ចំពោះយុវជនដែលប្រព្រឹត្តអំពើហួសដែនកំណត់
បន្ទាប់ពីគាត់បានស្វាគមន៍អ្នកទូរសព្ទចូលរួមក្នុងកម្មវិធីរបស់គាត់ មាន ស្ត្រីវ័យក្មេងម្នាក់បានសួរសំណួរដែលទាក់ទងនឹងដែនកំណត់តាមទូរសព្ទថា៖ «ខ្ញុំ និងមិត្តរបស់ខ្ញុំពីសាលាជាមួយគ្នា ចង់រៀបការតាមរបៀបសាសនា តែមិនផ្លូវការ។ តើអ្នកគិតដូចម្តេចចំពោះអាពាហ៍ពិពាហ៍ដែលឪពុកម្តាយមិនដឹង?តើអ្វីដែលអ្នកត្រូវណែនាំ?
ដោយខ្ញុំដឹងថាអាពាហ៍ពិពាហ៍បែបនេះនឹងធ្វើឲ្យពួកគេស្តាយក្រោយជាខ្លាំង ខ្ញុំគិតថាខ្ញុំប្រហែលជា និយាយសម្តីធ្ងន់បន្តិចហើយ។ ខ្ញុំឆ្លើយថា៖ « ខ្ញុំមិនគាំទ្រការសំលាប់ខ្លួនណាទាំងអស់។ ការផ្សងនឹងគ្រោះថ្នាក់រៀបអាពាហ៍ពិពាហ៍ដោយមិនប្រាប់ឪពុកម្តាយឲ្យដឹង និងមិនទាន់បញ្ចប់ការសិក្សារបស់ ខ្លួន ដែលវានឹងអាចធ្វើឲ្យនាងសម្លាប់ខ្លួន ឬទទួលរងអំពើអាក្រក់នានា។ ស្ថានភាពបែបនេះ ប្រហែលជាមិនបានប៉ះពាល់អ្វីដល់បុរសទេ តែសម្រាប់ស្រ្តីវិញ វាអាចនាំឲ្យមានលទ្ធផលអាក្រក់។
នាងបន្តសួរថាតើអាចនឹងមានដំណោះស្រាយចំពោះបញ្ហានេះទេ។ ខ្ញុំក៏បន្តនិយាយថា៖ «មាន! ដំណោះស្រាយនោះគឺរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់។ តាមវិធីនេះ អ្នកអាចធានាពីសុវត្ថិភាព របស់អ្នក និងបន្ធូរអម្រែករបស់ឪពុកម្តាយរបស់អ្នក។ »
"ប៉ុន្តែ" នាងបាននិយាយថា៖ «វាមិនអាចកើតឡើងបានទេ។ គ្រួសាររបស់យើងទាំង ២ គ្មានថ្ងៃអនុញ្ញាតចំណងអាពាហ៍ពិពាហ៍នេះទេ។ គ្រួសាររបស់យើងមិនអនុញ្ញាត អាយុយើងមិនទាន់គ្រប់ បញ្ហាហិរញ្ញវត្ថុក៏មាន និងស្ថានភាពការអប់រំក៏មិនត្រូវគ្នាដែរ។
«ប្រសិនបើលក្ខខណ្ឌទាំងនេះធ្វើឲ្យអ្នកមិនអាចរៀបអាពាហ៍ពិពាហ៍បាននោះ ហេតុអ្វីបានជាអ្នកនៅតែ ចង់រៀបអាពាហ៍ពិពាហ៍ដោយសម្ងាត់ និងមិនផ្លូវការធ្វើអ្វី? តើមូលហេតុអ្វីដែលធ្វើឲ្យអ្នកចង់ជំនះបែបនេះ?
ចម្លើយរបស់នាងគឺជាចម្លើយដែលយើងលឺជាញឹកញាប់។ នាងបាននិយាយថា៖ «ជាដំបូង យើងមិនមានការប្រុងប្រយ័ត្នពីដែនរបស់យើង។ យើងនិយាយជាមួយគ្នាជាញឹកញាប់ដែលក្រោយមក យើងក៏ស្រឡាញ់គ្នា!»
ជាការពិតណាស់ ការមិនយកចិត្តទុកដាក់ពីសារៈសំខាន់នៃដែនរបស់ខ្លួន និងមិនបានចៀសវាងដើរលេងជាមួយអ្នកមិនសូវស្គាល់អាចធ្វើឲ្យមនុស្សមិនបានគិតវែងឆ្ងាយ និងធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពមួយដ៏លំបាក។ ពេលនេះ យុវជនទាំង ២ នេះត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួន ដែលកំហុសនេះ ធ្វើឲ្យពួកគេស្តាយក្រោយអស់មួយជីវិត។ នេះដោយសារពួកគេបានឈានហួសដែនរបស់ខ្លួន ដែលព្រំដែននេះដើរតួជាអ្នកការពារពីការប្រព្រឹត្តអំពើខុសឆ្គង។ ពួកគេនិយាយពីអារម្មណ៍របស់ពួកគេដែលពិបាកក្នុងការដោះស្រាយ។ ពេលនេះ ពួកគេយល់ថាពួកគេមិនអាចរស់នៅដោយគ្មានគ្នាបានទេ។
យុវវ័យដែលធ្វើហួសដែនរបស់ខ្លួនគឺហាក់បីដូចជាយុវជនដែលមានកំហឹងម្នាក់ បាញ់កាំភ្លើងសម្លាប់ មនុស្សម្នាក់ទៀត។ ដោយមិនបានពិចារណាពីលទ្ធផល គេបានបាញ់ចំគោលដៅ ដែលកំហុសនោះធ្វើ ឲ្យគេសោកស្តាយក្នុងជីវិត ហើយ រកឲ្យគេជួយ។ ក្រោយមក គេយំស្តាយក្រោយឲ្យគេបានលឺគ្រប់ទីកន្លែង។ ទោះបីជាគេស្តាយក្រោយ គេក៏មិនអាចធ្វើអ្វីបានដែរ ។ ព្រោះគ្រាប់កាំភ្លើងបានផ្ទុះចេញពីកាណុងរួចទៅហើយ ដែលបន្សល់ទុកតែសាកសពប៉ុណ្ណោះ តើត្រូវបន្ទោសអ្នកណាវិញ?
នារីវ័យក្មេងនោះបានសួរថា៖ «តើមានវិធីអ្វីដែលអាចជួយសង្គ្រោះយើងបាន?»
«បាទ គឺមាន!» ខ្ញុំបានឆ្លើយតប។ «ស្រឡាញ់ខ្លួនឯង ដោយធ្វើអ្វីក្នុងដែនកំណត់របស់ខ្លួន! ជាងនេះទៅទៀត បញ្ចប់ការសិក្សាជាមុនសិន បន្ទាប់មក រៀបចំទុកដាក់បញ្ហាហិរញ្ញវត្ថុ ដែលដោយធ្វើការងារទាំងនេះ អ្នកនឹងអាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ចែករំលែកសុភមង្គលរបស់ខ្លួនជាមួយនឹងគ្រួសាររបស់អ្នកបានហើយ។»
ខ្ញុំមិនដឹងថាយុវតីម្នាក់នោះនឹងធ្វើអ្វីបន្ទាប់ពីនេះទេ។ ប៉ុន្តែ ខ្ញុំសូមងាកមកកាន់យុវជនដទៃទៀត និងនិយាយប្រាប់ពួកគាត់ពីអ្វីដែលនឹងមានខាងក្រោម៖
យុវជនទាំងអស់ជាទីស្រឡាញ់!
ចូរការពារខ្លួនឯងនៅពេលដែលអ្នកនៅសាលា។ ព្យាការីរបស់យើងបានហាមប្រាមអ្នកពីការមានសេ្នហាពេលនៅរៀន «បុរសមិនមែននៅតែពីរនាក់ជាមួយស្រ្តីទេ តែមានទាំងSatan ជាអ្នកទីបីផងដែរ » ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ និងមិនចៀសវាងសេ្នហានេះទេ វានឹងធ្វើឲ្យអ្នកដើរផ្លូវខុស និងធ្វើឲ្យអ្នកមានវិបត្តិសេរីពេញមួយជីវិតរបស់អ្នកជាមិនខាន។
ហេតុនេះ ដើម្បីចៀសវាងដើរលើផ្លូវដែលនាំយើងទៅកាន់គន្លងទឹកកួច យើងគប្បីការពារខ្លួនយើងក្នុងលក្ខខ័ណ្ឌដែលបានកំណត់។ ដើម្បីធ្វើដូចនេះ ជាដំបូង និងសំខាន់បំផុត អ្នកត្រូវខិតខំរៀនសូត្រ និងបញ្ចប់ការសិក្សា ចែករំលែកសុភមង្គលជាមួយនឹងសមាជិកក្រុមគ្រួសាររបស់អ្នក។ អ្នកមិនត្រូវបំភ្លេចពីចំណុចសំខាន់នេះទេ។ មិនត្រូវភ្លេចថា ផ្លែឈើដែលមានប្រយោជន៍អាចនឹងមានរស់ជាតិល្វីង តែវាធ្វើឲ្យអ្នកមានសុខភាពល្អ។ ចុងក្រោយ អ្នកនឹងក្លាយជាអ្នកដែលទទួលបានជោគជ័យ!
តើភាពបរិសុទ្ធមានអត្ថន័យយ៉ាងដូចម្តេច?
ភាពបរិសុទ្ធនិយាយពីការចៀសវាងនូវពាក្យអសុរសទាំងឡាយ ហើយ សកម្មភាព ការប្រព្រឹត្ត ឋិតក្នុងដែននៃភាពរម្យទម និងភាពខ្មាសអៀន ជាមួយគ្នានោះដែរ ធ្វើជាមនុស្សម្នាក់ដែលមានការប្តេជ្ញាចិត្តខ្ពស់ និយាយពាក្យពិត ស្មោះត្រង់ និងតម្លៃសីលធម៌។ ដោយកម្លាយចេញពីពាក្យអារ៉ាប់ iffet ត្រូវបានប្រើប្រាស់ក្នុងភាសាទួរគីមានន័យថា ដែលមានអត្តចរិតថ្លៃថ្នូរ កិត្តិយស និងសីលធម៌។ ជាពិសេសក្នុងអត្ថបទចាស់ៗ ឬកំណាព្យ ពាក្យ afif ត្រូវបានគេយកមកពិព័ណនាពីមនុស្សដែលមានកិត្តិយស ជាអ្នកដែលចៀសវាងអំពើបាប និងជាមនុស្សដែលមិនពុករលួយ អ្នកដែលរំមែងនឹកឃើញពីគុណតម្លៃសីលធម៌ជានិច្ច។
ទស្សនវិទូសីលធម៌របស់សាសនាឥស្លាមបានបង្ហាញអារម្មណ៍ចំបងចំនួន បី ដែលមនុស្សទាំងអស់មាន។ ទីមួយ គឺកម្លាំងបញ្ញា ដែលនិយាយពីសមត្ថភាពក្នុងការស្វែងយល់ការពិតក្នុងកំរិតណាមួយ និងអាចបែងចែកពីអ្វីដែលមានប្រយោជន៏ឬផ្តល់ផលប៉ះពាល់។ ទីពីរ គឺកម្លាំងកំហឹង ជាកម្លាំងដែលទប់ទល់ អារម្មណ៍គុំគួន កំហឹង និងភាពព្រហើន។ ចុងក្រោយ គឺកម្លាំង នៃចំណង់(តណ្ហា) ជាអារម្មណ៍ដែលសំដៅលើការបំពេញតណ្ហាទាក់ទងនឹងសេចក្តីស្រែកឃ្លាន និង ភាពសប្បាយខាងផ្លូវកាយ។
តណ្ហាដែលជ្រុលហួសហេតុដែលគេហៅថាការបង្ហិនខ្ជះខ្ជាយគឺអារម្ម ណ៍ខ្វះភាពអៀនខ្មាស ដែលធ្វើឲ្យពួកគេក្លាយជាមនុស្សដែល គ្មានសីលធម៌ ដែលអាចប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម និងអំពើបាបទាំងឡាយ។ ទង្វើហួសហេតុផ្សេងទៀតគឺភាពព្រងើយកន្តើយរបស់មនុស្សសូម្បីតែចំពោះរឿង halal (ស្របច្បាប់)ដែលគេហៅថាភាពមិនខ្វល់ខ្វាយឬចាប់អារម្មណ៍។
ភាពបរិសុទ្ធសំដៅលើការចង់សប្បាយដោយស្របច្បាប់ និងសាកល្បងក្នុងដែនកំណត់ច្បាប់។ ក្នុងពេលនោះដែរ គេក៏មានចេតនាច្រានចោលនូវចំណង់ណាដែលខុសច្បាប់ផងដែរ។ ដូច្នេះអត្ថន័យជាទូទៅរបស់ភាពបរិសុទ្ធគឺការទប់តណ្ហារបស់ខ្លួនដោយឆន្ទៈខ្លួនឯង ចេះស្អប់ខ្ពើមចំពោះ អំពើផិតក្បត់ និង អំពើអបាយមុខ។
គម្ពីរគួរអានដ៏ខ្ពង់ខ្ពស់បង្ហាញពីចំណុចសំខាន់របស់អ្នកកាន់ជំនឿពិតថាជាមនុស្សដែលមានភាពបរិសុទ្ធ និងភាពរម្យទម និងអ្នកដែលការពារកេរ្ត៍ខ្មាសរបស់ខ្លួន អ្នកផ្តល់ដំណឹងល្អដល់អ្នកដទៃ ដែលពួកគេនឹងទទួលបានបុណ្យពីករុណារបស់អល់ឡោះ អាស្រ័យនឹងជីវភាពរស់នៅរបស់ពួកគេនៅ ភពនេះ។ វាមានសារៈសំខាន់ខ្លាំងដែលគម្ពីរគួរអានក្រើនរំលឹកដល់បុរស និងស្រ្តីទាំងអស់ធ្វើខ្លួនឲ្យ មានភាពបរិសុទ្ធ និងចៀសវាងការប្រព្រឹត្តអំពើបាប។ ជាងនេះទៅទៀត គម្ពីរនេះជម្រុញដល់អ្នកកាន់ជំនឿដែលមានចិត្តល្អទាំងអស់ឲ្យមានភាពរម្យទម និងបរិសុទ្ធដោយការលើកសរសើរដល់ភាពបរិសុទ្ធរបស់ព្យាការី Joseph(យូសុហ្វ) និង ម៉ារី ជាម្តាយរបស់ព្យាការី Jesus (អ៊ីសា)។
នៅពេលភរិយារបស់មន្ត្រីជាន់ខ្ពស់បានកោះហៅព្យាការី Joseph(យូសុហ្វ)គាត់បាននិយាយថា៖« ម្ចាស់ខ្ញុំអើយ! មន្ទីរឃុំឃាំងជាទីដ៏ប្រសើរសំរាប់ខ្ញុំជាងការដេញថ្លៃរបស់គេចំពោះខ្ញុំ។ (Yusuf 12:33) ។ គាត់សុខចិត្តជាប់ឃុំឃាំងជាច្រើនឆ្នាំ ដើម្បីបញ្ជៀសខ្លួនពីការប្រព្រឹត្តអំពើខុសសីលធម៌ ។ គាត់បានធ្វើជាគំរូដ៏ល្អសម្រាប់អ្នកកាន់ជំនឿទាំងអស់រហូតដល់ អវសាន្តពិភពលោក។
យើងអាចស្វែងយល់ពីអត្ថន័យនៃពាក្យ «បរិសុទ្ធ» ក្នុងន័យទូលាយ និងងាយស្រួលយល់ជាងមុនបាន។ ដូច Bediuzzaman Said Nursi បាននិយាថា៖ «ព្រំដែនរបស់ halal(ស្របច្បាប់) គឺទូលំទូលាយ ដែលធ្វើ ឲ្យយើងយល់បានកាន់តែច្រើន។ ហេតុនេះ យើងគ្មានហេតុផលអ្វីក្នុងការប្រព្រឹត្ត haram(ខុសច្បាប់) នោះឡើយ។ »។ ពីចំណុចនេះ ភាពបរិសុទ្ធគឺការប្រព្រឹត្តទង្វើដែលស្របតាមច្បាប់ដែលបានចែង ហេតុនេះ មនុស្សដែលមានភាពបរិសុទ្ធគប្បីធ្វើឲ្យ ខ្លួនរីករាយជាមួយនឹងអ្វីដែលខ្លួនមានដូចជា ភ្នែក ត្រចៀក ដៃ និងជើង ហើយបុគ្គលទាំងនោះមិនត្រូវ ប្រព្រឹត្តអំពើបាបជាដាច់ខាត។ ជាងនេះទៅទៀត យើងគប្បីចៀសវាងប្រព្រឹត្តអ្វីដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិតិ្តយសរបស់ខ្លួន។
- បានបង្កើតនៅលើ ។