សេចក្តីណែនាំអំពីលោកហ្វាត់ហុលឡោះ ហ្គូលែន

គឺជាអ្នកប្រាជ្ញកាន់សាសនាឥស្លាមសញ្ជាតិទួរគីបែបបុរាណដ៏ម៉ឺងម៉ាត់អ្នកដឹកនាំទស្សនៈ​និងសកមជ្មនអប់រំម្នាក់ដែលគាំទ្រកិច្ចសននា្ទអន្តរជំនឿ និងអន្តរវប្បធម៌ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងលក្ខណៈព្រលឹងវិញ្ញាណ ហើយប្រឆាំងនឹងអំពើហិង្សា និង ការបង្វែរសាសនាឲ្យចូលទៅក្នុងមនោគមវិជ្ជានយោបាយ។ Gülen ជំរុញកិច្ចសហប្រតិបត្តិការអរិយធម៌ឆ្ពោះទៅរកពិភពលោក ប្រកបដោយសន្តិភាពដូចប្រឆាំងនឹងទំនាស់ដែរ។

លោ ក Gülen និងចលនាសង្គមស៊ីវិលដែលត្រូវបានបំផុសទឹកចិត្តដោយទស្សនៈ របស់គាត់ដែលត្រូវ បានគេស្គាល់ថាចលនាGülen មានភាពគួរឲ្យកត់សម្គាល់ និង ស័ក្តិសម នឹងទទួលបានការយកចិត្តទុ កដាក់ដោយសារហេតុផលដូចខាងក្រោ ម៖

សិទ្ធិ​អំណាច និងឥទ្ធិពលរបស់Gülen៖

លោក Gülen ត្រូវបានគេ ស្គាល់ និងគោរពក្នុងចំណោមអ្នកកាន់សាសនាឥស្លាមជនជាតិ ទួរគី ព្រមទាំងអ្នកកាន់សាសនាឥស្លាមមកពីជុំវិញពិភពលោកថាជាអ្នកប្រាជ្ញកាន់សាសនាឥស្លាមបែបបុរាណដ៏ម៉ឺងម៉ាត់ម្នាក់នៃនិកាយស៊ុននី ដែលមានប្រជាជនកាន់ សាសនាឥស្លាម លើពិភពលោក ៨៧ -៩០ % កាន់ និកាយនេះ។

អ្នកអានសៀវភៅរបស់គាត់នៅប្រទេសទួរគីត្រូវបានប៉ាន់ស្មានថាមានចំនួនជាច្រើនលាននាក់។ឥទ្ធិពលរបស់គាត់នៅក្រៅប្រទេសទួរគីកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ ព្រោះស្នាដៃរបស់គាត់ត្រូវបានបកប្រែជាភាសាជាច្រើនដូចជាៈ អង់គ្លេ ស, អារ៉ាប់, រុស្សី, អាល្លឺម៉ង់, អេ ស្ប៉ាញ, អរឌូបសាល់បានី, ម៉ា ឡេ និងឥណ្ឌូនេស៊ី។ ក្រៅពីឯកសារបោះពុម្ពគំនិតរបស់គាត់ត្រូវបានផ្សព្វផ្សាយទៅដល់ប្រជាជនពិភពលោក កាន់តែច្រើន????ឡើងតាមរយៈបណ្តាញវិទ្យុ និងទូរទស្សន៍ឯកជនដែលគាំទ្រទស្សនៈរបស់គាត់។

ជំហរសាធារណៈប្រឆាងំនឹងអំពើ​ហិង្សាភេរវកម្ម និង ការវាយប្រហារអត្តឃាត៖

Gülen ត្រូវបានទទួលស្គាល់ដោយសារ ជំហររឹងមាំរបស់គាត់ប្រឆាំងនឹងការដាក់បញ្ចូលគ្នានូវអំពើហិង្សា និងទ្រឹស្តីសាសនា។ ពិសេសបំផុតគាត់គឺជាអ្នកប្រាជ្ញកាន់សាសនាឥស្លាមដំបូងគេដែលថ្កោលទោសជាសាធារណៈ ចំពោះការវាយប្រហារថ្ងៃទី១១ ខែកញ្ញា (នៅក្នុងសេចក្តីប្រកាសនៅក្នុងកាសែ ត Washington Post)។ គាត់បដិសេធយ៉ាងដាច់អហង្ការចំពោះការវាយប្រហារអត្តឃាត។ គាត់បានជួយ ???? បោះពុម្ពសៀវភៅអ្នកប្រាជ្ញសទស្សនាទានឥស្លាមចំពោះភេរវកម្ម និងការវាយប្រហារអត្តឃាតដោយ ថ្កោលទោសចំពោះអំពើទាំងនោះលើមូលដ្ឋានមនុស្សធម៌ និងសាសនា។ គាត់មិនបានបង្ហាញទស្សនៈ ទាំងនេះសម្រាប់តែអ្នកអានលោកខាងលិចទេ​ប៉ុន្តែបានបង្ហាញវានៅក្នុងការសូត្រធម៌នៅវិហារឥស្លាម ដោយមានសហធម្មចារឥស្លាមរាប់ពាន់នាក់។ គាត់បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានទួរគី-ជប៉ុន បារាំង និងអាមេរិកដែល ក្នុងបទសម្ភាសន៍នោះ គាត់បានថ្កោលទោសចំៗ ចំពោះការប្រើប្រាស់ហេតុផលនយោបាយមនោគមវិជ្ជា និងសាសនា ដើម្បីដោះសារអំពើភេរវកម្ម។ គាត់បានបង្ហាញខ្លួននៅក្នុង កម្មវិធីទូរទស្សន៍ជាតិជាច្រើនដោយបានថ្កោលទោសជាសាធារណៈ ចំពោះអំពើទាំងនោះ។

អ្នកផ្តួចផ្តើមឲ្យមាន​កិច្ចសន្ទនាអន្តជំនឿ៖

Gülen បានជំរុញយ៉ាងសកម្មឲ្យមានកិច្ចសន្ទនាអន្តរជំនឿ និង អន្តរវប្បធម៌អស់រយៈពេលជាងមួយទសវត្សរដោយចាប់ផ្តើមចាប់ពីមុនព្រឹត្តិការណ៍ដ៏សោកនាដកម្មថ្ងៃទី១១ ខែកញ្ញាទៅទៀត។ នៅប្រទេសទួរគីគាត់ត្រូវបានគេទទួលស្គាល់ថាបាននាំឲ្យមានបរិយាកាសវិជ្ជមាននៅក្នុងទំនាក់ទំនងរវាងប្រជាជនកាន់សាសនាឥស្លាមភាគច្រើន និងប្រជាជនកាន់សាសនាភាគតិចផ្សេងៗដូចជាអ័រតូដុកក្រិ ក អ័រតូដុកអាមេនី កាតូលិក និងសហគមន៍ជ្វីសជាដើម។ នៅក្រៅប្រទេសទួរគី គំនិតរបស់គាត់ស្តីពីកិច្ចសន្ទនាអ ន្តរជំនឿបានបំផុសទឹកចិត្តមនុស្សជាច្រើនឲ្យបង្កើតអង្គការផ្សេងៗដែលចូលរួមនៅក្នុងកិច្ចសន្ទនាដោយមានវត្ថុបំណងដូចគ្នា គឺការយោគយល់គ្នាទៅវិញទៅមកការទទួលយកអារម្មណ៍ចេះយល់ចិត្ត សន្តិសហវិជ្ជមាន និងសហប្រតិបត្តិ្កការ។ កិច្ចខិតខំប្រឹងប្រែងរបស់គា ត់ចំពោះកិច្ចសន្ទនា និងការអត់ឱនត្រូវបានទទួលស្គាល់ដោយសារសវនាការផ្ទាល់ខ្លួនមួយជាមួយព្រះសម្តេចប៉ាបJohn Paul II និងការអញ្ជើញពីប្រមុខសម្តេ ចសង្ឃសេហ្វារ៉ាដនៃប្រទេសអ៊ីស្រាអែលព្រមទាំងកិច្ចប្រជុំជាមួយប្រមុខ

និកាយគ្រិស្តសាសនាផ្សេងៗ។

សម្រាប់កិច្ចសហប្រតិបត្តិការអរិយធម៌៖

Gülen ជំរុញកិច្ចសហប្រតិបត្តិ្កការ អរិយធម៌ដូចប្រឆាំងនឹងទំនាស់ដែរតាមរយៈកិច្ចសន្ទនាការយោគយល់គ្នាទៅវិញទៅមកនិងការប្រមូលផ្តុំគុណតម្លៃរួម។ ក្នុងឋានៈជាអ្នកដឹកនាំទស្សនៈសង្គមស៊ីវិលម្នាក់ គាត់គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនទួរគីក្នុងការចូលរួមនៅក្នុងសហភាពអឺរ៉ុប និងនិយាយថាទំនាក់ទំនងនេះនឹងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ។

ការផ្តោ តសំខាន់លើ​ទិដ្ឋភាព​ព្រលឹងវិញ្ញាណនៃ​ជំនឿ៖

មួយផ្នែកដោយសារការអប់រំពីមុនរបស់គាត់អំពីមុខវិជ្ជាព្រលឹងវញ្ញាណ Gülenត្រូវបានគេស្គាល់ដោយ សារការផ្តោតសំខាន់របស់គាត់ទៅលើលក្ខណៈ ព្រលឹងវញ្ញាណ ឥស្លាម (នៅលោកខាងលិចគេហៅថា Sufism) និងការប្រកាន់យកឥរិយាបថចំពោះមនុស្សជាតិដែលជាលទ្ធផលនៃការផ្តោតសំខាន់នេះ។

ដោយសារការអះអាងសេចក្តីស្រឡាញ់សេចក្តីអាណិតអាសូរបស់គាត់និងវិធីសាស្រ្តបើកចំហចិត្តចំពោះបញ្ហាទាំងអស់ពាក់ព័ន្ធនឹងមនុស្សជាតិគាត់ត្រូវបានមនុស្សមួយចំនួនស្គាល់ថាជា“Rumi ក្នុងសមយ័ទំនើប”។ គាត់ត្រូវបានសពSefik Can ជាគ្រូSufi ជាបច្ឆាជនរបស់Rumi និងជាអ្នកនិពន្ធម្នាក់ស្នើសុំ ឲ្យនិពន្ធបុព្វកថាសម្រាប់សៀវភៅរបស់គាត់ស្តីពីជីវិត និងការបង្រៀនរបស់Rumi។ សៀវភៅពីរភាគ របស់Gülen ផ្ទាល់ស្តីពីSufism ត្រូវបានប្រើប្រា ស់ជាសៀវភៅអានសម្រាបការសិក្សានៅសកលវិទ្យាល័យស្តីពីប្រពៃណីព្រលឹងរបស់ពិភពលោ ក។

វិទ្យាសាស្រ្ត​ និងជំនឿដែលមាន​សុដុមភាព​ជាមួយគ្នា ៖

Gülen ចាត់ទុកវិទ្យាសាស្រ្ត និងជំនឿថាមិនត្រឹ មតែត្រូវគ្នាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបំពេញបន្ថែមឲ្យគ្នាទៀតផង។ ដោយ ហេតុនេះគាត់បានលើកទឹកចិត្តដល់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការអភវិឌ្ឍបច្ចេ កវិទ្យាសម្រាបគុណប្រយោជន៍របស់មនុស្សជាតិទាំងអស់។

ទិដ្ឋភាព​បញ្ញា ៖

គាត់មានការយល់ដឹងច្បាស់លាស់អំពីអ្នករិះគិតឈានមុខគេនៃប្រពៃណីលោកខាងលិចនិងអាចសន្ទ នាជាមួយពួកគេយ៉ាងងាយស្រួលតាមរយៈ ការសរសេរ និងការនិយាយរបស់គាត់។

គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ៖

Gülen ទទួលស្គាល់លទ្ធិប្រជាធិបតេយ្យថាជាប្រព័ន្ធនយោបាយដែលអាចសម្រេចបានតែមួយគត់នៃ ការគ្រប់គ្រង។ គាត់ប្រឆាំងនឹងការបង្វែរសាសនាឲ្យចូលទៅក្នុងមនោគមវិជ្ជានយោបាយដោយលើកទឹកចិត្តពលរដ្ឋទាំងអស់ឲ្យចូលរួមប្រកបដោយចំណេះដឹង និងការទទួលខុសត្រូវនៅក្នុងកិច្ចការនយោ បាយរបស់ប្រទេសខ្លួន។ គាត់សង្កត់ធ្ងន់ទៅលើភាពទន់ភ្លន់នៃគោលការណ៍សាសនាឥស្លាមទាក់ទង នឹងអភិបាលកិច្ច និងទៅលើភាពត្រូវគ្នានៃគោលការណ៍ទាំងនេះជាមួយទ្រឹស្តីប្រជាធិបតេយ្យពិតប្រាកដ។

ដំណោះ​ស្រាយចំពោះ​បញ្ហាសង្គមមាន ដំណើ រការផ្អែកលើ​មូលដ្ឋាន ៖

លក្ខណៈ ដ៏គួរឲ្យកត់សម្គាល់បំផុតនៃជីវិតរបស់Gülen គឺការដែលការយល់ឃើញ និងគំនិតរបស់គាត់លែងជាជំនាញភាសាទៀតហើយ ប៉ុន្តែផ្ទុយទៅវិញត្រូវបានយល់ដឹងជាសកលដូចគម្រោងពលរដ្ឋដែរ។​ តាមការប៉ាន់ស្មានមួយចំននួអង្គការអប់រំរាប់រយដូចជាសាលារៀន K-12 សាកលវិទ្យាល័យ និងសា លាភាសាត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោកដែលត្រូវបានបំផុសគំនិត ដោយ Gülen និង ឧបត្ថម្ភ គាំទ្រដោយសហគ្រិ នក្នុងស្រុកអ្នកអប់រំដែលគិតពីប្រយោជន៍អ្នកដទៃ និងឪពុកម្តាយដែលមានការប្តេជ្ញាចិត្ត។ ឧទាហរណ៍ដ៏គួរឲ្យកត់សម្គាល់នៃសាលារៀនទាំងនេះរួមមានសាលារៀននៅប្រទេសទួរគី ភាគអាគ្នេយ៍អាស៊ីកណ្តាលប្រទេសជាច្រើននៅអាហ្រ្វិកចុងបូព៌ា និងអ៊ឺរ៉ុបខាងកើតដោយមិនគិតអំពីទីតាំងរបស់វា។​​​ សាលាទាំងនេះគឺជានិមិត្តរូបនៃទំនាក់ទំនងអន្តរជំនឿ និងអន្តរវប្បធម៌ដ៏ស៊ីសង្វាក់គ្នាការ រួបរួមដ៏ជោគជ័យនៃជំនឿនិងហេតុផល និងការលះបង់បម្រើមនុស្សជាតិ។ ជាពិសេសនៅក្នុងតំបន់មានទំនាស់ដូចជាហ្វីលីពីន ទួរគីភាគអាគ្នេយ៍ និង អាហ្វហ្គានីស្ថាន ស្ថាប័នទាំងនេះជួយ????កាត់បន្ថយ ភាពក្រីក្រ និងបង្កើនឱកាសអបើរំដែលជាលទ្ធផលកាត់បន្ថយភាពទាក់ទាញរបស់ក្រុមភេ រវករ ជាមួយនឹងផ្តាច់ការដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសទាំងនោះ។ ក្រៅពីមួយចំណែកធ្វើឲ្យមានសុខដុមភាព សង្គមសាលារៀនទាំងនេះបង្កើតធនធានមនុស្ស ដោយមានការប្រកួតប្រជែងឈ្នះក្នុងការប្រឡងប្រជែ ងផ្នែកវិទ្យាសាស្រ្ត និងគណិ តវិទ្យាអន្តរជាតិ។

គម្រោងសង្គមស៊ីវិលផ្សេងទៀត៖

គម្រោងសហគមន៍ផ្សេងទៀតដែលត្រូវបានបំផុសគំនិតដោយគំនិតនិងការលើកទឹកចិត្តរបស់Gülen រួមមានអង្គការមនុសុ្សធម៌អង្គការអភវិឌ្ឍន៍ប្រកបដោយនិរន្តរភាពអង្គការប្រព័ន្ធផ្សព្វផ្សាយសមាគម វិជ្ជាជីវៈ និងស្ថាប័នវេជ្ជសាស្រ្ត ។

https://fgulen.com/en/fethullah-gulens-life/about-fethullah-gulen/introducing-fethullah-gulen

Pin It
  • បានបង្កើតនៅលើ
Copyright © 2026 Cascade Trust. Fethullah Gülen's Official Web Site. All Rights Reserved.
fgulen.com is the official source and licensor of the works of the renowned Turkish scholar and intellectual Fethullah Gülen. Operated by Paramus Publishing with permission of Cascade Trust.