ការណែនាំសង្ខេបពីលោកហ្វាត់ហុលឡោះ ហ្គូលែន

គុណសម្បត្តិ

លោកមានចំណេះដឹងខ្ពង់ខ្ពស់ និងមានបទពិសោធន៍ក្នុងការបង្រៀនក្នុងសាសនាឥស្លាម។  ជាអ្នកជំនាញសរសេរសៀវភៅដែលសៀវភៅចំនួនជាង៦ក្បាលត្រូវបានគេបកប្រែជាភាសាចម្រុះក្នុងពិភពលោក។ លោកក៏ត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រាជ្ញសាធារណៈក្នុងផ្នែក នយោបាយការបរទេស ក្នុងឆ្នាំ២០០៨។ លោកបានបំពេញការងារជាគ្រូបង្រៀន ជាអ្នកអត្ថាធិប្បាយ ជាអ្នកសកម្មជននៃចលនាសង្គម ជាអ្នកបកស្រាយ និងជាវាគ្មិននៃសាសនាឥស្លាម កិច្ចពិភាក្សាអន្តរសាសនាក្នុងប្រទេសតួកគី ។

ការអប់រំ

លោកបានទទួលបានការអប់រំបែបសាសនាក្នុងសាលារៀនល្បីៗដូចជា (គូរសូនលូ, គីមហាន តាស់ម៉ាស្ជីត) ជាមួយនឹងគ្រូបង្រៀនសូហ្វីដ៏ល្បីល្បាញដែលជនជាតិតួកគី​ មានដូចជា លោករ៉ាមីស ហ្គូលែន, លោកមូហាំម៉ាត់ ឡុតហ្វី, លោកហាជ្ជី ស៊ីតគី, លោកសាឌី អេហ្វីនឌី, និងលោកអូស្មាន បីកថាស់ (ពីឆ្នាំ១៩៥១-១៩៥៦)

ការអប់រំថ្នាក់បឋមសិក្សាក្នុងឆ្នាំ (១៩៤៦-១៩៤៩)

លោកបានស្នាក់នៅអន្តេវាសិទ្ធដ្ឋាន ហើយបានរៀនសូត្រ និងទន្ទេញគម្ពីរអាល់គូរអាន(មុនឆ្នាំ១៩៤៦)

ការងារ

ជាអ៊ីមាំ និងជាអ្នកធ្វើអត្ថាធិប្បាយ

  • ជាអ៊ីមាំស្ម័គចិត្ត /អ្នកអត្ថាធិប្បាយ នៅទីក្រុងអេហ្សូរួម, អាមាស់យ៉ា, តូកាត់, ស៊ីវាស់ (ឆ្នាំ១៩៥៥-១៩៥៨)
  • ជំនួយការអ៊ីមាំ នៅក្នុងវិហារអូជសេរីហ្គលី, ទីក្រុងអេឌីនែ (ឆ្នាំ១៩៥៩-១៩៦១)
  • ជាអ៊ីមាំ /សាស្ត្រាចារ្យ ក្នុងទីក្រុងអ៊ីសកាន់ដារូន ហើយបានបំរើក្នុងជួរកងទ័ព (ឆ្នាំ១៩៦១-១៩៦៣)
  • សមាជិកក្នុងសេវាសាធារណៈ, ទីក្រុងអេហ្សូរួម (ឆ្នាំ១៩៦៣) លោករៀបចំសន្និសីទ និងជាអ្នកបង្រៀនលើផ្នែក រូមី។
  • គ្រូបង្រៀនគម្ពីរអាល់គូរអាន/ អ៊ីមាំ នៅ វិហាដារូលហាដីស,ក្នុងទីក្រុងអេឌីណេ (១៩៦៤)
  • គ្រូអធិប្បាយជាន់ខ្ពស់ (វាអ៊ីហ្ស៊ី) នៅទីក្រុងឃីរីឃកាឡេ (១៩៦៥)
  • គ្រូអធិប្បាយជាន់ខ្ពស់,ទីក្រុងអ៊ីសមីរ (១៩៦៦-១៩៧១)
  • នាយកសាលា និងជាគ្រូបង្រៀន, សាលារៀនគម្ពីអាល់គួរអានកេសស្តាណេបាសារឺ (១៩៦៦-១៩៧១)
  • គ្រូអធិប្បាយជាន់ខ្ពស់,នៅទីក្រុងអេដរេមីត (១៩៧២-១៩៧៤)
  • គ្រូអធិប្បាយជាន់ខ្ពស់, នៅទីក្រុងម៉ានីសា (១៩៧៤-១៩៧៦)
  • គ្រូអធិប្បាយជាន់ខ្ពស់, នៅទីក្រុងអ៊ីសមីរ,បូណូវា (១៩៧៦-១៩៨០)
  • ជាអ្នកអត្ថាធិប្បាយស្ម័គចិត្ត, នៅទីក្រុងអ៊ីស្តាន់បុល និងទីក្រុងអ៊ីសមីរ និងទូទាំងប្រទេសតួកគី (១៩៨៦-១៩៨៩)

ជាវាគ្មិន

  • ជាវាគ្មិនក្នុងកម្មវិធីពិភាក្សាទាំងនៅប្រទេសតួកគី និងបណ្តាប្រទេសនៅអ៊ឺរ៉ុប (១៩៧៥-១៩៧៧)
  • បកស្រាយលើបញ្ហាសង្គម, វប្បធម៌, និងសាសនាដែលត្រូវបានថតទុកជាឯកសារ និងបានផ្សព្វផ្សាយជារៀងរាល់សប្តាហ៍លើគេហទំព័រ(www.herkul.org 2003 រហូតដល់បច្ចុប្បSន្ន)

ប្រធានកិត្តិយស /ប្រធានសង្គមស៊ីវិល

  • ស្ថាបនិកនៃមូលនិធិអ្នកកាសែតនិងអ្នកនិពន្ធ(១៩៩៤)
  • បានចូលរួមក្នុងការជួបជុំកិច្ចពិភាក្សាអន្តរសាសនា និង ការលើតម្លើងកិច្ចចរចាតាមរយៈព្រឹត្តិ- ការណ៍មួយចំនួនដែលរៀបចំដោយអង្គការនេះ។(១៩៩៤-១៩៩៨)
  • ប្រធានកត្តិយសនៃសន្និសីទរូមី,នៅទីក្រុងវ៉ាស៊ីនតោន(១៩៩៩-រហូតដល់បច្ចុប្បន្ន)

ពានរង្វាន់ /ការទទួលស្គាល់

  • បានចូលរួមចំណែកដល់វិស័យសុខដុមរមនារវាងអន្តរសាសនា និងសន្តិភាពមូលនិធិនៃប្រទេ- សខីរគីសស្ថាន (២០០៧)
  • ពានរង្វាន់ពីមូលនិធិតួកគី២០០០, មូលនិធិតួកគីឆ្នាំងបាយ, មូលនិធិវិថីសូត្រ, ថវិការទាំងអស់នេះត្រូវបានផ្តល់ជូនទៅកាន់វិស័យអប់រំ និងវិស័យសុខដុមរមនា និងវប្បធម៌
  • ពានរង្វាន់ពី  ​TURKSAV សម្រាប់លើកកម្ពស់វិស័យអប់រំនៅមជ្ឈឹមបូព៌ា (១៩៩៧)
  • ពានរង្វាន់ពិសេសនៅថ្ងៃទី២៤ ខែវិច្ឆិការ ពីមូលនិធិអ្នក និងប្រព័ន្ធអប់រំតួកគី (១៩៩៧)
  • ពានរង្វាន់ពីមូលនិធិម៉េសមេតជីក (សង្គមដើម្បីគាំទ្រដល់ទាហានដែលបានដួលរលំឬរងរបួសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម) និងនាយកដ្ឋានប៉ូលីសសម្រាប់ការបរិច្ចាគជាច្រើននិងពីមូលនិធិ TUSIAV សម្រាប់ការចូលរួមចំណែកដល់សង្គមស៊ីវិលសន្តិភាពនិងការអប់រំ (១៩៩៦)
  • ពានរង្វាន់ Nihal Atsiz ទៅកាន់តួកគី (TürkDünyasi Hizmet Ödülü) ពានរង្វាន់ពីTürk Ocaklari Vakfi សម្រាប់ការលើកទឹកចិត្តនិងការចូលរួមចំណែករបស់លោកចំពោះវិស័យអប់រំនៅក្នុងប្រទេសតួកគីអាស៊ីកណ្តាលនិងតំបន់បាល់កង់ (១៩៩៥)
  • ពានរង្វាន់បញ្ញវន្តសាធារណៈធំៗចំនួន ២០លើពិភពលោក "ដែលត្រូវបានផ្តល់ដោយទស្សនាវដ្តីគោលនយោបាយការបរទេស និងការរំពឹងទុក (២០០៨)
  • ពានរង្វាន់វិទ្យាស្ថាន EastWest (EWI) ឆ្នាំ២០១១ សម្រាប់ការចូលរួមចំណែករបស់លោកចំពោះវិស័យសន្តិភាពពិភពលោក (ឆ្នាំ២០១២)
  • ពានរង្វាន់ធំ Manhae ក្នុងវិស័យសន្តិភាពដោយសមាគមន៍សម្រាប់ការលើកកម្ពស់ និងការអនុវត្តន៍គំនិតរបស់ (Manhae) ក្នុងឆ្នាំ២០១៣
  • ពានរង្វាន់មនុស្សដែលមានឥទ្ធិពលបំផុតទាំង១០០ នាក់ក្នុងទស្សនាវដ្តី Time ក្នុងឆ្នាំ២០១៣
  • ពានរង្វាន់សន្តិភាព Gandhi King Ikede ដោយលោក Martin Luther King Jr អន្តរជាតិនៅមហាវិទ្យាល័យ Morehouse អាត្លង់តា (ខែមេសាឆ្នាំ២០១៥)

ស្នាដៃនិពន្ធ

អត្ថបទអត្ថាធិប្បាយក្នុងទស្សនាវដ្តី

  • អត្ថបទដឹកនាំសម្រាប់រាល់ទស្សនាវដ្តីប្រចាំខែ Sizinti ចាប់តាំងពីការចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ ១៩៧៩ (ចរាចរឆ្នាំ ២០០៩មានចំនួន ៧០០,០០០)
  • អ្នករួមចំណែកទៅ Yeni Ümit, ទស្សនាវដ្តីប្រចាំត្រីមាសសម្រាប់ការសិក្សាសាសនា (ចាប់តាំងពីឆ្នាំ ១៩៨៨) និងទស្សនាវដ្តី Yagmur (ចាប់តាំងពីឆ្នាំ១៩៩៨)
  • ជាអ្នកចូលរួមក្នុងកាសែតប្រចាំថ្ងៃរបស់ហ្សាម៉ាន់ដែលមានទំព័រប្រចាំសប្ដាហ៍ដែលបានចងក្រងពីការងារបោះពុម្ពនិងអត្ថាធិប្បាយរបស់គាត់។

សៀវភៅភាសាតួកគី

  • អាយុ និងជំនាន់ ១៩៨២
  • ប្រការនាំមកនូវភាពច្របូកច្របល់នាយុគសម័យទំនើប-១  ១៩៨៣
  • ពន្លកពិតនៃពណ៌របស់ឥន្នូរ-១  ១៩៨៥
  • មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត​ ១៩៨៦
  • ជីវិតក្រោយសេចក្តីមរណៈ ១៩៨៧
  • ដំណើរទៅកាន់ឋានសូគ៌ារបស់ភាវរស់ ១៩៨៨
  • ការបួងសួង ១៩៨៨
  • ប្រការនាំមកនូវភាពច្របូកច្របល់នាយុគសម័យទំនើប-២  ១៩៨៩
  • ការគ្រប់គ្រង និងសម្រង់ ១៩៩០
  • ប្រការនាំមកនូវភាពច្របូកច្របល់នាយុគសម័យទំនើប-៣  ១៩៩០
  • ពេលវេលាជាមាសប្រាក់ ១៩៩១
  • ម្លប់នៃគោលជំនឿ-១​  ១៩៩១
  • ពន្លកពិតនៃពណ៌របស់ឥន្នូរ-២  ១៩៩១
  • ម្លប់នៃគោលជំនឿ-២  ១៩៩២
  • ប្រការនាំមកនូវភាពច្របូកច្របល់នាយុគសម័យទំនើប-៤ ១៩៩២
  • ថ្ងៃនៃនិទាឃរដូវនៅពេលអ្នកកំពុងដកដង្ហើម ១៩៩៣
  • ពន្លឺអមតៈ-១   ១៩៩៣
  • ពន្លឺអមតៈ-២   ១៩៩៤
  • ពន្លឺអមតៈ-៣   ១៩៩៤
  • ភ្នំមរកតនៃតម្លៃបេះដូង-១  ១៩៩៤
  • កែវឆ្លុះបញ្ចាំងភាពពិត-១  ១៩៩៥
  • ពីផ្នែកមួយទៅផ្នែកមួយ-១  ១៩៩៥
  • ពីផ្នែកមួយទៅផ្នែកមួយ-២  ១៩៩៥
  • ជំនឿលើវាសនាតាមរយះគម្ពីរ និងក្បូនតម្រា(ព្យាការី) ១៩៩៥
  • អ៊ីឡាកាលីម៉ាតុលឡោះ និងការបូជា ១៩៩៦
  • អ្នកបំផុសគំនិតដ៏ប្រពៃ ១៩៩៦
  • ពីផ្នែកមួយទៅផ្នែកមួយ-៣  ១៩៩៦
  • កែវឆ្លុះបញ្ចាំងភាពពិត-២  ១៩៩៧
  • សេចក្តីផ្តើមនៃជំពូកអាល់ហ្វាទីហះ ១៩៩៨
  • ភាពសាបព្រូសនៃរូបសំណាក់ក្នុងដូងព្រលឹងយើង  ១៩៩៨
  • ពាក្យបណ្តឹងបរាជ័យ  ១៩៩៨
  • ប្រភពអាថ៍កំបាំងនៃវិញ្ញាណ-១   ១៩៩៨
  • ប្រភពអាថ៍កំបាំងនៃវិញ្ញាណ-២   ១៩៩៨
  • កែវឆ្លុះបញ្ចាំងភាពពិត-៣   ១៩៩៩
  • ចង្កឹះបាក់ ២០០០
  • ពន្លឺនៃជើងមេឃដែលត្រជះត្រចែង ២០០០
  • ការឆ្លុះបញ្ជាំងពីគម្ពីគូរអាន-១​  ២០០០
  • ការឆ្លុះបញ្ជាំងពីគម្ពីគូរអាន-២  ២០០០​
  • ខ្នាត និងពន្លឺផ្លូវត្រឹមត្រូវ ២០០០
  • ប្រែសម្រួលសៀវភៅបូងសួង ២០០០
  • ពីផ្នែកមួយទៅផ្នែកមួយ-៤  ២០០១
  • ភ្នំមរកតនៃតម្លៃបេះដូង-២  ២០០១
  • ថូរបាក់បែង ២០០២
  • ពីគ្រាប់ពូជរហូតដល់ផ្កា  ២០០២
  • កែវឆ្លុះបញ្ចាំងភាពពិត-៣  ២០០៣
  • ការពិតនៃសេចក្តីបង្កើត និងការវិវត្តន៍ ២០០៣
  • សេចក្តីបួងសួងនៃពិភពលោក ២០០៣
  • សេចក្តីបង្រៀនសាសនាសម្រាប់កុមារ ២០០៣
  • សេចក្តីបូងសូង ព្រឹក និងល្ងាច ២០០៣
  • ការស្រលាញ់ស្នូលក្នុងនៃមនុស្ស ២០០៣
  • កិរិយាឧទាហរណ៍ពីខ្លួនឯង ២០០៣
  • ថូរបែកបាក់-១  ២០០៤
  • សេចក្តីប្រកាស  ២០០៤
  • សំបុត្រមួយ ២០០៤
  • គម្ពីគួរអាន និងគម្ពីក្បូនតម្រាអំពីអ្នកមានគុណទាំងពីរ ២០០៤
  • ការអធិប្បាយចាណាន់  ២០០៤
  • ដំណើរវែងឆ្ងាយនៃពិភពលោក   ២០០៤
  • ភាសានៃពណ៌  ២០០៤
  • ភ្នំមរកតនៃតម្លៃបេះដូង-៣  ២០០៥
  • ដំណើរឆ្ពោះទៅរកពិភពលោករបស់យើង ២០០៥
  • គំនិតអាត់ឡាស់  ២០០៦
  • អាល់កូឡួបូតដារីក   ២០០៧
  • ភ្នំមរកតនៃតម្លៃបេះដូង-៤  ២០០៨
  • ការបញ្ចូលគំនិត (កែវឆ្លុះបញ្ចាំងភាពពិត ៧) ២០០៨
  • ភាពស្ងាប់ស្ងាត់  ២០០៨
  • ការចូលរួមចំណែកក្នុងពិភពលោករបស់យើង  ២០០៩

សៀវភៅភាសាអង់គ្លេស

  • ដំណើរឆ្ពោះទៅរកឋានសួគ៌ាបាត់បង់   ១៩៩៦
  • គុជនៃប្រាជ្ញា  ១៩៩៧
  • គោលគំនិតសំខាន់ៗក្នុងការអនុវត្ដន៍របស់ Sufism Vol-1  ១៩៩៨
  • សារៈសំខាន់នៃជំនឿអ៊ីស្លាម  ២០០០
  • សំណួរនិងចម្លើយអំពីសាសនាឥស្លាម-1  ២០០០ (ត្រូវបានបោះពុម្ពដើមនៅឆ្នាំ១៩៩៣)
  • ការចាំបាច់នៃការសន្ទនាគ្នាខាងសាសនា ២០០៤
  • ឥស្លាមនិងលទ្ធិប្រជាធិបតេយ្យឆ្នាំ ២០០៤
  • គោលគំនិតសំខាន់ៗក្នុងការអនុវត្ដន៍របស់ Sufism Vol-២  ឆ្នាំ២០០៤
  • ឆ្ពោះទៅរកអារ្យធម៌សកលនៃ ស្នេហា និងភាពអត់ធ្មត់    ២០០៤
  • អ្នកនាំសាររបស់ព្រះ: ការវិភាគនៃជីវិតរបស់ព្យាការី  ២០០៥
  • ការអប់រំសាសនារបស់កុមារ  ២០០៤
  • រូបសំណាក់ព្រលឹងរបស់យើង ២០០៤
  • សំណួរនិងចម្លើយអំពីសាសនាឥស្លាម-២  ២០០៥
  • ការអធិស្ឋានដែលជ្រើសរើសនៃព្យាការីមូហាំម៉ាត់ និងពួកមូស្លីមដ៏អស្ចារ្យ   ២០០៦
  • គោលគំនិតសំខាន់ៗក្នុងការអនុវត្ដន៍របស់ Sufism Vol- 3 ២០០៩
  • គោលគំនិតសំខាន់ៗក្នុងការអនុវត្ដន៍របស់ Sufism Vol- 4 ២០១០
  • សុន្ទរកថានិងអំណាចនៃការបញ្ចេញមតិ   ២០១០

ភាសា

  • ភាសាតួកគី (ភាសាដើមកំណើត)
  • ភាសាអារ៉ាប់  (កម្រិតខ្ពស់)
  • ភាសាអារ៉ាប់ភើសាន (កម្រិតខ្ពស់)
  • ភាសាតួកគីអូតូម៉ង់ (កម្រិតខ្ពស់)
Pin It
  • បានបង្កើតនៅលើ
Copyright © 2026 Cascade Trust. Fethullah Gülen's Official Web Site. All Rights Reserved.
fgulen.com is the official source and licensor of the works of the renowned Turkish scholar and intellectual Fethullah Gülen. Operated by Paramus Publishing with permission of Cascade Trust.