Tasawwuf(ការសម្អាតផ្លូវចិត្ត)ក្នុងទ្រឹស្តី និង ការអនុវត្ត: ទស្សនៈវិស័យរបស់លោក Gülen
Tasawwuf (ការសម្អាតផ្លូវចិត្ត)អាចពណ៌នាតាមរបៀបងាយៗថា ជាទិដ្ឋ ភាពខាងផ្លូវចិត្តនៃរបៀបរស់នៅរបស់ឥស្លាម ឬលោក Gülen បានហៅ ថា គឺជា“ជីវិតខាងផ្លូវចិត្តនៃឥស្លាម”។1 មានការហៅផ្សេងគ្នាទៀតដែលថ្មីៗនេះ ត្រូវបានគេប្រើប្រាស់សំរាប់ភាពដ៏អាថ៌កំបាំងខាងផ្លូវចិត្តដូចជា tasawwuf (ការ សម្អាតផ្លូវចិត្ត), មធ្យោបាយរបស់សូហ្វី, ផ្លូវចិត្តឥស្លាម, និង អាថ៌កំបាំង ផ្លូវចិត្តឥស្លាម។ ដោយធ្វើការសង្កត់ទៅលើទិដ្ឋភាពផ្លូវចិត្តបែបឥស្លាម និង ផ្ទុយ ពី“នយោបាយ’’ឥស្លាម, tasawwuf គឺទាក់ទងនឹងការចម្រើននូវពិភពដ៏អាថ៌ កំបាំងរបស់មនុស្សលោកក្នុងដំណើរឆ្ពោះទៅរកការពិតតែមួយគត់ ហើយវាជា និច្ចកាលនាំមនុស្សទៅរក tariqa មួយឬផ្សេងៗគ្នាឬស្ថាប័នសូហ្វី, ពោលគឺ ស្ថិតនៅក្រោមឆ័តមួយសម្រាប់អ្នកមានជំនឿដូចគ្នា។
វាពិតជាមានសារៈសំខាន់ណាស់ដែលមនុស្សអាចត្រូវបានធ្វើការផ្លាស់ប្តូរ និង ពង្រឹងខាងផ្លូវចិត្តរបស់ពួកគេតាមរយៈការធ្វើការនិងការប្រឹក្សាពីអ្នកដែល មានជំនាញខាងផ្លូវចិត្ត។ ប៉ុន្តែការចូលរួមរបស់មនុស្សក្នុងការជួបជុំសាសនា របស់គ្រូខាងផ្លូវចិត្ត ឬទទួលបានប្រយោជន៍ពីស្មាដៃរបស់មនុស្សដែលជិតស្និទ្ធិ នឹងអល់ឡោះសម្រាប់ដំណើរផ្លូវចិត្តរបស់គេផ្ទាល់ ឆ្ពោះទៅរកការពិតតែមួយគត់
មិនមែនមានន័យដោយស្វ័យប្រវត្តិថា គេត្រូវមានគន្លងសូហ្វីមួយ ឬ ធ្វើខ្លួនជា murid (អ្នកដើរតាម)របស់គ្រូណាសូហ្វីម្នាក់នោះទេ។ បញ្ហាស្នូលគឺថា មនុស្ស ទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យពីការងារ ឬ ការជួបជុំដែលប្រព្រឹត្តិទៅក្នុងវត្ត
មានខាងផ្លូវចិត្តរបស់អ្នកមានបុណ្យដ៏ពិតៗ ឬមេដឹកនាំខាងផ្លូវចិត្តដែលមានបទ ពិសោធន៍នៅក្នុងចិត្តក្នុងដំណើរខាងផ្លូវចិត្តឆ្ពោះទៅកាន់អល់ឡោះ។ ដូចលោក Rumi បានបញ្ជាក់ក្នុងកំណាព្យដ៏ល្អមួយថា “បេះដូងរបស់ខ្ញុំ គឺតែងតែបាននៅ ជិតមនុស្សដែលជួបបទពិសោធន៍ចេញពីបេះដូង / ចូរសំដៅទៅនៅក្រោមដើម ឈើណាដែលផ្តល់នូវផ្លែផ្កាដ៏ស្រស់ស្អាត”។
លោក Gülen បានលើកឡើងនូវចំនុចមួយចំនួនថា “ភាពជាអ្នកមាន បុណ្យដែលសម្គាល់ដោយទំនាក់ទំនងប្រកបដោយភក្តីភាពចំពោះអល់ឡោះគឺជាអ្នកមានបុណ្យដ៏ល្អបំផុត”។3 អ្នកមានបុណ្យ អាចទទួលអារម្មណ៍ប្រកប ដោយភក្តីភាពជាមួយអល់ឡោះបាន អាស្រ័យលើលទ្ធភាពនិងកម្រិតរបស់ពួក គេ។ ហេតុដូចនេះហើយ ទោះបីជាអ្នកមានបុណ្យទាំងអស់គឺជាមនុស្ស មានផ្លូវចិត្តដ៏ជ្រាលជ្រៅដែលទទួលបាននូវភាពជិតស្និទ្ធិជាមួយអល់ឡោះក៏ដោយ តែពួកគេនៅមានកម្រិតនៅឡើយក្នុងភាពសម្បូរបែបរបស់ខ្លួន ស្របទៅនឹង លទ្ធភាពរបស់ពួកគេ។ អ្នកមានបុណ្យម្នាក់អាចមានលក្ខណៈខុសប្លែកពីអ្នក ដទៃដោយសារគុណធម៌ផ្ទាល់ខ្លួននៅក្នុងអ្វីដែលពួកគេធ្វើល្អលើសពីអ្នកដទៃ៖
អ្នកមានបុណ្យ ឬមនុស្សដែលជិតនឹងអល់ឡោះ គឺមានលក្ខណៈខុស ប្លែកពីគ្នា ទាំងលក្ខណៈខាងក្នុង និងលក្ខណៈខាងក្រៅ នៅក្នុងកំរិតនៃ ការសម្រេចលទ្ធផលនៅក្នុងភារកិច្ច និង បេសកម្មរបស់ពួកគេ។ ហេតុ នេះហើយដែលពួកគេមានតំណែងផ្សេងៗដូចជា abrar (អ្នកដែល ប្រកបដោយគុណធម៌), muqrrabun(អ្នកដែលដាក់ចិត្តនៅក្បែរ អល់ ឡោះ), abdal (អ្នកផ្តល់ជំនួយ), nujaba (អ្នកដែលមានវណ្ណៈ ខ្ពស់), nukaba(អ្នកព្យបាលថែរក្សា), awtad(អ្នកការពារ), ghawth (អ្នកជួយឬជំនួយពីអល់ឡោះ), qutb(អ្នកដឹកនាំ)។ មិនថាពួកគេស្ថិត ក្នុងតំណែងអ្វីនោះទេ ពួកគេទាំងអស់គឺមាន(ផ្អែកទៅលើលទ្ធភាពរបស់ ពួកគេរៀងៗខ្លួន) គុណភាពដែលគួរឲ្យស្ងើចសរសើររួម ដូចជាភាពគួរ ឲ្យទុកចិត្ត សេចក្តីស្មោះសរ ការតាំងចិត្តដ៏បរិសុទ្ធ មនុស្សដ៏កាត្តញ្ញូ ជាអ្នកគោរពស្រលាញ់សាសនា មនុស្សទៀងត្រង់ មនុស្សត្រឹមត្រូវ មនុស្សដែលតំណម មនុស្សមិនលោភលន់ ជាដើម…..។ ពួកគេទាំង អស់ប្រព្រឹត្តិអ្វីៗទៅតាមគោលការណ៍របស់ឥស្លាមបានកំណត់ លើក លែងតែមនុស្សមួយចំនួនដែលធ្វើជ្រុលនិយម។
លោក Gülen បានគិតគូរដោយប្រុងប្រយ័ត្នចំពោះការអនុវត្តន៍របស់ មូស្លីមមួយចំនួនក្នុងពិភពលោកដែលពួកគេមិនបានផ្តោតការយកចិត្តទុកដាក់ឲ្យបានស្មើរគ្នាចំពោះកាតព្វកិច្ចចាំបាច់ដែលឥស្លាមបានកំណត់ និង គិតគូរ ចំពោះសូហ្វីខ្លះដែលមិនបានដកស្រង់ដោយផ្ទាល់ពីគោលការណ៍ឥស្លាម និងអ្នកដែលមានគំនិតដើរ ថយក្រោយដោយធ្វើឲ្យខ្លួនឯងនិងអ្នកដ៏ទៃវង្វេង។ ទោះបីជាយ៉ាងណាក៏ដោយ Gülen គឺមិនដែលចង់បំបាត់ចោលតួនាទី និង សារៈសំខាន់របស់គន្លងសូហ្វីនៅក្នុងពិភពមូស្លីមនោះទេ ជាពិសេសក្នុងកំឡុង ពេលនៃកើនឡើងនិងធ្លាក់ចុះអរិយធម៌៖
ទោះបីជាមានសូហ្វីខ្លះងុបងល់នឹងរបៀបរបស់ខ្លួនហើយអ្នកប្រាជ្ញសាសនាមួយចំនួន(មានអ្នកប្រាជ្ញខាងច្បាប់ អ្នកជំនាញខាងប្រពៃណី និងអ្នក ជំនាញបកស្រាយគូរអាន) តឹងរឹងខ្លាំងហួសហេតុទៅនឹងទិដ្ឋភាពខាង
ក្រៅរបស់សាសនាក៏ដោយ តែអ្នកដែលធ្វើតាម និង ជាអ្នកតំណាង និន្នាការកណ្តាល តាមផ្លូវដែលត្រង់តែងតែជាក្រុមភាគច្រើន។
សព្វថ្ងៃនេះ ក្រុមមនុស្សដែលលេចធ្លោរក្នុងសង្គម និង សាសនាផ្សេងៗ គ្នា មិនបានចាត់ទុកថា គំនិតរបស់ប្រជាជនមូស្លីមភាគច្រើន ផ្តល់ឲ្យនូវរបៀប រស់នៅឬប្រព័ន្ធសម្រាប់កសាងជាតិ និង រដ្ឋនោះទេ។ ប្រសិនបើគេនៅឲ្យឆ្ងាយ ពីវិបត្តិនយោបាយ និង សេដ្ឋកិច្ច នោះបញ្ហាមូលដ្ឋានរបស់ឥស្លាមនឹងងាយ ស្រួលក្នុងការពន្យល់បំផុត។ ប៉ុន្តែការយកបញ្ហាទាំងនេះទៅប្រើក្នុង បរិបទ ប្រជាជាតិ និងសេដ្ឋកិច្ច ហើយយកវាទៅអនុវត្តក្នុងជីវិតលោកិយជាក់ស្តែង គឺជា រឿងមួយដែលប្រកួតប្រជែងបំផុត។ លើសពីនេះទៅទៀត មូស្លីមតែងតែឈ្លោះ ប្រកែកគ្នាលើបញ្ហាស្របច្បាប់ឬមិនស្របច្បាប់ក្នុងចំណោមគន្លងសូហ្វីផ្សេងៗគ្នា ដោយយកក្របខណ្ឌច្បាប់មកជជែកវែកញែកគ្នា ដូចមានបង្ហាញក្នុងសៀវ ភៅ fiqh (វិទ្យាសាស្រ្តនៃការអនុវត្តច្បាប់របស់ឥស្លាម)។ ជាការពិតណាស់ ទាំង អតីតកាល និង បច្ចុប្បន្នកាល tasawwuf (ការសម្អាតផ្លូវចិត្ត)ត្រូវបាន មូស្លីមយកមកអនុវត្តតាមរៀបវិជ្ជមាននិងអវិជ្ជមាន។ ទស្សនៈផ្ទុយគ្នាជាពិសេស ទាក់ទងទៅនឹងរឿង tariqa គឺជាបញ្ហាដ៏ធំនៅក្នុងចំណោម ulama (អ្នកប្រាជ្ញ) និង ក្នុងរវ្វង់អ្នកកាន់និកាយសុននី ហើយមិនតែប៉ុណ្ណោះ មានអ្នកច្បាប់មួយ ចំនួន មិនបានមើលឃើញពីភាពត្រឹមត្រូវរបស់គន្លងក្រុមសូហ្វី នៅក្នុងចំណោម ក្រុមទស្សនៈទាំង៤របស់ឥស្លាមនោះទេ។
លោក Gülen មិនចង់ឲ្យអ្នកអានមានផ្នត់គំនិតលំអៀង ឬ យល់ច្រឡំ ដោយទទួលព័ត៌មានមិនពិតអំពី tasawwuf ដែលជាទស្សនៈផ្លូវចិត្តរបស់ ឥស្លាម និង ទំនាក់ទំនងរបស់វាទៅនឹងក្រុមទស្សនៈទាំង៤របស់ឥស្លាម។ គាត់ បាននិពន្ធសៀវភៅបួនប្រភេទផ្សេងៗគ្នាអំពី tasawwuf ដែលផ្តល់ឲ្យនូវទិដ្ឋ ភាពនៃគំនិតដ៏វាងវៃនៃគំនិត និងការប្រតិបត្តិទូទៅនៅក្នុងដំណើរផ្លូវចិត្តផ្សេង គ្នានៅក្នុងប្រវត្តិសាស្រ្តឥស្លាម ដោយប្រើការបកស្រាយនូវក្រុមទស្សនៈឥស្លាម ផ្សេងៗ។ សៀវភៅដែលមានចំណងជើងថា Emerald Hills of the Heart: Key concepts in the Practice of Tasawwuf (គន្លឹះក្នុងការអនុវត្តដើម្បី ទទួលបានវិញ្ញាណនៃការសម្អាតផ្លូវចិត្ត)របស់លោក Gülen គឺជាស្មាដៃគំរូមួយ ទៅលើទិដ្ឋភាពខាងផ្លូវចិត្តនៃការគិត និង ជីវិតរបស់ឥស្លាម។ Emerald Hills of the Heart គឺជាសៀវភៅដែលបង្ហាញព្រំដែននៃចំណេះដឹង និង គោលដៅ មួយដែលមនុស្សត្រូវសម្រេចឲ្យបាន និង បង្ហាញពីគន្លងក្នុងការចាកចេញពី ភាពតិរិច្ឆាន ដោយបោះបង់ចោលការជាប់ជំពាក់ចិត្តទៅនឹងរូបកាយនិងសម្ភារៈ និង ការបង្កើននូវកម្រិតដ៏ចាំបាច់នៃបេះដូង និង ស្មារតី។
នៅពេលលោកធ្វើការស្រាយបំភ្លឺឲ្យបានច្បាស់លាស់ អំពីមូលដ្ឋានគ្រឹះ និង ភាពខុសគ្នាខាងផ្លូវចិត្តបែបឥស្លាម នៅក្នុងស្នាដៃទាំងបួនភាគរបស់ខ្លួន លោក Gülen មិនបានគាំទ្រនូវគន្លងសូហ្វីណាមួយជាពិសេសនោះទេ ដូចគ្នា នេះដែរ លោកក៏មិនបានធ្វើការបង្កើត tariqa ថ្មី ឬគន្លងសូហ្វីក្នុងទម្រង់ថ្មី នោះដែរ។ ផ្ទុយទៅវិញ លោកបានផ្តល់ការពិពណ៌មួយសម្រាប់មនុស្សរស់នៅ ក្នុងជំនាន់តែមួយឲ្យបានយល់ច្បាស់អំពីទិដ្ឋភាពទាំងស្រុងនៃបញ្ហា tasawwuf (ការសម្អាតផ្លូវចិត្ត)។
អ្នកអានអាចនឹងឆ្ងល់ថា ហេតុអ្វីលោក Gülen បកស្រាយលម្អិតម្លេះ អំពីអត្ថន័យខុសៗគ្នានៃ tasawwuf និង ការបង្ហាញភាពខុសៗគ្នាក្នុងការអនុវត្ត ទៅតាមក្រុមនិងជាបុគ្គល។ Gülen បានឆ្លើយតបយ៉ាងច្បាស់អំពីបញ្ហានេះ៖
ក្នុងនាមជាសាសនាមួយឥស្លាមជាទូទៅសង្កត់ធ្ងន់លើពិភពខាងផ្លូវចិត្ត។ វាបានដើរតួរជាអ្នកធ្វើការលត់ដំខ្លួន ដែលជាគោលការណ៍មូលដ្ឋាន មួយ។ ភាពមិនលោភលន់ ភាពកាត្តញ្ញូដឹងគុណ មានសច្ចះធម៌ និង សេចក្តីទៀងត្រង់គឺជាធាតុចាំបាច់នៅក្នុងមូលដ្ឋានគ្រឹះនេះ។ នៅក្នុង ប្រវត្តិសាស្រ្តឥស្លាមគោលការណ៍ដែលគិតគូរខ្លាំងបំផុតលើរឿងបែបនេះគឺមានតែ Tasawwuf (ការសម្អាតផ្លូវចិត្ត)ប៉ុណ្ណោះ។
នៅក្នុងស្នាដៃសំណេររបស់ខ្លួន លោក Gülen បានបញ្ជាក់យ៉ាងច្បាស់ថា “ជីវិតខាងផ្លូវចិត្តរបស់ឥស្លាម ដែលបានមកពីទស្សនៈភ្ជាប់គ្នាជាប្រព័ន្ធ (ជាជាង ចាត់ទុក tasawwuf ជាវិទ្យាសាស្រ្តអរូបីមានគំនិតចម្លែក) គួរចាត់ទុក tasawwuf ជាទិដ្ឋភាពខាងផ្លូវចិត្តរបស់ឥស្លាមវិញ ឬ ជាជីវិតបែបសាមញ្ញខាង ផ្លូវចិត្តនោះខ្លួនឯង”។ Gülen បានបង្ហាញគំនិតរបស់ក្រុមសូហ្វីនៅក្នុងព្រំដែន និង ក្របខណ្ឌដែលកំណត់ដោយឥស្លាម និងបង្ហាញផងដែរនូវជីវិតខាងផ្លូវចិត្ត ដ៏ស៊ីជម្រៅ និង គ្មានទីបំផុត៖
ដើម្បីឲ្យជីវិតខាងផ្លូវចិត្តឬសូហ្វីប្រព្រឹត្តលើមូលដ្ឋានគ្រឹះនៃគោលការណ៍ របស់ឥស្លាម ឬ តាមគន្លងច្បាប់របស់ឥស្លាមបាន ដោយគ្មានភាពវង្វេង នោះ សៀវភៅទាំងបួនភាគរបស់ Gülen ទាក់ទងនឹង tasawwuf នឹង រៀបរាប់ប្រាប់យើងអំពីដែននៃគន្លងខាងផ្លូវចិត្ត ធ្វើការបំភ្លឺវាដោយប្រើ ពន្លឺបញ្ខាំងបំពាក់នៅគ្រប់ដំណាក់កាល និង គ្រប់គោលដៅទាំងអស់។ ក្នុងពេលជាមួយគ្នានៃការគូសវៀសឲ្យចេញជាផ្លូវដើរ វាក៏បំផ្លាញនូវ ឧសគ្គដែលបង្ហាញនៅចំពោះមុខយើងក្នុងដំណើរផ្លូវចិត្តនោះផងដែរ។
នៅក្នុងសៀវភៅ Emerald Hills of the Heart: Key concepts in the Practice of Tasawwuf លោក Gülen បានសង្កត់ធ្ងន់លើទិដ្ឋភាពអនុវត្ត របស់ tasawwuf ជាជាងសង្កត់ធ្ងន់លើទម្រង់នៃការបង្កើត tasawwuf ។ នៅក្នុងបញ្ហានេះ សៀវភៅខាងលើបានធ្វើការណែនាំលំអិតទៅកាន់ “ជីវិតផ្លូវចិត្ត បែបឥស្លាមដែលបង្កើតជាស្នូលនៃឥស្លាម គឺមិនមែនជាទ្រឹស្តីមួយនោះទេ ប៉ុន្តែ ជាជីវិតរស់នៅនៃសិស្សរបស់ព្យាការី។ វាបង្ហាញឲ្យឃើញថា ជីវិតនេះ គឺជាបទពិ សោធន៍ដ៏ជ្រាលជ្រៅមួយនៃបេះដូង គំនិត និង ខ្លួនប្រាណដែលត្រូវបាន ពិពណ៌នា និង ចង្អុលបង្ហាញដោយឥស្លាម។ វាក៏ធ្វើការសង្កេតឲ្យឃើញផងដែរ នូវរបៀបដែលវាករកើតជារូបរាងឡើងពេញមួយប្រវត្តិសាស្រ្តឥស្លាម។ សៀវភៅ Emerald Hills of the Heart: Key concepts in the Practice of Tasawwuf របស់ Gülen បានផ្ទេរចំណេះដឹងទៅកាន់មនុស្សជំនាន់ថ្មីនូវកេរ្តិ៍ដំណែលខាង ជីវិតផ្លូវចិត្ត ជាមួយទិដ្ឋភាពរួមរបស់វាក្នុងនាមជាវិថីមួយដែលប្រកបដោយសុវត្ថិ ភាព និង សមហេតុផលដែលអាចការពារប្រឆាំងឥរិយាបទវង្វេងទាំងអស់ បាន”។
ការស្វែងរកនូវ Tasawwuf ដើម(ពិត)
ទោះបីជាអ្នកច្បាប់ឥស្លាម និង ក្រុមសូហ្វីមានគំនិតផ្ទុយគ្នាខាងទ្រឹស្តីអំពីបញ្ហា ច្បាប់ និង បញ្ហាមិនទំនងជាច្បាប់ ពាក់ព័ន្ធទៅនឹងការបកស្រាយប្រភពច្បាប់ ឥស្លាមក៏ដោយ ប៉ុន្តែបញ្ហាដែលមានការខ្វែងគំនិតគ្នានោះគឺត្រូវបានយកមក អនុវត្តតិចតួចណាស់ក្នុងជីវិតមូស្លីម។ តាមពិតទៅ tasawwuf ក្នុងនាមជា ទិដ្ឋភាពខាងផ្លូវចិត្តនៃជីវិតរស់នៅរបស់ឥស្លាមមិនអាចចាត់ទុកថាមានភាពឯករាជ្យពីច្បាប់ឥស្លាមបានទេ។ លោក Gülen បានបញ្ជាក់ចំណុចនេះ យ៉ាងច្បាស់ ថា៖ “ជាការពិត tasawwuf និង ច្បាប់របស់ឥស្លាមគឺប្រៀបដូចជា មហាវិទ្យាល័យពីរដែលស្ថិតនៅក្នុងសកលវិទ្យាល័យតែមួយដែលខិតខំបង្រៀន សិស្សរបស់ពួកគេនូវទិដ្ឋភាពពីររបស់ sharia ដែលជំរុញឲ្យពួកគេយកមក ប្រតិ បត្តិនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ”។10 “វាគឺជារឿងកុហក់មួយ ក្នុងការបង្ហាញ ទស្សនៈជំហររបស់សូហ្វី និង ទសន្សនៈព្រមទាំងការសរុបសេចក្តីនៃអ្នកប្រាជ្ញ shariá (ខាងច្បាប់)ថាមានលក្ខណៈខុសដាច់ពីគ្នានោះ”។
យោងតាមលោក Gülen ពាក្យ tasawwuf “គឺវាផ្អែកទៅលើការអង្កេត តាមដានសូម្បីតែទៅលើច្បាប់ដ៍តូចមួយរបស់ Shariá ដើម្បីទំលុះអត្ថន័យ ដ៏អាថ៌កំបាំងរបស់វា”។ សំរាប់លោក Gülen Shariá (សំណុំច្បាប់ និង និតិវិធីដែលដកស្រង់ចេញពីគួរអាន និង គន្លងព្យាការី) និង tasawwuf (ទិដ្ឋភាពដ៏អាថ៌កំបាំងរបស់ Shariá)មិនត្រូវបំបែកចេញពីគ្នាបានទេ៖
អ្នកដែលធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវមិនដែលធ្វើការបំបែកទិដ្ឋភាពខាងក្រៅរបស់ Shariá ចេញពីទិដ្ឋភាពខាងក្នុងរបស់វាឡើយ ផ្ទុយទៅវិញ គេធ្វើការសង្កេតនូវតម្រូវការទាំងអស់ទាំងទិដ្ឋភាពខាងក្រៅ និងខាងក្នុង របស់ឥស្លាម។ តាមរយៈការអង្កេតនេះពួកគេគឹ អាចធ្វើដំណើរឆ្ពោះទៅ កាន់គោលដៅក្នុងសភាពដាក់ខ្លួនបំផុតនិងការប្រគល់ខ្លួនទៅចំពោះអល់ឡោះ។
tasawwuf នៅក្នុងអត្ថន័យនេះ គឺអាចជួយឲ្យមូស្លីមយកជំនឿ និងការ ប្រតិបត្តិរបស់ឥស្លាមមកដាក់នៅក្នុងចិត្តរបស់ពួកគេបាន ដោយបំបាត់ចោល នូវការគិតថាធ្វើតាមតែទំលាប់ និង ការសម្តែងសកម្មភាពនៃការគោរពបូជា ដោយគ្មានការផ្តោតជ្រុលពេកទៅលើភាពប្រែប្រួលខាងក្នុង ព្រោះលក្ខណៈ បែបនេះធ្វើឲ្យមានការផ្តោតអារម្មណ៍មិនស្មើរគ្នាចំពោះកាតព្វកិច្ចតែមួយ។
វាជាការប្រកួតប្រជែងមួយយ៉ាងធំខាងប្រាជ្ញាដើម្បីឲ្យគេជឿថា អ្នកច្បាប់ និង ក្រុមសូហ្វីអាចធ្វើការរួមគ្នាបានដោយមានទិសដៅសាសនា និងលោកិយ៍ ដូចគ្នា ម៉្យាងម្នាក់ ដើម្បីធ្វើការលើកស្ទួយប្រព័ន្ធយុត្តិធម៌ និង ការគ្រប់គ្រងដែល បង្ហាញពីសុខមាភាពជាសកលមួយ។ គេអាចចាត់ទុកឥស្លាមថាជារបៀបនៃ ការរៀន ការគិត និង ការរស់នៅក្នុងពេលតែមួយបាន។ ដូច្នេះវាជាបញ្ហាដ៏ស្មុគ ស្មាញមួយសំរាប់សកម្មជន និង អ្នកផ្សព្វផ្សាយឥស្លាមណាម្នាក់ដែលចង់ ក សាងមូលដ្ឋានគ្រឹះរួមមួយសម្រាប់ប្រជាជនមូស្លីមគ្រប់រូបដែលមានប្រវត្តិសាស្រ្ត វប្បធម៌ និង សេដ្ឋកិច្ចពីមុនខុសៗគ្នា។
សំរាប់លោក Gülen ភាពខុសគ្នាទាំងនេះគឺមិនមែនជាបញ្ហាចម្បងនោះ ទេ ព្រោះប្រជាជនមូស្លីមទាំងអស់គឺត្រូវបានសន្មត់ថា ប្រតិបត្តិគោលការណ៍ជា សកលនៃច្បាប់របស់ឥស្លាម និង ធ្វើឲ្យផ្លូវចិត្តបែបឥស្លាមរស់រវើកឡើងក្នុង ពេលតែមួយ។ ប៉ុន្តែមិនមែនមូស្លីមគ្រប់រូបឬ ប្រជាជាតិទាំងអស់ សុទ្ធតែមានសមត្ថភាពអាចទទួលយកនូវគំនិតផ្សេងៗគ្នា អំពីគន្លងខាងផ្លូវចិត្ត ឬ tariqas ទាំងអស់នោះទៅក្នុងសកម្មភាពសាសនា និង សកម្មភាពលោកីយរបស់ពួកគេ បាននោះទេ។ លោក Gülen គាំទ្រវិធីសាស្រ្តក្នុងការធ្វើឲ្យមូស្លីមគ្រប់រូបក្លាយ ជាផ្នែកមួយនៃការធ្វើឲ្យរស់ឡើងវិញខាងផ្នែកជំនឿ និង ខាងផ្លូវចិត្តទូទាំង ពិភពលោក ហើយការបង្ហាញរបស់លោកគឺមិនខុសអ្វីពីអ្នកមានបុណ្យ និង mujtahids (អ្នកដែលចំណេះដឹងខ្ពង់ខ្ពស់)ពីសម័យដើមនោះទេ។
ទស្សនៈទូទៅយល់ថា៖ ពួក awliya (អ្នកដែលជិតនឹងអល់ឡោះ ឬ អ្នក មានបុណ្យ)គឺមានភាពខុសប្លែកពីពួក mujtahids (អ្នកដែមានចំណេះដឹង កំពូល)។ គេជឿថាអ្នកមានបុណ្យខ្លះគឺមិនបានអនុវត្តតាមវីធីសាស្រ្តដែលដាក់ បញ្ជារដោយផ្ទាល់ពីអល់ឡោះឡើយ រីឯក្រុម mujtahids (អ្នកដែមានចំណេះ ដឹងកំពូល)វិញ គឺមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវមធ្យោបាយនៃការរស់នៅ របស់ពួកគេស្របតាមបទបញ្ជារនៃច្បាប់របស់ឥស្លាម។ ទោះបីជាយ៉ាងណា ក៏ដោយ តាមពិតទៅ ពួកអ្នកមានបុណ្យគឺគោរពតាមក្បួនច្បាប់យ៉ាងម៉ត់ច្មត់នៃ ការបញ្ជាររបស់អល់ឡោះ ហើយអល់ឡោះបានថែរក្សារការពារពួកគេវិញដែល ទាំងនេះគឺជាទិដ្ឋភាពពីរនៃភាពជាអ្នកមានបុណ្យពិតប្រាកដ។
នៅពេលពិភាក្សាអំពីការឲ្យនិយមន័យ tasawwuf ផ្សេងៗជាច្រើន លោក Gülen ចង់សំដៅទៅលើការបកស្រាយនៃពាក្យថា “សូហ្វី” គឺទាក់ទង ទៅនឹងពាក្យថា sof (អាវរោមសត្វ) safa (ផ្លូវចិត្តដែលជ្រះថ្លា និង សប្បាយរីក រាយ)safwa(ភាពបរិសុទ្ធ)។ល។ ដោយផ្អែកលើប្រភពដើមនៃពាក្យ tasaw wuf គាត់បានបញ្ជាក់យ៉ាងច្បាស់ថា tasawwuf គឺជាទិដ្ឋភាពផ្លូវចិត្តនៃជីវិត របស់ឥស្លាម និង ច្រានចោលនូវគំនិតដែលអះអាងថាវាគឺដកស្រង់ចេញពី ពាក្យថា sophos (គឺជាពាក្យរបស់ជនជាតិក្រិចដែលមានន័យថាឧត្តមគតិ) ដោយនិយាយថា “នេះជាស្មាដៃប្រឌិតរបស់អ្នកស្រាវជ្រាវបរទេសដែលព្យាយាម បំភ្លៃថា tasawwuf គឺជាពាក្យបរទេសដែលមិនមែនមានប្រភពមកពីឥស្លាម” ។
ប្រសិនបើនរណាម្នាក់ មិនមានទំនោរណាមួយទៅរកវិញ្ញាណផ្លូវចិត្តទេ គេអាចនឹងដឹកនាំជីវិតរបស់គេផ្ទាល់ដោយគ្មានគោលដៅច្បាស់ខាងផ្លូវចិត្ត។ទោះបីជាយ៉ាងណាក៏ដោយ សំរាប់អ្នកដែលមានជំនឿ ឬជនមូស្លីមពិតប្រាកដ បញ្ហានៃការតាំងចិត្តគឺប្រព្រឹត្តិទៅនៅចំកណ្តាល នៃគ្រប់សកម្មភាពទាំងអស់ក្នុង មួយជីវិតរបស់គេ។ អ្នកមានជំនឿពិតប្រាកដ គឺមិនដែលចង់បានកេរ្តិ៍ឈ្មោះ ឬការសរសើរអ្វីពីធ្វើអំពើល្អរបស់គេនោះទេ ព្រោះសាសនាបង្រៀនថា ការធ្វើ អំពើល្អរបស់នរណាម្នាក់គឺជាការទទួលខុសត្រូវនិងជាពរជ័យមួយពីអល់ឡោះ។
សូហ្វីខ្លះប្រើប្រាស់សុភាសិតថា “ស្លាប់មុនពេលដែលអ្នកស្លាប់!” ដើម្បី គ្រប់គ្រងភាពអាត្មានិយមរបស់ខ្លួន និងដើម្បីធ្វើឲ្យកម្រិតនៃបេះដូងនិងវិញ្ញាណ នៃការបន្ទាប់ខ្លួនចម្រើនឡើងខ្ពស់ និង ស្មារតីនៃការទទួលខុសត្រូវចំពោះអ្នក ដទៃមានភាពប្រសើរឡើងជំនួសឲ្យការចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន។ ទស្សនៈរបស់អ្នកសំភារៈនិយមនឹងលើកឡើងថា វាជាប្រភេទនៃការធ្វើឲ្យខ្លួន ឯងអាប់ឱន ដែលចុងក្រោយនឹងធ្វើឲ្យខូចប្រយោជន៍ដល់ភាពរីកចម្រើនរបស់ សង្គមទាំងមូល។ លោក Gülen បានយល់ស្របចំពោះទស្សនៈសូហ្វីដែលថា វា គឺជាសញ្ញាណមួយនៃការទទួលបាន ចំណេះដឹងពិតនៃវិញ្ញាណរបស់មនុស្ស ដែលចុងក្រោយនឹងនាំឲ្យសង្គមទាំងមូល មានសេរីភាពគ្រប់ទិដ្ឋភាពទាំងអស់ របស់វា។ យោងតាមលោក Gülen ជីវិតផ្លូវចិត្តបែប tasawwuf មានមូលដ្ឋាន គ្រឹះផ្សេង ពីឫសគល់ដើមនៃទស្សនៈវិជ្ជាមុនសម័យឥស្លាមត្រង់ចំនុចដែលមាន ភាពតឹងរឹង ឬ ផ្តាច់ខ្លួនពីកិច្ចការសង្គម ឬប្រទេសជាតិ៖
មុនឥស្លាមចូលមកដល់ មានអ្នកទស្សនៈវិជ្ចាហិណ្ឌូ និង ក្រិចមួយចំនួន បានអនុវត្តតាមវិធីផ្សេងៗដែលនាំឲ្យខ្លួនរបស់គេមានភាពបរិសុទ្ធ និង ប្រឆាំងនឹងចំណង់របស់ខ្លួន និង ការទាក់ទាញរបស់លោកិយ៍។ ប៉ុន្តែ tasawwuf វិញមានភាពផ្ទុយស្រឡះពីមធ្យោបាយខាងលើ។ ជាឧទា ហរណ៍ សូហ្វីប្រើជីវិតទាំងស្រុងរបស់ខ្លួនដើម្បីស្វែងរកការធ្វើឲ្យខ្លួនឯង មានភាពបរិសុទ្ធតាមរយៈ ការបូងសូង ការគោរពបូជាជាប់លាប់ បំពេញ តាមការបង្គាប់បញ្ជាររបស់អល់ឡោះ មានស្មារតីគ្រប់គ្រងលើខ្លួនឯងនិង ការចេះបន្ទាប់ខ្លួន ដែលអ្នកទស្សនៈវិជ្ជាពីបុរាណមិនដែលប្រទះ ច្បាប់ ឬសកម្មភាពទាំងនេះពីមុនមកនោះទេ។
មុនអរិយធម៌ឥស្លាមករកើតឡើង គេមិនអាចរកឃើញមធ្យោបាយខាង សាសនា ផ្លូវចិត្ត និង វប្បធម៌ច្រើនទេ ក្នុងការរក្សាខ្លួនឯងមិនឲ្យមានភាពក្រអឺត ក្រទម និង ភាពល្ងង់ខ្លៅ មិនថាផ្អែកលើភាពឆ្វេងនិយមឬភាពស្មុគស្មាញដែល ជាប់ទាក់ទងនឹងភាពអាត្មានិយមក្តី ក៏គ្មានដែរ។ គន្លងសាសនាផ្សេងៗគ្នាបាន ព្យាយាមបង្កើតមធ្យោបាយផ្សេងៗ ដើម្បីសង្គ្រោះមូស្លីមពីភាពលោភលន់ ភាព អាត្មានិយម ភាពច្រនែន និង អត្តចរិកឃោឃៅនិងការប្រាថ្នាភាពសប្បាយ រីករាយខាងលោកិយ៍ និង ប្រភេទខុសគ្នានៃអំពើអសីលធម៌នៅលើផែនដី។ បើស្វែងយល់ឲ្យបានស៊ីជម្រៅទៅ វិញ្ញាណមនុស្សគ្រប់រូប ចង់សម្រេចបាននូវ គោលដៅដ៏ខ្ពស់មួយជាជាងការដែលគ្រាន់តែស៊ី ផឹក ហើយក៏ស្លាប់ទៅវិញដូច ជាទំរង់គ្មានន័យសំរាប់ជីវិត។ ហេតុដូចនេះហើយសំនួរអំពីសេចក្តីសុខ គឺមាន សារៈសំខាន់សំរាប់មនុស្សលោកគ្រប់ៗគ្នា។ ការវិនិច្ឆ័យបានល្អ និង ចំនេះដឹង អំពីការបង្កើត ជីវិត ភាពត្រឹមត្រូវ និងកំហុស និងអំពីប្រព័ន្ធរបស់អល់ឡោះ នៅក្នុងសកលលោក គឺមានសារៈសំខាន់ណាស់ ដើម្បីរកចម្លើយដ៏សមរម្យ ទៅនឹងសំនួរដែលបានសួរថាតើត្រូវធ្វើយ៉ាងណា ដើម្បីស្វែរកសេចក្តីសុខពិត នៅលើ លោកិយ៍, តើត្រូវធ្វើយ៉ាងណាទើបវិញ្ញាណអសីលធម៌របស់មនុស្សមាន ន័យបាន ហើយតើត្រូវធ្វើយ៉ាងណាដើម្បីឃើញពីបុព្វហេតុដ៏ខ្ពស់ជាងគេក្នុង ជីវិតលើសពីផល់ប្រយោជន៍ផ្ទាល់ខ្លួន ជាដើម។ ទាំងនេះគឺគ្រាន់តែជាចំនុចខ្លះ ដែលសូហ្វីផ្តោតតែប៉ុណ្ណោះ។
គម្ពីរគួរអានគឺជាប្រភពនៃចំនេះដឹងនៅក្នុងបញ្ហាសំខាន់ៗទាំងអស់នេះ។ យោងតាមលោក Gülen ពាក្យថា hikma (ឧត្តមគតិ) ត្រូវដើរទន្ទឹមគ្នានឹង គម្ពីរគួរអាន។ បន្ទាប់មកទៀត គន្លងរបស់ព្យាការី គឺជាប្រព័ន្ធ ឬ គោលការណ៍ ចំបង ប្រើសម្រាប់ស្វែងយល់ និង ប្រតិបត្តិតាមចំណេះដឹងដែលគេប្រាប់ឲ្យដឹង ក្នុងជីវិតប្រចាំថ្ងៃ ត្រូវតែមានជាមុនសិនមុននឹងនិយាយអំពី hikma (ឧត្តម គតិរបស់ព្យាការី)។ យោងតាមប្រយោគរបស់គម្ពីរគួរអាន៖ “ចូរអ្នកអំពាវនាវទៅ រកផ្លូវនៃម្ចាស់របស់អ្នកដោយប្រើភាពវាងវៃរបស់អ្នកហើយចូរអ្នកផ្តល់ដំបូន្មាន ល្អៗនឹងពិភាក្សាជាមួយពួកគេដោយប្រើវិធីសាស្រ្តដ៏ល្អបំផុត” លោក Gülen និយាយថា “ឧត្តមគតិឥស្លាមមានន័យថាជាភាពឆ្លាតវាងវៃនិងអាថ៌កំបាំងរបស់ គម្ពីរគូរអាន”។ លោកយល់ថា ឧត្តមគតិ “ដែលមានទាំងទិដ្ឋភាពទ្រឹស្តី និង ការអនុវត្តរបស់វាបង្កើតឲ្យមានការយល់ព្រមពីអល់ឡោះ” ទាំងជីវិតផ្ទាល់ខ្លួន និង ជីវិតសង្គមរីកសុសសាយពាស់ពេញពិភពលោកទាំងមូល។ ដោយផ្អែកលើ ការយល់ឃើញអំពីឥស្លាមបែបនេះ លោក Gülen បានផ្តល់ដំបូន្មានទៅកាន់ ប្រជាជនទួរគីទូរទាំងប្រទេស ឲ្យធ្វើការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បី ពិភាក្សា និង បង្រៀនអំពីអ្វីដែលជាការយល់ព្រមពីអល់ឡោះ។ គាត់ក៏ព្រមាន ផងដែរត្រង់ចំណុចនេះថា គ្មានទេមនោសញ្ចេតនាជាតិនិយម ឬក៏ភាពនិយម ជ្រុលដែលត្រូវយកមកប្រើ ក្នុងការបម្រើសេវាកម្មរបស់ប្រជាជនទួរគីចំពោះ មនុស្សជាតិ និង ការស្ម័គ្រចិត្តចូលរួមដែលជាផ្នែកមួយនៃភាពថ្លៃថ្នូរជាសកល។ នៅត្រង់ចំនុចនេះ មេរៀនសំខាន់ៗដែលគួរយកមកសិក្សានោះគឺ មនុស្សគ្រប់ គ្នាគួរតែធ្វើអ្វីដែលជារឿងល្អៗដោយប្រកួតប្រជែងគ្នាទៅវិញទៅមកឲ្យដូចជាការ ប្រកួតមួយដោយកុំខ្វល់ពីលទ្ធផល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជាតិ ឬ មនុស្ស ជាតិមានភាពប្រសើរឡើង ។
ទាក់ទងទៅនឹងការប្រើប្រាស់ចំណេះដឹងដែលមានប្រយោជន៍ និង ការ ប្រព្រឹត្តដោយភាពត្រឹមត្រូវព្រមៗគ្នាក្នុងជីវិតរស់នៅជាក់ស្តែង លោក Gülen កត់សំគាល់ថា “ទង្វើដែលត្រឹមត្រូវគឺជាលទ្ធផលនៃការប្រើប្រាស់ចំណេះដឹង ល្អៗ និងជាការចាប់ផ្តើមលេចឡើងនូវកាដូថ្មីៗពីអល់ឡោះ” និងផ្តល់ការណែនាំ ថា “ចូរផ្តល់អ្វីគ្រប់បែបយ៉ាងដែលចាំបាច់ ឬការវិនិច្ឆ័យដែលត្រឹមត្រូវដោយគ្មាន ភាពជ្រុលនិយម ចូរពិនិត្យមើល និង សម្តែងការទទួលខុសត្រូវនៅក្នុងប្រព្រ័ន្ធត ភ្ជាប់គ្នានៃច្បាប់របស់ឥស្លាម”។
នៅទីនេះគឺយើងអាចឃើញនូវការយល់ដឹងដ៏ប្រពៃរបស់លោក Gülen អំពីការប្រតិបត្តិ tasawwuf និង ច្បាប់របស់ឥស្លាម ដែលខ្ញុំគិតថាវាអាចផ្តល់ នូវប្រព្រ័ន្ធតភ្ជាប់គ្នាមួយ សំរាប់ប្រព័ន្ធសង្គមសេដ្ឋកិច្ច និង ច្បាប់ល្អៗជាជាងការ ផ្តល់ឲ្យនូវច្បាប់ឥស្លាម ដែលជាទម្រង់ផ្សេងមួយទៀតជំនួសឲ្យប្រព័ន្ធច្បាប់មួយ ដែលមានស្រាប់។ ច្បាប់ឥស្លាមត្រូវបានបង្កើតឡើងតាមរយៈសាររបស់អល់ ឡោះ និង ការបកស្រាយណែនាំរបស់ព្យាការី អាចផ្តល់ឲ្យនូវផែនការណ៍មួយ សំរាប់ការដឹកនាំដ៏ល្អដែលជាប្រព័ន្ធច្បាប់មួយ។ វាអាចដើរតួជាមូលដ្ឋានគ្រឹះ មួយបាន ប៉ុន្តែមិនមែនជាអ្វីមួយផ្សេងទៀតសម្រាប់ជំនួសឲ្យច្បាប់ស៊ីវិល ឬច្បាប់ ទូទៅដោយផ្អែកលើប្រព័ន្ធតុលាការនោះទេ។ ប្រព័ន្ធច្បាប់ និង យុត្តិធម៌ដ៏សកម្ម មួយគឺទាមទានូវសីលធម៌សារធារណៈដ៏រឹងមាំ និង គំនិតចាស់ទុំក្នុងការប្រកាន់ ភ្ជាប់នូវច្បាប់ជានិរន្ត ដែលត្រូវបានរីកសុសសាយ និង ចាក់ឫសគល់ជ្រៅក្នុង ចំណោមមនុស្សទូទៅ ហើយចៀសវាង ច្បាប់និងបទបញ្ជាដែលមានលក្ខណៈ បង្ខំ ដែលគ្រាន់តែជា “ច្បាប់ដែលល្អមើល”។ លក្ខណៈអន្តរជាតិនៃច្បាប់ឥស្លាម ត្រូវបានមនុស្សជាច្រើនយល់ច្រឡំ រួមទាំងអ្នកប្រាជ្ញរបស់ឥស្លាមមួយចំនួនផង ដែរ។ មានមនុស្សជាច្រើនជឿថា ប្រព័ន្ធរបស់ប្រទេសមហាអំណាចមួយគឺមិន មានភាពត្រូវគ្នាជាមួយនឹងឧតមគតិឥស្លាមជាសកលបាននោះទេ ហើយក៏មិន មានភាពឋិតឋេរស្របច្បាប់ក្រោមច្បាប់របស់ឥស្លាមនោះដែរ។ មានប្រជាជន មូស្លីមជាច្រើនបរាជ័យក្នុងការវាយតម្លៃនូវការពិតដែលថា ប្រទេសមហាអំណាច លើសគេសព្វថ្ងៃគឺមានពិតមែន នៅក្នុងបរិបទជាសកល និង កេរ្តិ៍ដំណែលនៃ អាណានិគមនិយមដែលយើងមិនអាចព្រងើយកណ្តើយបានឡើយ។ យើងត្រូវ ការធ្វើឲ្យរដ្ឋដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីឲ្យ មនុស្សភាគច្រើនអាចទាញយកផលប្រយោជន៍ពីពួកគេបាន។
ជនមូស្លីម មិនអាចព្រងើយកណ្តើយនឹងភាពជាក់ស្តែងនៃជីវិតជាសកល និង លំដាប់លំដោយនៃសេដ្ឋកិច្ចជាសកល ដែលប្រព្រឹត្តទង្វើផ្តាច់ការ និងធ្វើការ កំណត់នូវចលនានៃជីវិតរបស់ប្រជាជាតិជាច្រើន ឲ្យស្ថិតនៅក្រោមប្រព័ន្ធរបស់ ប្រទេសមហាអំណាចបែបនោះបានឡើយ។ វាមានភាពលំបាកខ្លាំងណាស់ក្នុង ការបម្រើឬផ្តល់ឧត្តមគតិដ៏ខ្ពង់ខ្ពស់នៃតំលៃរបស់ឥស្លាម និង ការគ្រប់គ្រងពេល ស្ថិតនៅក្រោមប្រព័ន្ធរបស់ប្រទេសមហាអំណាចបែបនេះ។ ប៉ុន្តែការមិនអើពើពី ភាពពិតនៃប្រព័ន្ធនេះ នឹងនាំឲ្យយើងមានអាកប្បកិរិយាក្រអឺតក្រទមចំពោះ ប្រជាជាតិជិតខាងឬថែមទាំងធ្វើឲ្យខូចខាតដល់ឧត្តមគតិរបស់ឥស្លាម និង បណ្តាលឲ្យអារម្មណ៍ពួកជាតិនិយមជ្រុលកើនឡើង។ លើសពីនេះទៅទៀត ឥរិយាបទបែបនេះ អាចនឹងធ្វើឲ្យខូចខាតទៅដល់ប្រយោជន៍សេដ្ឋកិច្ចរបស់ ប្រជាជាតិណាមួយបាន។ នៅតែមានប្រទេសមហាអំណាចខ្លះបានយកសញ្ញា ណជាតិរបស់ខ្លួនមកប្រើប្រាស់ នៅក្នុងនយោបាយអន្តរជាតិ និង មិនបានគោរព អធិបតេយ្យភាពរបស់ប្រទេសដទៃ។ អ្នកប្រាជ្ញម៉ូស្លីមួយចំនួនគឺបានយល់ច្រឡំ ជាខ្លាំងអំពីគំនិតនៃអធិបតេយ្យភាពរបស់អល់ឡោះ ទៅលើអធិបតេយ្យភាព របស់សកលលោកទាំងមូល។ ពួកគេគិតថាប្រទេសមហាអំណាចមូស្លីមគឺ អាចមាននូវរដ្ឋធម្មនុញ្ញឥស្លាមដ៏ល្អឥតខ្ចោះមួយ។20 ទោះបីជាយ៉ាងណាក៏ ដោយគ្មានមន្ទិលសង្ស័យឡើយថា ប្រភពនៃច្បាប់ឥស្លាមគឺមានមូលដ្ឋានខុស ប្លែកផ្សេងពីប្រព័ន្ធច្បាប់ដ៏ទៃទៀត៖
វាអាចទៅរួចថា រដ្ឋមួយមានការអះអាងឬមិនមានការអះអាងអំពីច្បាប់ របស់ខ្លួនឯងថាជាច្បាប់សាសនាឬស្របទៅនឹងច្បាប់សាសនា…។ ជាក់ ស្តែងយើងឃើញថា នៅពេលដែលច្បាប់រដ្ឋត្រូវបានគេតាក់តែងឡើង មានកំរិតសំរាប់តែក្នុងដែនដីរបស់ខ្លួន ប្រជាជនដែលប្រតិបត្តតាមសាស នានឹងមានទំនោរដោយពិចារណាទៅរកភាពរួបរួម ប្រកបដោយសុខដម រមនា...។ ដោយវិធីវិភាគ ភាពខុសប្លែកគ្នារវាងច្បាប់ដែលស្របតាម សង្គម និងច្បាប់បុរាណគឺមានបញ្ហាគួរឲ្យសង្ស័យផងដែរ...។ នៅមាន ចំនុចពិបាកផ្សេងទៀតនៅក្នុងការបែងចែកភាពខុសគ្នារវាង ច្បាប់ដែល ស្របតាមសង្គម និងច្បាប់បុរាណគឺនៅពេលដែលយើងសិក្សាអំពីច្បាប់ មូលដ្ឋានដើមរបស់ប្រទេសនោះ។
ដោយហេតុផលជាក់ស្តែងជាច្រើន អ្នកប្រាជ្ញ និង អ្នកច្បាប់មូស្លីមមិនឯក ភាពនឹងប្រព័ន្ធច្បាប់ ដែលបានបង្កើតឲ្យស្របទៅតាមស្ថានភាពរបស់ប្រជជាតិ នោះឡើយ។ លោក Gülen ថ្លែងថា ភាពប្រាកដនិយមគឺមានកំរិតមួយច្បាស់ លាស់។ លោកចាត់ទុកប្រទេសមហាអំណាចថា ជាកើតមានយ៉ាងពិតប្រាកដ ក្នុងទម្រង់ នយោបាយ និងសេដ្ឋកិច្ចនាសម័យកាលយើងនេះ។ គាត់ជឿជាក់ ថា បញ្ហាចំបងនៃប្រទេសមហាអំណាចជាច្រើនគឺអាចនឹងត្រូវបានដោះស្រាយ ប្រសិនបើយើងទាំងអស់គ្នាយល់ស្របថា មនុស្សលោកគឺជាភាវៈមួយខាងផ្លូវចិត្ត ជាមុនសិន ហើយដំណោះស្រាយខាងផ្លូវចិត្តចំពោះបញ្ហាដែលកំពុងកើតមាន ធ្វើឲ្យជីវិតមនុស្សគ្រប់គ្នាកាន់តែមានភាពងាយស្រួល និង មានសុភមង្គលជាង មុន។ ដើម្បីសំរេចគោលដៅនេះ គោលការណ៍ជាសកលនៃច្បាប់ឥស្លាមអាច ជួយប្រជាជនមូស្លីមស្វែងរកដំណោះស្រាយដែលប្រសើរជាងនេះ ដើម្បីឆ្ពោះទៅ កាន់ការគ្រប់គ្រងដ៏ល្អ និងតួនាទីច្បាប់។
យោងតាមប្រវត្តិសាស្រ្ត សិស្សទាំងឡាយរបស់ព្យាការីបានបង្កើតនូវរដ្ឋ អារ៉ាប់មួយ។ ទោះបីជាយ៉ាងណាក៏ដោយ វាជារដ្ឋដែលមានភាពចំរុះគ្នាមួយ មុនពេលដែលវាធ្វើការកែទំរង់ ពីរដ្ឋអារ៉ាប់ទៅជារដ្ឋដែលមាននយោបាយ អន្តរជាតិដែលពួកអារ៉ាប់ និង ពិភពលោកមិនដែលស្គាល់ប្រព័ន្ធនោះពីមុនមក។ គំនិតនៃចក្រភពគឺមានពិតមែន ប៉ុន្តែគំនិតជាគន្លឹះនៃសកលភាវូនីយកម្មនៃ អំណាចរបស់រដ្ឋគឺនៅមិនទាន់ចាប់កំណើតនៅឡើយទេ។ ប្រជាជនអារ៉ាប់ មូស្លីម និង មិនមែនមូស្លីមបាននាំមុខគេ ក្នុងនាមជាគំរូនៃ ummah (មនុស្ស ជាតិ) ដែលបានបង្កើតឲ្យមានរដ្ឋមួយដ៏ខ្លាំងក្លាដែលគេហៅថា dar al-islam (ជំរកសន្តិភាព) សំរាប់ប្រជាជនមូស្លីមទាំងអស់។
ប្រទេសជិតខាងអាចជួបនូវវិបត្តិសង្រ្គាមគ្រប់ពេល ប៉ុន្តែប្រទេសមូស្លីម ទំនងជារស់នៅក្នុងសន្តិភាពដោយផ្អែកលើការបង្រៀនរបស់គម្ពីរគួរអាន និង គន្លងរបស់ព្យាការី។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអត្ថន័យជាក់ស្តែងវាមិន អាចសម្រេចបានទាំងអស់នោះទេ។ ប្រជាជនមូស្លីមធ្លាប់មានការប៉ះទង្គិចគ្នាទៅ វិញទៅមកដើម្បីក្លាយទៅប្រទេសមហាអំណាចឬដើម្បីដណ្តើមកាន់កាប់ទឹកដី។ ចំណែកឯក្រុមសូហ្វីវិញ ព្រំដែនប្រទេសគឺមិនមានអ្វីសំខាន់សំរាប់បុគ្គលជា មូស្លីម ហើយវាមិនអាចសង្រ្គោះអារម្មណ៍ផ្លូវចិត្តរបស់ពួកគេនៅក្នុងលោកិយ៍ នេះនឹងថ្ងៃបរលោកបានឡើយ។ មូស្លីមដ៏វាងវៃម្នាក់គឺជាអ្នកតំណាងជាអន្តរជាតិ ឲ្យប្រទេសរបស់ខ្លួន មិនថាពួកគេជាមិត្តឬជាសត្រូវនោះទេ។ លើសពីនេះទៅ ទៀត ក្នុងនាមជាសូហ្វីមួយរូប គេមិនគួរចាត់ទុកនរណាម្នាក់ជាសត្រូវដោយ គ្រាន់តែហេតុផលផ្ទាល់ខ្លួនឬក៏ដោយសារតែសំភារៈនិយមនោះទេ។ ការមិន យល់ស្របគ្នាឬសូម្បីតែជាគំនុំក្តី មិនត្រូវឲ្យមានការប៉ះទង្គិចដោយហឹង្សានោះ ទេ ហើយសង្រ្គាមគ្រប់ប្រភេទត្រូវតែបញ្ឈប់ជាបន្ទាន់។ ជំហរសូហ្វីបែបនេះគឺ ពិបាកក្នុងការពន្យល់ បង្រៀនឬផ្សព្វផ្សាយចំពោះពិភពលោកដែលពោរពេញ ដោយមហាអំណាចយកសង្រ្គាមមករក្សារនូវប្រព័ន្ធនៅក្នុងប្រទេសនិងសេដ្ឋកិច្ច របស់ខ្លួន។
ដូចលោក Gülen បានបញ្ជាក់ថា “ក្រុមសូហ្វីបានឈានទៅដល់កំរិត នៃការមើលឃើញនូវរឿងរ៉ាវនិងព្រឹត្តិការណ៍គ្រប់បែបយ៉ាងខុសៗគ្នាដោយផ្អែកលើការសិក្សាពីភាពតែមួយរបស់អល់ឡោះ ហើយពួកគេចូលចិត្តរៀនទទួល អារម្មណ៍និងបកស្រាយនូវអ្វីៗគ្រប់យ៉ាងដែលជារនាំងបាំងបិទនូវការពិតដោយប្រើប្រាស់នូវអត្តចរិកមួយដែលពោរពេញទៅដោយខ្លឹមសារ។ គេអាចចាត់ទុក បានថានេះជាជំហានដំបូងក្នុងដំណើរនៃភាពសាបសូន្យឆ្ពោះទៅការពិត”។
ជាក់ស្តែងគេត្រូវការប្រភេទសូហ្វីដែលមានលក្ខណៈដូចជាអ្នកមានបុណ្យ បែបនេះជាច្រើននាក់ទៀត ក្នុងសម័យនៃការដណ្តើមទឹកដី និង ជម្លោះពូជ សាសន៍បែបនេះ។ ជាឧទាហរណ៍នៅក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីរបបគ្រប់គ្រង របស់ Abbasid ក្នុងឆ្នាំ១២៥៦ កងទ័ព Persain និង ជាតិទួរគីបានប្រយុទ្ធ គ្នាដើម្បីកាន់កាប់ទីក្រុងបាដាដ ដែលនាំឲ្យមានការបំផ្លិចបំផ្លាញភាពសុខដុម របស់ប្រជាជនមូស្លីម។ ជាលទ្ធផលនៃការបកស្រាយឥទ្ធិពលរបស់សាសនាក្នុង នយោបាយ ជាតិ Persain បានបម្លែងខ្លួនឯងពីនិកាយស៊ុននីទៅជានិកាយ ស៊ីអីត ហើយដូច្នេះ ប្រជាជនអ៊ីរ៉ង់ក៏បានចាកចេញពីចលនាសូហ្វីមូស្លីមភាគ ច្រើនរបស់ពិភពលោក។ Tasawwuf នៅតែជាចលនាមួយដែលមានជីវិតរស់ រាននៅក្នុងប្រទេសធំៗនៃពិភពមូស្លីម ជាពិសេសគឺនៅក្នុងឧបទ្វីបឥណ្ឌា អាស៊ីអាគ្នេយន៍ និង ម៉ូរ៉ូកូ (អាហ្វ្រិកខាងទិសពាយព្យ)។ ទោះបីជាចលនា សូហ្វី ត្រូវបានគេបដិសេធក្នុងពិភពលោកក៏ដោយ ប៉ុន្តែមុននឹងអាណានិគម របស់ពួកអឺរ៉ុបមានមកលើពិភពមូស្លីម tariqas ផ្សេងៗមិនថាជាលក្ខណៈ កែទំរង់ឬអភិរក្សនោះទេគឺបានគ្រប់គ្រងមកលើពិភពមូស្លីមទាំងជីវិតសង្គម និង វប្បធម៌។ ក្រោមការគ្រប់គ្រងរបស់ចក្រភព Ottomans ក្រុមសូហ្វីគឺមិនដែល មានបញ្ហាក្នុងការទំនាក់ទំនងជាមួយប្រទេសផ្សេងៗនោះទេ ហើយសូហ្វីជាតិ ទួរគីមានទំនាក់ទំនងជាមួយ tariqas គ្រប់ប្រភេទ ទាំងមូស្លីមនឹងមិនមែន មូស្លីម។ នៅក្នុងប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងបែបឥស្លាម ប្រជាជនមូស្លីម ទាំងមូលមើលទៅហាក់បីដូចជាមិនត្រូវការចលនាសូហ្វីនោះទេ។ លោក Gülen មិនឯកភាពចំពោះការយល់ឃើញបែបនេះនោះទេ។ គាត់គិតថាវាត្រូវការនូវ “គ្រូសូហ្វី”ដើម្បីរក្សានូវអ្នកដែលមានជំនឿឲ្យមានការអប់រំស៊ីជម្រៅអំពីអត្ថន័យ របស់គួរអាននិងស៊ុណាស់។ “បន្ថែមលើការបកស្រាយអំពីគួរអាន អ្នកសិក្សា ខាងហាឌីសនិងគំនិតយល់ដឹងរបស់អ្នកប្រាជ្ញខាងច្បាប់ធ្វើឲ្យគ្រូខាងផ្នែកសូហ្វីអភិវឌ្ឍន៍វិធីសាស្រ្តរបស់ពួកគេតាមរយៈការលះបង់ខាងលោកីយ ការសិក្សា អារម្មណ៍ខាងផ្លូវចិត្ត និងការធ្វើឲ្យខ្លួនឯងមានភាពបរិសុទ្ធ និយាយរួមគឺការ អនុវត្ត និង បទពិសោធន៍ខាងសាសនារបស់ពួកគេតែម្តង”។
ចាប់តាំងពីមានការរីកចំរើនខាងឧស្សាហកម្មមក ប្រទេសមូស្លីមជាច្រើន ទទួលរងនូវការឈឺចាប់ពីភាពច្របូកច្របល់ផ្ទៃក្នុងព្រោះពួកគេបានបរាជ័យក្នុងការស្រាវជ្រាវនិងច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនៅក្នុងការកសាងប្រជាជាតិរបស់ខ្លួន និងគោលដៅដទៃៗទៀត។ ជាលទ្ធផលតំបន់មូស្លីមភាគច្រើនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អាណានិគមអឺរ៉ុបដោយផ្ទាល់។ ប្រជាជនមូស្លីមក៏ខ្វះការច្នៃ ប្រឌិត និង ការប្រកួតប្រជែងជាមួយដៃគូរលោកខាងលិចរបស់ខ្លួននៅក្នុងការ ផលិត និង ប្រព័ន្ធចែកចាយផងដែរ។ ប្រៀបដូចជាដៃគូរលោកខាងលិចរបស់ ខ្លួនផងដែរ ពួកយោធាខាងអាណាចក្រនៅក្នុងពីភពមូស្លីមជាច្រើនជឿថា ឥទ្ធិ ពលនៃការបង្រៀនបែបក្រុមសូហ្វី និង គួរអាន អំពីអំពើអាក្រក់ និង គុណធម៌ បានដើរតួរជាឧបសគ្គចំពោះការរីកចំរើនខាងសេដ្ឋកិច្ច និង វិទ្យាសាស្រ្ត និងភាព រុងរឿងរបស់ប្រជាជាតិមូស្លីម។
លោក Gülen តែងតែប្រកែកថា ចំណេះដឹងដ៏ល្អៗពីផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគឹជាឧបរណ៍ដ៏មានប្រសិទ្ធិភាពក្នុងការ យល់ពីសាររបស់គួរអាន។ គាត់អះអាងថា បើគ្មានឥរិយាបថថ្លឹងថ្លែងចំពោះជីវិតវិទ្យាសាស្រ្ត កាតព្វកិច្ច សាសនាចំពោះអល់ឡោះ និង ការទទួលខុសត្រូវរបស់យើងចំពោះសង្គមជុំវិញ នោះទេ គ្មាននរណាម្នាក់ទទួលជោគជ័យក្នុងលោកនេះ និងថ្ងៃបរលោកឡើយ។ គន្លងដើមដែលមាននៅក្នុងសហគមន៍សាសនាផ្សេងៗ អាចនឹងគិតថា Tasaw wuf គឺជាមនោគមន៍ដែលមិនអាចទទួលយកនោះទេ ដោយសារតែភាពបើក ទូលាយ និង ការសម្រុះសម្រួលរបស់វាទៅកាន់មនុស្សទាំងអស់ ចំណែក អ្នកផ្សេងទៀតគិតថា សូហ្វីផ្តោតតែទៅលើរឿងអាថ៌កំបាំងខាងផ្លូវចិត្តដែលមិន ចាំបាច់ដែលធ្វើឲ្យមនុស្សមិនអាចយល់បានច្បាស់។ ផ្អែកលើលោក Gülen វិញ ដំណើរផ្លូវចិត្តមាននូវចរិក និងលក្ខណៈពិសេសដ៏វាងវៃផ្សេងៗគ្នា ហើយត្រូវការ ឲ្យមានការចូលរួមពីសំណាក់ប្រជាជនដែលមានភាពសកម្មក្នុងគន្លងនេះ ដើម្បី ឲ្យអភិវឌ្ឍន៍ដំណើផ្លូវចិត្តរបស់ពួកគេដែលមានតំណាក់កាលនិងកំរិតផ្សេងៗជា ច្រើនគ្មានដែនកំណត់ ដូចគ្នាទៅនឹងអ្នកមានជំនឿជាច្រើន ដែលមានចាប់តាំង ពីព្យាការីមូហាំម៉ាត់រហូតមកដល់អ្នកដែលមានជំនឿទូទៅ។
Tasawwuf មិនមែនសំរាប់លែងសើចនោះទេ វាគឺជាគន្លងមួយដ៏ចាំ បាច់ដើម្បីទទួលចំណេះដឹងពីអល់ឡោះ។ វាត្រូវការឲ្យមនុស្សដើរតាម គន្លងនេះធ្វើការតស៊ូជាប្រចាំ ប្រៀបដូចជាឃ្មុំដែលហើរពីសំបុកទៅកាន់ ផ្កា ហើយហើរពីផ្កាមកកាន់សំបុកវិញ ដើម្បីទទួលបានចំណេះដឹង។ ចំនុចចាប់ផ្តើមគឹត្រូវធ្វើឲ្យបេះដូងរបស់គេបរិសុទ្ធពីការជាប់ពាក់ព័ន្ធនឹងរឿងផ្សេងៗទាំងឡាយ។ ធ្វើការទប់នូវទំនោរតណ្ហា ភាពលោភលន់ និង ភាពស្រណុកស្រួលហួសហេតុ ហើយរស់នៅក្នុងលំនាំមួយដែលឆ្លុះ បញ្ចាំងពីចំណេះដឹងដែលអល់ឡោះបំភ្លឺក្នុងបេះដូងរបស់ពួកគេ។ ជានិច្ច កាលត្រៀមខ្លួនដើម្បីទទួលពរជ័យ និង កំលាំងចិត្តពីអល់ឡោះព្រមទាំង
ត្រូវដើរតាមគន្លងល្អរបស់ព្យាការី។ ដោយការលើកទឹកចិត្តថា ការរំលឹក ទៅដល់អល់ឡោះជាប្រចាំជាផលបុណ្យកុសលដ៏ខ្ពង់ខ្ពស់បំផុត ដូច្នេះ ពួកគេគួរតែផ្តើមប្រកាស់ស្វែងរកនូវតំរូវការរបស់អល់ឡោះតាមផ្លូវពិត។
ដំណើរទៅកាន់ភាពឥតខ្ចោះខាងសាសនានិងការសង្រ្គោះខាងផ្លូវចិត្តមិនអាចសំរេចបានក្នុងរយៈពេលខ្លីនោះទេ។ វាជាការតស៊ូមួយដ៏វែងឆ្ងាយក្នុងជីវិត ដើម្បីធ្វើឲ្យអត្តចរិករបស់មនុស្សប្រសើរឡើងទាំងស្រុងតាមរបៀបដែលអាចធ្វើទៅបាននៅក្នុងទំរង់ផ្ទាល់ខ្លួន និង ទំរង់រួម។ ការលះបង់ក្នុងបុព្វហេតុអល់ឡោះ ចុងក្រោយនឹងនាំយកមកនូវផលប្រយោជន៍ដែលអាចមើលឃើញ និង មិនអាច មើលឃើញទៅចំពោះអ្នកដែលលះបង់ និងបម្រើកិច្ចការក្នុងសង្គម។
- បានបង្កើតនៅលើ ។