុគ សម័យទំនើប។ ចលនារបស់លោក Gülen គឺមិនយល់ស្របលើការតែងច្បាប់ ផ្សេងអនុវត្តផ្សេងក្នុងបញ្ហានេះក្រោមកាលៈទេសៈណាមួយនោះទេ។ ហេតុនេះ ហើយពួកយើងអាចឃើញកាន់តែច្បាស់ អំពីមនុស្សម្នាក់ដែលមានឈ្មោះថា M.Fethullah Gülen ដែល ជា អ្នកបង្រៀនផ្នែកសាសនា, អ្នកនិពន្ធ, អ្នកវិភាគ, អ្នកប្រាជ្ញ និងជាកវីមកពីរដ្ឋ Anatolia ដែលបានក្លាយជាជនល្បីឈ្មោះជុំវិញ ពិភពលោកដែលមានសច្ចះសំរាប់សកម្មភាពលះបង់មិនខ្លាចភាពនឿយហត់ក្នុង
ការធ្វើឲ្យមានភាពប្រសើរឡើងវិញនៃតំលៃជាឥស្លាម ដោយផ្អែកលើចំណេះដឹង ទូទៅ និង កេរ្តិ៍តំណែលនៃមនុស្សជាតិ។
- បានបង្កើតនៅលើ ។